ភ្នំពេញ៖ ប្រទេសជប៉ុនបានស្នើដល់រដ្ឋាភិបាលកម្ពុជាឱ្យពិនិត្យលទ្ធភាពផ្តល់ការលើកលែងទិដ្ឋាការដល់ភ្ញៀវទេសចរជប៉ុន ហើយជប៉ុនសន្យាជួយផ្សព្វផ្សាយសក្តានុពលទេសចរណ៍របស់កម្ពុជាទៅកាន់ប្រជាពលរដ្ឋជប៉ុន។ ឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា បានស្នើសុំដូចនេះ ទៅកាន់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅក្នុងជំនួបសម្តែងការគួរសម និងជំរាបលា ក្នុងឱកាសដែលឯកឧត្តមបានបញ្ចប់អាណត្តិបេសកកម្មការទូតនៅកម្ពុជា នាទីស្ដីការក្រសួងទេសចរណ៍ កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦។ ក្នុងជំនួបនេះ ឯកឧត្តមឯកអគ្គរាជទូត បានថ្លែងអំណរគុណចំពោះកិច្ចសហការយ៉ាងជិតស្និទ្ធពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងទេសចរណ៍កន្លងមក ព្រមទាំងបានបញ្ជាក់ពីការបន្តគាំទ្រការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ...
ភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ទី១០ ខែកក្កដា ឆ្នាំ២០២៦ នៅផ្សារទំនើប អ៊ីអន ម៉ល ភ្នំពេញ រាជធានីភ្នំពេញ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធ “ពិព័រណ៍ទុរេន និងផ្លែឈើក្នុងស្រុក (Durian and Seasonal Fruits Festival 2026)” ដែលពិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម គី...
ប្រធាន JDI ចែករំលែកនូវកត្តាគន្លឹះ និងបទពិសោធន៍អន្តរជាតិដល់កម្ពុជា ដើម្បីបានជាធាតុចូល សម្រាប់ការរៀបចំផែនការមេ ស្របតាមស្តង់ដារអន្តរជាតិ ប្រកបដោយភាពទាក់ទាញបំផុត ក្នុងការបង្កើតទំនុកចិត្តខ្ពស់ និងឆ្លើយតបទៅតម្រូវការរបស់វិនិយោគិនពី ប្រទេសជប៉ុន ក្នុងការសម្រេចចិត្តជ្រើសរើសកម្ពុជាជាគោលដៅវិនិយោគយុទ្ធសាស្ត្រ។ លោកបណ្ឌិត Shoichi Kobayashi ស្ថាបនិក និងជាប្រធានវិទ្យាស្ថានអភិវឌ្ឍន៍ជប៉ុន (JDI) ជាស្ថាប័នសិក្សាស្រាវជ្រាវ និង ពិគ្រោះយោបល់ឯករាជ្យ មានឯកទេសលើវិស័យអភិវឌ្ឍន៍អន្តរជាតិ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦នេះ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ...
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦នេះ គណៈកម្មការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រី កំពុងចុះពិនិត្យផ្ទៀងផ្ទាត់រចនាសម្ព័ន្ធ និងវត្តមានមន្ត្រី ដែលកំពុងបំពេញការងារជាក់ស្តែង នៅតាមរចនាសម្ព័ន្ធរបស់អង្គភាពចំណុះរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន។ ក្នុងដំណើរការនៃការធ្វើជំរឿនមន្ត្រីជាក់ស្តែងនេះ មានការអញ្ជើញចុះពិនិត្យ និងតាមដានជាប់ជាប្រចាំ នៅទីតាំងផ្ទាល់ដោយ ឯកឧត្តម ខៀវ ច័ន្ទប៊ុនធឿន រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការជំរឿនមន្ត្រីជាក់ស្តែង។ ជាក់ស្តែងសម្រាប់ការចុះធ្វើជំរឿនមន្ត្រីជាក់ស្តែងនេះ...
