ភ្នំពេញ ៖ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ម្សិលម៉ិញនេះ បានបន្តប្រតិបត្តិការត្រួតពិនិត្យទីតាំងសរុបចំនួន ៩០ទីតាំងបន្ថែមទៀត ដោយរកឃើញជនបរទេសស្នាក់នៅសរុបចំនួន ៤៩៤នាក់ (ស្រី ១៤១នាក់) គ្មានលិខិតឆ្លងដែន ១០នាក់។ ក្រៅពីនេះក្រុមការងារត្រួតពិនិត្យពុំឃើញមានបទល្មើសការឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា (ONLINE SCAMS) ឡើយ។ នេះបើតាមលោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានប្រាប់ឱ្យដឹងនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ...
(ភ្នំពេញ)៖ ពីគំនិតស្រាវជ្រាវក្នុងថ្នាក់រៀន ទៅជាស្នាដៃជាក់ស្តែងដែលអាចយកទៅប្រើប្រាស់ក្នុងវិស័យកសិកម្ម សិស្សជំនាញអគ្គិសនី នៃវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) បានបង្កើតប្រព័ន្ធ Solar Greenhouse ឬផ្ទះកញ្ចក់ប្រើថាមពលព្រះអាទិត្យ ដែលអាចគ្រប់គ្រងការស្រោចទឹក ដាក់ជី និងសីតុណ្ហភាពដោយស្វ័យប្រវត្តិ តាមរយៈបច្ចេកវិទ្យាឆ្លាតវៃ។ យុវជន ភាត វិជ្ជា សិស្សជំនាញអគ្គិសនីនៅ NTTI បានលើកឡើងថា កម្ពុជាមានសក្តានុពលផ្នែកកសិកម្មខ្ពស់ ដូច្នេះការរួមបញ្ចូលបច្ចេកវិទ្យាសូឡា និងប្រព័ន្ធស្វ័យប្រវត្តិកម្មក្នុងការដាំដុះ អាចជួយកាត់បន្ថយការចំណាយលើកម្លាំងពលកម្ម និងបង្កើនទិន្នផលកសិកម្ម។ លោកបន្តថា ក្នុងផ្ទះកញ្ចក់...
កម្លាំងចំរុះគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌឫស្សីកែវ ដឹកនាំដោយ លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ នៅល្ងាចថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦នេះ បានចុះត្រួតពិនិត្យឃ្លាំងស្តុកសាច់បង្កក រួមមានដូចជាប្រហិតសាច់ក្ដាម សាច់គោ សាច់បង្កង ជាដើម ដែលទីតាំងដ៏ធំនេះស្ថិតក្នុងសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ក្រោយសង្ស័យថា សាច់បង្កកទាំងអស់ភាគច្រើន គឺនាំចូលមកពីប្រទេសថៃ។ លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌបានឱ្យដឹងថា...
នៅសល់តែ ៥ថ្ងៃទៀតប៉ុណ្ណោះ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ (TVET Day) នឹងត្រូវរៀបចំឡើងនៅកោះពេជ្រ។ គ្រូ និងសិស្សវិស័យ ធីវ៉េត បានអំពាវនាវសាធារណជនទូទៅ ជាពិសេសសិស្ស និស្សិត និងអាណាព្យាបាល ចូលរួមឱ្យបានច្រើនកុះករនិងកុំបីខាន ដើម្បីស្វែងយល់អំពីសារៈសំខាន់នៃការអប់រំក្នុងវិស័យ ធីវ៉េត នេះ។ ឯកឩត្តម ជិន តារ៉ា នាយកវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) បានមានប្រសាសន៍ថា គិតត្រឹមថ្ងៃទី១០ ខែមិថុនានេះ ទាំងគ្រូបណ្តុះបណ្តាល...
