នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រុមហ៊ុនវីរៈប៊ុនថាំ ចាប់ផ្តើមប្រមូលទិញស្រូវស្រង៉ែស្រាលជាង ៣ម៉ឺនតោន ក្នុងតម្លៃ៩៥០៛/គីឡូក្រាម ពីសហគមន៍កសិកម្មទំនើបនៅក្នុងខេត្តបាត់ដំបង តាមកិច្ចសន្យា។ សូមបញ្ជាក់ថា មានបងប្អូនកសិករប្រមាណ២០០០គ្រួសារនៅក្នុងខេត្តបាត់ដំបង និងបន្ទាយមានជ័យ ដែលជាសមាជិកនៃសហគមន៍កសិកម្មទំនើបចំនួន៦ បានចុះកិច្ចព្រមព្រៀងធ្វើផលិតកម្មកសិកម្មតាមកិច្ចសន្យាជាមួយក្រុមហ៊ុនវីរៈប៊ុនថាំ ក្រោមការសម្របសម្រួលនៃក្រសួងកសិកម្ម ជាមួយនឹងការធានាតម្លៃសមរម្យទុកជាមុន។ កសិករជាសមាជិកទាំងអស់ក៏ទទួលបានការគាំទ្រដើមទុន បច្ចេកទេស និងការកាត់បន្ថយចំណាយលើថ្លៃជីថ្នាផងដែរ៕
នៅរសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយ លោកជំទាវ Louise MUSHIKIWABO អគ្គលេខាធិការអង្គការអន្តរជាតិហ្រ្វង់កូហ្វូនី (OIF) នៅទីក្រុងគីហ្គាលី ប្រទេសររ៉ាន់ដា។ អំឡុងពេលនៃជំនួប ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងលោកជំទាវអគ្គលេខាធិការបានពិភាក្សាអំពីការត្រៀមរៀបចំកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ ដែលនឹងប្រព្រឹត្តិទៅនៅឆ្នាំ២០២៦ នៅព្រះរាជាណាចក្រកម្ពុជា។
ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋរវ៉ាន់ដា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញចូលជួបសម្តែងការគួរសមចំពោះ ឯកឧត្តម Justin Nsengiyumva នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋរវ៉ាន់ដា នៅទីក្រុងគីហ្គាលី។ ក្នុងឱកាសនោះ ឯកឧត្តមនាយករដ្ឋមន្ដ្រី បានស្វារគមន៍យ៉ាងកក់ក្តៅចំពោះការអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការរបស់ ឯកឧត្ដមឧបនាយករដ្ឋមន្ដ្រី នៅរវ៉ាន់ដា និងបានវាយតំលៃខ្ពស់ពីការរីកចម្រើននៃទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងរវ៉ាន់ដា។ ឯកឧត្ដមនាយករដ្ឋមន្ដ្រីបានសង្កត់ធ្ងន់ថា ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ស្តីពីការបង្កើតកិច្ចពិគ្រោះយោបល់ទ្វេភាគីរវាងក្រសួងការបរទេសទាំងពីរ និងកិច្ចព្រមព្រៀងលើកលែងទិដ្ឋាការសម្រាប់អ្នកកាន់លិខិតឆ្លងដែនការទូត...
ភ្នំពេញ៖ ក្រុមហ៊ុនអាកាសចរណ៍ Firefly Airlines (FY) ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Malaysia Airlines បានប្រកាសពីគម្រោងបើកដំណើរការជើងហោះហើរត្រង់ថ្មីតភ្ជាប់ពីទីក្រុងកូឡាឡាំពួរ (KUL) ប្រទេសម៉ាឡេស៊ី មកកាន់ខេត្តសៀមរាប (SAI) ប្រទេសកម្ពុជា ចាប់ពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខនេះតទៅ។ លទ្ធផលនេះ កើតឡើងបន្ទាប់ពីជំនួបពិភាក្សាការងាររវាងឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយលោក Dersenish Aresandiran...
កម្ពុជាត្រៀមខ្លួនជាស្រេចដើម្បីបន្តចូលរួមចំណែកចែករំលែកបទពិសោធន៍ និងស្វែងយល់ពីប្រទេសនានា ដើម្បីពន្លឿនការផ្លាស់ប្តូរប្រព័ន្ធស្បៀងអាហារ ធ្វើឱ្យមានភាពធន់ និងបញ្ចេញកាបូនទាប។ យើងអាចធានាថាប្រព័ន្ធស្បៀងអាហារក្លាយជាមូលដ្ឋានគ្រឹះនៃសកម្មភាពអាកាសធាតុ និងការអភិវឌ្ឍប្រកបដោយចីរភាព។ នេះប្រសាសន៍របស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ក្នុងឱកាសអញ្ជើញថ្លែងសន្ទរកថាគន្លឺះនៅក្នុងកិច្ចប្រជុំ “សម្ព័ន្ធនៃជើងឯកសម្រាប់ការផ្លាស់ប្តូរប្រព័ន្ធចំណីអាហារ (ACF)” ក្នុងក្របខណ្ឌនៃសន្និសីទកំពូល លើកទី៣០ នៃរដ្ឋភាគីនៃអនុសញ្ញអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ COP30 នៅទីក្រុងBelem ប្រទេសប្រេស៊ីល នាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥។ ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងបន្ថែមថា ប្រទេសកម្ពុជាទទួលស្គាល់ថាការផ្លាស់ប្តូរប្រព័ន្ធចំណីអាហារ គឺជាចំណុចកណ្តាលនៃការសម្រេចបាន ទាំងគោលដៅអាកាសធាតុ...
ការប្រកួតកីឡាវាយកូនគោលជើងឯកវឌ្ឍនៈលេជេនស៍ (Vattanac Legends Championship) ឆ្នាំ២០២៥ បានប្រារព្ធពិធីបើកការប្រកួតផ្លូវការហើយ នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកានេះ ដោយទទួលបានការផ្ដល់កិត្តិយសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពីសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយស នៃឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ នៅលើទីលានស្ដង់ដារអន្ដរជាតិ Vattanac Golf Resort ដែលប្រជុំដោយកីឡាករល្បីៗលើពិភពលោកនេះ ក៏មានវត្តមានឥស្សរជន និងថ្នាក់ដឹកនាំកំពូលៗ សម្តេចក្រឡាហោម ស ខេង សមាជិកឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, ឯកឧត្តម អ៊ុច បូរិទ្ធ អនុប្រធានទី១ នៃព្រឹទ្ធសភា,...
សមាគមខ្មែរចំនួន៦ នៅរ៉េខាងត្បូង នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានចេញញត្តិដាច់ដោយឡែកពីគ្នាប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើអមនុស្សធម៌ ដែលក្រុមទាហានឈុតខ្មៅថៃបានធ្វើមកលើក្រុមពលករទេសន្តរប្រវេសន៍ខ្មែរចំនួន ១៣នាក់ និងអំពើថោកទាបជាករណីរំលោភសេពសន្ថវៈយ៉ាងព្រៃផ្សៃ។ សមាគមទាំង៦នោះរួមមាន៖ សមាគមខ្មែរជួយខ្មែរ នៅក្រុងហ្វាសុង សាធារណរដ្ឋកូរ៉េ, សមាគមកម្ពុជាសាមគ្គី, សមាគមអភិវឌ្ឍន៍អនាគតកូរ៉េ-កម្ពុជា, សមាគមខ្មែររួមគ្នាដើម្បីខ្មែរ នៅសាធារណរដ្ឋកូរ៉េ, សមាគមបញ្ញវន្ដខ្មែរនៅកូរ៉េ និងសមាគមស្ត្រីខ្មែរប្រចាំសាធារណរដ្ឋកូរ៉េ។ តាមរយៈញត្តិថ្កោលទោសសមាគមខ្មែរទាំង៦ បានលើកឡើងពីទង្វើរបស់ទាហានឈុតខ្មៅថៃដែលប្រើអំពើហិង្សាយ៉ាងសាហាវយង់ឃ្នងក្នុងរូបភាពជាការវាយដំ ទាត់ធាក់ អុកស្វាយកាំភ្លើង ជំរិតទារប្រាក់ និងអំពើថោកទាបជាទីបំផុតគឺករណីចាប់រំលោភសេពសន្ថវៈ (រំលោភបូក)...
កម្លាំងខណ្ឌរដ្ឋបាលជលផលខេត្តកែប បានទទួលអណ្ដើកសមុទ្រ(ល្មិច) ចំនួន២ក្បាលពីប្រជានេសាទរស់នៅកោះពោធិ៍ តាមរយៈស្នាក់ការសន្តិសុខ លម្ហសមុទ្រប្រចាំកោះពោធិ៍ ដោយអណ្តើកទាំងនេះត្រូវបានកឹបស្លាកលេខ នឹងលែងចូលសមុទ្រវិញ ក្រោមអធិបតីភាព ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកែប នារសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ។ តានការបញ្ជាក់ពី ខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកែប បានអោយដឹងថា...
សហគមន៍ខ្មែរនៅប្រទេសជប៉ុនទាំងអស់ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានចេញញត្តិប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើអមនុស្សធម៌ ព្រៃផ្សៃយង់ឃ្នង របស់ក្រុមទាហានឈុតខ្មៅថៃដែលបានធ្វើមកលើក្រុមពលករទេសន្តរប្រវេសន៍ខ្មែរចំនួន ១៣នាក់ និងអំពើថោកទាបជាករណីរំលោភសេពសន្ថវៈយ៉ាងព្រៃផ្សៃ។ តាមរយៈញត្តិថ្កោលទោសសហគមន៍ខ្មែរនៅជប៉ុន លើកឡើងថា ទាហានឈុតខ្មៅថៃបានប្រើអំពើហិង្សាយ៉ាងសាហាវឃោរឃៅក្នុងរូបភាពប្រើអំពើហិង្សាជាការវាយដំ ទាត់ធាក់ អុកស្វាយកាំភ្លើង ជំរិតទារប្រាក់ និងករណីរំលោភសេពសន្ថវៈ (រំលោភបូក) ដោយទាហានឈុតខ្មៅថៃចំនួន ៧នាក់ ទៅលើពលករខ្មែរជាស្ត្រី ១នាក់។ សហគមន៍ខ្មែរនៅជប៉ុនបញ្ជាក់ថា ករណីអំពើព្រៃផ្សៃនេះបានកើតឡើងនៅក្នុងខេត្ដចាន់បុរី នៃប្រទេសថៃ ជាប់ព្រំប្រទល់ស្រុកកំរៀង ខេត្តបាត់ដំបង...
អ្នកជំនាញមើលឃើញថាទីផ្សារនាំចេញរបស់កម្ពុជានឹងមាននិន្នាការកើនឡើងថែមទៀត ខណៈខ្សែផលិតកម្មបម្រើក្នុងវិស័យឧស្សាហកម្ម និងសហគ្រាសក្នុងស្រុក បាននិងកំពុងដំណើរការកាន់តែខ្លាំងក្លា ស្របពេលការបើកទីផ្សារនាំចេញរបស់កម្ពុជាមានកាន់ តែច្រើន។ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញស្ថិតិពាណិជ្ជកម្ម នៃការធ្វើពាណិជ្ជកម្ម ទៅកាន់ទីផ្សារអន្តរជាតិរបស់កម្ពុជា ក្នុងនោះសម្រាប់រយៈពេល ១០ ខែ ឆ្នាំ២០២៥ នេះ, កម្ពុជាបាននាំចេញទំនិញគ្រប់ប្រភេទទៅ ទីផ្សារក្រៅប្រទេស មានទំហំទឹកប្រាក់ជិត ៤៥ ពាន់លានដុល្លារអាមេរិក កើនឡើងប្រមាណជាង ១៥ ភាគរយ...