បច្ចុប្បន្ននេះប្រទេសកម្ពុជាមានកំពង់ផែជាងមួយរយ ក្នុងនោះនៅទំបន់ទន្លេមាន ៨៨កំពង់ផែ និងនៅតំបន់សមុទ្រមាន៣១កំពង់ផែ ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកលើកស្ទួយសេដ្ឋកិច្ចជាតិ។ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា រាជរដ្ឋាភិបាលបានរៀបចំជាទម្រង់ផែនការរួមសម្រាប់ការអភិវឌ្ឍកំពង់ផែនៅតាមតំបន់សមុទ្រ ដែលបានកំណត់យកទស្សនវិស័យសម្រាប់អភិវឌ្ឍន៍កំពង់ផែសមុទ្រកម្ពុជា និងការរៀបចំគម្រោងអភិវឌ្ឍន៍ផែនការមេ ដើម្បីប្រែក្លាយកំពង់ផែក្រុងព្រះសីហនុទៅជាកំពង់ផែ និងមជ្ឈមណ្ឌលឡូជីស្លឹកថ្នាក់តំបន់ និងមួយវិញទៀត គឺការអភិវឌ្ឍកំពង់ផែនៅតាមតំបន់ទន្លេ ដែលបានកំណត់នៅក្នុងឯកសារក្របខ័ណ្ឌនៃការអភិវឌ្ឍ និងការគ្រប់គ្រងអាជីវកម្មកំពង់ផែទន្លេនៅកម្ពុជាឆ្នាំ២០២៥-២០៣៣ ដើម្បីជំរុញតភ្ជាប់ការដឹកជញ្ជូនតាមផ្លូវទឹកទាំងមូលរវាងទន្លេ និងសមុទ្រនៃប្រទេសកម្ពុជា និងពិភពលោក។ ការថ្លែងយ៉ាងដូច្នេះ របស់ឯកឧត្តមរដ្ឋមន្រ្តីបានធ្វើឡើងក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់លើការកំណត់តំបន់កំពង់ផែ នៅក្នុងព្រះរាជាណាចក្រកម្ពុជាក្រោម...
លោក វីល ផាក (Will Parks) ប្រធានអង្គការយូនីសេហ្វប្រចាំកម្ពុជា បានកោតសរសើរដល់កិច្ចការងារការពារកុមារកុមារនៅកម្ពុជា។ លោកមើលឃើញពិសកម្មភាពជាច្រើន ដែលក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ជាសេនាធិការឱ្យរាជរដ្ឋាភិបាលកម្ពុជាសម្រេចបានក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ការកោតសសើរដល់កម្ពុជា លើការងារពាក់ព័ន្ធនឹងកុមារនេះ ធ្វើឡើងក្នុងឱកាសអបអរសាទរទិវាកុមារអន្តរជាតិ និងទិវាពិភពលោកប្រឆាំងពលកម្មកុមារ និងទិវាកុមារកម្ពុជា ដែលរៀបចំឡើងនៅថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២៥ នៅក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។ លោក...
នាព្រឹកថ្ងៃព្រហស្បតិ៍ ៣កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥នេះ នៅទីស្ដីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាសហប្រធានក្រុមការងារអន្តរក្រសួងត្រី-វិស័យ បានអញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួងថ្នាក់រដ្ឋមន្ត្រីលើកទី៤ ស្តីពីការងារសម្របសម្រួលការអនុវត្តកម្មវិធីគោលនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធនឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ឆាយ ឫទ្ធិសែន...
