នេះជាជំហានថ្មីមួយទៀតក្នុងការលើកកម្ពស់ផលិតផលជាតិ ក្រសួងពាណិជ្ជកម្ម បានសម្រេចចុះបញ្ជី «ក្រូចពោធិ៍សាត់» ជាម៉ាកសមូហភាព (Collective Mark) ជាផ្លូវការ ក្នុងគោលបំណងពង្រឹងអត្តសញ្ញាណ លើកកម្ពស់ការទទួលស្គាល់ផលិតផលខ្មែរនៅលើទីផ្សារជាតិ និងអន្តរជាតិ ព្រមទាំងរួមចំណែកយ៉ាងសំខាន់ក្នុងការការពារកម្មសិទ្ធិបញ្ញារបស់សហគមន៍អ្នកដាំដុះ និងអាជីវករក្រូចពោធិ៍សាត់ នៅក្នុងខេត្តពោធិ៍សាត់ផ្ទាល់។ ផេកផ្លូវការរបស់ក្រសួងពាណិជ្ជកម្ម ចេញផ្សាយនៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦នេះ បានសសេរឱ្យដឹងថា «ក្រូចពោធិ៍សាត់» មានលក្ខណៈពិសេសមួយចំនួន រួមមាន៖ មានរសជាតិជូរអែម ឆ្ងាញ់ពិសា, មានសំបកពណ៌បៃតង ពណ៌លឿង...
សម្តេចមហាបវរធិបតី នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាអនុប្រធានទី១សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានថ្លែងថា ទោះបីជាស្ថានភាពភូមិសាស្ត្រនយោបាយក្នុងតំបន់ និងសកលលោកមានភាពស្មុគស្មាញ ភាពមិនច្បាស់លាស់ផ្នែកសេដ្ឋកិច្ច និងបញ្ហាប្រឈមសន្តិសុខមិនប្រពៃណីដែលកំពុងកើនឡើង កម្ពុជានៅតែប្រកាន់ខ្ជាប់ចំពោះគោលនយោបាយការបរទេសឯករាជ្យ ដោយផ្អែកលើច្បាប់អន្តរជាតិ ការលើកកម្ពស់ពហុភាគីនិយម និងការដោះស្រាយវិវាទដោយសន្តិវិធីតាមរយៈការសន្ទនា តាមរយៈស្មារតីនៃ «នយោបាយឈ្នះ-ឈ្នះ» ជាទស្សនវិជ្ជាដឹកនាំសម្រាប់កសាងសន្តិភាព។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងឱកាស អញ្ជើញជាអធិបតីបើកមហាសន្និបាតសហព័ន្ធ អតីតយុទ្ធជនបណ្តាប្រទេសអាស៊ាន (VECONAC)...
អត្តពលិកជាតិ-អន្ដរជាតិ បានបង្ហាញនូវស្នាមញញឹម ជាមួយភាពសប្បាយរីករាយ ក្នុងការទទួលនូវបទពិសោធន៍ថ្មី និងប្លែកភ្នែក ក្រោយចូលរួមរត់ឆ្លងកាត់ឧបសគ្គលើភ្នំបូកគោ និងគាំទ្រឲ្យមានការរៀបចំព្រឹត្តិការណ៍កីឡាទេសចរណ៍ជាបន្ដបន្ទាប់ទៀត ដើម្បីជំរុញការផ្សព្វផ្សាយ និងទាក់ទាញភ្ញៀវទេសចរណ៍កាន់តែច្រើនមកលេងកម្សាន្ដនៅតំបន់អេកូទេសចរណ៍ដ៏មានសក្ដានុពលរបស់ខេត្តកំពតនេះ។ ការគូសបញ្ជាក់នេះ បន្ទាប់ពីព្រឹត្តិការណ៍រត់ឆ្លងកាត់ឧបសគ្គ ផ្សារភ្ជាប់ទេសចរណ៍ក្នុងរដូវកាលបៃតង ក្រោមប្រធានបទ «រត់ដើម្បីទេសចរណ៍បៃតង លើភ្នំបូកគោ» ត្រូវបានរៀបចំដោយជោគជ័យ ក្រោមការគាំទ្រពីក្រសួងទេសចរណ៍ និងអាជ្ញាធរខេត្ត ដោយមានការអញ្ជើញចូលរួមផ្ទាល់ពីឯកឧត្តម ហួត ហាក់ រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត...
សម្តេចមហាបវរធិបតី នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាអនុប្រធានទី១សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានថ្លែងថា ការបង្កើតពាក្យស្លោក «អរគុណសន្តិភាព» គឺមានគោលបំណងបំផុសស្មារតីជាតិឱ្យស្រឡាញ់ យល់ដឹង និងចូលរួមការពារសន្តិភាព។ ពាក្យស្លោកនេះក៏បង្ហាញពីការដឹងគុណ និងការកោតសរសើរចំពោះអតីតយុទ្ធជន និងនិវត្តទាំងឡាយ ដែលបានរួមចំណែកដ៏ធំធេងកសាងគ្រឹះដ៏រឹងមាំនៃសន្តិភាពសម្រាប់កម្ពុជា ជាប្រទេសដែលធ្លាប់ត្រូវបានគេស្គាល់ថា ជាទឹកដីដែលរងទុក្ខវេទនាដ៏អាក្រក់បំផុតដោយសារកត្តាប្រវត្តិសាស្ត្រ និងភូមិសាស្ត្រ។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងឱកាស អញ្ជើញជាអធិបតីបើកមហាសន្និបាតសហព័ន្ធ អតីតយុទ្ធជនបណ្តាប្រទេសអាស៊ាន...
