ក្រុមហ៊ុន GANZBERG នៅតែបន្តលើកស្ទួយវិស័យគុនខ្មែរ ដោយបានបង្កើតនូវមហាព្រឹត្តិការណ៍ដ៏សប្បាយរីករាយនិងគួរឱ្យចាប់អារម្មណ៍ប្រចាំឆ្នាំ ២០២៥ - ២០២៦ «Ganzberg Gold Medal Tour Kun Khmer Concert» សម្រាប់សប្តាហ៍នេះកម្មវិធីបានទៅដល់អ្នកខេត្តកំពង់ឆ្នាំងហើយ ទីតាំងប្រព្រឹត្តិទៅនៅ សួនសម្តេចចៅហ្វាវាំង គង់សំអុល ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ បានមានប្រសាសន៍រំលឹក ឱ្យសាធារណជន មកទទួលកូនឈើនៅតាមថ្នាលបណ្តុះកូនឈើនានា របស់មន្ទីរបរិស្ថានទូទាំងប្រទេស និងនៅតាមថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ ចំនួន៥កន្លែង ក្នុងនោះថ្នាលបណ្តុះកូនឈើខេត្តត្បូងឃ្មុំ បានបណ្តុះបានកូនចម្រុះបានជាង១លានដើម និងគ្រោងចែកកកូនឈើ ដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋដាំ ដើម្បីបង្កើនគម្របបៃតង ជាប្រយោជន៍ដល់សហគមន៍។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងថា យុទ្ធនាការ «ពន្លកបៃតង» យុទ្ធនាការទ្រង់ទ្រាយធំ ក្នុងការចែកជូនកូនឈើដោយឥតគិតថ្លៃ...
ក្រសួងបរិស្ថាន បានតម្រូវឱ្យ ក្រុមហ៊ុន RONG CHENG INDUSTRIAL INVESMENT (CAMBODIA) CO., LTD. ស្ថិតនៅតំបន់មេសំ ក្នុងភូមិសាស្រ្តឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ធ្វើការគ្រប់គ្រងសំណល់រឹង រាវឱ្យបានត្រឹមត្រូវចៀសវាងផលប៉ះពាល់បរិស្ថាន។ ដើម្បីឲ្យស្របនិនឹងនីតិវិធីច្បាប់ និងបទដ្ឋានគតិយុត្តធរមានបានត្រឹមត្រូវ ក្រសួងបរិស្ថានបានជំរុញឱ្យក្រុមហ៊ុន ធ្វើការតម្កល់ប្រាក់ធានាហិរញ្ញវត្ថុ សម្រាប់ការស្ដារបរិស្ថានឡើងវិញ និងរៀចំផែនការស្តារបរិស្ថាន នៅពេលមុនពេលបញ្ចប់អាជីវកម្មឲ្យស្របតាមការតម្រូវដែលមានចែងក្នុងររបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន។ សូមបញ្ជាក់ថា នៅថ្ងៃទី១០ ខែមិថុនា...
នេះគឺជាការលើកឡើងរបស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល នៅក្នុងកម្មវិធីបាឋកថាលើកទី៤ ស្តីពី «បរិវត្តកម្ម ឬការកែទម្រង់រដ្ឋបាលសាធារណៈ» ដែលរៀបចំឡើងជូនដល់គណៈគ្រប់គ្រង សិស្សមន្ត្រី និងកម្មសិក្សាការី នៅសាលាភូមិន្ទរដ្ឋបាល កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦។ ថ្លែងទៅកាន់សិស្សមន្ត្រី និងកម្មសិក្សាការី ដែលត្រៀមខ្លួនត្រឡប់ទៅបំពេញភារកិច្ចនៅតាមអង្គភាពរៀងៗខ្លួន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជំរុញទឹកចិត្តឱ្យពួកគេយកចំណេះដឹង និងបទពិសោធថ្មីៗដែលទទួលបានពីសាលា ទៅអនុវត្តឱ្យចេញជាលទ្ធផលជាក់ស្តែង។ ឯកឧត្តមបានសង្កត់ធ្ងន់ថា...
អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ស្នើដល់សហព័ន្ធធុរកិច្ចជប៉ុន ជួយដើរតួនាទីជាកាតាលីករ ក្នុងការផ្សព្វផ្សាយអំពី សក្តានុពលកម្ពុជា និងផ្សារភ្ជាប់វិនិយោគពីជប៉ុនមកកាន់កម្ពុជាបន្ថែម ជាពិសេសលើវិស័យឧស្សាហកម្មដែលផ្តល់តម្លៃបន្ថែមខ្ពស់។ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ បានបន្តដឹកនាំគណៈប្រតិភូកម្ពុជា អញ្ជើញទៅទីស្នាក់ការកណ្តាលរបស់សហព័ន្ធធុរកិច្ចជប៉ុន (Keidanren) ជួបសម្តែង ការគួរសម និងពិភាក្សាការងារជាយុទ្ធសាស្ត្រជាមួយលោក Noriyuki Hara ប្រធានគណៈកម្មាធិការអាស៊ី...
សមត្ថកិច្ចចម្រុះ និងអាជ្ញាធររាជធានីភ្នំពេញ បានឆ្មក់បង្ក្រាបឃ្លាំងស្តុកសាច់បង្កកចំនួន២ទីតាំង ដោយរកឃើញសាច់បង្កកជាច្រើនប្រភេទ និងមានទម្ងន់រាប់រយតោន។ កម្លាំងសមត្ថកិច្ចចម្រុះមកពីស្ថាប័នជាច្រើន សហការជាមួយអាជ្ញាធរខណ្ឌឫស្សីកែវ ខណ្ឌមានជ័យ និងខណ្ឌសែនសុខ នៅរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ បានចុះត្រួតពិនិត្យឃ្លាំងស្តុកសាច់បង្កក ដែលមានដូចជា ប្រហិតសាច់ក្ដាម សាច់គោ សាច់បង្កង និងសាច់មាន់ទាជាដើម ក្រោយសង្ស័យថា សាច់បង្កកទាំងអស់ភាគច្រើន គឺនាំចូលមកពីប្រទេសថៃ។ ឯកឧត្តម គឹម មាសសុខសីហា អគ្គនាយកនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង...
ភ្នំពេញ៖ សម្រាប់រដូវកាលទុរេន ឆ្នាំ២០២៦ ម្ចាស់ចម្ការទុរេនក្នុងសហគមន៍កសិទេសចរណ៍អភិវឌ្ឍន៍សំឡូង និងសហគមន៍ទុរេនបែកអន្លូង បានចុះកិច្ចសន្យាលក់ឱ្យក្រុមហ៊ុន ដើម្បីនាំចេញទុរេនស្រស់ទៅប្រទេសចិនប្រមាណ ២ ៤០០តោន បន្ទាប់កម្ពុជា-ចិន បានចុះហត្ថលេខាជាផ្លូវការលើពិធីសារស្តីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យ ដើម្បីអនុញ្ញាតឱ្យមានការនាំចេញទុរេនស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិនកាលពីឆ្នាំមុន។ លោក ឈឹម វជិរ៉ា ប្រធានមន្ទីរកសិកម្មខេត្តបាត់ដំបង បានឱ្យដឹងថា កសិផលដ៏មានសក្តានុពលរបស់កម្ពុជាកាន់តែច្រើនឡើងៗ ត្រូវបានទទួលសិទ្ធិនាំចេញទៅកាន់ប្រទេសចិនដែលជាទីផ្សារដ៏ធំនៅលើពិភពលោក។ ជាក់ស្តែង កាលពីថ្ងៃទី ៦ ខែឧសភា ឆ្នាំ២០២៦ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់...
