ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវកម្ពុជា នារសៀល ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុង ពិធីប្រកាសទទួលស្គាល់សមាសភាពក្រុមការងារ ស.ស.យ.ក. វិស័យវប្បធម៌ និងវិចិត្រសិល្ប: ដែលនឹងប្រព្រឹត្តិទៅនៅ សាលសន្និសីទចតុមុខ។ កម្មវិធីនេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា គណៈអចិន្រ្តៃយ៍ និងឯកឧត្តម លោកជំទាវ សមាជិក សមាជិកា...
ផ្ទះថ្មីចំនួន ១០០ខ្នង អំណោយដ៏ថ្លៃថ្លា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ត្រូវបានប្រគល់ជូនអតីតយុទ្ធជន និងនិវត្តជន ដែលមានទីតាំងស្ថិតក្នុងភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ ពិធីប្រគល់ផ្ទះថ្មីនេះប្រព្រឹត្តទៅ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា នាព្រឹកថ្ងៃទី ២១ ខែឧសភា ឆ្នាំ២០២៦។...
មន្រ្តីរាជការស៊ីវិលប្រមាណជិត២០០នាក់ បានចូលរៀនវគ្គបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ និងនវានុវត្តជំនាន់ទី៨ នៅសាលាភូមិន្ទរដ្ឋបាលនៃក្រសួងមុខងារសាធារណៈ។ ពិធីបើកវគ្គបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ និងនវានុវត្តជំនាន់ទី៨ បានប្រារព្ធធ្វើឡើងនៅរសៀលថ្ងៃទី២១ខែឧសភា ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល តំណាងឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល ព្រមទាំងមានការអញ្ជើញចូលរួមពីដៃគូអភិវឌ្ឍរួមមាន តំណាងធនាគារពិភពលោក សហភាពអឺរ៉ុបប្រចាំប្រទេសកម្ពុជា ស្ថានទូតអូស្ត្រាលីប្រចាំប្រទេសកម្ពុជា ថ្នាក់ដឹកនាំនៃក្រសួងមុខងារសាធារណៈ និងសិក្ខាកាមចូលរៀនក្នុងវគ្គ...
អគ្គនាយកដ្ឋានពន្ធនាគារ ផ្ទេរទណ្ឌិតជាក្មេងទំនើង ភេទប្រុស ជិត ៨០០នាក់ទៅអនុវត្តទោសបន្តនៅខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ក្នុងបំណងអប់រំកែប្រែស្តារនីតិសម្បទា ដើម្បីបុព្វហេតុបម្រើជាតិ។ ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ អគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ បានឱ្យដឹងនៅរសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ ថា អគ្គនាយកដ្ឋានពន្ធនាគារ បានចាត់ចែងផ្ទេរទណ្ឌិតជាក្មេងទំនើង ភេទប្រុស សរុបចំនួន ៧៩០នាក់ ពីបណ្តាមណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានី-ខេត្ត ទៅអនុវត្តទោសបន្តនៅមណ្ឌលអប់រំកែប្រែ និងពន្ធនាគារគោលដៅចំនួនពីរ គឺនៅមណ្ឌលអប់រំកែប្រែទី៤ ក្នុងខេត្តពោធិ៍សាត់ ចំនួន៦៥១នាក់...
នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ស៊ុន សុវណ្ណា រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាតំណាងរបស់ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានដឹកនាំគណៈប្រតិភូកម្ពុជាអញ្ជើញចូលរួមសន្និសីទថ្នាក់រដ្ឋមន្រ្តីលើកទី២ ស្តីពីការរក្សាសន្តិភាពក្នុងរង្វង់ប្រទេសនិយាយភាសាបារាំង (ហ្រ្វង់កូហ្វូនី) ដែលបានប្រព្រឹត្តទៅនៅទីក្រុងរ៉ាបា ព្រះរាជាណាចក្រម៉ារុក។ ថ្លែងនៅក្នុងសន្និសីទនេះ ឯកឧត្តម ស៊ុន សុវណ្ណា បានរំលឹកថា ដោយសារកម្ពុជាធ្លាប់ឆ្លងកាត់បទពិសោធន៍ដ៏ជូរចត់ក្នុងសង្រ្គាមពីអតីតកាល កម្ពុជាផ្តល់តម្លៃខ្ពស់ចំពោះសន្តិភាព។...
