ដូចការគ្រោងទុកនាវាចម្បាំងកងទ័ពជើងទឹករបស់ប្រទេសកាណាដាដែលមានឈ្មោះថា HMCS Regina បានមកដល់កំពង់ផែស្វយ័តក្រុងព្រះសីហនុហើយ ខណៈនាវានេះនឹងធ្វើការសំចតនៅដែនសមុទ្រកម្ពុជារយៈពេលបីថ្ងៃ គឺចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦នេះ ដោយដំណើរទស្សនកិច្ចរបស់នាវានេះ គឺមានគោលបំណងរឹតចំណងមិត្តភាពជាមួយកងទ័ពជើងទឹកកម្ពុជាឲ្យកាន់តែស្និតស្នាល និងល្អប្រើសើរបន្ថែមទៀត។ នាវាចម្បាំង HMCS Reginaនេះមានប្រវែងជាង១៣៤ម៉ែត្រ ទទឹងជាង១៦ម៉ែត្រ ជម្រៅជាង៧ម៉ែត្រ និងទម្ងន់ជាង៥ពាន់តោន ផ្ទុកនាវិក២៥៥នាក់ និងមានបំពាក់អាវុធធុនធ្ងន់ទំនើបៗ ជាច្រើនដូចមីស៊ីល រ៉ូកែត កាំភ្លើងយន្ត និងឧទ្ធម្ភាគចក្រជាដើម។ បើតាមរបាយការណ៍របស់ក្រសួងការពារជាតិបានបញ្ជាក់ថាខណៈសំចតនៅកម្ពុជាប្រតិភូមេបញ្ជាការកងទ័ពជើងទឹកកាណាដា នឹងចូលជួបសម្តែងការគួរសម...
សមាគមសហគ្រិនស្ត្រីកម្ពុជា (CWEA) បើកការប្រកួតពានរង្វាន់សហគ្រិនស្ត្រីឆ្នើមប្រចាំឆ្នាំ២០២៦ ក្រោមប្រធានបទ ស្ត្រីជា ចលករនៃកំណើនប្រកបដោយចីរភាព ក្នុងគោលបំណងជំរុញលើកកម្ពស់សមត្ថភាព និងបង្កើតភាពអង់អាចក្លាហានដល់សហគ្រិនស្ត្រី លើវិស័យធុរកិច្ច។ សមាគមសហគ្រិនស្រ្តីកម្ពុជា (CWEA) នៅថ្ងៃទី ២២ ខែ កញ្ញា ឆ្នាំ ២០២៦ បានបើកកម្មវិធីប្រកួតពានរង្វាន់សហគ្រិនស្ត្រី ឆ្នើមប្រចាំឆ្នាំ២០២៦ ក្រោមប្រធានបទ “ស្ត្រីជាចលករនៃកំណើនប្រកបដោយចីរភាព” ដើម្បីជំរុញភាពអស្ចារ្យនៃស្នាដៃសហគ្រិនជា ស្រ្តី ដែលមានអាជីវកម្មដឹកនាំដោយស្រ្តី និងមានស្ត្រីជាម្ចាស់អាជីវកម្ម តាមរយៈការបង្កើនចំនួនសហគ្រិនស្ត្រីជោគជ័យកាន់តែច្រើន ដោយនឹងផ្តល់នូវផលជាវិជ្ជមានដល់ការពង្រឹងសេដ្ឋកិច្ចគ្រួសារ...
ភ្នំពេញ៖ក្នុងឱកាសអបអរសាទរខួបលើកទី៧៧ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន ដែលបានរៀបចំឡើងនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានថ្លែងថា ទំនាក់ទំនងចិន-កម្ពុជានៅតែបន្តរក្សាសន្ទុះអភិវឌ្ឍដ៏រឹងមាំ និងកាន់តែស៊ីជម្រៅលើវិស័យជាច្រើន។ ឯកឧត្តមបានសង្កត់ធ្ងន់ថា ចិន-កម្ពុជា គឺជាមិត្តភក្តិដ៏ពិតប្រាកដ និងជាដៃគូល្អ ដែលជឿទុកចិត្ត និងគាំទ្រគ្នាទៅវិញទៅមក ដែលនាំឱ្យ«ចំណងមិត្តភាពដែកថែប» រវាងប្រទេសទាំងពីរ កាន់តែរឹងមាំ និងយូរអង្វែង។ ក្នុងឱកាសអបអរសាទរខួបលើកទី៧៧ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន...
វិមានរដ្ឋសភា៖ ឯកឧត្តម អុិត សំហេង ប្រធានក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-អ៊ុយក្រែន នារសៀល ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ បានទទួលជួបពិភាក្សាការងារជាមួយ លោក Yevhen ZHUPIEYEV ភារធារីស្តីទី នៃស្ថានទូតអ៊ុយក្រែន ប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម ទទួលបន្ទុកកិច្ចការការទូតប្រចាំព្រះរាជាណាចក្រកម្ពុជាក្នុងឱកាសដែលលោកដឹកនាំគណៈ ប្រតិភូមកបំពេញទស្សនកិច្ចការងារនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦។ នៅក្នុងជំនួបនេះ ភាគីទាំងពីរបាន ពិភាក្សា និងផ្លាស់ប្តូរយោបល់លើការពង្រឹងទំនាក់ទំនងទ្វេភាគី...
បណ្ដាញOnline Scams ធំៗ នៅខេត្តព្រៃវែង និងខេត្តស្វាយរៀង ត្រូវបានបង្រ្កាប និងអាជ្ញាធរខេត្តទាំងពីរ បន្តតាមបង្រ្កាបក្រុមបំបែកខ្លួនទាំងនេះ។នេះបើតាមការអះអាងរបស់អាជ្ញាធរខេត្តទាំងពីរ។ មានប្រសាសន៍ប្រាប់អ្នកសារព័ត៌មាន និងអន្តរជាតិ លោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង បានថ្លែងថា បច្ចុប្បន្ននៅមូលដ្ឋានខេត្តព្រៃវែងមិនមានមជ្ឈមណ្ឌលឆបោកអនឡាញធំៗទៀតទេ ប៉ុន្តែបណ្តាញឆបោកនេះបានបំបែកខ្លួនទៅជាក្រុមតូចៗ។យ៉ាងណាក្តី សមត្ថកិច្ចបាន និងកំពុងបន្តពង្រឹងវិធានការរដ្ឋបាលជាប្រចាំ ដើម្បីបង្រ្កាប និងទប់ស្កាត់ក្រុមឆបោកអនឡាញបំបែកខ្លួននេះ។ ការលើកឡើងរបស់អភិបាលខេត្តព្រៃវែង យ៉ាងដូច្នេះ ក្នុងពេលក្រសួងព័ត៌មាន សហការជាមួយគណៈកម្មការចំពោះកិច្ចប្រយុទ្ឋប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត...
(រាជធានីភ្នំពេញ) ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្នាក់ការអាជ្ញាធរមីន ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អាជ្ញាធរមីន បានទទួលជួបពិភាក្សាការងារជាមួយ លោក Rune Kristian Dale-Andresen នាយកផ្នែកអន្តរជាតិ និងលោក Hans Peter Risser នាយកប្រចាំប្រទេស នៃអង្គការជំនួយប្រជាពលរដ្ឋន័រវេស (NPA) ដើម្បីពង្រឹងភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការក្នុងវិស័យសកម្មភាពមីននៅកម្ពុជា។ ក្នុងជំនួបនេះ...
នៅសល់ពេលមិនដល់ពីរខែទៀតទេ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១៤-១៦ ខែវិច្ឆិកា ឆ្នាំ២០២៦។ ព្រឹត្តិការណ៍អន្តរជាតិនេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី និងសម្រាប់ការលើកកម្ពស់ហ្វ្រង់កូហ្វូនីនៅអាស៊ី។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានដឹកនាំកិច្ចប្រជុំលើកទី៧ នៃគណៈកម្មការជាតិហ្វ្រង់កូហ្វូនី នៅទីស្តីការក្រសួងនៅរសៀលថ្ងៃទី២១ ខែកញ្ញ្ញា ឆ្នាំ២០២៦។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីរដ្ឋមន្ត្រីក្រសួងព័ត៌មាន រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមទាំងតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ។ កិច្ចប្រជុំដើម្បីពិនិត្យវឌ្ឍនភាពការងារក្នុងដំណើរការនៃការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០...
នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា នារសៀលថ្ងៃចន្ទ ១០កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ ឯកឧត្តម ជា...
នាព្រឹកថ្ងៃចន្ទ ទី២១ ខែកញ្ញា ឆ្នាំ២០២៦ ក្រសួងមុខងារសាធារណៈ បានអនុវត្តរបបកិច្ចប្រជុំរបស់ខ្លួន ដើម្បីពិនិត្យតាមដានវឌ្ឍនាភាពការងារនូវសមិទ្ធផលសម្រេចបាន បញ្ហាប្រឈម ប្រចាំនព្វមាស ឆ្នាំ២០២៦ និងលើកទិសដៅការងារខែបន្ត។ កិច្ចប្រជុំដឹកនាំដោយ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ នៅគណៈកម្មការកែទម្រង់រដ្ឋបាលសាធារណៈ ដោយមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញ ព្រមទាំងមន្ទីរមុខងារសាធារណៈរាជធានី-ខេត្តទាំង២៥ តាមប្រព័ន្ធអនឡាញ ជាច្រើនរូប។ សម្រាប់រយៈពេល៩ខែកន្លងមកនេះ តាមរយៈរបាយការណ៍...
ស្វាយរៀង៖ នៅរសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ អ្នកយកព័ត៌មានជាតិ និងអន្តរជាតិជិត ៧៩នាក់ មកពី៣៩អង្គភាព បានបន្តធ្វើដំណើរទៅដល់កាស៊ីណូមួយទៀតនៅក្រុងបាវិត ដែលជាកន្លែងប្រព្រឹត្តបទល្មើស Online Scams និងត្រូវបានកម្លាំងសមត្ថកិច្ចចុះបង្ក្រាបកាលពីពេលកន្លងទៅ។ កាស៊ីណូនេះមានឈ្មោះ «Golden Galaxy» ស្ថិតនៅសង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ដែលម្ចាស់ទីតាំងជាជនជាតិចិនមានឈ្មោះ ហុង ស៊ីងជឺ ហើយមានជនជាតិវៀតណាម ២នាក់ ដែលបានជួលបន្ត និងយកទៅរៀបចំ...