នៅព្រឹកថ្ងៃទី២ ខែមិថុនាឆ្នាំ២០២៥ សភានៃព្រះរាជាណាចក្រម្ពុជា មានព្រឹទ្ធសភា និងរដ្ឋសភា បានរៀបចំកិច្ចប្រជុំសមាជរដ្ឋសភានិងព្រឹទ្ធសភា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាជរដ្ឋសភា និងព្រឹទ្ធសភា នៅវិមានរដ្ឋសភា ដោយមានវត្តមានសមាជិកសមាជ រដ្ឋសភានិងព្រឹទ្ធសភាចំនួន១៨២រូប នៃចំនួនសមាជិកសមាជទាំងមូល។ អង្គប្រជុំដំណើរការដោយមានរបៀបរវារៈចំនួន០៣ យកមកពិភាក្សា រួមមាន៖ ១.ប្រធានបទទី១ ស្ដីពីប្រព័ន្ធគាំពារសង្គម។ ២.ប្រធានបទទី២ ស្ដីពីសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ ៣.ប្រធានទី៣ ស្ដីពីវិស័យកសិកម្ម។ សមាជរដ្ឋសភានិងព្រឹទ្ធសភាបានរៀបចំធ្វើឡើង...
ស្វាយរៀង ÷ តំណាងពលរដ្ឋនៅគ្រប់មជ្ឈដ្ឋានក្នុងនិងខេត្តស្វាយរៀងក្នុងពេលអញ្ជើញទៅលេងកម្សាន្ត ចំការឈើហូបផ្លែចម្រុះ ស្ថិតនៅឃុំសំបូរ ស្រុករមាសហែក ខេត្តស្វាយរៀងថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៥នេះបានមានចំណាប់អារម្មណ៍ដោយសំដែងអបអរសាទរ ចំពោះម្ចាស់(ចំការថារ៉ាហ្វាមស្វាយរៀង)ដែលបានបង្កើតកសិដ្ឋានដាំដុះដើមឈើហូបផ្លែគ្រប់មុខនៅទីនេះ ខណៈដែលខេត្តស្វាយរៀង ពីមុនពលរដ្ឋនៅគ្រប់មជ្ឈដ្ឋានបានចាត់ទុកថាជាខេត្តគ្មានផ្លែឈើហូបផ្លែដូចខេត្តនានាក្នុងព្រះរាជាណាចក្រកម្ពុជា។ តំណាងបានបន្តថា នេះជាលើកទីមួយហើយដែលគ្រួសារលោក ក៏ដូចជាពលរដ្ឋមួយចំនួននៅគ្រប់មជ្ឈដ្ឋានក្នុងនិងក្រៅខេត្តបានមកទីនេះ ហើយបានឃើញនិងបានទស្សនាចំការដំណាំឈើហូបផ្លែគ្រប់មុខ ពិសេសបំផុតនោះគឺបានភ្លក់ផ្លែទុរេនស្រស់នៅចំការនេះ ដែលមានរស់ជាតិឈ្ងុយឆ្ងាញ់ មិនចាញ់ ផ្លែទុរេនកំពត និងខេត្តផ្សេងៗនៅក្នុងព្រះរាជាណាចក្រកម្ពុជានោះទេ ។ លោក ផិត ដាលឿ តំណាងម្ចាស់ចំការ...
ភ្នំពេញ ៖ ប្រជាពលរដ្ឋ និងសិស្សនិស្សិតកម្ពុជាដែលកំពុងសិក្សា និងស្នាក់រស់នៅប្រទេសជប៉ុន បានបង្ហាញអារម្មណ៍សប្បាយរីករាយ ដោយបានផ្សព្វផ្សាយលើបណ្ដាញសង្គមយ៉ាងផុសផុល ក្រោយពីពួកគេបានជួបសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសដែលសម្ដេចសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរនៅទីក្រុងតូក្យូ នាថ្ងៃទី ៣១ ខែឧសភាឆ្នាំ២០២៥។ លោក ហែម សេដ្ឋថៃ ជានិស្សិតកំពុងសិក្សានៅប្រទេសជប៉ុនដែលបានចូលរួមក្នុងកម្មវិធីសំណេះសំណាលបានថ្លែងថា៖«ខ្ញុំបាទបានចូលរួមក្នុងពិធីសំណេះសំណាលជាមួយបងប្អូនសហគមន៍ខ្មែររស់នៅក្នុងប្រទេសជប៉ុន។ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា»។ និស្សិតរូបនេះបានប្ដេជ្ញាចិត្តក្នុងការធ្វើជាទូតសុឆន្ទៈរបស់កម្ពុជានៅលើទឹកដីបរទេស ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការផ្សព្វផ្សាយពីសក្តានុពលរបស់ប្រទេសជាតិតាមរយៈការណែនាំអ្នកជំនួញជប៉ុនមកដាក់ទុនវិនិយោគនៅកម្ពុជា ក៏ដូចជាបង្ហាញពីតំបន់ទេសចរណ៍ដ៏សំបូរបែបដែលមានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល។ លោក...
ភ្នំពេញ ៖ ៖សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាល អញ្ជើញនិវត្តន៍មកដល់រាជធានីភ្នំពេញកាលពីល្ងាច ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥នេះ បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចការងារផ្លូវការ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន តបតាមការអញ្ជើញរបស់រដ្ឋាភិបាលជប៉ុន ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥។ បេសកកម្មនេះ ទទួលបានជោគជ័យយ៉ាងធំធេងទាំងក្នុងក្របខ័ណ្ឌនយោបាយ...
ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នាថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ជាអនុប្រធានទី១ គណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ចូលរួមសម័យកិច្ចប្រជុំលើកទី៨ ស្ដីពីវេទិកាសកលសម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ នៅទីក្រុងហ្សឺណេវ ប្រទេសស្វីស។ វេទិកាសកលនេះ គឺជាវេទិកាសកលសម្រាប់ គ្រប់ភាគីពាក់ព័ន្ធ ដែលមានអ្នកចូលរួមជាច្រើនរួមទាំង រដ្ឋាភិបាល...
(ភ្នំពេញ)៖ ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ និងលោកជំទាវ រួមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃអាទិត្យ ទី១ ខែមិថុនា ឆ្នាំ២០២៥នេះ បានបរិច្ចាគថវិកាចំនួន ១១១,១១១,១១១ រៀល ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីគាំទ្រយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ដែលផ្ដួចផ្ដើម និងដឹកនាំដោយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសមូលនិធិគន្ធបុប្ផាកម្ពុជា។ សូមបញ្ជាក់ថា...
កំពង់ឆ្នាំង : នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី អ៊ុ សុភា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង និងក្រុមការងារ អាជ្ញាធរក្រុងសង្កាត់ បានដឹកនាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុន ម៉ាណែត ឧបត្ថម្ភដល់ប្រជាពលរដ្ឋឈ្មោះ ខាន់ ហៀង ដែលត្រូវអគ្គិភ័យឆាប់ឆេះផ្ទះទំហំ...
ព្រះវិហារ ៖ ៖ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល រួមដំណើរជាមួយថ្នាក់ដឹកនាំក្រសួងសុខាភិបាល បានអញ្ជើញចុះសំណេះសំណាល សួរសុខទុក្ខអ្នកជំងឺ និងមន្រ្តីសុខាភិបាល ព្រមទាំងពិនិត្យការបម្រើសេវាសុខាភិបាល នៅមណ្ឌលសុខភាពសែនតេជៈ ជាបន្តដោយមានចូលរួមពី អភិបាលរងខេត្ត និងប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តព្រះវិហារ, កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥។ ក្នុងដំណើរចុះសួរសុខទុក្ខ និងពិនិត្យវឌ្ឍនភាពការងារ ឯកឧត្តមសាស្រ្តាចារ្យ បានថ្លែងអំណរគុណ ដល់មន្រ្តីសុខាភិបាល នៅមណ្ឌលសុខភាព អំពីការខិតខំប្រឹងប្រែងបំពេញការងារ ដោយយកចិត្តទុកដាក់ខ្ពស់...
ភ្នំពេញ ៖ ក្នុងឱកាសទិវាកុមារអន្តរជាតិ១មិថុនាឆ្នាំ២០២៥នេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយស នៃមូលនិធិគន្ធបុប្ផាកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពងខ្ពស់ បើកយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ដើម្បីស្វែងរកថវិកាជួយមន្ទីរពេទ្យគន្ធបុប្ផា ដែលមានរយះពេល១ខែពេញ ចាប់ពីថ្ងៃទី១មិថុនា ដល់ថ្ងៃទី៣០ខែមិថុនា ២០២៥ ដែលពិធីនេះធ្វើឡើងក្នុងបរិវេណរូបសំណាក លោកយាយពេញ រមណីដ្ឋានវត្តភ្នំ ដោយមានការអញ្ជើញចូលរួមពីភ្ញៀវកិត្តិយជាច្រើនកុះករ។ ថ្លែងក្នុងឱកាសបើកយុទ្ធនាការនេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី...
អ្នកគ្រប់គ្រងអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យសុខាភិបាល ចំនួន៣០អង្គភាព រួមមាន មន្ទីរពេទ្យបង្អែកផ្តល់សេវាសំណុំសកម្មភាពបង្គ្រប់កម្រិត១ កម្រិត២ និងកម្រិត៣ ដែលត្រូវបានទទួលស្គាល់ដោយរាជរដ្ឋាភិបាលកម្ពុជា ជាអង្គភាពផ្តល់សេវាសាធារណៈគំរូ ទទួលបានឱកាសធ្វើទស្សនកិច្ចសិក្សានៅអង្គភាពផ្តល់សេវាសាធារណៈវិស័យសុខាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីសិក្សាស្វែងយល់ និងដកស្រង់បទពិសោធន៍ពីគ្នាទៅវិញទៅមក។ ប្រតិភូទាំងអស់បានធ្វើទស្សនកិច្ចនៅទីភ្នាក់ងារសុខភាពចិន ដែលជាស្ថាប័នរៀបចំគោលនយោបាយសុខាភិបាលរបស់ប្រទេសចិន និងទស្សនកិច្ចតាមមន្ទីរពេទ្យកម្រិតសហគមន៍ និងកម្រិតក្រុង ក្នុងរដ្ឋធានីប៉េកាំង។ ប្រធានគណៈប្រតិភូពីកម្ពុជា ឯកឧត្តម ឆាយ ឆត្រាវុធ រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ មានប្រសាសន៍ថា “ការផ្លាស់ប្តូរបទពិសោធគ្នាទៅវិញទៅមក តាមរយៈដំណើរទស្សនកិច្ចសិក្សានៅតាមប្រទេសជឿនលឿនក្នុងតំបន់ ដូចជា សាធារណរដ្ឋប្រជាមានិតចិនជាដើមនេះ ពិតជាមានសារៈសំខាន់ណាស់...