អ្នកនយោបាយបានបង្ហាញការគាំទ្រចំពោះគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាដែលបានស្នើទៅប្រធានសភា នៃអន្តរសភាបង្កើតក្រុមអ្នកសង្កេតការណ៍សភាសម្រាប់បទឈប់បាញ់ផ្គុំជាមួយយន្តការដែលមានស្រាប់ដើម្បីធានាថា ការត្រួតពិនិត្យអន្តរជាតិមានភាពរឹងមាំក្នុងការទប់ស្កាត់ការប៉ះទង្គិចគ្នាតាមព្រំដែនមិនឲ្យរីករាលដាលទៅជាសង្គ្រាមរ៉ាំរ៉ៃ។ ឯកឧត្តម សែម សម្បត្តិ ប្រធានគណបក្សមហានគរបានថ្លែងថា ក្នុងនាមគណបក្សនយោបាយសូមគាំទ្រចំពោះការផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន ស្នើឲ្យបង្កើតអ្នកសង្កេតការណ៍សភាសម្រាប់បទឈប់បាញ់ដើម្បីធានាថា ការត្រួតពិនិត្យអន្តរជាតិមានភាពរឹងមាំក្នុងការទប់ស្កាត់ការប៉ះទង្គិចគ្នាតាមព្រំដែន និងសូមគោរពកោតសរសសើរចំពោះការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន។ កម្ពុជាជាប្រទេសតូច ប៉ុន្តែសម្តេចតេជោបានបង្កើតវេទិកាសន្តិភាពនៅលើតុពិភពលោកតែម្តង ដែលបង្ហាញពីឥទ្ធិពលនយោបាយការទូតសភា។ ពីព្រោះសន្និសីទប្រធានសភានៃអន្តរសភាដែលកម្ពុជាធ្វើម្ចាស់ផ្ទះមានសារសំខាន់ណាស់ ពោលគឺកម្ពុជាមិនបញ្ឈប់យន្តការការទូត ឬក៏គោលការដោះស្រាយដោយសន្តិវិធីលើបញ្ហាជម្លោះព្រំដែនជាមួយថៃត្រឹមប៉ុណ្ណឹងទេ។ ឯកឧត្តម ញឹក...
ភ្នំពេញ៖ នាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគណៈមេប្រយោគទូទាំងប្រទេស បានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាវិន័យ ស្ដីពីការឆ្លើយតបនឹងបាតុភាពមិនប្រក្រតីក្នុងពេលប្រឡង និងក្រោយពេលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ១០ សីហា ២០២៦ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម...
បាត់ដំបង៖ លោក ខៃ សុដា ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង បានបញ្ជាក់ពីមូលហេតុនៃការហក់ឡើងកម្ពស់ទឹកស្ទឹងសង្កែ និងអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋរស់នៅតាមបណ្តោយស្ទឹងសង្កែ ពិសេសអ្នកស្រុកឯកភ្នំបង្កើនការប្រុងប្រយ័ត្នខ្ពស់។ លោក ខៃ សុដា បានឱ្យដឹងនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦នេះថា ទឹកជំនន់ស្ទឹងសង្កែបានមកពីប្រភពពីរគឺ ស្ទឹងគ្រញូង និងស្ទឹងបរឡាងនៃស្រុកសំឡូត។ការហក់ឡើងកម្ពស់ទឹកស្ទឹងសង្កែដោយសារនៅថ្ងៃទី២៨ដល់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦មានភ្លៀងធ្លាក់ខ្លាំងនៅផ្នែកខាងលើនៃស្រុកសំឡូតហើយទឹកបានហូរចូលអាងសេកសកហួសសមត្ថភាពស្តុកទើបតម្រូវឱ្យបើកទ្វារទឹកចូលស្ទឹងសង្កែ។ លោក ខៃ សុដា បញ្ជាក់បន្ថែមថា ការហក់ឡើងនៃកម្ពស់ទឹកស្ទឹងសង្កែបណ្ដាលឱ្យមានការលិចលង់នៅតំបន់ខ្លះៗនៅស្រុកឯកភ្នំ។ លោកប្រធានមន្ទីរ...
កំពង់ផែស្វយ័តភ្នំពេញ នៅក្នុងរយៈពេល៧ខែ ឆ្នាំ២០២៦ ទទួលបានបរិមាណកុងតឺន័រឆ្លងកាត់ សម្រេចបានជាង ៤១ ម៉ឺន TEUs កើនឡើង ២៧ ភាគរយ ធៀបរយៈពេលដូចគ្នានិងឆ្នាំមុន ក្នុងនោះប្រភេទទំនិញឆ្លងកាត់សំខាន់មានវាយនភ័ណ្ឌ សម្ភារៈសំណង់ និង សម្ភារៈប្រើប្រាស់ក្នុងផ្ទះជាដើម។ លោកស្រី ហ៊ឺ ផានិន អគ្គនាយករងអាជីវកម្ម និងប្រតិបត្តិការផែនៃកំពង់ផែស្វយ័តភ្នំពេញ (ក.ស.ភ.) លើកឡើងក្នុងបទ បង្ហាញ ស្តីពីកាលានុវត្តភាពភស្តុភាររកម្មកម្ពុជា នៅក្នុងវេទិកាធុរកិច្ច...
ក្រោយពេលកម្ពុជារៀបចំធ្វើជាម្ចាស់សន្និសីទប្រធានសភា នៃអន្តរសភា លើកទី២ (ISC-2) កាលពីចុងសប្តាហ៍មុន បញ្ចប់ទៅដោយជោគជ័យ ពលរដ្ឋរស់ខ្មែររស់នៅសហរដ្ឋអាម៉េរិកជឿជាក់ថា ប្រទេសកម្ពុជានឹងមានកិត្យានុភាពបន្ថែមទៀតនៅក្នុងឆាកអន្តរជាតិ ជាពិសេសការបង្ហាញការពិតទៅអន្តរជាតិឱ្យបានដឹងពីប្រទេសថៃមិនគោរពច្បាប់អន្តរជាតិ ដោយបានឈ្លានពានដែនអធិបតេយ្យភាពកម្ពុជា។ តាមរយៈវីឌីអូឃ្លីបដែលBTV ទទួលបាននៅព្រឹកថ្ងៃទី៣១ខែសីហា ឆ្នាំ២០២៦នេះ ពលរដ្ឋខ្មែររស់នៅសហរដ្ឋអាម៉េរិក ក្នុងរដ្ឋ Tennessee បានលើកឡើងថា ក្នុងនាមប្រជាពលរដ្ឋខ្មែររស់នៅសហរដ្ឋអាមេរិក ក្នុងរដ្ឋ Tennessee ពួកយើងមានមោទនភាព និងសាទរចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានរៀបចំសន្និសីទប្រធានសភា នៃអន្តរសភា ប្រកបដោយជោគជ័យ។ ការរៀបចំនេះ...
ភ្នំពេញ៖ អ្នកនាំពាក្យព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានកត់សម្គាល់ដោយសោកស្តាយចំពោះសេចក្តី ថ្លែងការណ៍របស់ប្រធានព្រឹទ្ធសភាថៃ ប្រតិកម្មចំពោះប្រសាសន៍របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកសន្និសីទប្រធានសភានៃ អន្តរសភាលើកទី២ (ISC-2) នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦។ នេះបើតាម សេចក្តីប្រកាសរបស់អ្នកនាំពាក្យព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ឆ្លើយតបនឹងសេចក្តីថ្លែងការណ៍របស់ប្រធានព្រឹទ្ធសភាថៃ ចេញផ្សាយនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦នេះ។ អ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជា បញ្ជាក់ថា៖«ប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន...
ពិព័រណ៍ « ផលិតផលក្នុងស្រុក ភូមិមួយផលិតផលមួយ»ត្រូវបានធ្វើឡើងនៅខេត្តកំពង់ឆ្នាំង កាលពីរាត្រីថ្ងៃ២៩ ខែសីហា ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម ផល សុជាតិ អគ្គលេខាធិការគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ និងលោក យ៉ង់ ភារម្យ អភិបាលរងខេត្តកំពង់ឆ្នាំង ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី ជាថ្នាក់ដឹកនាំមន្ទីរអង្ភភាពជុំវិញខេត្ត អាជ្ញាធរក្រុងស្រុក សហគ្រាសធុនតូច និងមធ្យម (SME) មកពីបណ្តាខេត្តនិងរាជធានីផងដែរ ។...
ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម បានលើកឡើងថា កម្ពុជាបាននាំចេញទំនិញទៅកាន់ទីផ្សារសហរដ្ឋអាមេរិកក្នុងទំហំទឹកប្រាក់ ៩ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេល ៧ខែឆ្នាំ២០២៦ កើនឡើងជាង ៣០ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ សហរដ្ឋអាមេរិកនៅតែជាទីផ្សារនាំចេញធំជាងគេរបស់កម្ពុជា ដែលមានចំណែកទីផ្សារ ៤៣% នៃការនាំចេញសរុប។ ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា ក្នុងរយៈពេល ៧ខែឆ្នាំ២០២៦ កម្ពុជាបាននាំចេញទំនិញទៅកាន់ទីផ្សារសហរដ្ឋអាមេរិកមានទឹកប្រាក់ ៩,០៤៥ លានដុល្លារអាមេរិក...
ភ្នំពេញ៖ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) បានអញ្ជើញធ្វើបទបង្ហាញស្តីពីស្ថានភាពសំណល់យុទ្ធភណ្ឌសង្គ្រាមរបស់យោធាថៃ ដែលបានបន្សល់ទុកនៅលើបូរណភាពទឹកដីកម្ពុជា ក្នុងអំឡុងសង្គ្រាមឆ្នាំ២០២៥ ជូនដល់មន្ត្រីសេនានុព័ន្ធយោធា និងក្រុមអ្នកសង្កេតការណ៍អាស៊ាន។ បទបង្ហាញនេះប្រព្រឹត្តឡើងនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ នៅទីបញ្ជាការ CMAC ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកឧត្តមសេនីយ៍ឯក ផាត វិបុលសុភ័ក្ត្រ អគ្គនាយករង អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស ក្រសួងការពារជាតិ និងមន្ត្រីពាក់ព័ន្ធនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ជាច្រើនរូបទៀត។...
ព្រះសីហនុ៖ សម្រាប់យុវជនដែលកំពុងស្វែងរកជំនាញច្បាស់លាស់ និងឱកាសការងារនាពេលអនាគត ការជ្រើសរើសសិក្សាការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) នៅវិទ្យាស្ថានពហុបច្ចេកទេសមិត្តភាពកម្ពុជា-ចិន ខេត្តព្រះសីហនុ គឺជាជម្រើសល្អបំផុតដែលផ្តល់ទាំងចំណេះដឹង ជំនាញអនុវត្តជាក់ស្តែង និងឱកាសភ្ជាប់ទៅកាន់ទីផ្សារការងារបានឆាប់រហ័ស។ លោក ប៊ូ សំអាត នាយកវិទ្យាស្ថានពហុបច្ចេកទេសមិត្តភាពកម្ពុជា-ចិន ខេត្តព្រះសីហនុ បានលើកឡើងថា ចំណុចសំខាន់ដែលធ្វើឱ្យការសិក្សា TVET នៅវិទ្យាស្ថានមានភាពទាក់ទាញ គឺដោយសារវិទ្យាស្ថានស្ថិតនៅក្នុងតំបន់ដែលមានសក្តានុពលខ្ពស់សម្រាប់ការអភិវឌ្ឍវិស័យសេដ្ឋកិច្ច និងឧស្សាហកម្ម ដែលផ្តល់ឱកាសឱ្យសិស្ស-និស្សិតអាចភ្ជាប់ការសិក្សារបស់ខ្លួនទៅនឹងតម្រូវការជាក់ស្តែងរបស់ទីផ្សារការងារ។ លោកបានបញ្ជាក់ថា ការបណ្តុះបណ្តាលរបស់វិទ្យាស្ថាន មិនផ្តោតតែទៅលើការសិក្សាទ្រឹស្តីក្នុងថ្នាក់ប៉ុណ្ណោះទេ ប៉ុន្តែផ្តោតសំខាន់លើការអនុវត្តជាក់ស្តែងនៅក្នុងរោងជាង...