ភ្នំពេញ៖ ប្រទេសកម្ពុជាជាពិសេសរាជធានីភ្នំពេញ កំពុងបង្ហាញពីការរីកចម្រើនគួរឱ្យកត់សម្គាល់ និងមានសុវត្ថិភាពពេញលេញសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ ជាក់ស្ដែងលោកជំទាវ Iliana Malinova Iotova ប្រធានាធិបតីប៊ុលហ្គារី រួមជាមួយសហការី បានចំណាយពេលដ៏មានតម្លៃ អញ្ជើញទស្សនាទិដ្ឋភាពទូទៅនៅតាមបណ្ដោយផ្លូវថ្មើរជើងចតុមុខ នាពេលរាត្រីដ៏រស់រវើកមួយនេះ កាលពីរាត្រីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦។ លោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងនាព្រឹកថ្ងៃទី១៦វិច្ឆិកាថា វត្តមានរបស់លោកជំទាវប្រធានាធិបតីប៊ុលហ្គារី បានឆ្លុះបញ្ចាំងពីភាពទាក់ទាញ និងសុវត្ថិភាពរបស់រាជធានីភ្នំពេញ ដែលជាទីក្រុងមួយកំពុងទទួលស្វាគមន៍ភ្ញៀវអន្តរជាតិជិត...
ភ្នំពេញ៖ អង្គប្រជុំកំពូលហ្វ្រង់កូហ្វូនីដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានសម្រេចជាផ្លូវការកក្នុងការបើកការិយាល័យសហប្រតិបត្តិការសេដ្ឋកិច្ចហ្វ្រង់កូហ្វូនីនៅប្រទេសកម្ពុជា។ ការិយាល័យនេះ នឹងក្លាយជាច្រកទ្វារសេដ្ឋកិច្ចតភ្ជាប់កម្ពុជា ទៅកាន់បណ្តាប្រទេសនិយាយភាសាបារាំងប្រទេសជុំវិញពិភពលោក។ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងក្នុងសន្និសីទសារព័ត៌មាន នារសៀលថ្ងៃទី១៦ ខែវិចិ្ឆកា ឆ្នាំ២០២៦នេះថា ដំណើរការនៃកិច្ចប្រជុំកំពូលនេះ ត្រូវបានបញ្ចប់ប្រកបដោយជោគជ័យ និងមោទនភាព ដែលថ្នាក់ដឹកនាំ ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាល បានផ្តល់នូវការកោតសរសើរចំពោះការរៀបចំរបស់កម្ពុជាបានយ៉ាងល្អ។ តាមរយៈកិច្ចប្រជុំកំពូលនេះ កម្ពុជាកំពុងប្រែក្លាយឱកាសការទូតទៅជាកាលានុវត្តភាពសេដ្ឋកិច្ច ហើយបើកទ្វារសម្រាប់ការពង្រីកទំនាក់ទំនងពាណិជ្ជកម្ម ការទាក់ទាញវិនិយោគ ការតភ្ជាប់សហគ្រាស...
