ប្រជាពលរដ្ឋខ្មែររស់នៅក្រៅប្រទេស ដូចជា អូស្ត្រាលី សហរដ្ឋអាមេរិក និងកូរ៉េជាដើម ប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះទង្វើបាញ់ប្រហារបង្កដោយភាគីថៃ មកលើពលរដ្ឋខ្មែរ នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បណ្ដាលឱ្យពលរដ្ឋខ្មែរម្នាក់ស្លាប់បាត់បង់ជីវិត និង៣នាក់រងរបួស។ បន្ទាប់ពីបានឃើញទង្វើដ៏ព្រៃផ្សៃ អមនុស្សធម៌របស់យោធាថៃដែលបានបាញ់ប្រហារមកលើពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជា មហាជន សហគមន៍ជាតិ អន្តរជាតិ និងពលរដ្ឋខ្មែរនៅតាមបណ្ដាប្រទេសនានា បានប្រកាសថ្កោលទោសចំពោះការប្រើប្រាស់អំពើហិង្សារបស់ភាគីថៃមកលើប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជានៅភូមិព្រៃចាន់ នាល្ងាចថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ...
ភ្នំពេញ៖ ថ្លែងប្រាប់បណ្ដាញព័ត៌មាន នៅល្ងាចថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ លោក ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល បានបញ្ជាក់ឲ្យដឹងថា អាកាសចរណ៍ស៊ីវិលកម្ពុជា មិនទាន់ទទួលបានលិខិតផ្លូវការណាមួយ និយាយពីការផ្អាកជើងហោះហើរថៃមកកម្ពុជានៅឡើយទេ។ ការចេញមកបញ្ជាក់បែបនេះ របស់អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិលបន្ទាប់ពីមានព័ត៌មាន នៅតាមបណ្ដាញសង្គមជាច្រើនផ្សព្វផ្សាយនូវលិខិតជាភាសាថៃមួយ ដែលលើកឡើងថា ថៃបានសម្រេចផ្អាកជើងហោះហើរ ជាមួយកម្ពុជាទាំងស្រុង នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ខាងមុខនេះ ប៉ុន្តេលិខិតនេះត្រូវបានអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល អះអាងថាជាលិខិតក្លែងក្លាយ។ លោក...
ខណៈដែលវេទិកានិងពិព័រណ៍កសិកម្មកម្ពុជា (CAFE25) បានកំពុងដំណើរការ មន្រ្តីជាន់ខ្ពស់នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា មិនមែនត្រឹមតែជា CAFE25 នោះទេ គឺធ្វើឡើងក្នុងគោលបំណង ដើម្បីធ្វើឱ្យកម្ពុជាក្លាយជាទិសដៅដ៏ទាក់ទាញក្នុងតំបន់សម្រាប់ការធ្វើពាណិជ្ជកម្ម និងការវិនិយោគក្នុងវិស័យកសិស្បៀងអាហារផងដែរ។ ឯកត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ថា ព្រឹត្តិការណ៍ CAFE25 ក្រៅពីជាថ្នាលដ៏សំខាន់សម្រាប់កសិករ អ្នកកែច្នៃ ពាណិជ្ជករ អ្នកវិនិយោគ...
ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្រ្តី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ បានលើកឡើងថា នៅឆ្នាំ២០២៦ខាងមុខ សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករណ៍ថា នឹងបន្តរក្សាបាននូវកំណើនប្រមាណ ៥ភាគរយ ដែលគាំទ្រដោយវិស័យធំៗចំនួន៣ មានដូចជា៖ ឧស្សាហកម្ម សេវាកម្ម និងកសិកម្ម។ ក្នុងឱកាសអញ្ជើញជាអធិបតីភាព បើកវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា (CAFE25) កាលពីព្រឹកថ្ងៃទី១៣ ខែវិច្ឆិកាកន្លងទៅ ឯកឧត្តមបណ្ឌិតសភាចារ្យ បានមានប្រសាសន៍ថា តាមរយៈគោលនយោបាយ យុទ្ធសាស្រ្ត...
ក្រុមសហជីពធំៗនៅកម្ពុជា បានកោតសរសើរនូវភាពសកម្ម និងវិធានការច្បាស់លាស់របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលជាសេនាធិការឱ្យរាជរដ្ឋាភិបាល ក្នុងការរកការងារជូនដល់បងប្អូនពលករខ្មែរដែលបានត្រឡប់មកពីថៃ និងអំពាវនាវដល់បងប្អូនអតីតពលករទាំងអស់ដែលមិនទាន់មានការងារធ្វើ សូមចូលរួមពិព័រណ៍ការងាររបស់ក្រសួងការងារដែលបន្តរៀបចំជាបន្តបន្ទាប់។ លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា ប្រាប់នៅថ្ងៃទី១២ ខែវិច្ឆិកានេះថា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានយកចិត្តទុកដាក់ជាខ្លាំងក្នុងការសម្របសម្រួល ចំពោះការធ្វើដំណើរវិលត្រឡប់របស់បងប្អូនពលករមកពីថៃ ធ្វើយ៉ាងណាឱ្យពួកគាត់ទទួលបានសុវត្ថិភាព ទាំងនៅតាមច្រកព្រំដែន ក៏ដូចជាការធ្វើដំណើរទៅកាន់ស្រុកកំណើត។ បន្ទាប់មកក្រសួងការងារ ក៏បានដាក់ចេញនូវវិធានការជាច្រើន ដើម្បីផ្ដល់ឱកាសការងារជូនពួកគាត់ ហើយគិតត្រឹមចុងខែតុលា ពលករខ្មែរត្រឡប់មកពីថៃជាង...
