នៅព្រឹកថ្ងៃព្រហស្បតិ៍ទី១៧ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកាវិទ្យុ-ទូរទស្សន៍បាយ័ន បានអញ្ជើញនាំយកនូវទេយ្យវត្ថុដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន,សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រគេនដល់វត្តចំនួន៨ និងចែកអំណោយ ព្រមទាំងរៀបអាហារសាមគ្គីជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ ដែលពីធីនេះប្រារព្ធឡើងនៅវត្តកំពង់ភ្លុក ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប។ លោកជំទាវបានផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន...
ភ្នំពេញ៖កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦ អនុវត្តតាមអនុសាសន៍ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ធ្វើការបណ្ដេញជនជាតិចិនសរុបចំនួន ១៦៤នាក់ (ស្រី១នាក់) ចេញពីប្រទេសកម្ពុជាតាមរយៈយន្តហោះពិសេស នៅប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិ តេជោ។ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបញ្ជាក់ថា ការបណ្តេញចេញនេះ ធ្វើឡើងបន្ទាប់ពីសមត្ថកិច្ចរកឃើញថា ពួកគេពាក់ព័ន្ធការលួចឆ្លងដែន លួចស្នាក់នៅធ្វើការងារ ប្រើប្រាស់នូវសារធាតុញៀន និងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online...
តាកែវ៖ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦នេះ ឯកឧត្តមអ្នកឧកញ៉ា ម៉ម វណ្ណឌី ទីប្រឹក្សាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមការងារទទួលបន្ទុកជួសជុល និងសាងសង់ឡើងវិញអគារសិក្សា ដែលជាអំណោយរបស់សម្ដេចតេជោ ប្រធានព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងពិធីក្រុងពាលីបើកការដ្ឋានជួសជុលអគារសិក្សាអាទិភាពចំនួន ៤ ទីតាំង នៅក្នុងស្រុកសំរោង ខេត្តតាកែវ រួមមាន សាលាបឋមសិក្សាបត់រកា, សាលាបឋមសិក្សាក្រាំងធ្នង់, សាលាបឋមសិក្សា ប៊ុន រ៉ានី...
នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ផ្ទះ ១០២ខ្នង ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តាមរយៈ ឯកឧត្តម ភឺន ផល្លា និងលោកជំទាវឧកញ៉ា...
ខេត្តកំពង់ស្ពឺ៖ នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាល ថ្លែងអំណរគុណលោកគ្រូ អ្នកគ្រូបង្រៀនវគ្គបំប៉នស្ម័គ្រចិត្ត និងអបអរសាទរសិស្សប្រឡងជាប់និទ្ទេស A នៃខេត្តកំពង់ស្ពឺ ដោយមានអ្នកចូលរួមសរុប ៣៦៨នាក់។ ក្នុងបរិយាកាសដ៏ស្និទ្ធស្នាល ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងវាយតម្លៃខ្ពស់ចំពោះការលះបង់របស់លោកគ្រូ អ្នកគ្រូ ដែលបានចំណាយពេលវេលាដ៏មានតម្លៃផ្ទាល់ខ្លួន ស្ម័គ្រចិត្តបង្រៀនវគ្គបំប៉នដល់សិស្សានុសិស្ស។ ឯកឧត្តមបានគូសបញ្ជាក់ថា...
(កំពង់ចាម)៖ ក្នុងរយៈពេល ៣ឆ្នាំវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ចាម (PIKP) បានបណ្ដុះបណ្ដាលសិស្ស និស្សិត និងយុវជនសរុបចំនួន ២,១០៥នាក់ លើជំនាញបច្ចេកទេស និងវិជ្ជាជីវៈគ្រប់កម្រិត ដើម្បីចូលរួមឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ។ លោក ហាវ ធិន នាយកវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ចាម បានឱ្យដឹងថា ក្នុងចំណោមអ្នកសិក្សាសរុប ២,១០៥នាក់ មាន ៥១៨នាក់ បានសិក្សានៅកម្រិតបរិញ្ញាបត្របច្ចេកទេស និងបរិញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ខណៈ ១,៥៨៧នាក់ ជាយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ។...
