មន្ទីរពេទ្យព្រះអង្គឌួង នៃក្រសួងសុខាភិបាល បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវម៉ាស៊ីន Olympus Endoscope Evis Exera III CV-190 សម្រាប់ធ្វើ ERCP ពិនិត្យ និងព្យាបាល បញ្ហាក្នុងបំពង់ទឹកប្រមាត់ និងលំពែង, កាលពីរសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦។ ឯកឧត្តមសាស្រ្តាចារ្យ រង លូ លីឃាង ទីប្រឹក្សាក្រសួងសុខាភិបាល និងជានាយកមនី្ទរពេទ្យព្រះអង្គឌួង បានថ្លែងថា...
ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានមានប្រសាសន៍ថា ស្រុកកៀស្វាយបានបញ្ចប់ការចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធរួចរាល់ហើយ តែការចែកបណ្ណប្រជាពលរដ្ឋមិនទាន់មកយកបានគ្រប់គ្នានៅឡើយទេ ដូច្នេះមន្ត្រីជំនាញ និងអាជ្ញាធរស្រុកត្រូវបន្តខិតខំរកកវិធីសាស្ត្រ ដើម្បីឱ្យម្ចាស់កម្មសិទ្ធិដីធ្លី រួសរាន់មកទទួលយកបណ្ណកម្មសិទ្ធិដីធ្លីរបស់ខ្លួន សម្រាប់ប្រើប្រាស់ស្របទៅតាមច្បាប់ឱ្យបានគ្រប់ៗគ្នា។ ឯកឧត្តម គួច ចំរើន ថ្លែងបញ្ជាក់បែបនេះ ក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋ ចំនួន ១៣ភូមិ រួមមាន៖ ភូមិពោធិ៍មៀវ ភូមិគគីរធំ ភូមិគគីរធំ២ ភូមិរាំងដេក ភូមិរាំងដេក២...
ភ្នំពេញ៖ ឯកឧត្ដម ឧត្តមសេនីយ៍ទោ ម៉ៅ ផល្លា នាយរងសេនាធិការ នាយការិយាល័យទី៥ កងទ័ពជើងគោក បានបញ្ជាក់ថា កងកម្លាំងយើងទាំងអស់ត្រូវមានស្មារតី និងឆន្ទៈមោះមុតស្រឡាញ់ទឹកដីស្រឡាញ់ជាតិមាតុភូមិការពារឲ្យបាននូវអធិបតេយ្យភាពជាតិ ដោយមិនឲ្យខ្មាំងសត្រូវរំលោភបំពាននៅគ្រប់ទម្រង់នៃការឈ្លានពានបានឡើយ និងជានិច្ចកាលធានាកម្លាំង សម្ភារៈគ្រឿងបំពាក់ មធ្យោបាយ ដើម្បីត្រៀមអនុវត្តមុឺងម៉ាត់តាមបទបញ្ជារបស់ថ្នាក់លើ ពេលមានសភាពការណ៍ចាំបាច់។ ការបញ្ជាក់នេះ ក្នុងពិធីផ្សព្វផ្សាយសភាពការណ៍ ជាតិ អន្តរជាតិ និងពង្រឹងតួនាទីភារកិច្ចកងយោធពលខេមរភូមិន្ទ ជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន នៃបញ្ជាការដ្ឋានកងទ័ពជើងគោក...
គណៈប្រតិភូគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេត និងអធិការកិច្ច នៃរដ្ឋសភា (គណៈកម្មការទី១) ដឹកនាំដោយ ឯកឧត្តម សរ ចំរុង នារសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញប្រជុំពិភាក្សាការងារជាមួយរដ្ឋបាលខេត្តស្វាយរៀង ដឹកនាំដោយ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង ដោយមានការចូលរួមពីតំណាងរាស្ត្រមណ្ឌលខេត្តស្វាយរៀង និងមន្ទីរ-អង្គភាពជំនាញ ដើម្បីសិក្សាពីវឌ្ឍនភាព និងយន្តការដោះស្រាយទំនាស់ដីធ្លី។ ក្នុងជំនួបនោះ ឯកឧត្តម ប៉េង...
