ភ្នំពេញ ៖ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានឧបត្ថម្ភថវិកាចំនួន៣០ម៉ឺនដុល្លារ ជូនសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ សម្រាប់ប្រតិបត្តិការមនុស្សធម៌ជួយសម្រាលទុក្ខលំបាកដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត និងរងគ្រោះដោយគ្រោះហន្តរាយផ្សេងៗក្នុងរាជធានីភ្នំពេញ ហើយនេះជាការឧបត្ថម្ភថវិកាលើកទី១៤ បើគិតចាប់តាំងពីឆ្នាំ២០០៨មក។ ពិធីប្រគល់-ទទួលថវិកាថវិកានាពេលនេះបានធ្វើឡើង នារសៀលថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ ក្រោមវត្តមាន លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់...
ដោយមានការចាត់តាំងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាល នៃមូលនិធិគន្ធបុប្ផាកម្ពុជា, លោកជំទាវ ប៉ែន សុបភា បានដឹកនាំប្រតិភូដែលរួមមានតំណាងមន្ទីរគន្ធបុប្ផា, តំណាងមូលនិធិគន្ធបុប្ផាស្វីស និងតំណាងមូលនិធិគន្ធបុប្ផាកម្ពុជា ចូលរួមទទួលថវិកាវិភាគទានប្រចាំឆ្នាំចំនួន ១លានដុល្លារអាម៉េរិក ពីកាកបាទក្រហមកម្ពុជា នៅរសៀលថ្ងៃអង្គារ ទី៣ ខែមិថុនា ឆ្នាំ២០២៥។ ពិធីប្រគល់ទទួលនេះ ធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត...
អង្គប្រជុំសមាជរដ្ឋសភានិងព្រឹទ្ធសភា បានធ្វើការពិភាក្សាលើប្រធានបទអំពីសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងធ្វើការអនុម័តសេចក្ដីព្រាង សេចក្តីសម្រេចស្ដីពីសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដោយទទួលបានការគាំទ្រចំនួន ១៧៨ សំឡេង នៃចំនួនសមាជិកសមាជរដ្ឋសភា និងព្រឹទ្ធ- សភាទាំងមូល។ តាមសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំសមាជរដ្ឋសភានិងព្រឹទ្ធសភា លើប្រធានបទអំពីប្រព័ន្ធគាំពារសង្គម និង ប្រធានបទអំពីសេដ្ឋកិច្ចក្រៅប្រព័ន្ធ, កិច្ចប្រជុំសមាជរដ្ឋសភា និងព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាជរដ្ឋសភានិងព្រឹទ្ធសភា នៅវិមានរដ្ឋសភា នៅថ្ងៃទី២...
ភ្នំពេញ៖ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ បានបង្ហោះលើបណ្ដាញសង្គមកាលពីថ្ងៃទី៤ ខែមិថុនានេះ ដោយបានថ្លែងអំណរគុណដល់ អង្គការ Halo Trust កម្ពុជា ដែលបានផ្ដល់ រថយន្ត Landrover មួយគ្រឿងបម្រើការងារសកម្មភាពកំចាត់មីននៅកម្ពុជាតាំងពីឆ្នាំ១៩៩២ និងសំបកគ្រាប់មីន, សំណល់សង្គ្រាម ៣ តោន ឯកឧត្តមបានឱ្យដឹងថា នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ នៅសារមន្ទីរតេជោសន្តិភាពខេត្តសៀមរាប អង្គភាពស៊ីម៉ាក់បានទទួលរថយន្ត...
ភ្នំពេញ៖នៅល្ងាចថ្ងៃទី៣ ខែមិថុនាឆ្នាំ២០២៥ រដ្ឋសភា និងព្រឹទ្ធសភា បានបិទកិច្ចប្រជុំសមាជរដ្ឋសភា និងព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាជរដ្ឋសភា និងព្រឹទ្ធសភា នៅវិមានរដ្ឋសភា។ សូមជម្រាបថា អង្គប្រជុំសមាជរដ្ឋសភានិងព្រឹទ្ធសភារយៈពេល២ថ្ងៃនេះ បានផ្ដោតទៅលើរបៀបវារៈចំនួន៣ យកមកពិភាក្សា រួមមាន៖ ១.ប្រធានបទទី១ ស្ដីពីប្រព័ន្ធគាំពារសង្គម។ ២.ប្រធានបទទី២ ស្ដីពីសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ ៣.ប្រធានទី៣ ស្ដីពីវិស័យកសិកម្ម។ សមាជរដ្ឋសភា...
