យោងតាមព័ត៌មានពីសមរភូមិមុខ, ទាហានឈ្លានពានថៃដែលព្យាយាមរុលចូលទឹកដីកម្ពុជាត្រូវបានវីរកងទ័ពកម្ពុជាបាញ់ឱ្យស្លាប់ និងរបួសជាច្រើននាក់។ អ្នកស្លាប់អាចកើនឡើងដល់ជាង ៦ ពាន់នាក់ និងរបួសជិត ២ម៉ឺននាក់ ហើយបច្ចុប្បន្ននេះ សាកសពជាទាហានថៃជាច្រើននៅចោលពេញព្រៃ។ សមរភូមិមុខបានអំពាវនាវដល់មេទ័ពថៃមកប្រមូលសាកសពរបស់ទាហានខ្លួនផងព្រោះធំក្លិនស្អុយពេញព្រៃហើយ។ សូម្បីអ្នកនយោបាយថៃមួយចំនួនក៏បានស្អីបន្ទោសរដ្ឋាភិបាលថៃ និងទាហានថៃដែលបានបោះបង់ចោលសាកសពទាហានរបស់ខ្លួនដែលកងទ័ពខ្មែរបាញ់ស្លាប់។
មុននឹងអញ្ជើញមាតុភូមិនិវត្តន៍វិញ នៅរសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥នេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន អំឡុងពេលនៃការចូលរួមកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន ស្តីពីស្ថានភាពបច្ចុប្បន្នរវាងកម្ពុជា និងថៃ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវកង្វល់ចំពោះស្ថានភាពមនុស្សធម៌ដែលកាន់អាក្រក់ទៅៗ ដែលបានជិះឥទ្ធិពលដល់ជនភៀសសឹកកម្ពុជាជាងកន្លះលាននាក់ និងសង្កត់ធ្ងន់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជា ក្នុងការលើកកម្ពស់សន្តិភាព សន្តិសុខ...
ក្រសួងការពារជាតិកម្ពុជាបានឱ្យដឹងថាយោធាថៃនៅតែបន្តធ្វើសកម្មភាពបាញ់ប្រហារចូលទីតាំងប្រជាជនស៊ីវិលកម្ពុជា និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល នៅយោធភូមិភាគទី៥ ក្នុងភូមិសាស្ត្រ ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥៖ – នៅម៉ោង ១៤:៤២នាទី យោធាថៃបានបាញ់ផ្លោងមកលើទីតាំងប្រជាជនស៊ីវិលកំពុងរស់នៅប្រមាណជាង ៤០គ្រាប់ នៅក្នុងភូមិសាស្ត្រ ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង។ សកម្មភាពខាងលើជាការវាយប្រហារដ៏កំរោល ដោយមិនរើសគោលដៅរបស់យោធាថៃ ជាការរំលោភបំពានច្បាប់មនុស្សធម៌អន្តរជាតិយ៉ាងធ្ងន់ធ្ងរ។ កងកម្លាំងកម្ពុជាបាននឹងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ និងឈរជើងយ៉ាងរឹងមាំ ស្វាហាប់ មោះមុត...
នាព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ ២០២៥ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីក្នុងពិធី បើកវេទិកាសាធារណៈស្តីពី “ថវិកាអប់រំប្រចាំឆ្នាំ ២០២៥” និងផ្សព្វផ្សាយរបាយការណ៍ថ្នាក់ជាតិស្តីពី “រង្វាយតម្លៃលទ្ធផលសិក្សា របស់សិស្សកម្រិតបឋមសិក្សា នៅតំបន់អាស៊ីអាគ្នេយ៍ ឆ្នាំ២០២៤(SEA-PLM 2024) របស់កម្ពុជា”។ ឯកឧត្តមបណ្ឌិតសភាចារ្យ នាយករដ្ឋមន្ត្រី បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ...
មន្រ្តីអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា រហូតមកដល់ពេលនេះថ្នាក់ដឹកនាំ មន្រ្តីកសិកម្មឃុំ រួមជាមួយអាជ្ញាធរ បានកំពុងមមាញឹកជាខ្លាំងក្នុងការរៀបចំទីកន្លែដាំបន្លែ និងកន្លែងផលិតកម្មសត្វនៅខេត្តបន្ទាយមានជ័យ ដើម្បីផ្តត់ផ្គង់ដល់ជនប្រជាពលរដ្ឋជាជនភៀសសឹក។ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅលើផេកផ្លូវការ បានសសេរឱ្យដឹងថា បន្ថែមពីនេះទៀត ក្រសួងកសិកម្ម ក៏បានចូលរួមសម្របសម្រួលការរៀបចំកសិដ្ឋានបន្លែរបស់កាយឫទ្ធិនារីកម្ពុជាចំនួន២ហិកតា នៅខេត្តសៀមរាប និងកសិដ្ឋានបន្លែជាង ៦ ០០០ម៉ែត្រការ៉េទៀតនៅជាប់តំបន់ជនភៀសសឹកនៅក្នុងស្រុកវាលវែង...
នៅរសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញជួបពិភាក្សាការងារក្រៅផ្លូវការ ជាមួយ ឯកឧត្តម ថងសាវណ្ណ ភុមិវិហាន រដ្ឋមន្ត្រីការបរទេសឡាវ ក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន ស្តីពីស្ថានភាពបច្ចុប្បន្នរវាងកម្ពុជា និងថៃ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្នុងការទទួលបដិសណ្ឋារកិច្ច និងការរៀបចំដ៏ល្អឥតខ្ចោះ ជូនគណៈប្រតិភូកម្ពុជា អំឡុងពេលក្នុងកិច្ចប្រជុំលើកទី១៥...
ក្រសួងការពារជាតិកម្ពុជា បង្ហាញពីស្ថានការណ៍ជួរមុខនៅសមរភូមិទិសយោធភូមិភាគទី៤ ក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ភាគីថៃនៅតែបន្តបាញ់ប្រហារ ដើម្បីឈ្លានពានមកលើដែនអធិបតេយ្យរបស់កម្ពុជា៖ គិតចាប់ពីម៉ោង ១៧:០០នាទីល្ងាច ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥ រហូតដល់ម៉ោង ១២:០០នាទីព្រឹក ថ្ងៃទី២២ ខែធ្នូ ឆ្នាំ ២០២៥ ។ ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥ – ម៉ោង ១៩:៣៥នាទី យោធាថៃបានបាញ់ផ្សែងពុលជាច្រើនចូលភូមិសាស្ត្រប្រាសាទតាមាន់។ – ម៉ោង ១៩:៥៥នាទី...
កំពង់ស្ពឺ៖ ឧត្តមសេនីយ៍ឯក មួង សុធា អគ្គស្នងការរងនគរបាលជាតិ ក្រើនរំឭកដល់កម្លាំងនគរបាលខេត្តកំពង់ស្ពឺ ឱ្យបង្កើនការយកចិត្តទុកដាក់ លើការគ្រប់គ្រងមុខសញ្ញា ការបង្ការបទល្មើសគ្រប់ប្រភេទ និងត្រៀមខ្លួនអនុវត្តរាល់បទបញ្ជារបស់រាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ ឱ្យទទួលបានជោគជ័យបន្ថែមទៀត នៅក្នុងឆ្នាំ២០២៦ ខាងមុខ ។ ការជំរុញបែបនេះ ធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលប្រតិបត្តិការណ៍ ក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ប្រចាំឆ្នាំ២០២៥ និងដាក់ចេញទិសដៅការងារឆ្នាំ២០២៦ របស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១៩ ខែធ្នូ...
ក្រសួងកាពារជាតិកម្ពុជា ជម្រាបជូនពីស្ថានការណ៍ជួរមុខនៅសមរភូមិទិសយោធភូមិភាគទី៥ ក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ ភាគីថៃនៅតែបន្តបាញ់ប្រហារ ដើម្បីឈ្លានពានមកលើដែនអធិបតេយ្យរបស់កម្ពុជា៖ គិតចាប់ពីម៉ោង ១៧:០០នាទីល្ងាច ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥ រហូតដល់ម៉ោង ៨:០០នាទីព្រឹក ថ្ងៃទី២២ ខែធ្នូ ឆ្នាំ ២០២៥ ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥ – ម៉ោង ២០:១៦នាទី យោធាថៃបានប្រើប្រាស់កាំភ្លើងធំបាញ់ផ្លោងចំនួន ២គ្រាប់ ចូលក្នុងភូមិសាស្ត្រ សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។...
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានឲ្យដឹងថារហូតដល់ព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥នេះ ទាហាន ឈ្លានពានថៃ បានបន្តបាញ់ផ្លោងយ៉ាងសន្ធាប់ចូលផ្ទះប្រជាជនស៊ីវិលជាច្រើនកន្លែងនៅខេត្តបន្ទាយមាន ជ័យ និងបាញ់ផ្លោងគោលដៅជាច្រើនផ្សេងទៀតនៅតំបន់យោធភូមិភាគីទី៤ និងយោធភូមិភាគទី៥កម្ពុជា ប៉ុន្តែ ត្រូវបានវីរកងទ័ព និងវីរនគរបាលកម្ពុជាកំពុងប្រយុទ្ធតតាំងតស៊ូយ៉ាងស្វិតស្វាញបំផុតជាមួយចោរឈ្លានពានទាំងនោះ។ ក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃនៅព្រឹកថ្ងៃទី២២ ខែធ្នូនេះ ស្តីពីបច្ចុប្បន្នភាពរបស់ទង្វើទាហាន ឈ្លានពានថៃ លោកជំទាវម៉ាលី សុជាតា បានបញ្ជាក់ថា មកដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥នេះ ទាហានឈ្លានពានថៃបានបាញ់ភ្លើងក្រហមលើភូមិសាស្រ្តភូមិជោគជ័យ, បាញ់ផ្លោងចូលភូមិសាស្រ្តភូមិព្រៃចាន់, បន្តបាញ់ផ្លោងចូលភូមិសាស្ត្របឹងត្រកួន,...