នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្រ្គោះអគ្គស្នងការដ្ឋានគរបាលជាតិ បានឲ្យដឹងថា ក្នុងរយៈ ពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ មានគ្រោះថ្នាក់អគ្គិភ័យចំនួន១០លើក ដោយបណ្តាល ឲ្យផ្ទះបងប្អូនប្រជាពលរដ្ឋ២០ខ្នង បន្ទប់ចំនួន២ ឃ្លាំង១ ភោជនីយដ្ឋានមួយខ្នង និងរថយន្ត៣គ្រឿងរង ការខូចខាត។ របាយការណ៍ បានបង្ហាញថា ចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥នេះ ក្នុងអំឡុង ពេលបុណ្យចូលឆ្នាំខ្មែរ គ្រោះថ្នាក់អគ្គិភ័យទូទាំងប្រទេសរយៈពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ មានករណីអគ្គិភ័យបានកើតឡើងចំនួន១០លើក ថយចុះចំនួន១០លើក បើធៀបនឹងកាលពីឆ្នាំ២០២៤ រាជធានីភ្នំពេញ កើតឡើងច្រើនជាង...
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្ញើសារថ្លែងអំណរគុណដល់ជនរួមជាតិទាំងអស់ ដែលបានចូលរួមញាំងឱ្យការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរក្នុងរយៈពេលបីថ្ងៃមកនេះ បានប្រព្រឹត្តទៅដោយភាពសប្បាយរីករាយ សោភ័ណភាព សេចក្តីថ្លៃថ្នូរ សុខសុវត្ថិភាព របៀបរៀបរយល្អ ប្រកបដោយមោទកភាពជាតិ។ តាមរយៈបណ្តាញសង្គមហ្វេសបុក និងតេលេក្រាម នាព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបានលើកឡើងថា« ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួង-ស្ថាប័ន អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ គ្រប់រាជធានី-ខេត្ត...
សៀមរាប៖ នាវេលាម៉ោង២រសៀល ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ ត្រូវនឹងថ្ងៃវារឡើងស័ក នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានគណៈកម្មការរៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្ត បានអញ្ជើញចូលរួមដង្ហែព្រះពុទ្ធបដិមា និងធ្វើពិធីស្រង់ព្រះ នៅឯបរិវេណសួនច្បារព្រះរាជដំណាក់។ ពិធីនេះក៏មានការចូលរួមពីសំនាក់ឯកឧត្តម លោកជំទាវ អនុប្រធាន ជាថ្នាក់ដឹកនាំសហភាពសហព័ន្ធយុវជនកម្ពុជា និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករផងនោះ។ ការដង្ហែព្រះពុទ្ធបដិមា និងស្រង់ព្រះគឺជាកិច្ចពិធីសាសនា ដែលប្រជាជនកម្ពុជា ជាពិសេសប្រជាពុទ្ធបរិស័ទតែងតែមិនរំលងឡើយ។ ក្នុងពិធី មានទឹកជាមួយផ្កាភ្ញី...
ការប្រកួតថតរូបសែលហ្វីអង្គរសង្រ្កាន្ត ក្រោមប្រធានបទ «ញញឹមសាទរ» ពេលនេះបានរកឃើញម្ចាស់ជ័យលាភីហើយ។ នាព្រឹកថ្ងៃទី១៦ មេសា ឆ្នាំ២០២៥នេះ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានស.ស.យ.ក. និងជាប្រធានគណៈកម្មការរៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំ២០២៥ បានអញ្ជើញប្រគល់ពានរង្វាន់ជូនដល់ជ័យលាភីនៃការប្រកួតសែលហ្វីអង្គរសង្រ្កាន្តឆ្នាំ២០២៥នៅឆាកតន្ដ្រី «សួស្តីឆ្នាំថ្មី» ស្ថិតនៅបរិវេណខាងមុខប្រាសាទអង្គរវត្ត។ គួររំលឹកដែរថា គណៈកម្មការរៀបចំព្រឹត្តិការណ៍ បានរៀបចំឱ្យមានជាការប្រកួតសែលហ្វី (Selfie) ដើម្បីជាការលើកទឹកចិត្ត និងជាការចូលរួមរបស់ពុកម៉ែ មាមីង បងប្អូន ដែលអញ្ជើញមកទស្សនាកំសាន្ដក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ ឆ្នាំ២០២៥ ក្នុងគោលបំណងជំរុញ...
ក្នុងការប្រកួតនេះ មានការអញ្ជើញចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក), ឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ដ្រី និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា, ឯកឧត្តម ហួត ហាក់ រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងថ្នាក់ដឹកនាំ ព្រមទាំងវត្តមានបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើន នៅទីតាំងភូមិខ្ញុំ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ដឆ្នាំ២០២៥។ ក្រោយយកឈ្នះកីឡាករ ម៉េង សេរីសម្បត្តិ ក្នុងវគ្គផ្ដាច់ព្រ័ត្រ នៅព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ នេះ...
ប្រជាពលរដ្ឋ និងក្រុមអាជីវករ នាំយកផលិតផលខ្មែរមកតាំងពិព័រណ៍ បានបង្ហាញការសប្បាយរីករាយយ៉ាងខ្លាំង ដែលព្រឹត្តិការណ៍អង្គរសង្ក្រាន្ត បានអនុញ្ញាតិឲ្យនាំយកផលិតផលក្នុងភូមិស្រុក ឬក្នុងសហគមន៍របស់ពួកគាត់ មកតាំងបង្ហាញនៅក្នុងកម្មវិធីនេះ ដែលនេះបង្ហាញពីការគាំទ្រនូវផលិតផលខ្មែរ ក៏ដូចជាជួយជ្រោមជ្រែង ដើម្បីឲ្យស្នាដៃតពីដូនតាទាំងអស់នោះ បានបន្តមានដង្ហើម។ ពួកគាត់បានបន្តថា សម្រាប់ផលិតផល ដែលនាំយកមកពិព័រណ៍ក្នុងអង្គរសង្ក្រាន្តនេះ ស្ដង់នីមួយៗមិនមានការយកថ្លៃឈ្នួលនោះទេ គឺអនុញ្ញាតឲ្យលក់ដោយឥតគិតថ្លៃ ។ ក្រុមអាជីវករ បានបន្ថែមថា ការគិតគូររបស់ថ្នាក់ដឹកនាំនេះ មិនត្រឹមតែចង់បង្កភាពសប្បាយរីករាយដល់ប្រជាពលរដ្ឋខ្មែរ និងភ្ញៀវទេសចរណ៍ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរប៉ុណ្ណោះទេ គឺថែមទាំងជួយលើកកម្ពស់សេដ្ឋកិច្ចរបស់ពលរដ្ឋ ជាពិសេសអ្នកស្រុកអង្គរផ្ទាល់តែម្ដង...
យោងតាមរបាយការណ៍ របស់មន្ទីរទេសចរណ៍ ខេត្ដសៀមរាប បានបង្ហាញថា ក្នុងរយៈពេលមួយថ្ងៃ នៅថ្ងៃទី១៤ខែមេសាឆ្នាំ២០២៥នេះ មានភ្ញៀវទេសចរជាតិ និងអន្ដរជាតិ ប្រជាពលរដ្ឋដើរលេងកម្សាន្តក្នុងខេត្តសៀមរាប នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្តមានចំនួនប្រមាណ៧៩៤,៥៣៧នាក់ ។ភ្ញៀវទេសចរទាំងនោះ មានភ្ញៀវទេសចរបរទេសមានចំនួន៤,៥៣៧ នាក់ និងភ្ញៀវទេសចរជាតិ និងបងប្អូនប្រជាពលរដ្ឋមានចំនួនប្រមាណ៧៩០,០០០ នាក់ ។ទីតាំងការដើរទស្សនាកម្សាន្ដនោះរួមមាន ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តតំបន់អង្គរ សួនច្បារព្រះរាជដំណាក់ តំបន់មាត់ស្ទឹង និងតំបន់ផាប់ស្ត្រីត មានចំនួនប្រមាណ ៧៦០,០០០ នាក់។នៅតំបន់ភ្នំគូលែន មានចំនួនប្រមាណ ៤,៥០០...