កិច្ចប្រជុំកំពូលហ្វ្រង់ហ្វូកូនីលើកទី២០ បានបញ្ចប់ដោយជោគជ័យនិងបានអនុម័តឯកសារសំខាន់ចំនួន៣ ដោយក្នុងនោះសេចក្តីអំពាវនាវទីក្រុងភ្នំពេញស្តីពីការការពារបេតិកភណ្ឌវប្បធម៌ និងការលើកកម្ពស់ភាពចម្រុះនៃវប្បធម៌ គឺដោយផ្អែកទៅលើបទពិសោធន៍របស់កម្ពុជាដោយរងការខូចខាតបេតិកភណ្ឌវប្បធម៌ដ៏ធ្ងន់ធ្ងរ។ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងជាអ្នកនាំពាក្យកិច្ចប្រជុំកំពូលហ្វ្រង់ហ្វូកូនីលើកទី២០ បានថ្លែងក្នុងសន្និសីទសារព័ត៌មានថា កិច្ចប្រជុំកំពូលហ្វ្រង់ហ្វូកូនីលើកទី២០ បានផ្តោតទៅលើការពង្រឹងសន្តិភាព ការគោរពច្បាប់អន្តរជាតិ និងកិច្ចសហប្រតិបត្តិការពហុភាគី ដោយមានឯកសារលទ្ធផលសំខាន់ៗចំនួន៣ គឺ១) សេចក្តីថ្លែងការណ៍ទីក្រុងភ្នំពេញ ដែលលើកពីការប្តេជ្ញាចិត្តផ្នែកនយោបាយក្នុងការលើកកម្ពស់គោលការណ៍របស់ហ្វ្រង់ហ្វូកូនីស្តីពីសន្តិសហវិជ្ជមាន កិច្ចសហប្រតិបត្តិការផ្នែកសង្គម វប្បធម៌ និងសេដ្ឋកិច្ច ព្រមទាំងការអភិវឌ្ឍន៍សហគមន៍។ (២) សេចក្តីសម្រេចស្តីពីស្ថានភាពវិបត្តិ ការស្តារឡើងវិញក្រោយវិបត្តិ និងការកសាងសន្តិភាពនៅក្នុងតំបន់ហ្វ្រង់ហ្វូកូនី...
ភ្នំពេញ៖នៅរសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញទទួលបដិសណ្ឋារកិច្ចផ្លូវការ ឯកឧត្តម ម៉ាក ខានី (Mark Carney) នាយករដ្ឋមន្ត្រីនៃប្រទេសកាណាដា នៅវិមានសន្តិភាព រាជធានីភ្នំពេញ ក្នុងឱកាសដែលឯកឧត្តមនាយករដ្ឋមន្ត្រី អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមពិធីផ្ទេរតំណែងប្រធានកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី នៅកម្ពុជា។ ឯកឧត្តម ម៉ាក ជូសេហ្វ ខានី (Mark...
រដ្ឋធានីម៉ានីល៖ នារសៀលថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២៦ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-សាធារណរដ្ឋកូរ៉េ លើកទី ២៧ ជាមួយថ្នាក់ដឹកនាំអាស៊ាន និងប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៩ នៅរដ្ឋធានីម៉ានីល សាធារណរដ្ឋហ្វីលីពីន។ កិច្ចប្រជុំបានពិនិត្យឡើងវិញលើទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សាធារណរដ្ឋកូរ៉េ...
សៀមរាប៖ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងប្រធានាធិបតីបារាំង ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង ព្រមទាំងលោកជំទាវទី១ នៃសាធារណៈរដ្ឋបារាំង នៅរសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ បានយាង និងអញ្ជើញជាអធិបតីក្នុងព្រះរាជពិធីបិទបញ្ចប់ការដ្ឋានជួសជុល និងសម្ពោធប្រាសាទមេបុណ្យខាងលិច នៅខេត្តសៀមរាប។ តាមរបាយការណ៍របស់អាជ្ញាធរអប្សរាបានឱ្យដឹងថា ក្រោមកិច្ចសហប្រតិបត្តិការស្មើភាពគ្នារវាងកម្ពុជា និងបារាំង ប្រាសាទមេបុណ្យខាងលិច បានជួសជុលបញ្ចប់ជាស្ថាពរ ក្រោយចំណាយរយៈពេលជួសជុលដ៏លំបាកអស់ ១៤ឆ្នាំ ដោយចំណាយទឹកប្រាក់ចំនួន...
