ភ្នំពេញ ៖ ក្នុងឱកាសពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅ ការងារឆ្នាំ២០២៥ របស់ក្រសួងទេសចរណ៍ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋរួមគ្នាថែរក្សាសន្ដិភាពរបស់កម្ពុជា ខណៈមានសន្ដិភាពទើប កម្ពុជាមានការអភិវឌ្ឍ និងមានភ្ញៀវទេសចរមកលេងកម្សាន្ត។ ក្នុងឱកាសនោះសម្ដេចធិបតីមានប្រសាសន៍ថា ជាមួយនឹងការបន្តថែរក្សាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយសន្តិសុខ សណ្តាប់ធ្នាប់សង្គមល្អ កម្ពុជាបានក្លាយជាគោលដៅ ទេសចរណ៍ ដែលមានសុវត្ថិភាព, ឱកាសវិនិយោគ និងពាណិជ្ជកម្ម...
ភ្នំពេញ ៖ សមាជិកក្លឹបយុវជន កាកបាទក្រហមកម្ពុជា នៃសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ ចំនួន៣០នាក់ទទួលបាន វគ្គបណ្តុះ បណ្តាលវិជ្ជាសង្រ្គោះបឋម ពីមន្រ្តីកាកបាទក្រហមកម្ពុជា រយៈពេល២ថ្ងៃ ចាប់ថ្ងៃទី ២៦-២៧ ខែកុម្ភះ ឆ្នាំ២០២៥នេះ។ បន្ទាប់ពីមានអនុសាសន៍ណែនាំពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍ កាកបាទក្រហមកម្ពុជា។...
ភ្នំពេញ ៖ ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត ធុយ ចាន់ធួន អនុប្រធានវិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈ នៃរាជបណ្ឌិត្យសភាកម្ពុជា បានសម្ពោធ និងផ្សព្វផ្សាយសៀវភៅ «បុរាណវិទ្យាខ្មែរ» ដើម្បីស្វែងយល់ពីបុរាណខ្មែរយើងទាំងអស់គ្នា កាលពីរសៀលថ្ងៃទី២៦ ខែកុម្ភះ ឆ្នាំ២០២៥ នៅបណ្ណាល័យសម្តេចតេជោ ហ៊ុន សែន សាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ក្នុងពិធីសម្ពោធសៀវភៅ បុរាណវិទ្យាខ្មែរនេះ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម សរ ចំរុង ប្រធានគណៈកម្មការសិទ្ធមនុស្ស...
ត្បូងឃ្មុំ ៖ ផ្លូវក្រាលដីល្បាយក្រួស១ខ្សែ ប្រវែងសរុប ១០ គីឡូម៉ែត្រ នៅស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ បានស្ដារឡើងវិញ ដើម្បីលើកកម្ពស់ ជីវភាពប្រជាជននៅតាមជនបទ មានផ្លូវល្អសម្រាប់ធ្វើដំណើរ និងការរកស៊ីទទួលទានផ្សេងៗ។ ឯកឧត្តម ជី ស៊ីថា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ លើកឡើង នៅក្នុងការចុះត្រួតពិនិត្យ និងវាយតម្លៃលើការងារស្ដារឡើងវិញផ្លូវក្រាលដីល្បាយក្រួសចំនួន ១ខ្សែ មាន២កំណាត់...
ពោធិ៍សាត់ ៖ ឯកឧត្តមរដ្ឋលេខាធិការ អ៊ិន ចន្ថា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណកម្មាធិការអន្តរក្រសួង រួមមានក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ធ្វើការចុះត្រួតពិនិត្យ វាយតម្លៃ លើគម្រោងការងារស្តារឡើងវិញផ្លូវក្រាលដីល្បាយក្រួសចំនួន១ខ្សែប្រវែងជិត៩គីឡូម៉ែត្រ ភ្ជាប់ពីភូមិរហាលទិល ទៅភូមិសំសាន ក្នុងឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ លោក ធីម សុធារ៉ា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់...