យុវជន សេង សុខហៀង សិស្សជំនាញអគ្គិសនី នៅវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ (PPI) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបង្កើតស្នាដៃនវានុវត្តន៍ «ប្រព័ន្ធចំណតឡានស្វ័យប្រវត្តិដោយប្រើការវិភាគរូបភាព» ដែលអាចស្គាល់ស្លាកលេខរថយន្ត ស្វែងរកទីតាំងចំណតទំនេរ និងគណនាថ្លៃចតដោយស្វ័យប្រវត្តិ ដើម្បីបង្កើនភាពងាយស្រួលដល់អ្នកប្រើប្រាស់ និងម្ចាស់អាជីវកម្មចំណតរថយន្ត។ លោក សេង សុខហៀង បានឱ្យដឹងថា ប្រព័ន្ធនេះប្រើប្រាស់កាមេរ៉ា និងបច្ចេកវិទ្យាវិភាគរូបភាព ដើម្បីស្កេន និងកត់ត្រាស្លាកលេខរថយន្តនៅពេលចូលចំណត។ បន្ទាប់មក ប្រព័ន្ធនឹងបើករបាំងស្វ័យប្រវត្តិ និងណែនាំអ្នកបើកបរទៅកាន់កន្លែងចតដែលនៅទំនេរ...
ស្ថាប័នរបស់រាជរដ្ឋាភិបាល បាននិងកំពុងពង្រឹងសមត្ថភាព និងជំនាញ ជាពិសេសប្រព័ន្ធបច្ចេកវិទ្យា ដើម្បីជំរុញការទទួលយក និងបរិវត្តកម្មដល់គ្រប់តួអង្គពាក់ព័ន្ធ ទាំងរដ្ឋ និងវិស័យឯកជន ដើម្បីឈានទៅរកសេដ្ឋកិច្ចឌីជីថលឱ្យរស់រវើក ជំរុញសម្ទុះកំណើនសេដ្ឋកិច្ច តាមគន្លងប្រក្រតីភាពថ្មី។ ជុំវិញសេដ្ឋកិច្ចឌីជីថល គឺជាសកម្មភាពសេដ្ឋកិច្ចទាំងឡាយណា ដែលពឹងផ្អែកលើបច្ចេកវិទ្យាព័ត៌មាន (ICT) និងអ៊ីនធឺណិត ដោយរួមបញ្ចូលទាំងការផលិត ការចែកចាយ និងការប្រើប្រាស់ទំនិញ សេវាកម្មតាមរយៈប្រព័ន្ធអនឡាញដូចជា ពាណិជ្ជកម្មតាម ប្រព័ន្ធអេឡិចត្រូនិក (E-commerce) ការទូទាត់សាច់ប្រាក់ឌីជីថល និងការបង្កើតគំរូធុរកិច្ចថ្មីៗ។ បញ្ហានេះរាជរដ្ឋាភិបាលត្រូវដើរ...
ភ្នំពេញ៖សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦នេះ អនុក្រឹត្យបង្កើតបណ្តាញអគ្គលេខាធិការនៃក្រសួង ស្ថាប័ន ចំណុះអង្គការនីតិប្រតិបត្តិ ដើម្បីលើកកម្ពស់ និងពង្រឹងអភិបាលកិច្ចក្នុងរដ្ឋបាលសាធារណៈ។ បើតាមអនុក្រឹត្យ ការបង្កើត «បណ្តាញអគ្គលេខាធិការនៃក្រសួង ស្ថាប័នចំណុះអង្គការនីតិប្រតិបត្តិ» ហៅកាត់ថា «បណ្តាញអគ្គលេខាធិការ» ដើម្បីសម្របសម្រួលការអនុវត្តមុខងារគាំទ្ររបស់ក្រសួង ស្ថាប័ន ក្នុងការលើកកម្ពស់ និងពង្រឹងអភិបាលកិច្ចក្នុងរដ្ឋបាលសាធារណៈ និងជំរុញការចូលរួមអនុវត្តការងារកែទម្រង់របស់រាជរដ្ឋាភិបាល ប្រកបដោយសង្គតិភាព ប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព។...