ឯកឧត្តម អេម៉េនុយអែល ម៉ាក្រុង (Emmanuel Marcon) ប្រធានាធិបតីនៃសាធារណ្ឋបារាំង និងលោកជំទាវទី១ អញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប នារសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ដើម្បីចូលរួមជាអធិបតីក្នុងព្រះរាជពិធីសម្ពោធប្រាសាទមេបុណ្យខាងលិច ជាមួយ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលនឹងប្រព្រឹត្តទៅនៅរសៀលថ្ងៃដដែលនេះ។
បណ្តាម្ចាស់ស្តង់សហគ្រាសបច្ចេកវិទ្យាឌីជីថលបរទេស នៅឯពិព័រណ៍ Franco Tech នៅមជ្ឈមណ្ឌលកោះពេជ្រ បានសម្តែងការពេញចិត្តចំពោះការរៀបចំរបស់ម្ចាស់ផ្ទះកម្ពុជា ចំពោះកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី លើកទី២០ ក្នុងនោះពួកគេក៏បានបង្ហាញបំណងធ្វើការវិនិយោគជាក្រុមហ៊ុននៅកម្ពុជាតែម្តង។ តំណាងម្ចាស់ស្តង់បរទេស ផ្នែកឌីជីថល បានប្រាប់BTVថា ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ មានមហាជន ទំាងពលរដ្ឋខ្មែរ និងបរទេស បានចូទស្សនាពិព័រណ៍ FrancoTech និងបានសាកសួរព័ត៌មានអំពីបច្ចេកវិទ្យាឌីជីថល ហើយពួកគេពិតជាពេញចិត្តចំពោះការរៀបចំ ក្រៅពីនេះក៏មានថ្នាក់ដឹកនាំកំពូលសំខាន់ៗបានចាប់អារម្មណ៍ចំពោះបច្ចេកវិទ្យាឌីជីថលនៅកម្ពុជានេះដែរ។ បណ្តាម្ចាស់ស្តង់ឌីជីថលបរទេស បានបន្តថា ការរៀបចំនៅកម្ពុជា ធ្វើបានល្អ...
គណៈប្រតិភូអន្តរជាតិ និងភ្ញៀវទេសចរអន្តរជាតិ បានកត់សម្គាល់ថាប្រទេសកម្ពុជា ជាប្រទេសដែលមានសុវត្ថិភាព និងមានវប្បធម៌សម្បូរបែប និងបានកោតសរសើរចំពោះសមត្ថភាពនៃការរៀបចំព្រឹត្តិការណ៍អន្តរជាតិ ហ្វ្រង់កូហ្វូនី លើកទី២០ ដ៏ធំនេះ បានយ៉ាងរលូនផងដែរ។ គណៈប្រតិភូ ដែលបានអញ្ជើញមកចូលរួមកិច្ចប្រជុំកំពូល ហ្រ្វង់កូហ្វូនី លើកទី២០ នៅថ្ងៃទី១៦ ខែវិច្ឆិកា នេះ បានប្រាប់BTVថា កម្ពុជា បានរៀបចំកិច្ចប្រជុំកំពូលនេះបានយ៉ាងល្អក្រោមម្លប់សុខសន្តិភាព សុវត្ថិភាព ជាមួយនឹងវប្បធម៌ប្រពៃណីគួរឱ្យចាប់អារម្មណ៍។ គណៈប្រតិភូ បានលើកឡើងពីសារៈសំខាន់ នៃការប្រើប្រាស់ភាសាបារាំង ក្នុងការភ្ជាប់ទំនាក់ទំនងប្រទេសហ្វ្រង់កូហ្វូនីផងដែរ។...
រដ្ឋធានីម៉ានីល៖ នាព្រឹកថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២៦ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អង្គការសហប្រជាជាតិ លើកទី ១៦ ជាមួយថ្នាក់ដឹកនាំអាស៊ាន និងអគ្គលេខាធិការអង្គការសហប្រជាជាតិ នៅមជ្ឈមណ្ឌលសន្និបាតអន្តរជាតិហ្វីលីពីន (PICC) ក្នុងឱកាសនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៩ ដែលសាធារណរដ្ឋហ្វីលីពីនធ្វើជាម្ចាស់ផ្ទះ។...