កណ្តាល៖ ដើម្បីលើកកម្ពស់សោភ័ណភាព និងសុវត្ថិភាពសាធារណៈ កាត់បន្ថយការកកស្ទះចរាចរណ៍នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល ដោយមានការចូលរួមពីអាជ្ញាធរក្រុងតាខ្មៅ កងកម្លាំងនគរបាល និងមន្ត្រីជំនាញពាក់ព័ន្ធ បានបន្តចុះត្រួតពិនិត្យ ណែនាំ និងអនុវត្តវិធានការរៀបចំសណ្តាប់ធ្នាប់សាធារណៈ ដោយត្រូវធ្វើការរុះរើចេញនូវសំណង់ សំយាប ស្លាកសញ្ញាផ្សព្វផ្សាយពាណិជ្ជកម្មផ្សេងៗ លើចំណីផ្លូវ នៅតាមបណ្តាខ្សែផ្លូវសំខាន់ៗ នៅក្នុងភូមិសាស្ត្រក្រុងតាខ្មៅ ។ ឯកឧត្តមអភិបាលរងខេត្ត បានមានប្រសាសន៍ថា៖ អាជ្ញាធរមិនមានបំណងរារាំង...
ក្រុមកម្មការិនីវិស័យរោងចក្រកាត់ដេរ បានបង្ហាញចំណាប់អារម្មណ៍ចង់ចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ចំពោះកាតព្វកិច្ចយោធា ដើម្បីរួមចំណែកការពារប្រទេសជាតិ មាតុភូមិ ខណៈច្បាប់ស្តីពីកាតព្វកិច្ចយោធានេះ តម្រូវឱ្យពលរដ្ឋខ្មែរមានអាយុចាប់ពី១៨ឆ្នាំ ដល់ទៅ២៥ឆ្នាំ ត្រូវបំពេញកាតព្វកិច្ចចូលហ្វឹកហាត់ ក្នុងនោះស្ត្រីត្រូវផ្អែកតាមគោលការណ៍ស្ម័គ្រចិត្ត។ ក្នុងបទសម្ភាសន៍ពាក់ព័ន្ធប្រធានបទកាតព្វកិច្ចយោធា ក្រុមកម្មការិនីដែលបម្រើការងាររោងចក្រកាត់ដេរសម្លៀកបំពាក់ស្ថិតនៅខណ្ឌដង្កោ រាជធានីភ្នំពេញ ពួកគាត់បានឱ្យព័ត៍មាន ប៊ីធីវី ដឹងនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦នេះថា ក្រោយទទួលបានព័ត៌មានតាមរយៈការផ្សព្វផ្សាយនានាក្នុងបណ្តាញសង្គមអំពីកាតព្វកិច្ចនេះ ពិតជាមានការចាប់អារម្មណ៍ និងគាំទ្រទាំងស្រុងចំពោះការដាក់ចេញនូវច្បាប់មួយនេះ ដែលយល់ឃើញថា ជាឱកាសដ៏ល្អក្នុងការចូលរួមជួយជ្រោមជ្រែងប្រទេសជាតិ គ្រាដែលប្រទេសកំពុងត្រូវការសម្រាប់ការពារទឹកដី និងប្រជាជន។ ពាក់ព័ន្ធប្រធានបទខាងលើនេះ...
