មន្រ្តីជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជា ថ្លែងឱ្យដឹងថា បើយោងតាមសូចនាករសំខាន់ៗក្នុងពេលបច្ចុប្បន្ន វិស័យធនាគារនៅកម្ពុជា បាននិងកំពុងបន្តរក្សាលំនឹង និងមានសុខភាពល្អជាធម្មតា ទោះបីវិបត្តិបានកើតឡើងផ្ទួនៗនៅក្នុងរយៈពេល៦ឆ្នាំ ចុងក្រោយនេះ ក៏ដោយ។ បណ្ឌិត ឡាយ សុខហេង អគ្គនាយកបទប្បញ្ញត្តិ និងបរិយាបន្នហិរញ្ញវត្ថុ ធនាគារជាតិនៃកម្ពុជា លើកឡើងនៅក្នុង “CamEd Banking Forum 2026” និងពិព័រណ៍ការងារ នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ ថា នៅក្នុងរយៈពេល...
កំពង់ឆ្នាំង៖ នាព្រឹកថ្ងៃអាទិត្យ ទី៤ ខែតុលា ឆ្នាំ២០២៦ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយជូននាយទាហាន នាយទាហានរង និងពលទាហាន នៃបញ្ជាការដ្ឋានកាំភ្លើងធំ កងទ័ពជើងគោក ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ។ នាឱកាសនោះ លោកជំទាវរដ្ឋមន្ត្រី និងគណៈប្រតិភូ បានទទួលការស្វាគមន៍យ៉ាងកក់ក្តៅពីឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ សុខា មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការបញ្ជាការដ្ឋានកាំភ្លើងធំ...
កណ្តាល៖ នាព្រឹកថ្ងៃអាទិត្យ ទី៤ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្អាង និងកោះធំ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខគ្រួសារវីរៈកងទ័ព និងគ្រួសារក្រីក្រ ក្នុងស្រុកស្អាង និងកោះធំ សរុប ១៨០០គ្រួសារ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្អាង និងឃុំកោះធំ...
ភ្នំពេញ៖ ការនាំចេញអង្ករកម្ពុជាទៅកាន់ប្រទេសហ្វីលីពីនកំពុងមានសន្ទុះកើនឡើង ដោយមានការដឹកជញ្ជូនអង្ករថ្មីចំនួន ២០.០០០តោន ដែលមានតម្លៃប្រហែល ១០,៧លានដុល្លារអាមេរិក កំពុងធ្វើដំណើរទៅកាន់កំពង់ផែចំនួនបួនរបស់ហ្វីលីពីន។ នេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនផ្គត់ផ្គង់កម្ពុជា ដើម្បីពង្រីកការនាំចេញអង្ករទៅកាន់ប្រទេសហ្វីលីពីនដែលជាទីផ្សារដ៏ធំបំផុតមួយនៅអាស៊ីអាគ្នេយ៍។ ការដឹកជញ្ជូននេះធ្វើឡើងស្របពេលដែលមានការកើនឡើងយ៉ាងខ្លាំងនៃការលក់អង្ករកម្ពុជាទៅកាន់ប្រទេសហ្វីលីពីន។ ជាក់ស្តែង កម្ពុជាបាននាំចេញអង្ករចំនួន ១៥៧.៥៥២តោនទៅកាន់ទីផ្សារនេះក្នុងរយៈពេល ៩ខែដំបូងនៃឆ្នាំ២០២៦ ដោយបរិមាណដឹកជញ្ជូនប្រចាំខែបានកើនឡើងពី ១.៦២០តោនក្នុងខែមករា ដល់ ៣៥.៤៥០តោនក្នុងខែកញ្ញា។ នេះបើយោងតាមទិន្នន័យរបស់សហព័ន្ធស្រូវអង្ករកម្ពុជា។ ការដឹកជញ្ជូនចុងក្រោយនេះត្រូវបានធ្វើឡើងដោយក្រុមហ៊ុន Signature Rice ដោយមានការផ្ទុកអង្កររាប់ម៉ឺនបាវនៅកំពង់ផែពហុបំណងកំពត (Kampot Multipurpose Port)...
កម្លាំងសមត្ថកិច្ចបើកប្រតិបត្តិការបង្ក្រាបទីតាំងសង្ស័យពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scam) មួយកន្លែង នៅអគារកញ្ចក់កម្ពស់ ៣០ជាន់ ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនបរទេស និងជនជាតិខ្មែរ ជិត៦០០នាក់។ ការបង្ក្រាបនេះ នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ ។ មន្ត្រីជាន់ខ្ពស់នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ជនសង្ស័យដែលត្រូវបាន ឃាត់ខ្លួនចំនួន ៥៨៧នាក់ ក្នុងនោះមានស្ត្រី ១០៥នាក់ រួមមាន៖...
រសៀលថ្ងៃសៅរ៍ ទី៣ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល រួមជាមួយថ្នាក់ដឹកនាំ បានបន្តអញ្ជើញចុះពិនិត្យស្ថានភាពទឹកជំនន់ និងសួរសុខទុក្ខក្រុមគ្រូពេទ្យ បុគ្គលិកសុខាភិបាលនៅមន្ទីរពេទ្យបង្អែកសិរីសោភ័ណ នៅខេត្តបន្ទាយមានជ័យ។ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានសម្តែងនូវការកោតសរសើរ និងបញ្ជាក់ពីការគាំទ្រនៅជាមួយគ្នាគ្រប់កម្រិតសុខាភិបាល ដល់ថ្នាក់ដឹកនាំ មន្ត្រី និងក្រុមគ្រូពេទ្យទាំងអស់នៃមន្ទីរពេទ្យ ដែលបាន និងកំពុងខិតខំបម្រើសេវា ថែទាំព្យាបាលអ្នកជំងឺប្រកបដោយគុណភាព ប្រសិទ្ធភាព សេចក្តីមេត្តា ករុណា រក្សាបានទំនុកចិត្តជូនដល់ប្រជាពលរដ្ឋ...
នាព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ លោក រស់ ចំណាន ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងលោក សឿង ចក់ ព្រមទាំងក្រុមការងារ បានចុះទទួលស្វាគមន៍អតីតសកម្មជនមកពីគណបក្សសង្គ្រោះជាតិ និងគណបក្សភ្លើងទៀន សរុបចំនួន ៣៩នាក់ ដែលបានសម្រេចចិត្តសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ ពិធីនេះ ត្រូវបានរៀបចំឡើងនៅក្នុងឃុំស្វាយប្រទាល និងឃុំតាលន់ នៃស្រុកស្អាង ក្រោមការសម្របសម្រួល និងយកចិត្តទុកដាក់ខ្ពស់ពី ឯកឧត្តម...
ការផ្សព្វផ្សាយ និងការលើកឡើងពីសំណាក់អ្នកជំនាញ តាមរយៈប្រព័ន្ធផ្សព្វផ្សាយនានា បានឆ្លុះបញ្ចាំងឱ្យឃើញថា «ត្បូងពេជ្រមិនទាន់ច្នៃ» នៃវិស័យទេសចរណ៍ធម្មជាតិ របស់ខេត្តកំពង់ស្ពឺ កំពុងទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសហគមន៍អន្តរជាតិ។ តំបន់លម្ហែបៃតងល្បីៗ រួមមានទេទឹកពុះ ទឹកធ្លាក់ចំបក់ និងតំបន់ភ្នំខ្នងផ្សារ ត្រូវបានទទួលស្គាល់ថា ជាសក្តានុពលទេសចរណ៍ធម្មជាតិខ្ពស់បំផុតរបស់កម្ពុជា។ សក្តានុពលនៃគោលដៅលម្ហែបៃតងទាំងអស់នេះ ត្រូវផ្សាយនៅលើទីភ្នាក់ងារព័ត៌មានអន្តរជាតិ Associated Press (AP) នាពេលថ្មីៗនេះ ដែលបានស្រង់សំដីអ្នកជំនាញ ផ្នែកការប្រែប្រួលអាកាសធាតុមួយរូប ធ្វើធ្វើការចាប់អារម្មណ៍ លើសម្រស់ធម្មជាតិ និងសក្តានុពលនៃគោលដៅលម្ហែបៃតងនៃខេត្តកំពង់ស្ពឺ...
(ភ្នំពេញ)៖ លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងពិធីបិទ ការប្រកួតប្រជែងជំនាញថ្នាក់ជាតិកម្ពុជា លើកទី១០ ឆ្នាំ២០២៦ ក្រោមប្រធានបទ “ការប្រកួតប្រជែងជំនាញ ជាការបញ្ចេញទេពកោសល្យ និងបង្កើតឱកាសជោគជ័យ!” នារសៀលថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦ នៅវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស ដែលមានការអញ្ជើញចូលរួមពីតំណាងក្រសួងស្ថាប័ន ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ គណៈកម្មការរៀបចំ គណៈវិនិច្ឆ័យ ជំនាញការ...
(សាធារណរដ្ឋកូរ៉េ)៖ ពលករ ពលការិនី និងសហគមន៍ខ្មែរប្រមាណជាង ១ ៥០០នាក់ ដែលកំពុងរស់នៅ និងធ្វើការនៅសាធារណរដ្ឋកូរ៉េ បានជួបជុំគ្នាយ៉ាងកក់ក្តៅក្នុងកម្មវិធីបុណ្យភ្ជុំបិណ្ឌ នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម សេង សក្តា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងឯកឧត្តម ឃួន ផុនរតនៈ...