សម្ដេចធិបតី នាយករដ្ឋមន្រ្ដីមានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ បើកព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០២៥ ខេត្តសៀមរាប នៅរសៀលថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥ នៅមុខប្រាសាទអង្គរតូច ខេត្តសៀមរាប។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដីបានថ្លែងកោតសរសើរ ចំពោះអាជ្ញាធរខេត្តសៀមរាប កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ គ្រប់ក្រសួង ស្ថាប័ន ដែលបានចូលរួម គាំទ្រព្រឹត្តិការណ៍អង្គរសង្ក្រាន្តនៅក្នុងឆ្នាំនេះ។ សម្ដេចក៏បានថ្លែងកោតសរសើរចំពោះសហភាពសហព័ន្ធយុវជនកម្ពុជា ដែលបានផ្គួចផ្ដើមរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តនាពេលកន្លងមក ជាពិសេសនៅក្នុងឆ្នាំ ២០២៥នេះ បានជំរុញឱ្យការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិបានរស់រវើកនៅតាមបណ្ដារាជធានី ខេត្ត ក្រុង...
សម្ដេចធិបតី នាយករដ្ឋមន្រ្ដីមានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ បើកព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០២៥ ខេត្តសៀមរាប នៅរសៀលថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥ នៅមុខប្រាសាទអង្គរតូច ខេត្តសៀមរាប។ ក្នុងឱកាសនោះ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី សម្ដែងការកោតសរសើរចំពោះប្រជាពលរដ្ឋខេត្តសៀមរាបដែលបានចូលរួមជំរុញការលក់ដូរផលិតផល និងម្ហូបអាហារខ្មែរដោយខ្លួនឯង និងចូលរួមបង្ហាញពីវប្បធម៌ប្រពៃណីជាតិខ្មែរ ដើម្បីទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលបានមកលេងកម្សាន្តក្នុងឱកាសព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៥នេះ។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានបង្ហាញមោទនភាព សប្បាយរីករាយ ដោយហេតុថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ពុំមែនត្រឹមជាឱកាសនៃការចូលឆ្នាំថ្មីប្រពៃណីជាតិ...
សម្ដេចធិបតី នាយករដ្ឋមន្រ្ដីមានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ បើកព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០២៥ ខេត្តសៀមរាប នៅរសៀលថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥ នៅមុខប្រាសាទអង្គរតូច ខេត្តសៀមរាប។ ក្នុងឱកាសនោះសម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានថ្លែងកោតសរសើរគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសសហភាពសហព័ន្ធយុវជនកម្ពុជា ដែលបានផ្ដួចផ្ដើមបង្កើតព្រឹត្តិការណ៍អង្គរសង្ក្រាន្តនេះឡើង ជាពិសេសព្រឹត្តិការណ៍ក្នុងឆ្នាំ ២០២៥នេះ។ សម្ដេចធិបតី បានគាំទ្រនូវការច្នៃប្រឌិត និងការទ្រទ្រង់គ្រប់ទម្រង់នៃវប្បធម៌ជាតិខ្មែរ របស់យុវជន ខណៈគោលដៅបំផុស្មារតីស្នេហាជាតិ តាមរយៈការរួមគ្នាលើកតម្កើងវប្បធម៌, លើកកម្ពស់វិស័យទេសចរណ៍ និងលើកកម្ពុជាសេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចមូលដ្ឋានដោយផ្ទាល់។...