បងប្អូនប្រជាពលរដ្ឋ បានផ្ដល់នូវការគាំទ្រ បងប្អូនកងកម្លាំងដែលនៅជួរមុខ ដោយសារតែពួកគាត់មិនអាចធ្វើដំណើរ មកបានទាំងអស់គ្នាតែបងប្អូនតែងតែផ្ដល់ជាសម្ភារៈ និងថវិការ ខ្លះទៀតគាត់មានជាពាក្យសម្ដី ស្មារតី គាត់តែងតែពោលពាក្យកោតសរសើរ ពោលពាក្យគាំទ្រ បង្ហាញពីការគាំទ្រយ៉ាងខ្លាំងខ្លាចំពោះវីរះភាពរបស់កងកម្លាំងរបស់យើងផងដែរប្រឹងប្រែងតស៊ូដែលនៅខាងមុខនេះដោយមិនរាលថយ។ មានប្រសាសន៍ក្នុងឱកាសជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកនូវគ្រឿងឧបភោគបរិភោគ សម្ភារៈបរិក្ខារ ឱសថ និងថវិកា ជូនដល់កងកម្លាំងកំពុងឈរជើងជួរមុខ ចំណុះគណៈបញ្ជាការឯកភាពទិសទី២ យោធភូមិភាគទី៤ ខេត្តឧត្ដរមានជ័យនារសៀលម្សិលម៉ិញនេះ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាលបានបញ្ជាក់ថា៖ ត្រង់ថាស្ថានភាពនាវេលានេះមិនជាល្អនោះទេ អាកាសធាតុ...
ភ្នំពេញ ៖ អ្នកជំនាញសេដ្ឋកិច្ច ថា ទោះបីការកើនឡើងនូវភាពមិនប្រាកដប្រជា ការបែកខ្ញែក និងភាពស្មុគស្មាញនៃបរិបទសេដ្ឋកិច្ចសកល និង តំបន់ ក៏ការធ្វើពាណិជ្ជកម្មអន្តរជាតិ ជាពិសេសការនាំចេញទំនិញរបស់កម្ពុជា ក្នុងរយៈពេលមធ្យម និងវែង នៅតែបន្តកំណើននាំចេញ ល្អប្រសើរ។ ឯកឧត្តម សួន ម៉ិ ប្រធានសមាគមសហគ្រិនវីម៉ូនៅកម្ពុជា លើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយ BTV ស្តីពីការអភិវឌ្ឍន៍ខ្សែច្រ វាក់ផលិតកម្ម ការធ្វើពាណិជ្ជកម្មអន្តរជាតិ និងការនាំចេញរបស់កម្ពុជានេះថា នៅក្នុងអាណត្តិទី៧...
ភ្នំពេញ ៖ ឯកឧត្តម ហែម វណ្ណឌី ដឹកនាំគណៈប្រតិភូក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ចុះសួរសុខទុក្ខកងទ័ព និងនាំយកគ្រឿងឧបភោគ-បរិភោគ សម្ភារប្រើប្រាស់ចាំបាច់ និងថវិកាចំនួន ៥០ លានរៀល ជូនដល់កងទ័ពនៅទីបញ្ជាការដ្ឋានអង្គរក្ស ទិសព្រះវិហារ។ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកឡើងនៅក្នុងការចុះសួរ សុខទុក្ខកងទ័ពជួរមុខ...
តាកែវ ៖ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន លោក ផន រឹម បានឱ្យដឹងនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤នេះថា នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥នេះ ក្រុមការងារបច្ចេកទេសអន្តរក្រសួង ដឹកនាំដោយក្រសួងសាធារណការ និងដឹកជញ្ជូន បានបិទបញ្ចប់បេសកកម្មផ្ទៀងផ្ទាត់និយាមកា និងបោះបង្គោលព្រំដី តាមបណ្តោយព្រែកជីកហ្វូណនតេជោសម្រាប់ភូមិសាស្ត្រខេត្តតាកែវហើយ។ លោកបានឱ្យដឹងថា ក្រុមការងារអន្តរក្រសួង អាជ្ញាធរដែនដី និងមានការចូលរួមពីប្រជាពលរដ្ឋប្រកបដោយទឹកមុខញញឹមផងនោះ បានចុះពិនិត្យផ្ទៀងផ្ទាត់និយាមកា និងបោះបង្គោលព្រំដីតាមបណ្តោយព្រែកជីកហ្វូណនតេជោក្នុងភូមិសាស្ត្រខេត្តតាកែវ កាលពីថ្ងៃថ្ងៃទី៣...
ភ្នំពេញ៖សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា តាមរយៈសារឆ្លើយតបទៅក្រុមចោរសៀម ដែលបានចូលមកអុកឡុងក្នុងហ្វេសប៊ុករបស់សម្ដេចនៅល្ងាចថ្ងៃទី២៤ ខែមិថុនា ឆ្នាំ ២០២៥នេះ ដោយសម្ដេចតេជោ បានផ្ដាំទៅចោរសៀមកុំភ្លេចសន្ធិសញ្ញាបារាំង-សៀមឆ្នាំ១៩០៤-១៩០៧ ខណៈសម្ដេចស្មានដឹងថាថៃនឹងមាននាយករដ្ឋមន្ត្រីថ្មីក្នុងរង្វង់៣ខែខាងមុខ។ សម្ដេចតជោ បានសរសេរឆ្លើយតបទៅកាន់ចោរសៀមវិញថា ចោរសៀមកុំភ្លេចសន្ធិសញ្ញាបារាំង-សៀមឆ្នាំ១៩០៤-១៩០៧ និងផែនទីនោះផង និងកុំប្រើផែនទីចោរដែលគូសដោយខ្លួនឯងដើម្បីលួចដីខ្មែរ។ សម្ដេចតេជោ បានបញ្ជាក់ថា ការបង្ហោះរបស់សម្ដេចនៅថ្ងៃនេះ សម្ដេចចង់ដឹងថា ពួកចោរឈ្លានពានវាចូលមករំខាន Facebook របៀបណាខ្លះ? សម្ដេចតេជោ បន្តថា...
ភ្នំពេញ ៖ ទោះបីខួប១៦២ ទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម៨ឧសភាឆ្នាំ២០២៥និងខួបលើកទី៧០ឆ្នាំនៃកាកបាទក្រហមកម្ពុជា ក្រោមមូលបទ «រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ»បានកន្លងផុតទៅហើយក្តី តែទឹកចិត្តសប្បុរសធម៌ របស់សប្បុរសជននៅតែសកម្មភាពចូលរួមជាបន្តបន្ទាប់។ ជាក់ស្តែងនៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥នេះ ឯកឧត្តម យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គីសនីកម្ពុជា បានអញ្ជើញនាំយកថវិកាសប្បុរសធម៌ ចំនួន ១២០លានរៀល ជាវិភាគទានចូលរួមជួយទ្រទ្រង់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា។ មានប្រសាសន៍ក្នុងជំនួបមុនពិធីប្រគល់-ទទួលថវិកាសប្បុរសធម៌ខាងលើនេះ លោកជំទាវពុំចន្ទីនីអគ្គលេខាធិការកាកបាទក្រហមកម្ពុជា បាននាំនូវព្រះរាជបណ្តាំផ្ញើ...
ឯកឧត្តម ប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអ្នកនាំពាក្យរបស់រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥នេះ បានចេញឆ្លើយតបភ្លាមៗ បន្ទាប់ពីរាជរដ្ឋាភិបាលថៃ ចាប់ពីរដ្ឋមន្រ្ដី ដល់នាយករដ្ឋមន្រ្ដី បាននាំគ្នាបង្កើតព័ត៌មានមិនពិត បង្កាច់បង្ខូច និងលាបពណ៌មកលើរាជរដ្ឋាភិបាលកម្ពុ ជានិងប្រទេសកម្ពុជា ដោយបង្វែពីបញ្ហាព្រំដែនឈានទៅដល់ចោទប្រកាន់កម្ពុជាលើបញ្ហាឧក្រិដ្ឋកម្មអ៊នឡាញជាដើម ខណៈប្រទេសថៃខ្លួនឯងទេដែលកំពុងប្រឈមបញ្ហានេះ និងត្រូវដោះស្រាយចំពោះមុខស្ថាប័នអន្តរជាតិដូចជាអង្គការសហប្រជាជាតិជាដើម។ តាមរយៈវីដេអូឆ្លើយតប ឯកឧត្តម ប៉ែន បូណា បានបញ្ជាក់ថា នៅថ្ងៃម្សិលមិញនេះលោកស្រីនាយករដ្ឋមន្រ្ដីថៃបានចេញមកប្រកាសជាសាធារណៈចោទប្រកាន់ លាបពណ៌...
