អាជ្ញាធរថៃបានដោះលែងប្រជាពលរដ្ឋខ្មែរដែលជាកម្មករនេសាទចំនួន ២នាក់ ឲ្យមានសេរីភាពវិញហើយកាលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ ដោយខាងអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវ ទៅទទួលពួកគាត់ពីអាជ្ញាធរថៃក្នុងការជួយសម្រួលបែបបទដើម្បីចេញមកកាន់ប្រទេសកម្ពុជាវិញ។ ឯកឧត្តម ចាន់ រតនា អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានប្រាប់ BTV ថា : ពលករខ្មែរ ៣នាក់ដែលថៃចាប់ទៅកាលពីខែកុម្ភៈ ឆ្នាំ២០២៦ ចាប់ពីដែនទឹកកម្ពុជាទៅហើយគេយកទៅកាត់ទោសឲ្យជាប់ពន្ធនាគារ ឥឡូវគេដោះលែងអ្នកកម្មករទូក២នាក់មកវិញកាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦។ ហើយកុងស៊ុលយើងនៅស្រះកែវបានទៅទទួល និងពិនិត្យជួយសម្រួលការរៀបចំបែបបទដើម្បីចេញមកកាន់ស្រុកខ្មែរវិញ។ ហើយគេបានបញ្ជូនកម្មករទូកយើង២នាក់ មកប៉ុស្តិ៍រដ្ឋបាលខ្លងយ៉ៃ...
ចាប់ពីថ្ងៃទី២៣ រហូតដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ កន្កងមកនេះ មន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ បានសហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះល្បាត និងបង្ក្រាបការទន្ទ្រានដីព្រៃខុសច្បាប់ ការបោះបង្គោលហ៊ុមព័ទ្ធ និងសំណង់ខុសច្បាប់ បានចំនួន១២ករណី នៅក្នុងឧទ្យានជាតិព្រះសុរាម្រិតកុសុមៈ «គិរីរម្យ» និងមានផ្ទៃដីសរុបចំនួន ប្រមាណ៥ ហិកតា។ ជាមួយគ្នានេះ ក្រុមការងារបានបង្រ្កាបការកាប់គាស់ ឆ្ការ ដុត ទន្រ្ទានដីព្រៃ ធ្វើជាសិទ្ធិខុសច្បាប់បានចំនួន ៣ករណី និងមានផ្ទៃដីទំហំជាង២ ហិកតា។...
លោក រស់ ចំណាន ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងលោក សឿង ចក់ ព្រមទាំងក្រុមការងារករណីពិសេស នាព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញចុះទៅទទួលស្វាគមន៍អតីតសកម្មជន និងសមាជិកគណបក្សភ្លើងទៀនចំនួន ៧៣នាក់ ដែលបានសម្រេចចិត្តយ៉ាងម៉ឺងម៉ាត់ក្នុងការចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ ការសម្រេចចិត្តចូលរួមនេះ គឺដោយសារពួកគាត់បានមើលឃើញយ៉ាងច្បាស់ពីការដឹកនាំប្រកបដោយគតិបណ្ឌិត កិត្យានុភាព និងការអភិវឌ្ឍន៍ប្រទេសជាតិលើគ្រប់វិស័យក្រោមដំបូលនៃសុខសន្តិភាព។ពិធីជួបសំណេះសំណាល និងទទួលស្វាគមន៍នេះ ត្រូវបានរៀបចំឡើងនៅក្នុងឃុំស្វាយប្រទាល ឃុំតាលន់ ឃុំប្រាសាទ...
កាលពីរសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ មហាវិទ្យាល័យសិល្បៈសូនរូប នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បានរៀបចំពិធីបិទការប្រឡងបញ្ចប់បរិញ្ញាបត្រ ឆ្នាំសិក្សា២០២៥-២០២៦ និងប្រកាសលទ្ធផល ជូនដល់និស្សិតជ័យលាភី។ លោកសាស្រ្តាចារ្យ សុផុន សំខាន់ ព្រឹទ្ធបុរសនៃមហាវិទ្យាល័យសិល្បៈសូនរូប បានលើកឡើងថា និស្សិតជ័យលាភីដែលបានបញ្ចប់ការសិក្សាដោយជោគជ័យក្នុងឆ្នាំសិក្សានេះ រួមមាន៖ ឯកទេសតុបតែងលម្អ នៃស្ថាបត្យកម្ម (ជំនាន់ទី២៨), ឯកទេសគំនូរសារគមនាគមន៍ (ជំនាន់ទី១៧), ឯកទេសវិចិត្រកម្ម (ជំនាន់ទី៣៤) និងឯកទេសចម្លាក់ (ជំនាន់ទី៣២)។ លោកសាស្រ្តាចារ្យ បានរំលឹកឡើងវិញថា ក្នុងរយៈពេល៨ខែ នៃការធ្វើស្នាដៃប្រឡងបញ្ចប់ដែលគិតចាប់ពីខែតុលា ឆ្នាំ២០២៥ មកដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦នេះ និស្សិតទាំងអស់បានខិតខំពុះពារការលំបាកប្រកប ដោយស្មារតីទទួលខុសត្រូវខ្ពស់...
នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម គីម វីរៈ អនុប្រធាន និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមកិត្តិសង្គបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គ.ជ.គ.ម. បានអញ្ជើញចុះពិនិត្យស្ថានភាពទឹកជំនន់ទន្លេស្រែពកតូច និងស្រែពកធំ ព្រមទាំងទីទួលសុវត្ថិភាពចំនួន៣ កន្លែង រួមមាន ទទួលសុវត្ថិភាពក្បាលដំរី ,ទីទួលសុវត្ថិភាពនាងដី និងសាលាបឋមសិក្សាស្រែកពកតូច ក្នុងឃុំសិរីមង្គល...
ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សប្រចាំខែសីហា និងលើកទិសដៅការងារខែកញ្ញា ឆ្នាំ២០២៦។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ខេត្ត និងឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកាក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត ក្រុង ស្រុក ឃុំ សង្កាត់...
ជាថ្មីម្តងទៀតសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានណែនាំគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ ត្រូវសហការជាមួយរដ្ឋបាលរាជធានី-ខេត្តទាំងអស់ ត្រូវត្រៀមកម្លាំងអន្តរាគមន៍គ្រប់ពេលវេលា ដើម្បីជួយប្រជាពលរដ្ឋពីគ្រោះទឹកជំនន់ ក្នុងករណីចាំបាច់។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ដ្រី កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ម្សិល មិញនេះ។ តាមសេចក្តីប្រកាសព័ត៌មានបានលើកឡើងថា ការត្រៀមឆ្លើយតបចំពោះគ្រោះទឹកជំនន់, សម្ដេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ ត្រូវសហការជាមួយរដ្ឋបាលរាជធានី-ខេត្ត ត្រូវយកចិត្តទុកដាក់ និងបន្តតាមដានសភាពការណ៍ ដោយកំណត់ជាស្រេចនៅទីតាំងសុវត្ថិភាពសម្រាប់ជម្លៀសប្រជាពលរដ្ឋ ព្រមទាំងត្រៀមកម្លាំងអន្តរាគមន៍...
ភ្នំពេញ៖ ការចិញ្ចឹមគោជាលក្ខណៈពាណិជ្ជកម្មនៅកម្ពុជា កំពុងមាននិន្នាការរីកចម្រើនជាបន្តបន្ទាប់ ដោយសារតម្រូវការទីផ្សារពីប្រទេសជិតខាង និងទីផ្សារអន្តរជាតិមានការកើនឡើង។ បច្ចុប្បន្ន កម្ពុជាមានកសិដ្ឋានចិញ្ចឹមគោជិត១០០កសិដ្ឋាន ដែលភាគច្រើនផ្តោតលើការចិញ្ចឹមគោយកសាច់ដែលនាំចូលពូជមកពីប្រទេសអូស្រ្តាលី។ លោក ស៊ាង សុខលីម អគ្គនាយករងនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា បច្ចុប្បន្ន ការចិញ្ចឹមគោនៅប្រទេសកម្ពុជាជាលក្ខណៈពាណិជ្ជកម្មកំពុងតែមានការរីកចម្រើនជាលំដាប់។ ជាក់ស្តែង គិតមកដល់ពេលនេះ កម្ពុជាមានកសិដ្ឋានចិញ្ចឹមគោចំនួនជិត ១០០កសិដ្ឋាន ក្នុងចំណោមនោះ ភាគច្រើនជាកសិដ្ឋានចិញ្ចឹមគោយកសាច់ដែលបាននាំចូលពូជមកប្រទេសអូស្ត្រាលី ត្រូវបានវិនិយោគនៅកម្ពុជា...
លោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ថា ផលប៉ះពាល់នៃគ្រោះអគ្គីភ័យនៅទីតាំងផ្សារនាគមាសកាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ គឺមានការខូចខាតអស់ចំនួន ២១១តូប ដែលជាប្រភេទតូប និងស្តង់លក់បន្លែ និងផ្លែឈើ ប៉ុន្តែមិនមានបង្កជារបួស ឬស្លាប់បាត់បង់ជីវិតនោះទេ។ អ្នកនាំពាក្យបន្ថែមថា ជាដំណោះស្រាយ គឺព្រឹកនេះតំណាងក្រុមហ៊ុនផ្សារ និងអាជ្ញាធរខណ្ឌទួលគោកបានចុះផ្សព្វផ្សាយអំពីដំណោះស្រាយក្នុងការរៀបចំជូនបងប្អូនអាជីវករដែលរងផលប៉ះពាល់ទាំងអស់មកលក់នៅក្នុងទីតាំងអតីតដីមជ្ឈមណ្ឌលម៉ង់ឌីយ៉ាល់ជាបណ្តោះអាសន្នសិន ដោយរង់ចាំម្ចាស់ផ្សារ និងអាជ្ញាធរធ្វើការសំអាតសំណល់រួចរាល់ ក្រុមហ៊ុនផ្សារនឹងសាងសង់តូបស្តង់ជូនអាជីវករទៅតាមទំហំ និងទីតាំងដែលមានកន្លងមក នៅកន្លែង ដេីម...
ត្បូងឃ្មុំ៖ ឯកឧត្តម វង សូត អនុប្រធានទី២ នៃរដ្ឋសភា និងឯកឧត្តម ជា សុផារ៉ា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ប្រគល់ជូនប្រជាពលរដ្ឋចំនួន ១,៧២៦គ្រួសារ ដែលរងផលប៉ះពាល់ដោយជំនន់ទឹកទន្លេមេគង្គ មកពីភូមិចំនួន១០ ក្នុងឃុំចំនួន២ ដែលកំពុងស្នាក់នៅទីទួលសុវត្ថិភាព ក្នុងស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់...