កំពង់ស្ពឺ៖ ខណៈថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ត្រូវបានអនុញ្ញាតឲ្យកម្មករនិយោជិតឈប់សម្រាករយៈពេលជាច្រើនថ្ងៃ ដើម្បីជួបជុំក្រុមគ្រួសារនៅស្រុកកំណើត។ កម្មករ កម្មការិនីសរុបប្រមាណ ២,២០០នាក់ បានជួបជុំគ្នាដើម្បីអបអរពិធីបុណ្យចូលឆ្នាំដែលនឹងឈានមកដល់នាពេលខាងមុខនេះ មុននឹងបំបែកគ្នាទៅស្រុកកំណើតរៀងៗខ្លួន។ នៅក្នុងពិធីជប់លៀងអបអរឆ្នាំថ្មី នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥នេះ លោក ជ័យ សុវណ្ណ ប្រធានរដ្ឋបាលរោងចក្រស្បែកជើង អល វីន ស៊ូ (ខេមបូឌា) ឯ.ក ស្ថិតនៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានមានប្រសាសន៍ប្រាប់ព័ត៌មាន ប៊ីធីវី...
ត្បូងឃ្មុំ ៖ សម្ដេចមហាវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ៧១សេ ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលចិន នាព្រឹកថ្ងៃសៅរ៍ទី១២ ខែមេសា ឆ្នាំ២០២៥ ថា៖ គោលនយោបាយរបស់រាជរដ្ឋាភិបាល គឺជួយប្រជាពលរដ្ឋ តាមរយៈការបែងចែក និងពង្រាយផលប្រយោជន៍ ជូនប្រជាពលរដ្ឋឱ្យបានដល់មូលដ្ឋាន និងកាន់តែជិតប្រជាពលរដ្ឋ ហើយរាជរដ្ឋាភិបាលនឹងបន្តធ្វើជាបន្តបន្ទាប់ទៀត។ អភិក្រមនៃការធ្វើផ្លូវ គឺត្រូវធ្វើដេីម្បីតភ្ជាប់តំបន់ប៉ូលសេដ្ឋកិច្ចក្នុងប្រទេសរបស់យើង និងពង្រីកផ្លូវឱ្យបានច្រើនខ្សែបន្ថែមទៀត ដែលជាសរសៃឈាមសេដ្ឋកិច្ច និងដើម្បីសម្រួលដល់ការធ្វើដំណើរ និងដឹកជញ្ជូន...
ភ្នំពេញ ៖ ជនសង្ស័យ ២៣នាក់ត្រូវបាននគរបាលនគរបាលព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការនគរបាលរាជធានីភ្នំពេញនិងនៅតាមបណ្ដាខណ្ឌនានាបង្ក្រាបបានជាបន្តបន្ទាប់ហើយយកទៅបង្ហាញមុខជាសាធារណៈរួមគ្នានៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥ ។ លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានអោយដឹងថា សមត្ថកិច្ចបានធ្វើសន្និសិទកាសែតបង្ហាញមុខជនសង្ស័យ ២៣នាក់ដែលសមត្ថកិច្ចជំនាញនិងនៅតាមបណ្តាលខណ្ឌនានាស្រាវជ្រាវបង្ក្រាបបានជាបន្តបន្ទាប់ចំនួន៧ករណីនៅក្នុងក្នុងរយះ៣ថ្ងៃ ចាប់ពីថ្ងៃទី៩ រហូតដល់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥ ។ នៅក្នុងចំណោមជនសង្ស័យទាំង ២៣នាក់ ក្នុងនោះមាន ៩នាក់ផ្ទុកនូវសាធាតុញៀន និង ២នាក់ ទើបតែចេញពីពន្ធនាគារ។ ក្នុងចំណោម...
កំពង់ឆ្នាំង៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង នៅរសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥នេះ បានរៀបចំពិធីសូត្រមន្តសុំសេចក្តីសុខចម្រើន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ ដែលនឹងឈានចូលមកដល់នៅពេលដ៏ខ្លីខាងមុខនេះ។ ពិធីនេះប្រារព្វឡើងក្រោមអធិបតីភាពឯកឧត្តម ស៊ីវ រ៉ុន ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ, ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត និងលោកជំទាវ, លោកលោកស្រីអភិបាលរងខេត្ត និងមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំង៣ មន្ទីរ អង្គភាព ជុំវិញខេត្ត អាជ្ញាធរក្រុង...
(ទីក្រុងសេអ៊ូល) នៅក្នុងសន្និសីទប្រធានសភានៃអន្តរសភា (Inter Parliamentary Speakers’ Conference/ISC) ក្រោមប្រធានបទ “ការកសាងសាមគ្គីភាពជាសាកលៈ ពង្រឹងសន្តិភាព និងវិបុលភាពរួមតាមរយៈកិច្ចសន្ទនាអន្តរសភា” នៃកិច្ចប្រជំកំពូលឆ្នាំ២០២៥ UPF នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥ នៅសាធារណរដ្ឋកូរ៉េ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវដល់សហគមន៍អន្តរជាតិ ឱ្យប្រកាន់យកនូវវិធីសាស្រ្ដកណ្តាលនិយម “Centrist Approach” ។ ជាមួយគ្នានេះ...
ស្វាយរៀង ៖ លោកទីវ សុភា ប្រធានមន្ទីរធម្មការនិងសាសនាខេត្តស្វាយរៀង នៅថ្ងៃទី១២ ខែមេសាឆ្នាំ២០២៥នេះ បានអំពាវនាវដល់គណៈកម្មការអាចារ្យវត្តនិងព្រះសង្ឃ ត្រូវរៀបចំវត្តអារាមឲ្យបានសមរម្យ ទាំងបរិស្ថានសោភណ្ឌភាព សហការ ការពារសន្តិសុខសណ្ដាប់ធ្នាប់ជាមួយនឹងរដ្ឋបាលមូលដ្ឋាន ដើម្បីទទួលទេវតាឆ្នាំថ្មី ក៏ដូចជាទទួលពុទ្ធបរិស័ទចូលមកប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិក្នុងភាពស្ងប់ស្ងាត់នៃអារម្មណ៍ ។ ទន្ទឹមនឹងការរៀបចំវត្តអារាមឲ្យមានសោភ័ណ្ឌភាពនិងបរិស្ថានលោកប្រធានមន្ទីរ ក៏បានណែនាំដល់គណៈកម្មការអាចារ្យវត្តនិងព្រះសង្ឃត្រូវចាត់ចែងវេចខ្ចប់ចង្ហាន់សល់ពីព្រះសង្ឃឲ្យបានសមរម្យ ដើម្បីនាំយកទៅធ្វើការចែកជូនដល់ពលរដ្ឋដែលគ្មានទីពឹង ពិសេសកុមារក្នុងព្រា ហូបចុកអោយបានសមរម្យនិងទទួលយកមគ្គផលទៅតាមកម្លាំងសទ្ធារបស់ពួកគេឲ្យបានគ្រប់ៗគ្នាផងដែរ។ លោកប្រធានមន្ទីរបានបញ្ជាក់ប្រាប់បន្ថែមថាបច្ចុប្បន្នស្វាយរៀងមានវត្តចំនួន២៤៦វត្ត រួមនិងព្រះវិហារសាសនាផ្សេងៗផងនោះ កន្លងមកវិសយ័សាសនានេះត្រូវបានព្រះសង្ឃ ពុទ្ធបរិសទ័ គោរពនិងប្រតិបត្តិទៅតាមច្បាប់រដ្ឋធម្មនុញ្ញជាតិបានចែង ជាតិ សាសនា...
ទីក្រុងសេអ៊ូល ថ្ងៃទី១១ មេសា ២០២៥ – ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូល២០២៥ របស់សហព័ន្ធសន្តិភាពសកល នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញទ្រឹស្តីសន្តិភាពរបស់សម្តេចតេជោ ហ៊ុន សែន ដែលជាប្រព័ន្ធគោលនយោបាយបានទទួលជោគជ័យនៅកម្ពុជា គឺនយោបាយឈ្នះ-ឈ្នះ និងយុទ្ធសាស្ត្រស្ថាបនាប្រទេសឡើងវិញក្រោយសង្គ្រាម។ សម្តេចប្រធានរដ្ឋសភា បានរៀបរាប់ពីសសរស្តម្ភសំខាន់ទាំង១០ នៃទ្រឹស្តីរបស់សម្តេចតេជោ ដែលអាចផ្តល់ជាបទពិសោធន៍ និងជាប្រភពនៃគំនិតសម្រាប់បណ្ដាប្រទេសនានាទូទាំងពិភពលោក ក្នុងការស្វែងរកសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។ ១. ការបង្កើតទំនុកចិត្តដើម្បីជាមូលដ្ឋានគ្រឹះដ៏សំខាន់នៃសន្តិភាព។...
ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១១ ខែមេសាឆ្នាំ២០២៥ នេះ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ចូលរួមពិធីបើកជាផ្លូវការនៃកិច្ចប្រជុំកំពូលពិភពលោកឆ្នាំ២០២៥ នៃសហព័ន្ធសន្តិភាពសាកល ក្រោមមូលបទ “បញ្ហាប្រឈមនាពេលបច្ចុប្បន្នចំពោះសណ្តាប់ធ្នាប់ពិភពលោកៈ ការបង្កើតយុគសម័យថ្មី ដែលមានសន្តិភាព និងវិបុលភាព” ដោយមានប្រតិភូចូលរួមសរុបប្រមាណជិត ១០០០ នាក់ ដែលក្នុងនោះមានគណៈប្រតិភូបរទេស ចំនួនប្រមាណ ៥០០ នាក់ ដែលក្នុងនោះមានប្រតិភូស្ថាបន័សភាចំនួន ៤៥ ប្រទេស។...
ភ្នំពេញ៖ គិតក្នុងរយៈ ៣ខែដំបូង ដើមឆ្នាំ២០២៥នេះ កម្ពុជាសម្រេចបានការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិចំនួន ២១១ ០៥៨តោន គិតជាទឹកប្រាក់បានចំនួន ១៦០.៥១លានដុល្លារសហរដ្ឋអាមេរិក។ នេះបើយោងតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា (ស.អ.ក)។ នៅក្នុងរបាយការណ៍ដែលផ្សាយនៅល្ងាចថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥នេះ សហព័ន្ធស្រូវអង្ករកម្ពុជា បានបង្ហាញឲ្យដឹងថា ទីផ្សារដែលជាគោលដៅរបស់កម្ពុជា ក្នុងការនាំចេញអង្ករទៅដាក់លក់នោះ មានចំនួន៥៥គោលដៅ នៅទូទាំងពិភពលោករបស់ក្រុមហ៊ុននាំចេញអង្ករចំនួន៤៧។ ក្នុងនោះមានដូចជា នៅប្រទេសក្នុងទ្វីបអឺរ៉ុបចំនួន២៥ សរុបចំនួន ១០៦ ៥១៣តោន គិតជាទឹកប្រាក់ចំនួន...
ព្រះវិហារ៖ រដ្ឋបាលខេត្តព្រះវិហារ ជូនដំណឹងស្តីពីការរៀបចំព្រឹត្តិការណ៍ ព្រះវិហារសង្ក្រាន្ត ឆ្នាំ២០២៥ ទ្រង់ទ្រាយធំជាងឆ្នាំមុនៗ និងមានការលេងល្បែងប្រជាប្រិយខ្មែរច្រើនប្រភេទ មានរៀបចំតំបន់សើម ព្រមទាំងមានការប្រគុំតន្ត្រីខ្នាតធំ និងមានបាញ់កាំជ្រួចផងដែរ នៅក្នុងបរិវេណសាលាខេត្តព្រះវិហារ។ ក្នុងសេចក្តីជូនដំណឹងនោះ មានខ្លឹមសារដូច្នេះថា រដ្ឋបាលខេត្តព្រះវិហារ មានកិត្តិយសសូមគោរពជម្រាបជូនដំណឹងដល់ ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា លោកឧកញ៉ា ឧកញ៉ា លោក លោកស្រី មន្ត្រីរាជការ អាជីវករ ម្ចាស់ក្រុមហ៊ុន សហគ្រាស...