កម្ពុជា-សិង្ហបុរី ប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ ការទូទាត់ឆ្លងដែនតាមឃូអរកូត ដំណាក់កាលទី១ ដើម្បីផ្តល់លទ្ធភាពឱ្យ ប្រជាជនកម្ពុជា ដែលមានគណនីធនាគារជាប្រាក់រៀល អាចធ្វើប្រតិបត្តិការទូទាត់ថ្លៃទំនិញ និងសេវា នៅពេលធ្វើដំណើរទៅកាន់ ប្រទេសសិង្ហបុរី ។ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី១២ ខែវិច្ឆិកា កន្លងមកនេះ បានអញ្ជើញជាអធិបតី ក្នុងពិធីដាក់ឱ្យដំណើរការជាផ្លូវការ ការទូទាត់ឆ្លងដែនតាមឃូអរកូត រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសិង្ហបុរី (ដំណាក់ កាលទី១៖...
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយនិវត្តជន និងប្រកាសសមាសភាពគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តព្រះវិហារ ដែលរៀបចំឡើងនៅសាលប្រជុំអគាររដ្ឋបាលសាលាខេត្ត នារសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥។ ថ្លែងក្នុងឱកាសនោះ ឯកឧត្ដម គីម រិទ្ធី បានគូសបញ្ជាក់ថា វត្តមានរបស់ឯកឧត្តមនាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត នាឱកាសនេះ ពិតជាបានសបញ្ជាក់អោយឃើញពីការយកចិត្តទុកដាក់ខ្ពស់បំផុតរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាក៏ដូចជាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដែលមានសម្តេចតេជោ...
(ភ្នំពេញ) ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី ប្រធានគណៈកម្មា ធិការជាតិអេស្កាប់ អញ្ជើញជាអធិបតីក្នុងកម្មវិធីបើកនៃសិក្ខាសាលា «2025 KACPE International Public Policy Sympo sium» ក្រោមមូលបទ “រីកចម្រើនរួមគ្នា៖ ភាពជាដៃគូយុទ្ធសាស្ត្រកូរ៉េ-អាស៊ានឆ្ពោះទៅរកចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥” នាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះដែលសហការរៀបចំដោយគណៈកម្មាធិការជាតិអេស្កាប់ និងគ្រឹះស្ថាន Korea Research Initiatives របស់សាកលវិទ្យាល័យ...
គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ បានចេញ សេចក្តីថ្លែងការណ៍ ច្រានចោលទាំងស្រុងនូវសេចក្តីថ្លែងការណ៍របស់គណបក្សភឿថៃ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលបានចោទប្រកាន់កម្ពុជាដោយគ្មានមូលដ្ឋាន ថាបានដាក់មីនថ្មី ដែលបានបណ្ដាល ឱ្យកងទ័ពថៃរបួសកាលពីពេលថ្មីៗនេះ។ ចេតនាចោទប្រកាន់ណាមួយដែលគ្មានការពិត ការស៊ើបអង្កេត ច្បាស់លាស់ ឬការប្រើប្រាស់បញ្ហាផ្ទុះមីន ដើម្បីមួលបង្កាច់នយោបាយអាចនឹងបំផ្លាញដល់ទំនុកចិត្តរវាងគ្នានិងគ្នា ធ្វើឱ្យអាប់ឱនដល់កិត្តិយសរបស់រដ្ឋភាគី និងស្មារតីនៃអនុសញ្ញាអូតាវ៉ា។ គណបក្សប្រជាជនកម្ពុជា សូមផ្តន្ទាទោសយ៉ាងខ្លាំងចំពោះការបាញ់ប្រហារដោយគ្មានហេតុផល របស់កងទ័ព ថៃ មកលើជនស៊ីវិលខ្មែរនៅភូមិព្រៃចាន់...
ដោយបានការអនុញ្ញាតពី សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៣ ខែ វិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម កែប ជុតិមា ប្រធានគណ:កម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែន(គណៈកម្មការទី៤) នៃរដ្ឋសភា បានដឹកនាំ គណៈប្រតិភូគណៈកម្មការទី៤ នៃរដ្ឋសភា រួមជាមួយឯកឧត្តម ខេង ស៊ុម ឯកឧត្តម អ៊ី...