ភ្នំពេញ៖ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅល្ងាចថ្ងៃទី៣ ខែមិថុនានេះ បានបង្ហាញក្តីរន្ធត់ និងសោកស្តាយជាពន់ពេក បន្ទាប់ពីទទួលដំណឹងមរណភាពរបស់ឯកឧត្តមបណ្ឌិតព្រឹទ្ធាចារ្យ សាន គឹមស៊ាន ដោយរោគាពាធ ក្នុងជន្មាយុ ៨០ ឆ្នាំ។ ឯកឧត្តមមានប្រសាសន៍ថា៖ខ្ញុំមានក្តីរន្ធត់ និងសោកស្តាយជាពន់ពេក បន្ទាប់ពីទទួលដំណឹងមរណភាពរបស់ឯកឧត្តមបណ្ឌិតព្រឹទ្ធាចារ្យ សាន គឹមស៊ាន ដោយរោគាពាធ ក្នុងជន្មាយុ ៨០ ឆ្នាំ។ ក្នុងគ្រាដ៏សែនសោកសៅនេះ ខ្ញុំចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារ...
ភ្នំពេញ៖ដើម្បីបង្កបរិយាកាសរីករាយនៅក្នុងសមាជព្រឹទ្ធសភា និងរដ្ឋសភានៅព្រឹកថ្ងៃ៣ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងប្រធានសមាជបានប្រកាសក្នុងន័យកំប្លែងថា នៅថ្ងៃណាមួយដែលជាឱកាសល្អសម្តេចនឹងអញ្ជើញសម្តេចក្រឡាហោម ស ខេង សម្តេច ទៀ បាញ់ ឯកឧត្តម ជា សុផារ៉ា ឯកឧត្តម ប៊ិន ឈិន និងឯកឧត្តម កែ គឹមយ៉ាន ទៅហាងកាហ្វេដើម្បីជួបពិភាក្សាគ្នារឿងផ្សេងៗ។ សម្តេចតេជោប្រធានព្រឹទ្ធសភាបានគូសបញ្ជាក់ថា៖...
ភ្នំពេញ ៖ នារសៀលថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ កាកបាទក្រហមកម្ពុជាដែលមានសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានបានឧបត្ថម្ភថវិកា ១លានដុល្លាអាម៉េរិកជាលេីកទី១៤ ដល់មូលនិធិគន្ធបុប្ផាកម្ពុជា ក្រោមអធិបតីភាពលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រែយ៍ កាកបាទក្រហមកម្ពុជា នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ។ ក្នុងជំនួបសវនាការនៃពិធីប្រគល់ និងទទួលថវិកានេះ លោកជំទាវបណ្ឌិត...
ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាជរដ្ឋសភានិងព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា អ្នកដែលជេររាជរដ្ឋាភិបាល និងជេរគណបក្សប្រជាជនកម្ពុជាខ្លាំងបំផុត មិនប្រាកដថាបុគ្គលនោះ ជាអ្នកប្រឆាំងពិតប្រាកដនោះទេ ព្រោះថាជួនកាល បន្ទាប់ពីជេររួច គេនឹងចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា ដែលនេះគឺជាអ្វីដែលសម្តេចហៅថា «យុទ្ធសាស្រ្តតេជោ»។ ក្នុងសមាជរដ្ឋសភា និងព្រឹទ្ធសភា លើកទី១ ដែលប្រារព្ធនៅវិមានរដ្ឋសភា នៅរសៀលថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន...
ភ្នំពេញ៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានសមាជរដ្ឋសភា និងព្រឹទ្ធសភា នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥នេះ បានស្នើទៅរដ្ឋមន្រ្ដីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ឌិត ទីណា គួរតែបង្កើតកម្មវិធីប្រលងប្រណាំង មន្ត្រីកសិកម្មឃុំដែលមានការងារសកម្ម ជាគំរូល្អ ដើម្បីជាការលើកទឹកចិត្តដល់ប្រជាកសិករ។ សម្ដេតេជោ ហ៊ុន សែន មានប្រសាសន៍លើកឡើងបែបនេះ ក្នុងឱកាសសម្ដេច បន្ដដឹកនាំសមាជរដ្ឋសភា និងព្រឹទ្ធសភានៅថ្ងៃទី២...