(ប៉ៃលិន)៖ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងជាប្រធានក្រុមប្រឹក្សាកាយរឹទ្ធិខេត្ត នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមភ្លេងយុវជនកាយរឹទ្ធិខេត្តប៉ៃលិន មុនចេញទៅប្រកួតក្រុមភ្លេងកាយរឹទ្ធថ្នាក់ជាតិលើកទី៣ ក្រោមប្រធានបទ «ភ្លេងកាយរឹទិ្ធ ដើម្បីសន្តិភាព និងការអភិវឌ្ឍ» ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ នៅពហុកីឡាដ្ឋានជាតិអូឡាំពិក នៅរាជធានីភ្នំពេញ។ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្ត បានមានប្រសាសន៍លើកឡើងថា៖ ដោយមានការយកចិត្តទុក្ខដាក់ខ្ពស់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា...
សមាគមកាយឫទ្ធិនារីកម្ពុជា នឹងទទួលស្វាគមន៍គណៈប្រតិភូអន្តរជាតិ ថ្នាក់ដឹកនាំកាយឫទ្ធិនារី តំណាងយុវតី អ្នកគាំទ្រ និងបណ្តាដៃគូពាក់ព័ន្ធមកពីជុំវិញពិភពលោកមកកាន់ខេត្តសៀមរាបក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក(WAGGGS) លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំរបស់សហគមន៍ OB-PS លើកទី៤២ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ ។ មហាសន្និបាតកាយឬទ្ធិនារីពិភពលោក គឺជាវេទិការកំពូលនិង ជាអង្គការសម្រេចចិត្តខ្ពស់បំផុតរបស់សមាគមកាយឬទ្ធិនារីពិភពលោក(World Association of Girl Guides and Girl Scouts- WAGGGS)...
ភ្នំពេញ៖ ឯកឧត្តម មឺស៊ុត អូស្កាន (Mesut Özcan) ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋតួកគីយ៉េ (Turkey) ប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសជួបសំណេះសំណាលជាមួយ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នារសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ នៅនាទីស្តីការក្រសួងបរិស្ថាន បានបង្ហាញពីការប្តេជ្ញាចិត្តរបស់ប្រទេសតួកគីយ៉េ ក្នុងការពង្រឹងទំនាក់ទំនង និងបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនជាមួយកម្ពុជា ជាពិសេសវិស័យបរិស្ថាន ការវិនិយោគថាមពលស្អាត ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។ ជាមួយគ្នានេះ ឯកឧត្តមឯកអគ្គរដ្ឋទូតប្រទេសតួកគីយ៉េ បានថ្លែងអំណរគុណដល់ប្រទេសកម្ពុជា...
នៅថ្ងៃទី១០ ខែមិថុនានេះ អ្នកវិនិយោគទុនចិន និងតំណាងសមាគមចិននៅតាមបណ្តាប្រទេសជុំវិញពិភពលោក ប្រមាណជាង២០០នាក់ បានចាប់ផ្តើមនាំគ្នាអញ្ជើញមកដល់ប្រទេសកម្ពុជាជាបណ្តើរៗ ដើម្បីចូលរួមកិច្ចប្រជុំពិភាក្សាការងារត្រៀមរៀបចំមហាសន្និបាតធុរកិច្ចចិនទៀជីវពិភពលោក ឆ្នាំ២០២៦ ដែលនឹងប្រព្រឹត្តទៅនៅក្នុងខែធ្នូនេះ។ ឧកញ៉ា ឆារស៍ វ៉ាន់ ទីប្រឹក្សាសមាគមសម្ព័ន្ធខ្មែរចិន នៅកម្ពុជា បានថ្លែងប្រាប់BTV នៅថ្ងៃទី១០ ខែមិថុនានេះថា នៅថ្ងៃនេះ មានអ្នកវិនិយោគចិនធំៗ និងតំណាងសមាគមចិន នៅតាមបណ្តាប្រទេសរួមមាន៖ ចិន កាណាដា អាមេរិច អូស្តា្រលីជាដើម សរុបជាង២០០នាក់...