ឯកឧត្តម គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ថា ស្របគ្នាជាមួយនឹងការរីកចម្រើននៃសេដ្ឋកិច្ចកម្ពុជា អគ្គនាយកដ្ឋានពន្ធដារបានកំណត់នូវទិសដៅកែទម្រង់សំខាន់ៗចំនួនពីរ គឺការកែទម្រង់គោលនយោបាយ និងរដ្ឋបាលសារពើពន្ធ ដើម្បីពង្រឹងគុណភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព និងតម្លាភាព ក្នុងការផ្តល់សេវាជូនអ្នកបង់ពន្ធឱ្យកាន់តែងាយស្រួល និងប្រសើរឡើង។ ឯកឧត្តម គង់ វិបុល បានបញ្ជាក់ថា ការកែទម្រង់រដ្ឋបាលសារពើពន្ធ ទាំងពីរនេះ គឺ តាមរយៈការធ្វើទំនើបកម្មនៃរដ្ឋបាលសារពើពន្ធកម្ពុជា ជាពិសេសការធ្វើបរិវត្តកម្ម និងទំនើបកម្មផ្នែកបច្ចេកវិទ្យាព័ត៌មានឌីជីថល ដែលបានប្រែក្លាយពីការបំពេញភារកិច្ចការងារដោយដៃ...
ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងក្នុងវិធីសម្ពោធអគារទីស្នាក់ការកណ្តាលនៃអគ្គនាយកដ្ឋានពន្ធដារថ្មី នៅព្រឹកថ្ងៃទី ២១ ខែឧសភា ឆ្នាំ២០២៦នេះថា ក្នុងរយៈពេល ១៣ឆ្នាំចុងក្រោយ ការប្រមូលចំណូលពន្ធដារ បានកើនឡើងជិត៤ដង ពីប្រមាណ ៧៣៨ លានដុល្លារអាមេរិកក្នុងឆ្នាំ២០១២ ដល់ ៣ ៥៧៧ លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២៥ ទោះបីកម្ពុជាប្រឈមនឹងសត្រូវឈ្លានពាន វិបត្តិប្រេង...
នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម គង់ ភោគ រដ្ឋលេខាធិការ និងជាឧត្តមមន្ត្រីអាស៊ានរបស់កម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំឧត្ដមមន្ត្រីអាស៊ាន-ចិន លើកទី៣២ នៅក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។ កិច្ចប្រជុំបានស្វាគមន៍ខួបអនុស្សាវរីយ៍លើកទី៥ នៃភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយអាស៊ាន-ចិន និងបានពិនិត្យឡើងវិញនូវវឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាពអាស៊ាន-ចិន (PoA) ឆ្នាំ២០២៦-២០៣០។ កិច្ចប្រជុំក៏បានបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការពង្រឹងបន្ថែមទៀតនូវកិច្ចសហការ ជាពិសេសក្នុងវិស័យដែលកំពុងលេចធ្លោសំខាន់ៗ ដូចជា បញ្ញាសិប្បនិម្មិត សេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចបៃតង និងសន្តិសុខស្បៀង និងថាមពល និងបានពិភាក្សាអំពីឱកាសថ្មីៗសម្រាប់ការអភិវឌ្ឍដែលជំរុញដោយនវានុវត្តន៍។
អ្នកជំនាញក្នុងវិស័យដឹកជញ្ជូន មើលឃើញថា ការជំរុញអភិវឌ្ឍន៍ផែទឹកជ្រៅ និងចំណតផែរណបនៅក្នុងស្រុក នៃកំពង់ផែធំៗទាំងពីរ របស់កម្ពុជា គឺជាការចូលរួមលើកកម្ពស់ជំរុញដល់ការធ្វើពាណិជ្ជកម្មឱ្យកាន់តែខ្លាំងក្លាថែមទៀត ជាពិសេសការឈានទៅសម្រេចចក្ខុ វិស័យរបស់រាជរដ្ឋាភិបាលឆ្នាំ២០៣០។ លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន ខ្សែច្រវាក់ផ្គត់ផ្គង់ និងភ្នាក់ងារជើងសានៅកម្ពុជា លើកឡើងក្នុងកិច្ច សម្ភាសន៍ជាមួយ BTV ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹក និងគម្រោងអភិឌ្ឍន៍កំពង់ផែនៅព្រះរាជាណាចក្រកម្ពុជា នេះថា កម្ពុជាមានការ ដឹកជញ្ជូន៣ប្រភេទរួមមាន ការដឹកជញ្ជូនតាមផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹក...