សាច់បង្កកប្រមាណជាង ២០០តោន ដែលឈ្មួញនាំមកពីប្រទេសថៃ ត្រូវបានសមត្ថកិច្ចរកឃើញនៅក្នុងឃ្លាំងស្តុកចំនួនពីរកន្លែងក្នុងខណ្ឌឫស្សីកែវ និងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ចំណែកម្ចាស់ទីតាំងត្រូវបានសមត្ថកិច្ចនាំខ្លួនទៅសាកសួរដើម្បីរកអ្នកពាក់ព័ន្ធផ្សេងទៀត។ ការរកឃើញសាច់បង្កកនាំចូលពីថៃ បន្ទាប់ពីកម្លាំងសមត្ថកិច្ចចម្រុះបានចុះត្រួតពិនិត្យផលិតផលសាច់បង្កកស្តុកទុកនៅសង្កាត់គោករកា ខណ្ឌព្រែកព្នៅ និងនៅភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦។ ឯកឧត្តម គឹម មាសសុខសីហា អគ្គនាយក នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» បានបញ្ជាក់ប្រាប់ BTV...
ទីផ្សារសហរដ្ឋអាមេរិកបានស្រូបយកមុខទំនិញរបស់កម្ពុជា នៅក្នុងយៈពេល៥ខែ ក្នុងឆ្នាំ២០២៦នេះ មានទឹកប្រាក់សរុបជាង ៥,៧ ពាន់លានដុល្លារអាមេរិក កើនជាង ៣១ ភាគរយ ធៀបរយៈពេលដូចគ្នាឆ្នាំ២០២៥ ដែលជាទីផ្សារធំបំផុតជួយគាំទ្រដល់ការនាំចេញ ទំនិញរបស់កម្ពុជា។ ជុំវិញទីផ្សារនាំចេញទំនិញរបស់កម្ពុជាឃើញថា នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការនាំចេញរបស់កម្ពុជាមានកំណើនកើន ឡើងជាបន្តបន្ទាប់ គាំទ្រដល់ការរីកលូតលាស់សេដ្ឋកិច្ចជាតិ និងបានបង្ហាញឱ្យឃើញពីកិច្ចដំណើរការអាជីវកម្មក្នុងស្រុក នៃការរីកលូតលាស់ នៃសេដ្ឋកិច្ច និងក៏ជាការបង្ហាញដល់ទំនុកចិត្តរបស់វិនិយោគិនជាតិនិងអន្តរជាតិ ក្នុងការបណ្តាក់ទុនវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា ទោះបី ការដាក់ចេញនូវពន្ធបដិកាគយសរបស់សហរដ្ឋអាមេរិកមិនទាន់មានច្បាស់លាស់ក៏ដោយ។ ជាក់ស្តែងការនាំទំនិញរបស់កម្ពុជាទៅកាន់ទីផ្សារអាមេរិក នៅក្នុងរយៈពេល ៥...
គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានជូនដំណឹងរៀបចំរៀបចំទិវាអូឡាំពិក និងវេទិកាអត្តពលិកជាតិ ឆ្នាំ២០២៦ នាថ្ងៃទី២៨ ខែមិថុនាខាងមុខ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ដោយមានកិច្ចសហការពីស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា សភាពាណិជ្ជកម្មអាមេរិកប្រចាំកម្ពុជា និងដៃគូផ្សេងៗទៀត។ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានឲ្យដឹងថា កម្មវិធីប្រចាំឆ្នាំនេះ រៀបចំឡើងក្នុងគោលបំណងបំផុសការផ្សព្វផ្សាយពីដំណើរត្រៀមខ្លួនចូលរួមព្រឹត្តិការណ៍អូឡាំពិក ឆ្នាំ២០២៨ នៅសហរដ្ឋអាមេរិក និងបំផុសស្មារតីសិស្សានុសិស្សឲ្យយល់ពីគុណតម្លៃអូឡាំពិក សម្ដៅជំរុញឲ្យប្រជាពលរដ្ឋចូលរួមលេងកីឡា ដើម្បីសុខភាព មិត្តភាព និងសាមគ្គីភាព ដែលជាក្ដីរំពឹងនឹងមានអ្នកចូលរួមចន្លោះពី ៧០០...
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងសម្ព័ន្ធសមាគមសហគ្រាសធុនតូចនិងមធ្យមកម្ពុជា ហៅកាត់ ហ្វាសមិច (FASMEC) បានសហការគ្នារៀបចំវេទិកាគយ និងសម្ព័ន្ធ FASMEC លើកទី១ ក្រោមប្រធានបទ “ការគាំពារសហគ្រាសធុនតូចនិងមធ្យម ដើម្បីជំរុញផលិតកម្មក្នុងស្រុក និងសមត្ថភាពប្រកួតប្រជែង” ដែលប្រព្រឹត្តិទៅក្រោមអធិបតីភាព ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ នៅក្នុងវេទិកានាព្រឹកថ្ងៃទី១១ ខែមិថុនានេះ ឧកញ៉ា តែ តាំងប៉...
ក្លិបបាល់ទាត់ភ្នំពេញក្រោន បានទទួលសិទ្ធលេងនៅវគ្គចែកពូល នៃការប្រកួតជើងឯកក្លិបបាល់ទាត់លំដាប់ទី២ ទ្វីបអាស៊ី AFC Champions League Two 2026/27 ដោយមិនចាំបាច់លេងវគ្គជម្រុះ(Play-Off) ឡើយ ដែលនាំឲ្យកម្ពុជា មាន ២ក្លិបត្រូវលេងវគ្គចែកពូល ដោយស្វ័យប្រវត្តិ បន្ទាប់ពីក្លិបព្រះខ័នរាជស្វាយរៀង ដែលជាជើងឯកលីគកំពូលកម្ពុជា។ យោងតាមការសម្រេចចុងក្រោយរបស់សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី(AFC) ក្រោយពិនិត្យឃើញក្លិបតំណាងកម្ពុជា មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ស្របតាមបទបញ្ញាត្តិការប្រកួតពាក់ព័ន្ធ ភ្នំពេញក្រោន ក៏ត្រូវបានសម្រេចផ្ដល់សិទ្ធឲ្យលេងវគ្គចែកពូលដោយផ្ទាល់ មិនចាំបាច់លេងវគ្គ Play-Off ដូចអ្វីដែល...
ទីផ្សារសហរដ្ឋអាមេរិកបានស្រូបយកមុខទំនិញរបស់កម្ពុជា នៅក្នុងយៈពេល៥ខែ ក្នុងឆ្នាំ២០២៦នេះ មានទឹកប្រាក់សរុបជាង ៥,៧ ពាន់លានដុល្លារអាមេរិក កើនជាង ៣១ ភាគរយ ធៀបរយៈពេលដូចគ្នាឆ្នាំ២០២៥ ដែលជាទីផ្សារធំបំផុតជួយគាំទ្រដល់ការនាំចេញ ទំនិញរបស់កម្ពុជា។ ជុំវិញទីផ្សារនាំចេញទំនិញរបស់កម្ពុជាឃើញថា នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការនាំចេញរបស់កម្ពុជាមានកំណើនកើន ឡើងជាបន្តបន្ទាប់ គាំទ្រដល់ការរីកលូតលាស់សេដ្ឋកិច្ចជាតិ និងបានបង្ហាញឱ្យឃើញពីកិច្ចដំណើរការអាជីវកម្មក្នុងស្រុក នៃការរីកលូតលាស់ នៃសេដ្ឋកិច្ច និងក៏ជាការបង្ហាញដល់ទំនុកចិត្តរបស់វិនិយោគិនជាតិនិងអន្តរជាតិ ក្នុងការបណ្តាក់ទុនវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា ទោះបី ការដាក់ចេញនូវពន្ធបដិកាគយសរបស់សហរដ្ឋអាមេរិកមិនទាន់មានច្បាស់លាស់ក៏ដោយ។ ជាក់ស្តែងការនាំទំនិញរបស់កម្ពុជាទៅកាន់ទីផ្សារអាមេរិក នៅក្នុងរយៈពេល ៥...