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នៅល្ងាចថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥នេះ បានបង្ហោះរូបកូនៗប្រុសស្រីរបស់សម្ដេចដោយភ្ជាប់ជាមួយនឹងខ្លឹមសារថា ឪពុកម្តាយគ្មានសេចក្តីសុខ ឬការសប្បាយណាជាងឃើញកូន និងចៅចេះស្រឡាញ់គ្នា និងក្លាយជាពលរដ្ឋល្អក្នុងសង្គមនោះឡើយ។ ក្នុងឱកាសនោះសម្ដេចតេជោ បានមានប្រសាសន៍បែបកំប្លែងភ្ជាប់ទៅកាន់រូបថតថា បងប្អូនប្រុស៣នាក់នេះម្នាក់ពាក់អាវខ្មៅចាប់យកអាជីពការងារខុសហើយដោយសារអត់មានសក់ក្បាល ហើយអត់មានមួកពាក់ទៀត។ ឯអ្នកមានសក់បែរជាមានមួកពាក់ទៅវិញ។ សម្ដេចតេជោមានប្រសាសន៍ថា បងប្អូនគេទាំង៣នាក់ជួបជុំគ្នានៅតាមខេត្តជាប់ព្រំដែនថៃ ស្លៀកទាហ៊ានក៏ទៅស្លៀកស៊ីវិលក៏ទៅ ដើម្បីរួមចំណែកការពារទឹកដីប្រឆាំងការឈ្លានពាន។ សម្ដេចតេជោបានរម្លឹកថា៖«កាលពីតូចសក់ច្រើនជាងគេ ពេលនេះអត់សក់ទៅវិញតែក៏ស្រួលម្យ៉ាងដែរ មិនពិបាកចំណាយពេលសិតសក់មុនពេលចេញដំណើរ»។ សម្ដេចតេជោបានបញ្ជាក់ថា៖«ឪពុកម្តាយគ្មានសេចក្តីសុខ ឬការសប្បាយណាជាងឃើញកូន...
កំពង់ឆ្នាំង៖ អាជីវករផ្សារសមុទ្រទឹកសាប ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំងជាង១៥០តូប នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ បានស្នើសុំអាជ្ញាធរស្រុក និងអាជ្ញាធរខេត្ត ជួយរៀបចំសណ្តាប់ធ្នាប់មុខផ្សារអោយអាជីវករមួយចំនួនលក់នៅមុខផ្សារនោះ ចូលមកលក់ដូរក្នុងផ្សារថ្មីផង ព្រោះការលក់ដូរបែបអាណាធិបតេយ្យនេះ ធ្វើអោយបាត់បង់សណ្តាប់ធ្នាប់ សោភ័ណភាព និងបរិស្ថាន រួមនិងការលក់បាំងអ្នកលក់ដូរនៅក្នុងផ្សារផងដែរ។ អាជីវករលក់ក្នុងផ្សារសមុទ្រទឹកសាបបានថ្លែងថា៖ មកដល់ពេលនេះ អ្នកស្ម័គចិត្តចូលមកលក់ក្នុងផ្សារថ្មីនេះ មានជាង១៥០តូប ហើយពួកគាត់បានចូលមករយៈពេលជាង៥ឆ្នាំហើយ ក៏ប៉ុន្តែការលក់ដូរមិនដំណើរការទៅមុខសោះ ដោយសារតែមានអាជីវករមួយចំនួនលក់បាំងពីមុខអស់មិនព្រមចូលមកលក់ក្នុងផ្សារ និងបានរំលោភយកដីខាងមុខផ្សារ និងតាមផ្លូវជាតិលេខ៥២សេ ធ្វើជាតូបលក់ដូរអចិន្ត្រៃយ៍...
មណ្ឌលគីរី៖ ព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម រិន វីរៈ ទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី រដ្ឋលេខាធិការក្រសួងផែនការ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានជាតិស្ថិតិ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីស្ថិតិប្រជាសាស្រ្ត ដល់មន្រ្តីមន្ទីរផែនការ រាជធានី ខេត្ត ។ នៅក្នុងពិធីនោះដែរឯកឧត្តម រិន វីរៈ បានផ្ដាំផ្ញើដល់សិក្ខាកាមដែលបានចូលរួមវគ្គបណ្តុះបណ្តាលថ្ងៃនេះ សូមយកចិត្តទុកដាក់ខ្ពស់បំផុតក្នុងការសិក្សារៀនសូត្រ ដើម្បីយល់ដឹងពី ស្ថិតិប្រជាសាស្រ្តឱ្យបានស៊ីជម្រៅ...