សហព័ន្ធខ្មែរកីឡាហែលទឹកនឹងបញ្ជូន គណៈប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីទឹកពាក់ជើងទាចំនួន ៦នាក់ទៅចូលរួមព្រឹតិ្តការណ៍ការប្រកួតកីឡាហែលទឹកពាក់ជើងទា The 2nd International Bunga Raya Children & Junior Finswimming Competition -Leg1 2026 ដែលនឹងប្រព្រឹត្តនាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ នៅប្រទេសម៉ាឡេស៊ី។ លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹកបានប្រាប់តាមអនឡាញឲ្យដឹងថា ដោយទទួលបានគោលការណ៍អនុញ្ញាតពីក្រសួងអប់រំ...
រសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងបរិស្ថាន ឯកឧត្តម សាបូ អូហ្សាណូ រដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំសហការីរួមមាន៖ ឯកឧត្តម ស៊ុ ធី អគ្គនាយកគោលនយោបាយនិងយុទ្ធសាស្ត្រ លោក កែ វង្សវឌ្ឍនា អគ្គនាយករងគាំពារបរិស្ថាន លោក ឡុង សូណា ប្រធាននាយដ្ឋានប្រែប្រួលអាកាសធាតុ លោក ឌី គីដែន ប្រធាននាយកដ្ឋានគ្រប់គ្រងសំណល់រឹង និងសហការី...
ឯកឧត្ដម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្ដរមានជ័យ បានមានប្រសាសន៍ថា មន្ត្រីរាជការស៊ីវិល គឺជាអ្នកបម្រើរាស្ត្រ និងរក្សាសន្តិសុខជូនសង្គម។ ឯកឧត្តម មានប្រសាសន៍បែបនេះ ក្នុងពិធីប្រកាសតួនាទីមន្ត្រីមន្ទីរ អង្គភាព នៃរចនាសម្ព័ន្ធរដ្ឋបាលខេត្តឧត្តរមានជ័យ និងការពង្រឹងវិន័យ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងាររបស់មន្ត្រីរាជការស៊ីវិលឱ្យកាន់មានប្រសិទ្ធភាពខ្ពស់ ដែលបានធ្វើឡើងនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦។ ឯកឧត្ដម មាន ចាន់យ៉ាដា បានលើកឡើងថា ការដំឡើងតួនាទី និងមុខតំណែងជូនមន្ត្រីរាជការគ្រប់រូបនាពេលនេះ គឺពិតជាបានប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវគោលការណ៍ច្បាប់...
ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ រួមដំណើរដោយឯកឧត្តមជាថ្នាក់ដឹកនាំក្រសួង មន្ដ្រីបច្ចេកទេសក្រសួង និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត អញ្ជើញចុះទៅពិនិត្យវឌ្ឍនភាពការងារស្ថាបនាផ្លូវចំនួន៦ខ្សែ នៅក្នុងខេត្តពោធិ៍សាត់។ ផ្លូវចំនួន៦ខ្សែ ក្នុងខេត្តពោធិ៍សាត់ ដែលក្នុងនោះពីរខ្សែ ជាឥណទានសហប្រតិបត្តិការពីធនាគារពិភពលោក (WB) កំពុងត្រូវបានកសាង ដែលខ្សែទី១៖ ផ្លូវភូមិបាគូ-ផ្ទះស្រែ ក្រាលកៅស៊ូ (DBST) និងក្រាលបេតុង មានប្រវែងជាង៧គីឡូម៉ែត្រកន្លះ តភ្ជាប់ពីភូមិផ្ទះស្រែ ឃុំស្វាយលួង ទៅដល់ភូមិបាគូ ឃុំស្រែស្ដុក ស្រុកកណ្ដៀង...
ក្នុងឱកាសបំពេញបេសកកម្មមនុស្សធម៌នៅលើទឹកដីខេត្តពោធិ៍សាត់, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦នេះ បានអញ្ជើញបូជាទៀន ធូប ផ្កា ភ្ញី ថ្វាយព្រះរតនត្រ័យ ធ្វើបទនមស្ការ សមាទានសីល និងនាំយកទេយ្យវត្ថុប្រគេនព្រះសង្ឃ ដែលគង់នៅវត្តប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ដែលស្ថិតនៅក្នុងភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ ក្នុងឱកាសនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី...
