មន្រ្តីជាន់ខ្ពស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លើកទឹកចិត្តឱ្យ IARD បន្តធ្វើកិច្ចសហប្រតិបត្តិការជាមួយក្រសួង-ស្ថាប័ន និងវិស័យ ឯកជនពាក់ព័ន្ធរបស់កម្ពុជា ដើម្បីរៀបចំកម្មវិធីអប់រំសាធារណៈ ការទប់ស្កាត់ការបរិភោគគ្រឿងស្រវឹងហួសកម្រិតកំណត់ និងលើកកម្ពស់ ការទទួលខុសត្រូវសង្គមរបស់ក្រុមហ៊ុនឯកជន។ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក) នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ នេះ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក Julian Braithwaite...
ទីក្រុងហូជីមិញ ៖ អនុស្សរណៈនៃការយោគយល់គ្នាស្តីពីការអនុវត្តគម្រោងសាងសង់ “សាលាមិត្តភាពកម្ពុជា-វៀតណាម” ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនវៀតណាម ត្រូវបានចុះហត្ថលេខា នារសៀលថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ នៅទីក្រុងហូជីមិញ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្រោមអធិបតីភាព ឧត្តមសេនីយ៍ត្រី វ៉ូ វ៉ាន់ឌៀន មេបញ្ជាការយោធាទីក្រុងហូជីមិញ តំណាងឱ្យរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ តំណាងឱ្យរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។ នេះបើយោងតាមការបញ្ជាក់របស់លោកស្រី ដោ សម្ផស្ស...
(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យនិងពិភាក្សាសេចក្តីព្រាងគោលនយោបាយជាតិស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (NTVET) ឆ្នាំ២០២៦-២០៣៥ នារសៀលថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង។ កិច្ចប្រជុំនេះ ទទួលបានធាតុចូល និងការគាំទ្របន្ថែមទៀតពីថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន លើសេចក្តីព្រាងគោលនយោបាយនេះឱ្យកាន់តែមានគុណភាព សង្គតិភាព ភាពគ្រប់ជ្រុងជ្រោយ និងភាពប្រទាក់ក្រឡាគ្នា ដើម្បីគោរពជូនគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុពិនិត្យ កែសម្រួល និងដាក់ជូនប្រមុខរាជរដ្ឋាភិបាល ដើម្បីពិនិត្យ...
ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦នេះ មានបងប្អូនយុវជន យុវនារីខ្មែរ ជាច្រើនកុះករបានបន្តមកទទួលពាក្យសុំ ដោយស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ប្រកបដោយឆន្ទៈមោះមុត និងមានមោទនភាពបំផុត ខណៈសកម្មភាពនេះបង្ហាញថាយុវជនខ្មែរពិតជាចង់បម្រើកងទ័ព ដើម្បីការពារអធិបតេយ្យ និងបូរណភាពទឹក។ តាមរយៈកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍BTV បងប្អូនយុវជន យុវនារីខ្មែរ ដែលបានចូលមកទទួល ពាក្យស្នើសុំបំពេញកាតព្វកិច្ចនេះ ភាគច្រើនពួកគេលើកឡើងថា អ្វីដែលពួកគេមកគឺមានគោលបំណងធំបំផុតគឺការពារជាតិ លះបង់ជីវិតដើម្បីជាតិ បំពេញកាតព្វកិច្ចចំពោះជាតិ ហើយការចូលបំពេញកាតព្វកិច្ចនេះ មិនមែនជាបន្ទុករបស់ពួកគេទេ គឺជាកាតព្វកិច្ចរបស់ពួកគេដែលត្រូវធ្វើនិងត្រូវចូលរួមដោយគ្មានការភ័យខ្លាចនឹងការបាត់បង់ជីវិតនោះឡើយ។ សូមបញ្ជាក់ថា...
ទីក្រុងហូជីមិញ ៖ ក្នុងឱកាសបំពេញទស្សនកិច្ចរយៈពេល២ថ្ងៃ នៅទីក្រុងហូជីមិញ សាធារណរដ្ឋសង្គមនិយមវៀតណាម ដើម្បីចូលរួមក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាក្នុងការអនុវត្តគម្រោងសាងសង់ “សាលាមិត្តភាពកម្ពុជា-វៀតណាម” នារសៀលថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម ត្រាន់ វ៉ាន់បាយ (Tran Van Bay) អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ នៅសាលាក្រុងហូជីមិញ។ នេះបើតាមលោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល...
ភ្នំពេញ៖ រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ តាមរយៈមជ្ឈមណ្ឌលសាជីវកម្មធនធានទឹកកូរ៉េ (K-Water) បានបង្ហាញបំណងរបស់ខ្លួន ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការបន្ថែម ជាមួយប្រទេស កម្ពុជា ជាពិសេសគម្រោងជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) ក្នុងវិស័យធនធានទឹក ថាមពល និងបរិស្ថាន និងការគ្រប់គ្រងទឹកប្រកបដោយប្រសិទ្ធភាព និងចីរភាព ។ ឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅសាធារណរដ្ឋកូរ៉េ នៅក្នុងឱកាសនៃការចូលរួមវេទិកា The 4th Mekong-Korea International...
