ភ្នំពេញ៖ការនិយមពិសារកាហ្វេរបស់ប្រជាពលរដ្ឋក្នុងប្រទេសកម្ពុជានាពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កំពុងជំរុញឱ្យមានកំណើនយ៉ាងខ្លាំងទាំងនៅក្នុងហាងកាហ្វេក្នុងស្រុក និងផលិតកម្មក្នុងតំបន់ ខណៈហាងកាហ្វេក្នុងស្រុកអាចពង្រីកតម្រូវការផ្គត់ផ្គង់កាហ្វេបានប្រមាណ ១០% នៃតម្រូវការប្រើប្រាស់ប្រមាណ ២ ម៉ឺនតោនក្នុងមួយឆ្នាំៗរបស់កម្ពុជា។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ វប្បធម៌នៃការទទួលទានកាហ្វេនៅកម្ពុជា បានរីកចម្រើនយ៉ាងឆាប់រហ័ស និងក្លាយជាផ្នែកមួយនៃរបៀបរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសយុវជន និងអ្នករស់នៅក្នុងទីក្រុង។ កំណើននៃអ្នកនិយមទទួលទានកាហ្វេបានជំរុញឱ្យហាងកាហ្វេក្នុងស្រុក និងម៉ាកកាហ្វេជាតិរីកសាយភាយកាន់តែច្រើន ខណៈដែលតំបន់ដាំដុះកាហ្វេកំពុងពង្រីកផលិតកម្ម ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារដែលកំពុងកើនឡើង។ លោក ជិន ជ័យាបុត្រ អគ្គនាយកនៃក្រុមហ៊ុន គីរី កាហ្វេ (Kiri Coffee)...
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធីប្រារព្ធទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និង វិជ្ជាជីវៈ លើកទី៩ ក្រោមប្រធានបទ «TVET ផ្តល់ ជំនាញ ការងារ និង ប្រាក់ចំណូល» នៅព្រឹកថ្ងៃទី ១៥ ខែ មិថុនា ឆ្នំា២០២៦ ថា ការប្រារព្ធទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និង វិជ្ជាជីវៈ ជារៀងរាល់ឆ្នាំ...
នាព្រឹកថ្ងៃចន្ទ ទី១៥ ខែមិថុនា ឆ្នាំ២០២៦ នេះ យុទ្ធនាការជាតិ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ បានបន្តដំណើរចុះផ្សព្វផ្សាយយ៉ាងសកម្មនៅវិទ្យាល័យទួលទំពូង ដោយមានសិស្សានុសិស្សចូលរួមប្រមាណ ២ ០០០នាក់ ក្នុងបរិយាកាសសប្បាយរីករាយ ជាមួយនឹងការប្តេជ្ញាចិត្តរបស់យុវសិស្សក្នុងការចូលរួមប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយក្នុងយុគសម័យឌីជីថល។ អញ្ជើញជាអធិបតីក្នុងពិធីនោះ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានផ្សព្វផ្សាយគោលការណ៍ទម្លាប់ល្អគឺ៖ «៣កុំ ១ការពារ» សម្រាប់ជាខែលការពារយុវវ័យខ្លួនឯង សាលារៀន ក្រុមគ្រួសារ...
សៀមរាប៖ គណៈប្រតិភូចម្រុះជាតិសាសន៍មកចូលរួមក្នុងមហាសន្និបាតកាយឫទ្ធិនារីពិភពលោក (WAGGGS) លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំរបស់សមាគម The Olave Baden-Powell Society (OB-PS) លើកទី៤២ នៅក្នុងខេត្តសៀមរាប បានបង្ហាញការភ្ញាក់ផ្អើល និងកោតសរសើរពីសំណង់អង្គរដ៏អស្ចារ្យរបស់ពិភពលោកនេះ ខណៈពូកគេជាច្រើន មិនធ្លាប់បានមកទស្សនាដោយផ្ទាល់ពីមុនមកនោះទេ ។ ក្នុងពេលទៅទស្សនាប្រាសាទអង្គរវត្ត ដ៏ល្បីល្បាញរបស់ពិភពលោក ជនជាតិបរទេស លើកឡើងថា ពួកគេពិតជាមានភាពកក់ក្ដៅយ៉ាងខ្លាំង នៅពេលឈានជើងដល់ប្រទេសកម្ពុជា មានការទទួលស្វាគមន៍យ៉ាងរាក់ទាក់ ពីសំណាក់ថ្នាក់ដឹកនាំសមាគមកាយឫទ្ធិនារីកម្ពុជា តាំងពីព្រលានយន្តហោះ...
ទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុងភ្នំពេញ លើកទី១៤ ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល បានប្រព្រឹត្តទៅយ៉ាងរលូន ដោយទទួលបានអត្តពលិកជាតិ-អន្ដរជាតិប្រមាណជិត ៦ពាន់នាក់ មកពី ៤៣ប្រទេសចូលរួម ។ ជាមួយគ្នា គណៈកម្មការរៀបចំ ក៏បានផ្ញើសារសុំការអភ័យទោសពីអ្នកចូលរួមទាំងអស់ ក្រោយខកខានផ្ដល់មេដាយអនុស្សាវរីយ៍ ដែលជាប់គាំងការនាំចូលរួម ដោយសារបញ្ហាព្រំដែនផងដែរ។ ក្នុងព្រឹត្តិការណ៍រត់ប្រណាំងដ៏ធំប្រចាំឆ្នាំ នៅទីក្រុងភ្នំពេញនេះ មុននឹងបាញ់កាំភ្លើងចេញដំណើរ នៅព្រឹកថ្ងៃទី១៤...
ភ្នំពេញ៖ចាប់តាំងពីដាក់ឱ្យអនុវត្តនៅឆ្នាំ២០២៤ រហូតដល់ខែមេសា ឆ្នាំ២០២៦នេះ យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅទូទាំងប្រទេសបានចូលរៀនជំនាញវិជ្ជាជីវៈតាមរយៈគោលនយោបាយបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់យុវជនមានប្រមាណ ១,៥លាននាក់ ដោយមិនបង់ថ្លៃ និងទទួលបានប្រាក់ឧបត្ថម្ភមានចំនួនសរុបប្រមាណ ២៧,១ម៉ឺននាក់ ក្នុងនោះបណ្តុះបណ្តាលនៅតាមគ្រឹះស្ថានធីវេត ក្រោមឱវាទក្រសួងចំនួនប្រមាណ ២២.៩ ម៉ឺននាក់ និងក្រោមមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) ចំនួនប្រមាណ ៤,២ម៉ឺននាក់។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ឱ្យដឹងបែបនេះ ក្នុងឱកាស អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ...
ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ក្រោមប្រធានបទ «TVET ផ្តល់ជំនាញការងារ និងប្រាក់ចំណូល» នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦នេះដែរ, សម្ដេចសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឱ្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ត្រូវរៀបចំគ្រូបណ្ដុះបណ្ដាលជំនាញឱ្យបានច្បាស់ មានជំនាញពិតប្រាកដ និងរៀបចំមេរៀនឱ្យចំគោលដៅលើការបង្រៀនជំនាញវិជ្ជាជីវៈ។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដីបានសង្គត់ធ្ងន់ទៅកាន់ក្រសួងការងារថា ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈនេះត្រូវប្រកាន់ខ្ជាប់ គឺយុវជនក្រោយពេលរៀនចប់ មានចំណេះ ជំនាញ ពិតប្រាកដ...
ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ក្រោមប្រធានបទ «TVET ផ្តល់ជំនាញការងារ និងប្រាក់ចំណូល» នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦នេះដែរ, សម្ដេចសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសគាំទ្រការដាក់ចេញការអនុវត្ត «គន្លងវិជ្ជាជីវៈ» រវាងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាមួយនឹងក្រសួងអបរំ យុវជន និងកីឡាទៅដល់សិស្សានុសិស្សនៅតាមវិទ្យាល័យ។ សម្ដេចធិបតីបានថ្លែងថា មកដល់ពេលនេះ រាជរដ្ឋាភិបាលបានជំរុញឱ្យក្រសួងការងារ សហការជាមួយក្រសួងអប់រំ ដាក់ចេញនូវ «គន្លងវិជ្ជាជីវៈ»...
ក្នុងឱកាសអនុញ្ញាតឱ្យលោកជំទាវ អាលីឈៀ អាឡេចាន់ត្រា អាល់ហ្វ្រារូ ខាស់ស្ទីឡូ (Alicia Alejandra Alfaro Castillo) ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសាធារណរដ្ឋកូឡុំប៊ីប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភាជាតិ នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦នេះ, សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា ជំរុញឱ្យកម្ពុជា និងកូឡុំប៊ី ពង្រីកកិច្ចសហប្រតិបត្តិការ ពាណិជ្ជកម្ម វិនិយោគ...
ភ្នំពេញ៖ ព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ក្រោមប្រធានបទ”TVET ផ្តល់ជំនាញការងារ និង ប្រាក់ចំណូល” ។ ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលមានខ្លឹមសារដូចខាងក្រោម៖ – សម្ដេចធិបតី នាយករដ្ឋមន្រ្ដីថ្លែងថា រាជរដ្ឋាភិបាលតែងតែចាត់ទុកមូលធនមនុស្ស គឺជាដង្ហើមនៃវឌ្ឍនភាពសង្គម...