កំពង់ឆ្នាំង៖ នៅទីបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង នាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តការងារឆ្នាំ២០២៥ ដែលមានការចូលរួមពីលោកឧត្តមសេនីយ៍ទោ ទិត្យ រចនា មេបញ្ជាការរង យោធភូមិភាគពិសេស, លោកឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង,លោកនាយសេនាធិការរង លោកវរសេនីយ៍ នាយ នាយរងការិយាល័យ ចំណុះ យោធភូមិភាគពិសេស លោក មេបញ្ជាការរង នាយសេនាធិការរង ព្រមទាំងនាយ-ពលទាហាន...
រដ្ឋមន្រ្តីក្រសួងការពារជាតិឥណ្ឌូនេស៊ី ឯកឧត្តម Sjafrie Sjamsoeddin បានអះអាងថា ឥណ្ឌូនេស៊ីនឹងបន្តកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាឲ្យបានកាន់តែល្អប្រសើរបន្ថែមទៀតទៅថ្ងៃអនាគត ពីព្រោះកម្ពុជាគឺជាដៃគូរដ៏មានសារៈសំខាន់របស់ឥណ្ឌូណេស៊ី ហើយក្រសួងការពារជាតិឥណ្ឌូនេស៊ី ក៏នឹងបន្តបណ្តុះបណ្តាល និងឧបត្ថម្ភគាំទ្រដល់កងទ័ពពិសេសកម្ពុជាបន្ថែមទៀតផងដែរ។ ការអះអាងរបស់ប្រមុខការពារជាតិឥណ្ឌូនេស៊ីនេះ គឺបានធ្វើឡើងនៅក្នុងកិច្ចជំនួបទ្វេភាគីជាមួយ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា ក្នុងឱកាសចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ាន (ADMM Retreat) នៅប៉េណាង ប្រទេសម៉ាឡេស៊ី នាថ្ងៃទី២៦ ខែ កុម្ភៈ ឆ្នាំ២០២៥នេះ។ ឯកឧត្តម...
ភ្នំពេញ ៖ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងលោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី បានអញ្ជើញក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយលទ្ធផលនៃគម្រោងស្រាវជ្រាវ ស្តីពី “ការសិក្សាពីប្រទេសគំរូក្នុងវិស័យសុខាភិបាល និងសុខុមាលភាពរបស់ស្រ្តី”, នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។ លទ្ធផលនៃគម្រោងស្រាវជ្រាវ ស្តីពី “ការសិក្សាពីប្រទេសគំរូក្នុងវិស័យសុខាភិបាល និងសុខុមាលភាពរបស់ស្រ្តី” នេះ គឺពិតជាបានបង្ហាញជាភស្តុតាង នៃកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់សុខភាព និងសុខុមាលភាពស្ត្រី...
ក្រសួងបរិស្ថាន សហការជាមួយ អង្គការមេត្តាធម្មជាតិ រដ្ឋបាលខេត្តកោះកុង នឹងងរៀបចំពិធី «បុណ្យកោងកាងសន្ដិភាព» នៅថ្ងៃទី១-២ ខែមីនា ឆ្នាំ២០២៥នេះ ស្ថិតនៅភូមិកោះស្រឡៅ ឃុំកោះស្រឡៅ និងឃុំកាពិ ស្រុកកោះកុង ខេត្តកោះកុងដើម្បីលើកកម្ពស់ការយល់ដឹងអំពីសារៈសំខាន់នៃព្រៃកោងកាងដែលជាប្រព័ន្ធអេកូឡូស៊ីដ៏សំខាន់ផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់បរិស្ថាន និងសង្គម។ ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន ថ្លែងប្រាប់ BTV នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ ២០២៥នេះថា គោលបំណង...
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា គិតមកត្រឹមឆ្នាំ២០២៤ ប្រទេសកម្ពុជាទទួលការចុះបញ្ជីសហគ្រាស គ្រឹះស្ថានសរុបចំនួន ៤៤ ៧៩៨សហគ្រាស និងមានកម្មករនិយោជិតសរុបចំនួនជាង ១,៨លាននាក់។ យោងតាមរបាយការណ៍ស្តីពី ការបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងក្នុងកិច្ចប្រជុំបូកសរុបការងារ នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈនេះថា ក្នុងចំនួនសហគ្រាស គ្រឹះស្ថានជាង ៤ម៉ឺន ៤ពាន់សហគ្រាសខាងលើនេះ ក្នុងនោះសហគ្រាស គ្រឹះស្ថានវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង...