សហគ្រាសផលិតឱសថ ប៉េប៉េអឹម (PPM) និងក្រុមហ៊ុន ប៊ីយ៉ូកូដិច (Biocodex) បានបើកសម្ពោធជាផ្លូវការ Bioflor ឡើងវិញ ដើម្បីបន្តនូវកិច្ចសហការយូរអង្វែង នឹងរឹងមាំ រវាងសហគ្រាស និងក្រុមហ៊ុនផលិតឱសថទាំងពីរ សម្រាប់ការផ្គត់ផ្គង់ឱសថ Bioflor នៅកម្ពុជា។ ឧកញ៉ាឱសថបណ្ឌិត ហៃ លីអ៊ាង ប្រធានអគ្គនាយកសហគ្រាសផលិតឱសថ ប៉េប៉េអឹម (PPM) លើកឡើងក្នុងពិធីសម្ភោធ Bioflor (ប៊ីយ៉ូប្ល័រ) ឡើងវិញនៅកម្ពុជា...
ភ្នំពេញ៖ ការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅកម្ពុជា បានឈានដល់ ៥០ម៉ឺននាក់ ដែលបង្ហាញពីការខិតខំរបស់រាជរដ្ឋាភិបាលក្នុងការជំរុញឱ្យអ្នកប្រកបមុខរបរក្រៅប្រព័ន្ធឱ្យចូលរួមក្នុងប្រព័ន្ធផ្លូវការ និងទទួលបានអត្ថប្រយោជន៍ និងការគាំទ្រពីរដ្ឋ។ ឯកឧត្តម ស៊ាង សុលក្ខណ៍ ទីប្រឹក្សា និងជាអ្នកនាំពាក្យក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បានឱ្យដឹងថា ការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធរហូតមកដល់ពេលសម្រេចបាន៥០ម៉ឺននាក់ ដែលនេះជាសមទ្ធិផលដ៏សំខាន់ប្រទេសកម្ពុជា។តួលេខនេះ បានឆ្លុះបញ្ចាំងពីការកើនឡើងការយល់ដឹងរបស់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធអំពីសារអត្ថប្រយោជន៍នៃការចូលទៅប្រព័ន្ធផ្លូវការ និងទំនុកចិត្តរបស់ពួកគេមកលើការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការគាំទ្រដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ ឯកឧត្តម បន្ថែមថា រាជរដ្ឋាភិបាលបានទទួលស្គាល់នៃអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធគឺជាកម្លាំងចលករដ៏សំខាន់ទៅក្នុងសេដ្ឋកិច្ចជាតិតាមរយៈការបង្កើនប្រាក់ចំណូលសម្រាប់គ្រួសារ និងផ្តល់ការងារជូនប្រជាពលរដ្ឋមូលដ្ឋាន។ ជាមួយគ្នានេះ ពួកគេនឹងទទួលបានអត្ថប្រយោជន៍ជាច្រើន រួមមាន...
គិតត្រឹមថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ ក្រសួងបរិស្ថានបានផ្តល់ជូនធុងសំរាម សរុប ចំនួន ៤៥ ១២០ធុង ដល់សាលារៀន វត្តអារាម មណ្ឌលសុខភាព ពន្ធនាគារនៅទូទាំងប្រទេស និងជូនដល់ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ និងមូលដ្ឋានជាបន្តបន្ទាប់។ ក្រសួងបរិស្ថានបានដាក់ចេញយុទ្ធនាការផ្តល់ជូនធុងសំរាមដើម្បីជួយស្ថាប័នទាំងនេះបង្កើតប្រព័ន្ធ ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ សម្រាប់បរិស្ថានស្អាត និងការគ្រប់គ្រងសំរាមកាន់តែប្រសើរ។ ក្នុងជំហានទី២ ក្នុងការអនុវត្តយុទញធសាស្រ្តអាទិភាព«តភាពស្អាត» ក្រសួងបរិស្ថានមានគម្រោងចែកចាយធុងសំរាមចំនួន ១៧,១៧៥ ទៀតទៅកាន់សាលារៀនចំនួន ៥,៧២៥...
ភ្នំពេញ៖ នាព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ ក្រុមការងារសមាគមកាយឫទ្ធិនារីកម្ពុជា សហការជាមួយក្រុមការងារអាហារូបករណ៍ អ.ម.ត បានរៀបចំពិធីសំណេះសំណាល និងវគ្គតម្រង់ទិសស្ដីពី «ការប្រើប្រាស់ប្រព័ន្ធឌីជីថល អ.ម.ត» ជូនដល់បេក្ខជនអាហារូបករណ៍ សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) ថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រ សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧។ អាហារូបករណ៍ដ៏ថ្លៃថ្លានេះ ត្រូវបានផ្តល់ជូនតាមរយៈ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា...
សៀមរាប៖ មកដល់ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ មានប្រជាពលរដ្ឋខ្មែរទាំងពីរភេទ ដែលមានអាយុចាប់ពី១៨ ដល់២៥ឆ្នាំ បានស្ម័គ្រចិត្តបំពេញពាក្យសុំចូលបំពេញកាតព្វកិច្ចយោធា សម្រាប់ឆ្នាំ២០២៦។ ការទទួលពាក្យ នៅតាមបណ្តាទីតាំងទទួលពាក្យ និងដាក់ពាក្យសុំចូលបំពេញកាតព្វកិច្ចយោធា ក្នុងមូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុកទាំង១៣ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប ដោយដំណើរការទៅដោយរលូនប្រកបដោយស្មារតីម្ចាស់ការទទួលខុសត្រូវខ្ពស់។ ក្រុមយុវជន ដែលបានទទួលពាក្យ នៅទីបញ្ជាការកងរាអាវុធហត្ថនៅក្រុងសៀមរាប នាថ្ងៃទី៥ខែតុលាឆ្នាំ២០២៦ បានលើកឡើងថា ការបំពេញកាតព្វកិច្ចចូលបំរើកងទ័ព បានធ្វើឱ្យយុវជនមានការយល់ដឹងនូវបទពិសោធន៍ក្នុងការពារជាតិមាតុភូមិរបស់ខ្លួន និងធ្វើឱ្យពួកគាត់មានចំណេះដឹងទាំងផ្នែកយោធា និងស៊ីវិល។ពួកគាត់បន្ថែមទៀតថា ការឆ្លងកាត់ជីវិតនៃការហ្វឹកហ្វឺនលើវិស័យយោធា...
នៅក្នុងអំឡុងពេលតាមវត្តអារ៉ាមនានានៅកម្ពុជា មានការប្រារព្វពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌរយៈពេល១៥ថ្ងៃនេះ មានភ្ញៀវទេសចរអន្តរជាតិច្រើនហូរហែរទទួលបានឱកាសដ៏ល្អការចូលទស្សនា និងទទួលយកចំណេះដឹង បទពិសោធន៍ ពីការធ្វើបុណ្យកាន់បិណ្ឌ ដែលជាប្រពៃណីដ៏ល្អបំផុតរបស់ប្រជាពលរដ្ឋខ្មែរ។ ភ្ញៀវទេសចរអន្តរជាតិមកពីតាមប្រទេសនានា បានថ្លែងប្រាប់BTV នៅថ្ងៃទី៥ ខែតុលានេះថា នៅក្នុងដំណើរកម្សាន្តទេសចរណ៍នៅកម្ពុជា ក្នុងអំឡុងពេលនេះ ភ្ញៀវទេសចរអន្តរជាតិនានា ក្រៅពីបានអញ្ជើញទៅទស្សនាភាពអស្ចារ្យប្រាសាទអង្គរវត្តនៅខេត្តសៀមរាប ទស្សនាសម្រស់ទេសភាពបៃតងក៏ស្រស់ស្អាតនៅតាមគោលដៅទេសចរណ៍នានា គឺគេក៏បានអញ្ជើញទស្សនា ទទួលយកចំណេះដឹង អនុស្សាវរីយ និងបទពិសោធន៍ល្អៗពីការធ្វើបុណ្យកាន់បិណ្ឌ ដែលមានការបង្កប់នូវអត្ថន័យដ៏ជ្រាលជ្រៅ លើកិច្ចការគោរពដឹងគុណ ការសាងអំពើល្អ សាមគ្គីភាព ការសាងសុខសន្តិភាព ដែលជាប្រពៃណីដ៏ល្អរបស់កម្ពុជា។ សូមបញ្ជាក់ថា ក្រសួងទេសចរណ៍...
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយសមាសភាពគណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា ក្នុងការត្រៀមចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន (អាយប៉ា/AIPA) លើកទី៤៧ នៅប្រទេសហ្វីលីពីន ក្នុងខែវិច្ឆិកាខាងមុខនេះ ឱ្យទទួលបានជោគជ័យ នាំមកនូវផលប្រយោជន៍ជូនប្រជាពលរដ្ឋ ប្រទេសជាតិ ក៏ដូចជាការលើកកម្ពស់កិត្យានុភាពប្រទេសជាតិនៅលើឆាកអន្តរជាតិផងដែរ។ កិច្ចប្រជុំនេះ បានផ្តោតសំខាន់លើការត្រៀមឯកសារនានា ឆ្លើយតបតាមរបៀបវារៈនិងកាលបរិច្ឆេទនៃមហាសន្និបាត ឱ្យបានគ្រប់ជ្រុងជ្រោយនិងល្អិតល្អន់។ សម្តេចប្រធានរដ្ឋសភា បានសង្កត់ធ្ងន់ថា មហាសន្និបាតអន្តរសភាអាស៊ានគឺជាវេទិកាសំខាន់នៃការជួបជុំថ្នាក់ដឹកនាំបណ្តាសភាជាសមាជិកសមាគមអាស៊ាន និងបណ្តាសភាប្រទេសសង្កេតការណ៍រួមទាំងដៃគូអន្តរជាតិ ក្នុងការស្វែងរកផលប្រយោជន៍ជូនប្រជាពលរដ្ឋ...
រាជធានីភ្នំពេញ៖ ក្រុមយុវជន យុវនារី កាន់តែមុះមុតក្នុងការចូលបំពេញកាតព្វកិច្ចយោធា និងប្តេជ្ញាដាច់ខាតក្នុងការការពារបូរណភាពទឹកដីពីសត្រូវឈ្លានពាន ។ នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៦នេះ គឺជាថ្ងៃទី៥ហើយ នៃដំណើរការផ្តល់ពាក្យជូនប្រជាពលរដ្ឋខ្មែរទាំង២ភេទ មានអាយុចាប់ពី១៨ ដល់២៥ឆ្នាំ សម្រាប់បំពេញពាក្យស្នើសុំចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦ ។ សម្រាប់ក្របខណ្ឌរាជធានីភ្នំពេញ ក្រោមការដឹកនាំចង្អុលបង្ហាញ ពីលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ មន្ត្រីកងរាជអាវុធហត្ថតាមមូលដ្ឋានទាំង១៤ខណ្ឌ បានបន្តយកចិត្តទុកដាក់ខ្ពស់ ប្រកបដោយស្មារតីទទួលខុសត្រូវ ក្នុងការរៀបចំទទួល...
ព្រឹត្តិការណ៍កីឡាអាស៊ី0 (ASIAN Games) លើកទី២០ ឆ្នាំ២០២៦ នៅប្រទេសជប៉ុន បានបញ្ចប់ជាស្ថាពរ ក្រោយដំណើរការប្រកួតជាង ២សប្ដាហ៍ ចាប់ពីថ្ងៃទី១៩ ខែកញ្ញា ដល់ថ្ងៃទី៤ ខែតុលា ដោយក្រុមប្រតិភូកីឡាកម្ពុជា ដណ្ដើមបានមេដាយ ៤គ្រឿងជូនជាតិ ស្របពេលចិន ឈ្នះមេដាយច្រើនជាងគេ លើម្ចាស់ផ្ទះជប៉ុន ដែលឈរលេខរៀងទី២។ សម្រាប់សមិទ្ធផលដែលក្រុមអត្តពលិកកម្ពុជា ទទួលបាន គឺមេដាយសំរឹទ្ធ ៤គ្រឿង ដែលរកបានដោយក្រុមកីឡាបាល់ទាត់លើតុកម្ពុជា ចំនួន...
ក្រសួងមុខងារសាធារណៈ នៅថ្ងៃទី ៥ ខែតុលា ឆ្នាំ ២០២៦ នេះ បានបន្តកិច្ចការធ្វើជំរឿនមន្ត្រីរាជការដល់ក្រសួងសុខាភិបាល។ ការធ្វើជំរឿននេះ គ្រោងធ្វើរយៈពេល ៥ថ្ងៃ ចាប់ផ្តើមពីថ្ងៃទី ៥ខែតុលា ដល់ថ្ងៃទី ៩ ខែ តុលា ដោយថ្ងៃដំបូងនេះ ការធ្វើជំរឿនរៀបចំឡើងនៅទីតាំងចំនួន ៥ផ្សេងគ្នា។ ការធ្វើជំរឿនមន្ត្រីរាជការ សម្រាប់ក្របខណ្ឌក្រសួងសុខាភិបាល បានចាប់ផ្តើមអនុវត្ត ដោយថ្ងៃដំបូងនេះ ក្រសួងមុខ ងារសាធារណៈ...