ក្រុមជម្រើសជាតិយុវជនអាយុក្រោម ១៩ឆ្នាំកម្ពុជា នឹងត្រូវប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ជាមួយក្រុមជម្រើសជាតិ U19 ថៃ នាវេលាម៉ោង ៤រសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ នេះ នៅកីឡដ្ឋាន Utama Sumatera Utara ប្រទេសឥណ្ឌូនេស៊ី ក្នុងយុទ្ធនាការប្រកួតជើងឯកអាស៊ីអាគ្នេយ៍យុវជនអាយុក្រោម ១៩ឆ្នាំ (ASEAN U-19 Boys’ Championship) ឆ្នាំ២០២៦។ ជាមួយជំនួបដ៏កក្រើក ដែលកំពុងទាក់ទាញការចាប់អារម្មណ៍ខ្លាំងពីអ្នកគាំទ្រ ទាំងនៅកម្ពុជា...
ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានស្នើដល់ភាគីពាក់ព័ន្ធពង្រីកអំណាចទន់ផ្នែកទេសចរណ៍ តាមរយៈការផ្សព្វផ្សាយភាពវិសេសនៃវប្បធម៌ សិល្បៈ ទំនៀមទម្លាប់ និងប្រពៃណីខ្មែរ ដើម្បីលើកកម្ពស់កិត្យានុភាពជាតិ និងបង្កើនភាពទាក់ទាញការវិនិយោគផ្នែកទេសចរណ៍សម្រាប់កម្ពុជា។ ការស្នើយ៉ាងដូច្នេះ ធ្វើឡើងក្នុងឱកាស ឯកឧត្តម ហ៊ុន ម៉ានី បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីអបអរខួបអនុស្សាវរីយ៍លើកទី៣០ នៃសមាគមទេសចរណ៍កម្ពុជា (CATA) កាលពីយប់់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ ដោយមានអញ្ជើញចូលពីរដ្ឋមន្រ្តីក្រសួងទេសចរណ៍ ប្រធានសមាគមនទេសចរណ៍កម្ពុជា...
នៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦នេះដែរ អ្នកនាំពាក្យរាជរដ្ឋាភិបាល ឯកឧត្តម ប៉ែន បូណា បានថ្លែង មិនថានៅទីកន្លែងណា ក្នុងឬក្រៅប្រទេស មិនថាវេទិកាឬជំនួបណាឡើយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជានិច្ចកាលតែងតែបំពេញការងារជាអាទិភាពខ្ពស់បំផុតមួយរបស់រាជរដ្ឋាភិបាលនោះគឺការងារការទូតសកម្មដើម្បីការពារអធិបតេយ្យភាព បូរណភាពទឹកដី និងប្រជាជន។ ឯកឧត្តម ប៉ែន បូណា បានថ្លែងថា ដំណើរបំពេញទស្សនកិច្ចផ្លូវការ និងការអញ្ជើញចូលរួមវេទិកាអនាគតអាស៊ានលើកទី៣ នៅរដ្ឋធានីហាណូយនៃ សាធារណរដ្ឋសង្គមនិយមវៀតណាម...
អ្នកនាំពាក្យរាជរដ្ឋាភិបាល ឯកឧត្តម ប៉ែន បូណា បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦នេះថា នៅគ្រប់វេទិកាពេលចុះជួបសំណេះសំណាល និងសួរសុខទុក្ខមន្រ្ដីនៅមូលដ្ឋាន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា តែងតែរម្លឹកដល់មន្រ្ដីគ្រប់ជាន់ថ្នាក់ឱ្យយកចិត្តទុកដាក់ចំពោះគ្រួសារយុទ្ធជន និងអតីតយុទ្ធជន ឱ្យបានខ្ពស់បំផុត។ ឯកឧត្តម ប៉ែន បូណា បានថ្លែងថា នៅគ្រប់វេទិកានៃការអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខមន្ត្រីរាជការ អាជ្ញាធរ នៅតាមបណ្តារាជធានីខេត្ត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន...