ភ្នំពេញ÷ ឯកឧត្តម វង សូត អនុប្រធានទី២ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា អមដំណើរដោយ ឯកឧត្តម កែវ ពិសិដ្ឋ លេខាធិការគណៈកម្មការនីតិកម្ម និងយុត្តិធម៌(គណៈកម្មការទី៦)នៃរដ្ឋសភា និងជាអនុប្រធានក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-អាស៊ែបៃហ្សង់ និងឯកឧត្តម សន សារ៉ាណា សមាជិកគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន(គណៈកម្មការទី៥) នៃរដ្ឋសភា នៅល្ងាចថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញចាកចេញពីមាតុប្រទេស ទៅចូលរួមសន្និសីទសភាអន្តរជាតិរំលឹកខួបលើកទី៣០ឆ្នាំ...
ភ្នំពេញ ៖ នៅរសៀល ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ នេះ ក្រសួងាការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបង្ហាញលទ្ធផល នៃកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន លើកទី២៨ ដោយក្នុងនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតី បានគូសបញ្ជាក់អំពីសារៈសំខាន់ នៃការដំឡើងកម្រិតភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយអាស៊ាន-ជប៉ុន (AJCEP) និងការអនុវត្តប្រកបដោយប្រសិទ្ធភាព នៃភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP)។ នៅក្នុង កិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន...
ភ្នំពេញ ៖ នៅរសៀល ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ នេះ ក្រសួងាការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបង្ហាញលទ្ធផល នៃកិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាម៉េរិកលើកទី១៣ ដោយក្នុងនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតី បានអំពាវនាវឱ្យសហរដ្ឋអាម៉េរិកគាំទ្រអាស៊ានក្នុងការពង្រឹងសមាហរណកម្មឌីជីថល។ ក្នុង កិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាម៉េរិកលើកទី១៣ ថ្នាក់ដឹកនាំអាស៊ាន បានត្រួតពិនិត្យឡើងវិញនូវទំនាក់ទំនងដៃគូសន្ទនាក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ និងអះអាងជាថ្មីពីការប្តេជ្ញាចិត្តរួម ដើម្បីពង្រឹងបន្ថែមដល់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ ជាទិសដៅទៅមុខ ថ្នាក់ដឹកនាំបានអនុម័តសេចក្តីប្រកាសចក្ខុវិស័យរួមដើម្បីលើកកម្ពស់...
នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងនិយោជិតទូរគមនាគមន៍កម្ពុជា និងជំរុញការធ្វើកំណែទម្រង់ជំហានទី២ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ ក.ប.ទ. ជាប្រធាននិងសមាជិកក្រុមប្រឹក្សាភិបាលនៃទូរគមនាគមន៍កម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ និយោជិត និងបុគ្គលិកនៃទូរគមនាគមន៍កម្ពុជា ប្រមាណ ១០០រូប។ ថ្លែងក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី...
នៅរសៀល ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ នេះ ក្រសួងាការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបង្ហាញលទ្ធផល នៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ ដោយក្នុងនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានកោតសរសើរការដឹកនាំដ៏ល្អឥតខ្ចោះរបស់ម៉ាឡេស៊ី ក្នុង នាមជាប្រធានអាស៊ាន នៅឆ្នាំនេះ ដោយបានគូសបញ្ជាក់ថា តំបន់យើងកំពុងបន្តដើរទៅទៅមុខ ជាមួយនឹងការឯកភាពគ្នា ភាពធន់ និងគោលដៅច្បាស់លាស់។ សម្ដេចធិបតី បានថ្លែងអរគុណ យ៉ាងជ្រាលជ្រៅចំពោះ...
ឆ្លៀតនៅក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាពនៅក្នុងប្រទេសហុងគ្រី សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាលសាកសួរសុខទុក្ខ ជាមួយសិស្សនិស្សិតកម្ពុជា ដែលកំពុងសិក្សានៅក្នុងប្រទេសហុងគ្រី នារសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។ នៅក្នុងឱកាសនោះ សម្តេចប្រធានរដ្ឋសភា បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ដោយក្តីនឹករលឹកបំផុត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចមហាបវរធិបតី...
កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នីតិកាលទី៥ នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥នេះ បានសម្រេចបញ្ជូនសេចក្តីស្នើច្បាប់ ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាទៅរដ្ឋសភា ដើម្បីពិនិត្យ និងអនុម័ត។ កិច្ចប្រជុំគណៈកម្មាធិការ អចិន្ត្រៃយ៍ព្រឹទ្ធសភា នីតិកាលទី៥នៅព្រឹកនេះ បានរៀបចំឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា, បន្ទាប់ពីបានពិនិត្យ និងពិភាក្សារួចមក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានសម្រេចបញ្ជូនសេចក្តីស្នើច្បាប់ ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាទៅរដ្ឋសភាដើម្បីពិនិត្យ និងអនុម័តតាមការគួរ។ សូមបញ្ជាក់ថា ការធ្វើវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា គឺបានអនុវត្តតាមការចង្អុលបង្ហាញដ៏ខ្ពស់ខ្បស់របស់ សម្ដេចតេជោ...
ឯកឧត្តម អង្គ វង្ស វឌ្ឍានា ប្រធានគណៈកម្មការ នីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីវិស័យយុត្តិធម៌ ជាមួយលោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង ឯកឧត្តម ថុង ណារុង ប្រធានក្រុមប្រឹក្សាខេត្តកោះកុង និងលោក លោកស្រី ជាប្រធាន អនុប្រធានមន្ទីរពាក់ព័ន្ធ។ កិច្ចប្រជុំ បានត្រូវធ្វើឡើងនាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥...
ភ្នំពេញ ៖ វិទ្យាស្ថានស្តង់ដារកម្ពុជា បើកយុទ្ធនាការផ្សព្វផ្សាយការចុះបញ្ជីផលិតផល (ច.ប.ផ) ដល់ម្ចាស់សហគ្រាស និងសិប្បកម្មកែច្នៃនានា ស្វែងយល់បន្ថែម អំពីគុណតម្លៃ និងអត្ថប្រយោជន៍ផ្សេងៗ ដើម្បីប្រើប្រាស់ជាឧបករណ៍ស្នូល សម្រួលដល់ការធ្វើពាណិជ្ជកម្មទាំងក្នុង និងក្រៅប្រទេស។ វិទ្យាស្ថានស្តង់ដារកម្ពុជា នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី២៧ តុលា ឆ្នាំ២០២៥នេះ បាន បើកយុទ្ធនាការទ្រង់ទ្រាយធំ ផ្សព្វផ្សាយអំពីការចុះបញ្ជីផលិតផល (ច.ប.ផ) ក្រោមធិបតីភាពឯកឧត្តម...
ឯកឧត្តម ឃឹង នុភាព សមាជិកគណ:កម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជនយុវនីតិសម្បទា ការងារបណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា (គណកម្មការទី៨) និងជាតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ធំ នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញចូលរួមអមដំណើរជាមួយ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ ដើម្បីពិនិត្យស្ថានភាពរោងចក្រកែច្នៃដំឡូងមី កៅស៊ូ និងគម្រោងវិនិយោគកែច្នៃកសិ-ឧស្សាហកម្មចម្រុះនៅភូមិយាយទៀង ឃុំបល្ល័ង្ក ស្រុកបារាយណ៍...