តង់ហ្សានី៖ លោកជំទាវ ខេង សំវ៉ាដា អនុប្រធានគណៈកម្មការទី៧ និង ឯកឧត្តម ទី សុគន្ធ លេខា ធិការគណៈកម្មការទី៥ នៃរដ្ឋសភា នៅព្រឹក ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦បានអញ្ជើញចូលរួមកិច្ចប្រជុំពាក់ព័ន្ធចំនួនពីរ គឺ៖ កិច្ចប្រជុំអាស៊ានបូកបី (ASEAN+3) និងកិច្ចប្រជុំក្រុមអាស៊ី-ប៉ាស៊ីហ្វិក (Asia-Pacific Group Meeting) នាមហាសន្និបាតសហភាពអន្តរសភា លើកទី១៥៣ (153rd...
ឯកឧត្តម ឈឿន ប៊ុណ្ណារ័ត្ន រដ្ឋលេខាធិការក្រសួងដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដី បានជម្រុញការងារចែកបណ្ណដែលនៅសេសសល់ជូនប្រជាពលរដ្ឋឱ្យបានលឿន ដែលបច្ចុប្បន្ន កំពុងអនុវត្តនៅការិយាល័យច្រកចេញ-ចូលតែមួយក្រុង/ ស្រុក ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការដែលនៅសេសសល់ ធានាបាននូវបរិយាកាស គ្មានវិវាទក្នុងភូមិសាស្ត្រខេត្តកណ្តាល និងការធ្វើប្លង់គោលប្រើប្រាស់ដី ផែនការប្រើប្រាស់ដីនៅក្រុង/ស្រុកទាំង១៣ ក្នុងគោលដៅ គ្រប់គ្រង និងអភិវឌ្ឍន៍ដីឱ្យបានត្រឹមត្រូវ ចំទិសដៅ និងមានប្រសិទ្ធិភាព។ មានប្រសាសន៍ក្នុងពិធីបើក”សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងលើកទិសដៅការងារឆ្នាំ២០២៧” របស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី...
កញ្ញា ចាន់ ឆេងអូន បេក្ខជនដែលមានលំដាប់ពិន្ទុខ្ពស់ដាច់គេ និងជាម្ចាស់ជ័យលាភីអាទិភាពទី១ ដែលមានសិទ្ធិពេញលេញ ក្នុងការសម្រេចចិត្តជ្រើសរើសកន្លែងបំពេញការងារមុនគេបង្អស់ នៅក្នុងដំណើរការរៀបចំបែងចែកកន្លែងការងារជូនបេក្ខជនជាប់បម្រុងកម្រិតបឋមសិក្សា (អាទិភាពទី១) ឆ្នាំ២០២៥ នាព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៦។ ដោយគ្មានការស្ទាក់ស្ទើរ សំឡេងដ៏មុតមាំតែបង្កប់ដោយភាពរំភើបញាប់ញ័ររបស់នាងបានបន្លឺឡើងជ្រើសរើសយក «សាលាបឋមសិក្សាត្រាំ» ស្ថិតក្នុងសង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ។ ទីតាំងនេះ មិនមែនត្រឹមតែជាកន្លែងធ្វើការ និងជិតផ្ទះរបស់នាងនោះទេ តែវាគឺជាសាលាអនុស្សាវរីយ៍ ដែលនាងធ្លាប់ជារាប់អាន និងរៀនសូត្រតាំងពីនៅជាកុមារីតូចមួយរូប។ ថ្ងៃនេះ...
ក្នុងស្មារតីយកចិត្តទុកដាក់ខ្ពស់ និងដើម្បីធានានូវភាពរលូន តម្លាភាព ព្រមទាំងយុត្តិធម៌ ស្របតាមគោលការណ៍គុណាធិបតេយ្យ នារសៀលថ្ងៃចន្ទ ទី០៥ ខែតុលា ឆ្នាំ២០២៦ នេះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានអញ្ជើញចុះពិនិត្យផ្ទាល់នូវដំណើរការរៀបចំបែងចែកកន្លែងបំពេញការងារ (ចាប់ប៉ុស្តិ៍) ជូនបេក្ខជនជាប់បម្រុងកម្រិតបឋមសិក្សា (អាទិភាពទី១) ឆ្នាំ២០២៥ វេនរសៀល ដែលបានចាប់ផ្ដើមដំណើរការចាប់ពីម៉ោង ១៣:៣០រសៀល តទៅ នៅមណ្ឌលសាលាភូមិន្ទរដ្ឋបាល។ នៅក្នុងឱកាសចុះពិនិត្យដំណើរការនាវេនរសៀលនេះ...