សមត្ថកិច្ចចម្រុះនារសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦នេះ បានចុះប្រតិបត្តិការឆែកឆេរ និងត្រួតពិនិត្យឃ្លាំងមួយកន្លែង ស្ថិតនៅភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញខណៈឃ្លាំងដ៏ធំមួយនេះបានស្តុកសាច់បង្កករាប់រយតោន ដោយសង្ស័យថាបាននាំចូលពីប្រទេសថៃ។ យោងតាមព័ត៌មានបឋមនៃក្រុមប្រតិបត្តិការចុះឆែកឆេរ បានឲ្យដឹងថា ឃ្លាំងខាងលើនេះត្រូវបានប្រើប្រាស់ជាកន្លែងស្តុកសាច់បង្កកក្នុងបរិមាណច្រើនរហូតដល់រាប់រយតោនក្នុងមួយថ្ងៃ ដោយមានម្ចាស់អាជីវកម្មជាច្រើននាក់រួមគ្នាជួលកន្លែងនេះ សម្រាប់រក្សាទុកទំនិញរបស់ខ្លួន ត្រូវបានគេសង្ស័យថានាំចូលពីប្រទេសថៃមុនយកមករក្សាទុកនៅក្នុងឃ្លាំងត្រជាក់ ហើយបន្តចែកចាយទៅកាន់ទីផ្សារនានាក្នុងរាជធានីភ្នំពេញ និងបណ្តាខេត្តមួយចំនួនទៀតជាដើម។ ក្រោយចុះប្រតិបត្តិការឆែកឆេរ រហូតមកដល់រសៀលថ្ងៃដដែលនេះមន្ត្រីជំនាញនៅមិនទាន់បញ្ជាក់ជាផ្លូវការនៅឡើយទេថា សាច់បង្កកដែលស្តុកទុកនៅក្នុងឃ្លាំងខាងលើ ពិតជាត្រូវបាននាំចូលពីប្រទេសថៃ ឬពីប្រភពណានោះទេ។ ជាមួយគ្នានេះក៏មិនទាន់មានការបញ្ជាក់ថា ការនាំចូល និងការស្តុកទុកសាច់បង្កកទាំងនោះមានឯកសារច្បាប់ត្រឹមត្រូវ...
(ភ្នំពេញ)៖ យុវជនកម្ពុជាដែលកំពុងសិក្សាជំនាញវិស្វកម្មទូរគមនាគមន៍ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា(NPIC) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបង្ហាញស្នាដៃថ្មីមួយគួរឱ្យចាប់អារម្មណ៍ គឺឧបករណ៍ផលិតរ៉ូបូតដឹកជញ្ជូនដើរដោយស្វ័យប្រវត្តិ ដើម្បីប្រើប្រាស់ក្នុងវិស័យរោងចក្រ និងឧស្សាហកម្មនៅកម្ពុជា។ យុវជន ម៉េង ដេវីត ជាសិស្សកំពុងសិក្សាជំនាញវិស្វកម្មមេកានិក នៅវិទ្យាស្ថាន NPIC បានថ្លែងថា រ៉ូបូតដឹកជញ្ជូនដើរដោយស្វ័យប្រវត្តិនេះ អាចប្រើប្រាស់ក្នុងការដឹកជញ្ជូនសម្ភារៈ ដឹកឯកសារ សម្ភារៈការិយាល័យក្នុងអគារ ឬក្រុមហ៊ុនធំៗ ដឹកម្ហូបអាហារ និងភេសជ្ជៈនៅក្នុងភោជនីយដ្ឋានផងដែរ។ យុវជនរូបនេះបន្តថា រ៉ូបូតដឹកជញ្ជូនដើរដោយស្វ័យប្រវត្តិនេះ ត្រូវបានបំពាក់ប្រព័ន្ធចលនាជារបៀបឌីផេរ៉ង់ស្យែល ដែលមានកង់បើកបរចំនួនពីរ...