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ប៉ែន បូណា បានថ្លែងតាមរយៈសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦នេះថា ស្ថានការណ៍វិវត្តថ្មីៗនៅតាមព្រំដែនកម្ពុជា-ថៃ នៅតែជាកិច្ចការងារការទូតសកម្មរបស់រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ដើម្បីការពារអធិបតេយ្យភាព បូរណភាពទឹកដី និងប្រជាជន។ ឯកឧត្តមបានបញ្ជាក់ថា ជាក់ស្តែង ក្នុងជំនួបទទួលសម្តែងការគួរសមពីភារធារីស្តីទីនៃស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជា កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានប្រាប់ដៃគូសន្ទនាអំពីស្ថានការណ៍វិវត្តថ្មីៗនៅតាមបណ្តោយព្រំដែន និងបានបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តឥតងាករេរបស់កម្ពុជា ក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី ដោយអនុលោមតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់។...
នាយកដ្ឋានស៊ើបអង្កេត និង អនុវត្ត នីតិវិធី ធ្វើការ បណ្តេញ ជនជាតិថៃ សរុបចំនួន ៧៩នាក់ ស្រី៣៤នាក់ ពាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) គ្មានលិខិតឆ្លងដែន លួចស្នាក់នៅដោយខុសច្បាប់ ត្រូវបានបណ្ដេញចេញ តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត (ខេត្តបន្ទាយមានជ័យ)នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ ។ អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានបញ្ជាក់ថា ការបណ្ដេញចេញជនជាតិបរទេសខាងលើនេះ គឺជាការអនុវត្តតាមវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់របស់ សម្ដេចមហាបរវធិបតី...
ជាថ្មីម្តងទៀត ពលរដ្ឋរស់នៅតំបន់ថ្មដា ក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ បានទទូចដល់អន្តរជាតិឱ្យដាក់សម្ពាធលើប្រទេសថៃឱ្យដកថយចេញពីទឹកដីកម្ពុជា។ ពលរដ្ឋរស់នៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ នៅរសៀលថ្ងៃទី០៩ខែកក្កដា ឆ្នាំ២០២៦នេះ បានប្រាប់BTVឱ្យដឹងថា ពេលឃើញយោធាថៃបានដាក់ទូរកុងតឺន័រ បន្លាលួស និងពង្រាយកងទ័ពនៅតំបន់ថ្មដាគឺមានអារម្មណ៍ឈឺចាប់ ព្រោះទីនេះជារបស់ទឹកដីកម្ពុជា។លើសពីនេះ ពលរដ្ឋទាំងនោះ ទទូចដល់អន្តរជាតិឱ្យដាក់សម្ពាធលើប្រទេសថៃដកកងទ័ពចេញពីទឹកដីកម្ពុជា ដោយងាកមកដោះស្រាយបញ្ហាព្រំដែនតាមច្បាប់អន្តរជាតិ។ (ពលរដ្ឋបានបង្ហាញអារម្មណ៍សោកស្ដាយដែលបាត់បង់ទីកន្លែងដែលធ្លាប់តែមានមនុស្សអ៊ូអរ ឥឡូវប្រែជាស្ងាត់ ការលក់ដូរក៏ស្ងាត់ដែរ។ ចង់ឱ្យពួកថៃយកទូកុងទីន័រ បន្លាលួសចេញវិញ ដើម្បីពលរដ្ឋអាចរកស៊ីបានដូចដើមវិញ តែមិនដឹងថាពេលណាពួកថៃនឹងយកចេញនោះទេ។ ប្រជាពលរដ្ឋខ្មែរនៅតំបន់នេះឥឡូវពិបាកណាស់...
ក្រុមការងារជំនាញនៃអាជ្ញាធរជាតិអប្សរា កំពុងបន្តជួសជុលកាំជណ្តើរ និងច្រាំងស្រះទឹកខាងជើង របស់ប្រាសាទអង្គរវត្ត ដើម្បីសង្គ្រោះរចនាសម្ព័ន្ធបុរាណ ដែលកំពុងរងការខូចខាត និងលើកតម្លៃទេសភាពឡើងវិញ។ ដំណើរការជួសជុលដំណាក់កាលទី៦នេះ បានចាប់ផ្តើមតាំងពីពាក់កណ្ដាលខែឧសភា ឆ្នាំ២០២៦ ហើយគ្រោងនឹងបញ្ចប់នៅក្នុងឆ្នាំ២០២៦នេះ។ លោកស្រី ភិន វិជ្ជាសុច្ចរ៉ា មន្ត្រីបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា បច្ចុប្បន្នក្រុមការងាររបស់លោកស្រី កំពុងជួសជុលកាំជណ្ដើរ និងច្រាំងស្រះទឹកខាងជើងរបស់ប្រាសាទអង្គរវត្ត ក្នុងដំណាក់កាលទី៦ ដែលមានប្រវែង ៥៦ម៉ែត្រ ជាដំណាក់កាលបញ្ចប់។ បច្ចុប្បន្ននេះ...
ក្រសួងបរិស្ថាន បានចាប់ផ្ដើមចែកដើមឈើប្រមាណជាង ៥លានដើមដោយមិនគិតថ្លៃ ជូនដល់ប្រជាពលរដ្ឋយកទៅដាំដុះ។ ដើមឈើដែលផ្ដល់ជូនដោយមិនគិតថ្លៃនេះ មានទាំងដើមឈើប្រណីត ដើមឈើហូបផ្លែ ក៏ដូចជាដើមឈើលម្អ ដែលប្រជាពលរដ្ឋអាចទៅយកបានចាប់ពីថ្ងៃទី ១០ រហូតដល់ថ្ងៃទី ១៣ កក្កដា ឆ្នាំ ២០២៦។ ក្រសួងបរិស្ថាន បានរៀបចំពិព័រណ៍ ពន្លកបៃតង ដែលមានការដាក់តាំងបង្ហាញ និងចែកជូនដើមឈើរហូតដល់ជាង ៥លានដើម ដោយមិនគិតថ្លៃ ជូនប្រជាពលរដ្ឋ។ ការចែកជូនដើមឈើដោយមិនគិតថ្លៃនេះ ចាប់ផ្ដើមពីថ្ងៃទី ១០...
ក្នុងដំណើរអញ្ជើញចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាក្នុងបណ្តាខេត្តភូមិភាគឥសាន ចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី៩ ខែកក្កដា ឆ្នាំ ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានសាទរនិងកោតសរសើរចំពោះការអភិវឌ្ឍន៍រីកចម្រើនក្នុងបណ្តាខេត្តនីមួយៗ ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងមានការចូលរួមយ៉ាងសកម្មពីប្រជាពលរដ្ឋ។ ទន្ទឹមនឹងនោះ សម្តេចតេជោក៏បានណែនាំ និងដាស់តឿនក្រើនរម្លឹកអាជ្ញាធរមូលដ្ឋានក្នុងខេត្តនីមួយៗឱ្យយកចិត្តទុកដាក់លើបញ្ហាសំខាន់ៗជាច្រើនដើម្បីការពារផលប្រយោជន៍ប្រជាពលរដ្ឋ ជាពិសេសត្រូវយកចិត្តទុកដាក់អំពីសុខទុក្ខគ្រួសាររបស់កងទ័ពកំពុងឈរជើងការពារទឹកដី គ្រួសារយុទ្ធជនពលី និងអតីតយុទ្ធជន។ សម្តេចតេជោតែងតែលើកបង្ហាញពីវីរភាព និងគុណបំណាច់ដ៏ធំធេងរបស់វីរកងទ័ពចំពោះជាតិមាតុភូមិពីព្រោះពួកគេបានយកទ្រូងទៅពាំងដើម្បីការពារជាតិមាតុភូមិ...