ភ្នំពេញ៖ សាកលវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្ត្រកម្ពុជា (ខេមតិច) ដោយមានការគាំទ្រពីសហគ្រិនខ្មែរ បានសម្ពោធជាផ្លូវការនូវកម្មវិធីប្រកួតប្រជែងបច្ចេកវិទ្យានវានុវត្តន៍រដូវកាលទី៣ ក្រោមប្រធានបទ “ជំរុញការច្នៃប្រឌិតប្រកបដោយនិរន្តរភាព៖បំប្លែងគំនិតទៅជាការអនុវត្ត”។ ព្រឹត្តិការណ៍នេះបានប្រព្រឹត្តទៅកាលពីសប្តាហ៍កន្លងទៅ ដែលមានអ្នកចូលរួមចំនួនជាង១៥០ នាក់មកពីស្ថាប័នចំនួនប្រមាណ៣០ រួមមានស្ថាប័នរដ្ឋ ឯកជន និងគ្រឹះស្ថានអប់រំនានា។ កម្មវិធីប្រកួតប្រជែងនេះ គឺជាគំនិតផ្តួចផ្តើមដ៏លេចធ្លោមួយដែលត្រូវបានបង្កើតឡើងដើម្បីបំផុស និងផ្តល់ឱកាសដល់និស្សិតសាកលវិទ្យាល័យដែលមានគំនិតសហគ្រិនភាព ដើម្បីបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត ដែលដោះស្រាយបញ្ហាប្រឈមនានាក្នុងសង្គមជាតិ។ ពិធីសម្ពោធនេះ មានការចូលរួមពីភ្ញៀវកិត្តិយស រួមទាំង លោកសាស្ត្រាចារ្យបណ្ឌិត ឆែម គាតរិទ្ធី សាស្ត្រាចារ្យបណ្ឌិត...
ភ្នំពេញ៖ បន្ទាប់ពីកម្ពុជាទើបទទួលបានសមិទ្ធផលថ្មីៗចំនួនពីរ នៃការបើកជើងហោះហើរត្រង់របស់ប្រទេសជប៉ុន និងប្រទេសអេមីរ៉ាតអារ៉ាប់រួម។ នៅពេលខាងមុខឆាប់ៗនេះ ក្រុមហ៊ុនអាកាសចរណ៍របស់ប្រទេសតួកគី និងក្រុមហ៊ុនរបស់ប្រទេសឥណ្ឌា នឹងបើកជើងហោះហើរត្រង់មកកាន់ប្រទេសកម្ពុជា ដែលជាសញ្ញាល្អប្រសើរសម្រាប់វិស័យអាកាសចរណ៍ និងទេសចរណ៍កម្ពុជា។ ឯកឧត្តម ជា អូន រដ្ឋលេខាធិការប្រចាំការ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានមានប្រសាសន៍ប្រាប់ព័ត៍មាន ប៊ីធីវី ឱ្យដឹងថា នៅពេលថ្មីៗខាងមុខនេះ នឹងមានក្រុមហ៊ុនមកពី turkish airline របស់ប្រទេសតួកគី ហោះមកនៅចុងឆ្នាំ២០២៥ និងក្រុមហ៊ុន indigo...
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាមានប្រសាសន៍ថា យើងទាំងអស់គ្នាប្រារព្ធទិវាគ្រូបង្រៀនដែលជាការរំឭកគុណគ្រូបង្រៀនគ្រប់ជំនាន់ ដែលបានខិតខំប្រឹងប្រែង តស៊ូលះបង់ក្នុងការបង្ហាត់ បង្រៀន និងការផ្ទេរចំណេះដឹងតាមគ្រប់រូបភាព និងគ្រប់មធ្យោបាយដល់ក្មួយៗសិស្ស និស្សិត និងយុវជនគ្រប់ៗរូប។ ឯកឧត្ដមបណ្ឌិតសភាចារ្យ មានប្រសាសន៍បែបនេះក្នុងឱកាសដែលឯកឧត្ដមអញ្ជើញជាអធិបតីក្នុងពិធីទិវាគ្រូបង្រៀន ៥ តុលា ២០២៥ ក្រោមប្រធានបទ “គ្រូបង្រៀនជាតួអង្គសំខាន់ នៃបរិវត្តកម្មបញ្ញាសិប្បនិម្មិត” ដែលប្រារព្ធនៅវិទ្យាស្ថានជាតិអប់រំ នាព្រឹកថ្ងៃទី៦ ខែតុលា...