ក្រុមហ៊ុន Moonton ដែលជាដៃគូមួយដ៏ធំរបស់សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា បានប្រកាសរៀបចំការប្រកួតរចនាម៉ូដសម្លៀកបំពាក់តួអង្គ កម្រិតសាកលសម្រាប់វិញ្ញាសា Mobile Legends: Bang Bang (MLBB) ប្រចាំឆ្នាំ ២០២៦ ដែលមានប្រាក់រង្វាន់ជ័យលាភីសរុបរហូតដល់ ៤៩,០០០ដុល្លារ។ ការជូនដំណឹងអំពីការប្រកួតរចនាម៉ូដសម្លៀកបំបាក់តួអង្គក្នុងវិស័យកីឡាអេឡចិត្រូនិកនេះ ស្របពេលតំណាងក្រុមហ៊ុន Moonton បានផ្ញើសារអបអរសាទរកម្ពុជា ដែលបានដំណើររៀបចំការប្រកួត MPL Cambodia រដូវកាលទី១០ ដោយជោគជ័យ កាលពីថ្មីៗ ដោយក្រុម Pro...
គណៈប្រតិភូគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេត និងអធិការកិច្ច នៃរដ្ឋសភា (គណៈកម្មការទី១) ដឹកនាំដោយ ឯកឧត្តម សរ ចំរុង នារសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញប្រជុំពិភាក្សាការងារជាមួយរដ្ឋបាលខេត្តស្វាយរៀង ដឹកនាំដោយ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង ដើម្បីសិក្សាពីវឌ្ឍនភាព និងយន្តការដោះស្រាយទំនាស់ដីធ្លី។ ឯកឧត្តម ប៉េង ពោធិ៍សា បានរាយការណ៍ពីកិច្ចខិតខំប្រឹងប្រែងដោះស្រាយវិវាទជូនប្រជាពលរដ្ឋដោយសន្តិវិធី តាមគោលការណ៍ច្បាប់...
តំណាងគណៈកម្មាធិការជាតិអូឡាំពិក (NOCC)លោក នូ ចំរើន ចូលរួមវគ្គសិក្ខាសាលាអន្តរជាតិលើកទី១៩ សម្រាប់ប្រតិភូ NOAs និង NOCs នៅ Ancient Olympia ដោយមានអ្នកចូលរួមចំនួន ១៤០នាក់ មកពី ១០០ប្រទេស នៅទីកន្លែងកំណើតនៃការប្រកួតកីឡាអូឡាំពិក នៃប្រទេសក្រិក ពីថ្ងៃទី១៧-២៤ ខែឧសភា ឆ្នាំ២០២៦។ ថ្លែងប្រាប់នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ ពីប្រទេសក្រិក តាមប្រព័ន្ធសារអេឡិចត្រូនិក...
ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានអះអាងជាថ្មីពីការប្រកាន់ខ្ជាប់គោលការណ៍ព្រំដែនមិនត្រូវបានកែប្រែដោយការប្រើប្រាស់កម្លាំង ព្រមទាំងការខិតខំធ្វើឲ្យស្ថានការណ៍នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ វិលត្រឡប់ទៅរកភាពប្រក្រតីឡើងវិញ។ ការអះអាងនេះ ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំអគ្គមេបញ្ជាការកងទ័ពអាស៊ានលើកទី២៣ (ACDFM-23) ដែលប្រព្រឹត្តទៅតាមប្រព័ន្ធវីដេអូ ក្រោមប្រធានបទ «ធានាអនាគតរបស់យើងរួមគ្នា» នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦។ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានថ្លែងអំណរគុណដល់បណ្តាប្រទេសសមាជិកអាស៊ាន ជាពិសេស ប្រទេសម៉ាឡេស៊ី ដែលជាប្រធានប្តូរវេនអាស៊ានឆ្នាំ២០២៥...
លោក សេង អាន ប្រធានមន្ទីរទេសចរណ៍ ខេត្តកំពង់ធំ សង្ឃឹមព្រឹត្តិការណ៍កីឡាទេសចរណ៍ នឹងក្លាយជាឧបករណ៍ដ៏មានឥទ្ធិពលក្នុងការលើកតម្កើង និងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ទៅលេងកម្សាន្តកាន់តែច្រើននៅរមណីយដ្ឋានបេតិកភណ្ឌពិភពលោក នៃតំបន់ប្រាសាទសំបូរព្រៃគុក។ ការបង្ហាញសុទិដ្ឋិនិយមនេះ ក្រោយឯកឧត្តម វ៉ាហេង ដាវុធ រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងឯកឧត្តម ហាន កុសល អភិបាលខេត្តកំពង់ធំ បានជួបប្រជុំសម្រេចលើកម្មវិធីលម្អិត ស្ដីពីការត្រៀមរៀបចំព្រឹត្តិការណ៍កីឡាជិះកង់ និងរត់ឆ្លងកាត់ឧបសគ្គពីទីរួមខេត្ត ទៅតំបន់ប្រាសាទសំបូរព្រៃគុក នាថ្ងៃទី៥ ខែកក្កដាខាងមុខ...