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ បានចាត់ទុកព្រឹត្តិការណ៍រត់ឆ្លងកាត់ឧបសគ្គលើភ្នំបូកគោ គឺជាព្រឹត្តិការណ៍ដ៏អស្ចារ្យ និងប្រវត្តិសាស្ដ្រថ្មីមួយទៀត ដែលមានអត្តពលិកជាតិ-អន្ដរជាតិជាង ២ពាន់នាក់មកពី ២៦ប្រទេសបានមកជួបជុំគ្នារត់កម្សាន្ដ លើទីតាំងដែលជារមណីយដ្ឋានធម្មជាតិផង ប្រវត្តិសាស្ដ្រ និងជាតំបន់អេកូទេសចរណ៍ដ៏ពិសេសនៃព្រះរាជាណាចក្រកម្ពុជា។ ការគូសបញ្ជាក់នេះ បន្ទាប់ពីឯកឧត្តមរដ្ឋមន្ដ្រី និងឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានអញ្ជើញជាអធិបតីក្នុងព្រឹត្តិការណ៍រត់ឆ្លងកាត់ឧបសគ្គ ផ្សារភ្ជាប់ទេសចរណ៍ក្នុងរដូវកាលបៃតង ក្រោមប្រធានបទ «រត់ដើម្បីទេសចរណ៍បៃតង លើភ្នំបូកគោ» ដែលរៀបចំដោយសណ្ឋាគារសុខា និងក្រុមហ៊ុន...
ក្នុងឱកាស អញ្ជើញជាអធិបតីបើកមហាសន្និបាតសហព័ន្ធ អតីតយុទ្ធជនបណ្តាប្រទេសអាស៊ាន (VECONAC) លើកទី២៥ នៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦នេះ, សម្តេចមហាបវរធិបតី នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងជាអនុប្រធានទី១សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានថ្លែងបញ្ជាក់ថា សហព័ន្ធអតីតយុទ្ធជនបណ្តាប្រទេសអាស៊ាន (VECONAC) គឺជាយន្តការតំបន់ដ៏មានឥទ្ធិពលដ៏សំខាន់មួយក្នុងការរួមចំណែករក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅក្នុងតំបន់ប្រកបដោយចីរភាព។ ក្នុងឱកាសនោះ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានថ្លែងថា ការធ្វើជាប្រធានប្ដូរវេននៃសហព័ន្ធអតីតយុទ្ធជនបណ្ដាប្រទេសអាស៊ាន...
អាជ្ញាធរកម្ពុជា បានសម្រេចបណ្ដេញជនបរទេសខុសច្បាប់សរុបចំនួន ៤៩៤នាក់ (ស្រី ៥២នាក់) មាន ២៨សញ្ជាតិ ចេញពីព្រះរាជាណាចក្រកម្ពុជា ក្នុងរយៈពេល ១០ថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦។ ការអនុវត្តនេះ ធ្វើឡើងតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងក្រោមការចាត់តាំងដោយផ្ទាល់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ឱ្យនាយកដ្ឋានស៊ើបអង្កេត...
ក្រុមហ៊ុន ជីហ្គៀ គ្រុប (GGear Group) និងក្រុមហ៊ុន LG Electronics បានរួមគ្នាប្រកាសបើកទំព័រ «The New Era of LG Cambodia» ក្នុងព្រឹត្តិការណ៍ជួបជុំដៃគូអាជីវកម្មប្រចាំឆ្នាំ ២០២៦, កាលពីល្ងាចថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦ នៅសណ្ឋាគារ សុខា ភ្នំពេញ។ ព្រឹត្តិការណ៍ដ៏ធំនេះមានការចូលរួមពីបណ្តាញតំណាងចែកចាយមកពី២៥ រាជធានី-ខេត្ត ដៃគូពាណិជ្ជកម្ម...
បន្ទាយមានជ័យ៖ ឯកឧត្តម កែ គឹមយ៉ាន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ បានអញ្ជើញកាន់វេនបិណ្ឌទី៨ ឆ្លងចូលវេនបិណ្ឌទី៩ នៅវត្តសិលាខ្មែរ ស្ថិតក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃអាទិត្យ ៨រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦។ នាឱកាសនោះ ឯកឧត្តម កែ គឹមយ៉ាន...
នៅព្រឹកថ្ងៃអាទិត្យ ទី៤ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញកាន់បិណ្ឌទី៨ និងនាំយកនូវទេយ្យវត្ថុដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន,សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត មកប្រគេនដល់វត្តចំនួន១៣វត្ត ,ចែកអំណោយនិងរៀបចំអាហារជូនយាយជីតាជីចំនួន១២៣នាក់...