នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម កែវ ឈា ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ (អ.ស.ប.) បានចូលរួមថ្លែងការណ៍នៅក្នុងកិច្ចប្រជុំបើកចំហររបស់ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. ស្តីពី “បញ្ហាប្រឈម និងកាលានុវត្តភាព ក្នុងបរិបទនៃការពិនិត្យឡើងវិញអំពីអនាគតនៃប្រតិបត្តិការរក្សាសន្តិភាពអ.ស.ប.” ដែលបានរៀបចំដោយសាធារណរដ្ឋកូរ៉េ ក្នុងនាមជាប្រធានប្តូរវេននៃក្រុមប្រឹក្សាសន្តិសុខអ.ស.ប. សម្រាប់ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្នាក់ការ អ.ស.ប. នាទីក្រុងញូវយ៉ក។ នៅក្នុងសេចក្តីថ្លែងការណ៍ ឯកឧត្តមតំណាងអចិន្ត្រៃយ៍ បានសង្កត់ធ្ងន់លើ៣ចំណុចសំខាន់ៗ...
នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១១ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំគណៈប្រតិភូចុះពិនិត្យវឌ្ឍនភាពគម្រោងស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) និងផ្លូវតភ្ជាប់ ដោយមានការចូលរួមពីថ្នាក់ដឹកនាំគ្រប់គ្រងគម្រោង តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋបាលរាជធានីភ្នំពេញ និងមន្រ្តីពាក់ព័ន្ធ។
ភ្នំពេញ៖ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានដឹកនាំកិច្ចប្រជុំមួយ ដើម្បីពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុន សាជីវកម្ម ថ្នល់និងស្ពានចិន (China Road and Bridge Corporation – CRBC) ដែលជាក្រុមហ៊ុនទទួលបន្ទុកសាងសង់គម្រោងព្រែកជីកហ្វូណនតេជោ។ ជំនួបនេះបានធ្វើឡើងនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១១ ខែកញ្ញា ឆ្នាំ២០២៥ នៅសាលាខេត្តតាកែវ។ ក្នុងជំនួបពិភាក្សានេះ ភាគីទាំងពីរ បានផ្តោតសំខាន់លើចំណុចគន្លឹះចំនួន៤៖ ទី១-...
ភ្នំពេញ៖ ក្រោយជំនួបជាមួយ ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ, នៅរសៀលថ្ងៃទី១១ ខែកញ្ញានេះ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ដឹកនាំដោយ ឧត្តមសេនីយ៍ត្រី Dato’ Pahlawan Asri bin Shukor ប្រធានបេសកកម្ម IOT (HOM) និងសមាជិក ធ្វើដំណើរពីរាជធានីភ្នំពេញឆ្ពោះទៅទីស្នាក់ការប្រចាំនៅខេត្តព្រះវិហារ និងខេត្តបន្ទាយមានជ័យ ដើម្បីចុះទៅសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍...
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសនៃឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន រួមជាមួយឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា និងលោកជំទាវ ហេង ពៅ បុត្រា បុត្រី ចៅប្រុសស្រី ព្រមទាំង ឯកឧត្តម លោកជំទាវ ទីប្រឹក្សាជំនួយការ លោក លោកស្រី នៃខុទ្ទកាល័យឯកឧត្តមអនុប្រធានទី២រដ្ឋសភា...
ភ្នំពេញ៖ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ ២០២៥ – ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជំនួបសម្តែងការគួរសមរបស់ ឯកឧត្តម Oliver RICHARD ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា។ ជាកិច្ចចាប់ផ្តើម ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងអបអរសាទរចំពោះឯកឧត្តម Oliver...
បាត់ដំបង៖ ក្នុងរយៈពេល ៩ខែ ឆ្នាំ២០២៥ នេះសមត្ថកិច្ចនគរបាលទូទាំងខេត្តបាត់ដំបង អនុវត្តការងារបង្រ្កាបគ្រឿងញៀនបានចំនួន ៥២០ ករណី ឃាត់ខ្លួនមនុស្សចំនួន ៩២០ នាក់ស្រីចំនួន ៥១នាក់ បើប្រៀបធៀបក្នុងរយៈពេលដូចគ្នាពីឆ្នាំ ២០២៤ មានចំនួនកើនឡើងរហូតដល់ចំនួន ៧៦ ករណី។ បើតាមស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានឱ្យដឹងថា ក្នុងចំណោម៥២០ករណីនេះ មានករណីលក់ ចែកចាយ រក្សាទុកដោយខុសច្បាប់នូវគ្រឿងញៀនចំនួន ៣០៥ ករណី មនុស្សចំនួន ៥៨២នាក់ស្រីចំនួន...
ក្រុមអាជីវករដែលជាអ្នកផលិតផលិតផលខ្មែរ បានបន្តអំពាវនាវប្រជាពលរដ្ឋខ្មែរទាំងអស់ ចូលរួមគាំទ្រផលិតផលក្នុងស្រុកឱ្យកាន់តែច្រើនឡើងបន្ថែមទៀត ដើម្បីជួយលើកកម្ពស់ផលិតផលក្នុងស្រុកផង និងបើកឱកាសទីផ្សារថ្មីៗសម្រាប់ផលិតផលក្នុងស្រុក ទាំងនៅក្នុងតំបន់ និងនៅក្រៅតំបន់ផងដែរ។ លោកស្រី ចេន សុភាព ស្ថាបនិកនៃសហគ្រាសកីតម្បាញខ្មែរ នៅក្នុងបទសម្ភាសន៍ជាមួយព័ត៌មាន ប៊ីធីវី នៅព្រឹកថ្ងៃទី១១ ខែកញ្ញានេះ បានឱ្យដឹងថា ពិតជាសប្បាយរីករាយណាស់ នៅពេលដែលរាជរដ្ឋាភិបាលកម្ពុជាតែងតែគិតគូរ និងយកចិត្តទុកដាក់ជាប់ជានិច្ច ក្នុងការជំរុញ និងផ្សព្វផ្សាយអំពីផលិតផលក្នុងស្រុក ដែលរហូតមកដល់ពេលនេះ បានកត់សម្គាល់ឃើញថា សន្ទុះនៃការគាំទ្រពីសំណាក់អតិថិជន ក៏មានការកើនឡើងដូចគ្នា។ លោកស្រី...
នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ជាលើកទី២ ដល់សមាជិកមូលនិធិត្រីចក្រយានកម្ពុជា (ស៊ីក្លូ) ចំនួន ៣៨៦នាក់ ក្នុងរាជធានីភ្នំពេញ ដែលពិធីនេះប្រព្រឹត្តទៅ នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។ យោងតាមរបាយការណ៍ឯកឧត្តម ឃួង ស្រេង អភិបាលនៃ គណ:អភិបាលរាជធានី និងជាប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញបានឲ្យដឹងថា...
នាយកដ្ឋានពេទ្យការងារ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានរៀបចំវគ្គបណ្ដុះបណ្ដាលផ្សព្វផ្សាយស្ដីពី សុវត្ថិភាព និងសុខភាពការងារ វិជ្ជាសង្រ្គោះបឋមដល់សហគ្រាស គ្រឹះស្ថានចំនួន ១៣ក្រុមហ៊ុន ដែលមានសិក្ខាកាមចូលរួមចំនួន ៣២៧នាក់ (ស្រី១៦១នាក់) ដែលមានអាសយដ្ឋាននៅរាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ និងខេត្តតាកែវ គិតចាប់ពីថ្ងៃទី១៦ ខែកក្កដា រហូតដល់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥នេះ។ តាមរយៈវគ្គបណ្តុះបណ្តាលនេះ មន្រ្តីជំនាញផ្នែកបណ្តុះបណ្តាល នៃនាយកដ្ឋានពេទ្យការងារបានធ្វើបទបង្ហាញ ដើម្បីណែនាំផ្សព្វផ្សាយ និងបង្កើនចំណេះដឹងដល់សហគ្រាស...