(កោះកុង)៖ ក្នុងរយៈពេល៣ឆ្នាំចុងក្រោយ វិទ្យាស្ថានពហុបច្ចេកទេសខេត្តកោះកុង បានបណ្តុះបណ្តាលជំនាញដល់សិស្សជិត ៥ពាន់នាក់ ឱ្យមានលទ្ធភាពចូលធ្វើការនៅតាមសហគ្រាស ក្រុមហ៊ុន រោងចក្រ ឬបង្កើតមុខរបរដោយខ្លួនឯង។ អ្នកអង្គម្ចាស់បណ្ឌិត ស៊ីសុវត្ថិ រិទ្ធីរ៉ាវង្ស នាយកវិទ្យាស្ថានពហុបច្ចេកទេសខេត្តកោះកុង បានឱ្យដឹងថា ក្នុងរយៈពេល៣ឆ្នាំកន្លងមក វិទ្យាស្ថានបានខិតខំពង្រីកការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈឱ្យទៅដល់សហគមន៍ ដើម្បីបង្កើនឱកាសទទួលបានជំនាញសម្រាប់ប្រជាពលរដ្ឋ និងយុវជននៅមូលដ្ឋាន។ អ្នកអង្គម្ចាស់មានព្រះបន្ទូលថា៖«យើងបានដាក់គ្រូបច្ចេកទេស ទាំងគ្រូក្របខណ្ឌ និងគ្រូកិច្ចសន្យា ទៅបណ្តុះបណ្តាលនៅតាមសហគមន៍ដែលនៅជិតសិស្ស ដើម្បីឱ្យការរៀនជំនាញកាន់តែងាយស្រួល និងឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន»។ អ្នកអង្គម្ចាស់បណ្ឌិត...
(ភ្នំពេញ)៖ លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីបើកកិច្ចសន្ទនាកម្រិតខ្ពស់ ស្តីពី “ការចាកចេញរបស់កម្ពុជាពីចំណាត់ថ្នាក់ប្រទេសអភិវឌ្ឍន៍តិចតួច (LDC)៖ ការលើកកម្ពស់ការធ្វើអាជីវកម្មប្រកបដោយការទទួលខុសត្រូវ (RBC) សម្រាប់អន្តរកាលដោយរលូននិងការងារសមរម្យ” នារសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ នៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ ដោយមានការចូលរួមពីរាជរដ្ឋាភិបាល និយោជក សហគ្រាស អង្គការ ILO និងភាគីពាក់ព័ន្ធ ដើម្បីពង្រឹងភាពប្រកួតប្រជែង និងការងារសមរម្យ...
ឯកឧត្តម សុខ លូ សមាជិកគណៈកម្មាធិការកណ្ដាល ប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានគណៈចលនាមហាជននៃគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តបាត់ដំបងបានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលជនបង្គោលលើការងារមហាជនក្រុង ស្រុក ឃុំ សង្កាត់ ដែលពិធីនេះធ្វើឡើងនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្នាក់ការគណបក្សខេត្ត។ មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ គូសបញ្ជាក់ថា ជនបង្គោលគឺជាឃោសនិកដ៏សំខាន់ក្នុងការកៀរគរមហាជនឱ្យមកគាំទ្រគណបក្សប្រជាជនកម្ពុជា។ ឯកឧត្តម ណែនាំដល់ប្រធានគណៈចលនាមហាជនក្រុង ស្រុក ត្រូវបន្តតម្រង់ទិសជនបង្គោលឱ្យទទួលបានការបណ្ដុះបណ្ដាលប្រកបដោយគុណភាព។ សូមជម្រាបថា វគ្គបណ្តុះបណ្តាលជនបង្គោលលើការងារមហាជនដែលរៀបចំដោយគណៈចលនា មហាជននៃគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តបាត់ដំបងបានដំណើរការអស់រយៈពេល...
គ្រួសារដែលរងគ្រោះដោយការបាក់ស្រុតច្រាំង និងបង្ខំចិត្តរុះរើផ្ទះសម្បែងជាច្រើនគ្រួសារក្នុងស្រុកស្រីសន្ធរ បានទទួលអំណោយពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា។ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦នេះ បានអញ្ជើញចុះជួបសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ផ្ដល់ជូនដល់ប្រជាពលរដ្ឋដែលត្រូវរុះរើផ្ទះ បន្ទាប់ពីរងផលប៉ះពាល់ដោយការបាក់ច្រាំងទន្លេ ចំនួន២៣ គ្រួសារ មកពីឃុំចំនួន៤...