នាឱកាសរដូវកាលបុណ្យកឋិនទាននេះ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទ បានផ្តួចផ្តើមប្រារព្ធពិធីបុណ្យកឋិនទានមហាសាមគ្គី ដង្ហែរទៅកាន់វត្តសិរីវង្ស ហៅវត្តកំពង់ឬស្សី ស្ថិតនៅភូមិកំពង់ឫស្សី ឃុំកំពង់ឫស្សី ស្រុកពោធិ៍រៀង ខេត្តព្រៃវែង ដើម្បីវេរប្រគេនចំពោះព្រះសង្ឃដែលបានគង់ចាំព្រះវស្សាអស់កាលត្រីមាស ព្រមទាំងប្រគេនបច្ច័យ រួមទាំងទេយ្យវត្ថុ ទុកសម្រាប់ព្រះសង្ឃ និងសម្រាប់កសាងសមិទ្ធផលនានា និងបានដោះស្រាយភាពខ្វះខាតក្នុងអារាមវត្តផងដែរ។ ពិធីបុណ្យកឋិនទានមហាសាមគ្គីនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ លោកជំទាវ ញ៉ែម...
នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំអាហារពេលព្រឹកការងារ ជាមួយ ឯកឧត្តម ផាម មិញ ជិញ (Pham Minh Chinh) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និង ឯកឧត្តម សនសៃ ស៊ីផាន់ដន (Sonexay Siphandone) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលអាស៊ាន...
និស្សិតទំាងអស់ និងប្រជាពលរដ្ឋខ្មែរ ដែលកំពុងសិក្សានិងបំពេញការងារនៅក្នុងប្រទេសហុងគ្រី បានសម្តែងនូវការអបអរសាទរយ៉ាងក្លៀវក្លាបំផុតចំពោះការសម្រេចបាននូវការចុះហត្ថលេខា លើសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាព របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយរដ្ឋាភិបាលថៃ នៅទីក្រុងគូឡាឡាំពួ ក្រោមការសម្របសម្រួលរបស់ ឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្រ្តីម៉ាឡេស៊ី និងជាប្រធានប្តូរវេនអាស៊ាន ជាពិសេសតួនាទីដ៏សំខាន់ និងមិនអាចខ្វះបានរបស់ ឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក។ ក្តីសប្បាយរីករាយនិងអំណរសាទររបស់និស្សិតកម្ពុជាដែលកំពុងសិក្សានៅក្នុងប្រទេសហុងគ្រី...
ភ្នំពេញ៖ ឯកឧត្តម ហែម វណ្ឌឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ អញ្ជើញសម្ពោធដាក់ឲ្យដំណើរការវិទ្យាស្ថានបច្ចេកវិទ្យាយានយន្ត និងឧស្សាហកម្មថាមពលថ្មីនៅកម្ពុជា ។ វិទ្យាស្ថាននេះ គឺជាផ្លែផ្កា នៃកិច្ចសហការរវាង ក្រុមហ៊ុន GTV Motor Co., Ltd., សាកលវិទ្យាល័យបច្ចេកវិទ្យា ឆុងឈីង និងវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC)...
នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ នាវេលាម៉ោង ១១:០០នាទីព្រឹកនេះ ក្រុមការងារសម្របសម្រួលក្រុមអ្នកសង្កេតការណ៍របស់ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានបន្តធ្វើការសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដើម្បីចុះត្រួតពិនិត្យសព្វាវុធ (រថពាសដែក) ដែលបានត្រឡប់មកកាន់បន្ទាយ ដែលស្ថិតក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាបវិញ បន្ទាប់ពីបានចាកចេញពីតំបន់ជម្លោះព្រំដែនកម្ពុជា-ថៃ នៅចំណុចភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង ០៩:០០នាទីយប់មិញនេះ ក្រោយភាគីកម្ពុជា និងថៃបានឯកភាពគ្នាធ្វើការកែសម្រួលយុទ្ធោបករណ៍...
ព្រឹទ្ធសភា រដ្ឋសភា និងបណ្តាក្រសួង ស្ថាប័ននានានៅកម្ពុជា បានចេញញត្តិដាច់ដោយឡែកពីគ្នា ប្រកាសគំាទ្រយ៉ាងពេញទំហឹងនូវសេចក្តីថ្លែងការណ៍សន្តិភាពទីក្រុងកូឡាឡាំពួររវាងកម្ពុជា និងថៃ ខណៈសេចក្តីថ្លែងការណ៍នេះ ជាការបើកទំព័រថ្មីមួយជាសារវន្តនៅក្នុងការស្វែងរកសន្តិភាព និងបន្តកិច្ចសហប្រតិបត្តិការ បន្ទាប់ពីមានអរិភាពនៅតំបន់ព្រំដែននាពេលថ្មីៗនេះ។ ញត្តិរបស់ព្រឹទ្ធសភា រដ្ឋសភា និងតាមបណ្តាក្រសួងស្ថាប័នទាំងនោះ បានលើក ឡើងដូចៗគ្នាថា សូមគាំទ្រសេចក្ដីថ្លែងការណ៍រួម របស់នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងនាយករដ្ឋមន្ត្រីព្រះរាជាណាចក្រថៃ ស្តីពីលទ្ធផលនៃជំនួបរវាងនាយករដ្ឋមន្ត្រីទាំងពីរ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ហើយក៏សូមចូលរួមអបអរសាទរ និងគាំទ្រយ៉ាងពេញទំហឹង ចំពោះការចុះហត្ថលេខាលើសេចក្ដីថ្លែងការណ៍រួមជាប្រវត្តិសាស្ត្ររវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ...
(ប៊ុយដាប៉ែស)៖ នៅក្នុងដំណើរទស្សនកិច្ចផ្លូវការនិងមិត្តភាព នៅប្រទេសហុងគ្រី ក្នុងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥នេះ រដ្ឋសភានៃប្រទេសហុងគ្រី បានរៀបចំដំណើរទស្សនកិច្ចពិសេសមួយ ជូនគណៈប្រតិភូរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បាន អញ្ជើញទៅទស្សនាតំបន់ប្រវត្តិសាស្រ្ត និងទេសចរណ៍ និងជាមជ្ឈមណ្ឌលពាណិជ្ជកម្មសំខាន់ៗ ក្នុងទីក្រុងប៊ុយដាប៉ែស។ ដំណើរទស្សនកិច្ចនេះមានសារៈសំខាន់ក្នុងការផ្សារភ្ជាប់ទំនាក់ទំនងប្រជាពលរដ្ឋនិងប្រជាពលរដ្ឋ ភ្ជាប់ទំនាក់ទំនងទេសចរណ៍ វប្បធម៌ និងប្រពៃណីនៃប្រទេសទំាងពីរ ក្នុងការឈានឆ្ពោះទៅការលើកកម្ពស់ វិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច ទេសចរណ៍ និងការអប់រំ រវាងប្រទេសទំាងពីរឱ្យកាន់តែររីកចម្រើនឡើង...
លោក ហ្សង់-ណូអែល បារ៉ូ រដ្ឋមន្រ្តីក្រសួងអឺរ៉ុប និងការបរទេសបារាំង នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ ២០២៥នេះ បានចេញសេចក្តីថ្លែងការណ៍អបអរសាទរចំពោះសេចក្តីថ្លែងការណ៍សន្តិភាពកូឡាឡាំពួរ រវាង រាជរដ្ឋាភិបាលកម្ពុជា និងបារាំង ដោយលោកចាត់ទុកថា សេចក្តីថ្លែងការណ៍នេះ គឺជាដំណាក់កាលដ៏សំខាន់មួយសម្រាប់ស្ថិរភាពក្នុងតំបន់។ តាមរយៈផេកហ្វេសបុកផ្លូវការរបស់ស្ថានទូតបារាំងប្រចាំនៅកម្ពុជា លោក ហ្សង់-ណូអែល បារ៉ូ រដ្ឋមន្រ្តីក្រសួងអឺរ៉ុប និងការបរទេសបារាំង បានលើកឡើងថា«ការចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍សន្តិភាពក្រុងគូឡាឡាំពួររវាងប្រទេសកម្ពុជា និងប្រទេសថៃ ដោយមានការចូលរួមពីប្រទេសម៉ាឡេស៊ីដែលជាប្រធានអាស៊ាន និងសហរដ្ឋអាមេរិក គឺជាដំណាក់កាលសំខាន់សម្រាប់ស្ថិរភាពតំបន់៖...
បណ្តាប្រទេសមួយចំនួន បានចេញសេចក្តីថ្លែងការណ៍ជាបន្តបន្ទាប់ ដោយប្រកាសគាំទ្រចំពោះសេចក្តីថ្លែងការណ៍សន្តិភាពទីក្រុងកូឡាឡាំពួរ រវាងកម្ពុជា និងថៃ ដោយពួកគេបានចាត់ទុកថា សេចក្តីថ្លែងការណ៍រួមនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់សម្រាប់សន្តិភាព ហើយបណ្តាប្រទេសទាំងនោះ ក៏បានអំពាវនាវឲ្យភាគីទាំងពីរអនុវត្តនូវសេចក្តីថ្លែងការណ៍នេះឱ្យបានពេញលេញផងដែរ។ ឯកឧត្តម Motegi Toshimitsu រដ្ឋមន្ត្រីការបរទេសជប៉ុន បានថ្លែងថា ប្រទេសជប៉ុនសូមស្វាគមន៍ ចំពោះការចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមទាក់ទងជម្លោះព្រំដែន ដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម Anutin Charnvirakul នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ ក្រោមវត្តមានរបស់ឯកឧត្តម...
យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ ស្ដីពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ បានឱ្យដឹងថា ពិភពលោកបានមើលឃើញនូវវឌ្ឍនភាពការទូតដ៏កម្រ និងជាប្រវត្តិសាស្រ្តមួយនៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី អំឡុងកិច្ចប្រជុំកំពូលអាស៊ាន។ នៅក្រោមការឃ្លាំមើលយ៉ាងយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំក្នុងតំបន់ និងសារព័ត៌មានអន្តរជាតិ លោកប្រធានាធិបតីអាមេរិក Donald Trump —ក្នុងដំណើរទស្សនកិច្ចអាស៊ីលើកដំបូងរបស់លោកនៃអាណត្តិទីពីរ — បានធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួរ ដែលជាកិច្ចព្រមព្រៀងដ៏សំខាន់មួយ ដែលបានបញ្ចប់ភាពតានតឹងព្រំដែនរវាងសថៃ និងកម្ពុជា។ កិច្ចព្រមព្រៀងនេះ ក៏មើលឃើញសហរដ្ឋអាមេរិក បានយល់ព្រមដកបម្រាមសព្វាអាវុធមកលើកម្ពុជា ដោយលើកឡើងពី «ការប្រឹងប្រែងស្វែងរកសន្តិភាព»...