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ពង្រឹងប្រសិទ្ធភាពទប់ស្កាត់ការនាំចូលផលិតផលសម្រេច និងផលិតផលជិតសម្រេច របស់គម្រោង វិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់បម្រើឱ្យការនាំចេញ។ យោងតាមលិខិតលេខ ៤៦៨២ សហវ ចុះថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីការពង្រឹងប្រសិទ្ធ- ភាពការគ្រប់គ្រងអនុលោមភាពលើការនាំចូលធាតុចូល ផលិតកម្មសម្រាប់បម្រើឱ្យខ្សែច្រវាក់ផលិតកម្ម របស់គម្រោងវិនិយោគមានលក្ខណៈ សម្បត្តិគ្រប់គ្រាន់, លិខិតលេខ ២០១៣/២៥ អគរ ចុះថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានគយ...
គណៈកម្មាធិការវិនិយោគកម្ពុជា ទស្សនកិច្ចស្វែងយល់ ពីវឌ្ឍនភាពនៃការអភិវឌ្ឍតំបន់, ដំណើរប្រតិបត្តិការខ្សែច្រវ៉ាក់ផលិតកម្ម, ការប្រើប្រាស់កម្លាំងពលកម្ម និងតម្រូវការជំនាញ, កិច្ចសម្រួលធុរកិច្ចនិងការវិនិយោគ, និងបញ្ហាប្រឈមនានាដែលក្រុមហ៊ុនជួបប្រទះ។ ឯកឧត្តម នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា និងជាប្រធានលេខាធិការដ្ឋាន IDP នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥, បានដឹកនាំក្រុមការងារចុះទស្សនកិច្ចសិក្សា នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដោយបានជួបសន្ទនា ជាមួយអ្នកអភិវឌ្ឍន៍តំបន់, ពិនិត្យមើលប្រតិបត្តិការយន្តការច្រកចេញចូលតែមួយ នៃរដ្ឋបាលតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ និងបានចុះទស្សនកិច្ចក្រុមហ៊ុនកម្មន្តសាលចំនួន ២ ដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចិសេសក្រុងព្រះសីហនុរួមមាន៖ ១)...
និវត្តជននៅខេត្តត្បូងឃ្មុំ រីករាយ និងថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន ដែលបានគិតគូរយកចិត្តទុកដាក់ពួកគាត់ដូចអតីតយុទ្ធជន។ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយនិវត្តជនខេត្តត្បូងឃ្មុំ សរុបចំនួន៤៥០នាក់ នៅសាលាខេត្តត្បូងឃ្មុំ។ ពិធីនេះមានការចូលរួមពីឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត, ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ និងប្រធានកិត្តិយសសមាគមអតីតយុទ្ធជនខេត្ត, លោកស្នងការខេត្ត...
ភ្នំពេញ៖ រដ្ឋបាលខណ្ឌដូនពេញ បេីកកិច្ចប្រជុំសាមញ្ញលើកទី១២ របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ដើម្បីត្រួតពិនិត្យ លទ្ធផលការងារ និងជំរុញដល់មន្រ្តីពាក់ព័ន្ធបន្តមប្រើការងារបន្តទៀតឲ្យល្អប្រសើរ មានការអភិវឌ្ឍនៅក្នុងមូលដ្ឋាន។ កិច្ចប្រជុំនេះធ្វើឡើងនាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ ក្រោមអធិបតីភាព លោក ហែម អាន ប្រធានក្រុមប្រឹក្សាខណ្ឌដូនពេញ និងលោក ចាប ឌីណា អភិបាលរង តំណាងលោក ជា ខេមា អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ...
ក្រសួងព័ត៌មាន នៅក្នុងឆ្នាំ ២០២៤-២០២៥ បានធ្វើកំណែទម្រង់ ដោយក្នុងនោះបានបញ្ចប់ក្របខណ្ឌមន្ត្រីរាជការរបស់ខ្លួនចំនួន ៧រូប។ ការបញ្ចប់ក្របខណ្ឌនេះ ក្រោមហេតុផល អវត្តមាន ការស្នើដោយស្ម័គ្រចិត្ត និងកត្តាបញ្ញត្តិផ្សេងៗទៀត។ នេះជាការលើកឡើងរបស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងឱកាសរៀបចំសិក្ខាសាលាស្តីពី «ការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួងព័ត៌មាន» ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ។...
ស្វាយរៀង ÷ លោកហែម សារិទ្ធ អភិបាលស្រុកស្វាយជ្រំ ខេត្តស្វាយរៀង នៅថ្ងៃទី ២៩ ខែឧសភាឆ្នាំ ២០២៥នេះ បានអំពាវនាវដល់ពលរដ្ឋនៅតាមបណ្ដាឃុំក្នុងស្រុក សូមអញ្ជើញទៅចុះឈ្មោះនៅតាមសាលាឃុំ ដើម្បីផ្តល់ព័ត៌មានជូនដល់រដ្ឋបាលឃុំស្រង់ ទិន្ននយ័កំលាំងពលកម្ម ចំនួនពលរដ្ឋដែលមានបំណងធ្វើការងារនៅតាមរោងចក្រសហគ្រាស ខណៈដែលភូមិសាស្ត្រ ស្រុកស្វាយជ្រំ ត្រូវបានឯកឧត្តមអភិបាលខេត្ត ធ្វើការទំនាក់ទំនងអ្នកវិនិយោគក្នុងនិងក្រៅស្រុកចូលមកបង្កើតរោងចក្រ ជាច្រើនកន្លែងដើម្បីអោយពលរដ្ឋចូលធ្វើការបង្កើនប្រាក់ចំណូលគ្រួសារបន្ថែមលើរបបកសិកម្ម ។ លោកបានបញ្ជាក់បានបញ្ជាក់ថាកន្លងមកការស្វែងរកការងារធ្វើរបស់បងប្អូនពលរដ្ឋតែងតែប្រឈមទៅនឹងផ្នែកខ្លះៗ ដូច្នេះពីពេលនេះតទៅបងប្អូនដែលមានបំណងធ្វើការនៅតាមរោងចក្រសហគ្រាសក្នុងស្រុកសូមបងប្អូនទៅធ្វើការទំនាក់ទំនងដោយខ្លួនឯងផ្ទាល់ ជាមួយរោងចក្រ ឬតាមរយះមន្ទីរការងារ ពិសេសទៅចុះឈ្មោះនៅសាលាឃុំ...
“ការជ្រើសរើស និងការបញ្ជូនពលករទៅប្រទេសកូរ៉េពីក្រុមហ៊ុនឯកជន សាលាបណ្តុះបណ្តាល និងសមាគមណាមួយ គឺជារឿងខុសច្បាប់” នេះគឺជាការគូសបញ្ជាក់ពីអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈឯកឧត្តម ស៊ុន មេសានៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥នេះ។ ឯកឧត្តមបានសង្កត់ធ្ងន់ថា “គ្មានសាលាបណ្ដុះបណ្ដាល គ្មានសមាគម និងគ្មានក្រុមហ៊ុនឯកជនណាមួយដែលមានសិទ្ធិក្នុងការជ្រើសរើស និងបញ្ជូនពលករខ្មែរទៅធ្វើការងារនៅសាធារណរដ្ឋកូរ៉េនោះទេ ព្រោះការបញ្ជូនពលករ គឺយន្តការរវាងរដ្ឋាភិបាលកម្ពុជានិងរដ្ឋាភិបាលកូរ៉េតែប៉ុណ្ណោះ។ ការលួចលាក់បញ្ជូន និងជ្រើសរើសណាមួយស្មើបទល្មើស ការជួញមនុស្សដែលជាបទល្មើសព្រហ្មទណ្ឌ។ បន្ថែមលើកនេះ ឯកឧត្តមបានសង្កត់ធ្ងន់ថា សាលាបណ្ដុះបណ្ដាលភាសាកូរ៉េ សមាគម និងក្រុមហ៊ុនឯកជនមានមានសិទ្ធិបើកវគ្គបណ្ដុះបណ្ដាលជំនាញភាសា...