ក្នុងដំណើរទស្សនកិច្ចការងារផ្សព្វផ្សាយសក្តានុពលទេសចរណ៍ និងកាលានុវត្តភាពវិនិយោគកម្ពុជានៅខេត្តហៃណាន ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំគណៈប្រតិភូកម្ពុជា និងវិស័យឯកជនជាន់ខ្ពស់ចូលរួមជំនួបពិភាក្សាការងារ និងផ្សព្វផ្សាយពីយុទ្ធនាការលើកលែងទិដ្ឋាការសាកល្បងដល់ប្រជាជនចិន និងទស្សនាកម្ពុជានារដូវកាលបៃតង ជាមួយសហគ្រាសចិនធំៗ និង Influencers ល្បីៗ ប្រចាំខេត្តហៃណាន ដឹកនាំដោយលោក Sun Haigui អនុប្រធានមន្ទីរទេសចរណ៍ វប្បធម៌ វិទ្យុ ទូរទស្សន៍ ការបោះពុម្ភផ្សាយ និងកីឡានៃក្រុងហៃគូ ខេត្តហៃណាន នៅទីក្រុងហៃគូ...
នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦នេះ រដ្ឋាភិបាលអូស្ត្រាលី និងរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃនេះបានរួមគ្នាដាក់ឱ្យដំណើរការជាផ្លូវការនូវកម្មវិធី ភាពជាដៃគូ អូស្ត្រាលី កម្ពុជា ដើម្បីភាពធន់នឹងអាកាសធាតុ ហៅកាត់ថា ACP4Climate ដែលជាគំនិតផ្តួចផ្តើមចម្បងមួយ ក្នុងការគាំទ្រដល់អភិបាលកិច្ចទឹកដែលមានភាពធន់នឹងអាកាសធាតុ និងការគ្រប់គ្រងធនធានទឹកចម្រុះនៅក្នុង ប្រទេសកម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរួមរវាងភាគីទាំងពីរ។ ការប្រែប្រួលអាកាសធាតុកំពុងជះឥទ្ធិពលកាន់តែខ្លាំងឡើងៗ ដល់ប្រព័ន្ធទឹក កសិកម្ម ជីវភាពរស់នៅ និងសហគមន៍ នានានៅក្នុងប្រទេសកម្ពុជា ។ ការពង្រឹងអភិបាលកិច្ចទឹក គឺមានសារៈសំខាន់ខ្លាំងណាស់ក្នុងការបង្កើនភាពធន់ទៅនឹង...
សហព័ន្ធខ្មែរកីឡាហែលទឹកនឹងបញ្ជូន គណៈប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីទឹកពាក់ជើងទាចំនួន ៦នាក់ទៅចូលរួមព្រឹតិ្តការណ៍ការប្រកួតកីឡាហែលទឹកពាក់ជើងទា The 2nd International Bunga Raya Children & Junior Finswimming Competition -Leg1 2026 ដែលនឹងប្រព្រឹត្តនាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ នៅប្រទេសម៉ាឡេស៊ី។ លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹកបានប្រាប់តាមអនឡាញឲ្យដឹងថា ដោយទទួលបានគោលការណ៍អនុញ្ញាតពីក្រសួងអប់រំ...
រសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងបរិស្ថាន ឯកឧត្តម សាបូ អូហ្សាណូ រដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំសហការីរួមមាន៖ ឯកឧត្តម ស៊ុ ធី អគ្គនាយកគោលនយោបាយនិងយុទ្ធសាស្ត្រ លោក កែ វង្សវឌ្ឍនា អគ្គនាយករងគាំពារបរិស្ថាន លោក ឡុង សូណា ប្រធាននាយដ្ឋានប្រែប្រួលអាកាសធាតុ លោក ឌី គីដែន ប្រធាននាយកដ្ឋានគ្រប់គ្រងសំណល់រឹង និងសហការី...
ឯកឧត្ដម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្ដរមានជ័យ បានមានប្រសាសន៍ថា មន្ត្រីរាជការស៊ីវិល គឺជាអ្នកបម្រើរាស្ត្រ និងរក្សាសន្តិសុខជូនសង្គម។ ឯកឧត្តម មានប្រសាសន៍បែបនេះ ក្នុងពិធីប្រកាសតួនាទីមន្ត្រីមន្ទីរ អង្គភាព នៃរចនាសម្ព័ន្ធរដ្ឋបាលខេត្តឧត្តរមានជ័យ និងការពង្រឹងវិន័យ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងាររបស់មន្ត្រីរាជការស៊ីវិលឱ្យកាន់មានប្រសិទ្ធភាពខ្ពស់ ដែលបានធ្វើឡើងនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦។ ឯកឧត្ដម មាន ចាន់យ៉ាដា បានលើកឡើងថា ការដំឡើងតួនាទី និងមុខតំណែងជូនមន្ត្រីរាជការគ្រប់រូបនាពេលនេះ គឺពិតជាបានប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវគោលការណ៍ច្បាប់...