នាព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីក្នុងពិធី ទិវាគ្រូបង្រៀន ៥ តុលា ២០២៥ ក្រោមប្រធានបទ “គ្រូបង្រៀនជាតួអង្គសំខាន់ នៃបរិវត្តកម្មបញ្ញាសិប្បនិម្មិត” ដែលប្រារព្ធនៅវិទ្យាស្ថានជាតិអប់រំ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកស្រី Esther McFarlane ប្រធានផ្នែកអប់រំ នៃអង្គការយូណេស្កូប្រចាំប្រទេសកម្ពុជា ឯកឧត្តម...
គណៈកម្មការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែង នឹងចាប់ផ្តើមអនុវត្តនៅតាមមុខសញ្ញាគោលដៅចំនួន៣ ផ្សេងគ្នា៖ មុខសញ្ញាទី១.គ្រឹះស្ថានសិក្សាសាធារណៈ ដោយចាប់ផ្តើមនៅតាមអង្គភាពដែលស្ថិតក្នុងភូមិសាស្ត្រនៃរដ្ឋបាលខណ្ឌដូនពេញ រាជធានីភ្នំពេញ, មុខសញ្ញាទី២.អង្គភាពសុខាភិបាលមូលដ្ឋាន ដោយចាប់ផ្តើមនៅតាមអង្គភាពក្រោមសមត្ថកិច្ចនៃការិយាល័យស្រុកប្រតិបត្តិចតុមុខ រាជធានីភ្នំពេញ និង មុខសញ្ញាទី៣.ចាប់ផ្តើមអនុវត្តនៅក្រសួងមុខងារសាធារណៈ។ ការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្រ្តីជាក់ស្តែង នៅតាមរចនាសម្ព័ន្ធរបស់ក្រសួង ស្ថាប័នចំណុះអង្គការនីតិប្រតិបត្តិ, គ្រឹះស្ថានសិក្សាសាធារណៈ និងអង្គភាពសុខាភិបាលមូលដ្ឋាន ត្រូវអនុវត្តផ្អែកលើគោលការណ៍រួមមាន៖ (១)ពិនិត្យផ្ទៀងផ្ទាត់រចនាសម្ព័ន្ធជាក់ស្តែងរបស់ក្រសួង ស្ថាប័ន, គ្រឹះស្ថានសិក្សា, និងអង្គភាពសុខាភិបាលមូលដ្ឋាន ដោយផ្អែកលើលិខិតបទដ្ឋានគតិយុត្តជាធរមាន (ផ្អែកលើ ច្បាប់, ព្រះរាជក្រឹត្យ, អនុក្រឹត្យ,...
ឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា បានថ្លែងណែនាំ និងលើកទឹកចិត្តដល់សិស្សដែលប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០២៤-២០២៥ ដែលមកពីវិទ្យាល័យជាច ក្នុងខេត្តព្រៃវែង និងវិទ្យាល័យ ហេង សំរិនអន្លង់ជ្រៃ ខេត្តត្បូងឃ្មុំ ឱ្យខិតខំប្រឹងប្រែងរៀនសូត្រ បន្តនូវមុខវិជ្ជាដែលខ្លួនពេញចិត្ត ដើម្បីអនាគតខ្លួនឯង ក្រុមគ្រួសារ និងប្រទេសជាតិ។ ការថ្លែងណែនាំបែបនេះ របស់ឯកឧត្តម វង សូត ក្នុងឱកាសដែលឯកឧត្តម ព្រមទាំងសមាជិក សមាជិការដ្ឋសភា...
សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានព្រឹទ្ធសភាកម្ពុជា បានក្រើនរំលឹកដល់ពលរដ្ឋខ្មែរគ្រប់រូបទាំងអស់ ប្រសិនបើមិនចូលចិត្តថៃ ឬមានការឈឺចាប់ចំពោះថៃ សូមកុំទិញទំនិញថៃបន្តទៀតឲ្យសោះ មួយវិញទៀតសម្តេចក៏សូមឲ្យបងប្អូនឈប់ប្រើប្រាស់ប្រាក់បាតថៃ លើដីខ្មែរតទៅទៀតផងដែរ ដើម្បីពង្រឹងឯករាជ្យភាពខាងរូបិយវត្ថុរបស់ជាតិខ្មែរ។ ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនេះ គឺបន្ទាប់ពីមានបងប្អូនប្រជាពល រដ្ឋខ្មែរចង់យករូបព្រះឆាយាលក្ខព្រះមហាក្សត្រថៃ ឬរូបថតមេដឹកនាំថៃមកធ្វើមិនគប្បី ដើម្បីឆ្លើយតបនឹងទង្វើរបស់ជនជាតិថៃ ដែលបានយករូបសម្តេចដាក់តាំងបាញ់យករង្វាន់ កាលពីកន្លងទៅថ្មីៗនេះ។ តាមរយៈបណ្តាញសង្គមនាថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥នេះ សម្តេចតេជោ...
ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានប្រកាសដាក់ឱ្យប្រើប្រាស់ផែនការសកម្មភាពជាតិស្តីពី ការទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារឆ្នាំ២០២៥-២០៣០ ក្នុងគោលដៅចូលរួមទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារឱ្យកាន់តែមានប្រសិទ្ធភាព និងសក្តិសិទ្ធិភាព ឆ្លើយតបទៅនឹងតម្រូវការរបស់កុមាររងគ្រោះ និងងាយរងគ្រោះ។ នៅក្រោយចប់ពិធីដាក់ឱ្យប្រើប្រាស់ផែនការសកម្មភាពជាតិ នៅព្រឹកថ្ងៃទី៦ ខែតុលានេះ ឯកឧត្តម គីម សុវណ្ណឌី អគ្គលេខាធិការនៃអគ្គលេខាដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ បានមានប្រសាសន៍ប្រាប់ព័ត៌មាន ប៊ីធីវី ឱ្យដឹងថា ផែនការនេះ បង្កើតឡើងដើម្បីធានាថា កុមារត្រូវបានការពារ និងមានសុវត្ថិភាពគ្រប់ទីកន្លែង ដូចជានៅផ្ទះ...
អាជ្ញាធរមីន បានបញ្ជាក់អះអាងថា គម្រោងបោសសម្អាតមីន ក្នុងទំហំផ្ទៃដីមានមីនជាង៤១ គីឡូម៉ែត្រការ៉េ គឺស្ថិតក្នុងភូមិ ឃុំ ស្រុក និងខេត្ត ដែលបងប្អូនប្រជាពលរដ្ឋខ្មែរកំពុងរស់នៅ មិនមែនស្ថិតនៅតំបន់ព្រំ ដែនជម្លោះរវាងកម្ពុជា និងថៃនោះឡើយ ខណៈគម្រោងនេះ គឺមានផែនការយូរឆ្នាំមកហើយ។ យោងតាមផេកហ្វេសបុកផ្លូវការរបស់អាជ្ញាធរមីន ដែលបានបញ្ជាក់កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ ២០២៥នេះ បានឲ្យដឹងថា គម្រោងបោសសម្អាតមីន ក្នុងទំហំផ្ទៃដីមានមីនជាង ៤១ គីឡូម៉ែត្រការ៉េ គឺស្ថិតក្នុងភូមិ...
អគ្គនាយកដ្ឋានជំនាញនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គ្រោងនឹងរៀបចំប្រព័ន្ធអេកូឡូស៊ីឌីជីថល លើការគ្រប់គ្រងគម្រោងវិនិយោគសាធារណៈ សំដៅធានាប្រសិទ្ធភាព តម្លាភាព និងចីរភាព ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសមធម៌សង្គម ក្នុងព្រះរាជាណាចក្រកម្ពុជា។ ជុំវិញគម្រោងវិនិយោគសារធារណៈ, រាជរដ្ឋាភិបាលមានចក្ខុវិស័យ បង្កើតឱ្យបាននូវប្រព័ន្ធគ្រប់គ្រងការវិនិយោគសាធារណៈរួម មួយរបស់ជាតិ ដែលធានាបាននូវភាពឆ្លើយតប ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព តម្លាភាព គណនេយ្យភាព និងចីរភាពនៃការបែងចែក និង ការប្រើប្រាស់ធនធានសាធារណៈ ស្របតាមឧត្តមានុវត្តន៍ជាអន្តរជាតិ និងបរិការណ៍ជាក់ស្តែងរបស់កម្ពុជា សំដៅចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសមធម៌សង្គម...