នៅល្ងាចថ្ងៃទី១៨ ខែកញ្ញានេះ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និង ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសហព័ន្ធរុស្ស៊ីប្រចាំនៅកម្ពុជា បានអញ្ជើញប្រកាសបើកដំណើរការផ្លូវការ “ផែនទីបង្ហាញផ្លូវទេសចរណ៍កម្ពុជាទៅកាន់ទីផ្សាររុស្ស៊ី” ដើម្បីជំរុញការផ្សព្វផ្សាយទេសចរណ៍ និងពាណិជ្ជកម្ម កម្ពុជានៅសហព័ន្ធរុស្ស៊ី និងទាក់ទាញអ្នកវិនិយោគទុន និងភ្ញៀវទេសចររុស្ស៊ី អញ្ជើញមកបណ្តាក់ទុន និងធ្វើដំណើរកម្សាន្តទេសចរណ៍មកកម្ពុជា។ នៅក្នុងដំណើរការអនុវត្តកម្មវិធី”ផែនទីបង្ហាញផ្លូវទេសចរណ៍កម្ពុជាទៅកាន់ទីផ្សាររុស្ស៊ី”នេះ ក្រសួងទេសចរណ៍ និងស្ថានទូតរុស្ស៊ី ក៏បានជំរុញឲ្យមានការងារជាខ្សែច្រវ៉ាក់ដែលមានភាពប្រទាក់ក្រឡាគ្នា ចាប់ពីការផ្សព្វផ្សាយទីផ្សារ ការចងក្រងកញ្ចប់ទេសចរណ៍ ការភ្ជាប់ដៃគូក្រុមហ៊ុនទេសចរណ៍ ក្រុមហ៊ុនអាកាសចរណ៍ ប្រតិបត្តិករទេសចរណ៍រុស្ស៊ី ការប្រើប្រាស់ប្រព័ន្ធឌីជីថល ពង្រីកទីផ្សារនិយាយភាសារុស្ស៊ី ការចូលរួមពីអ្នកផលិតមាតិការទេសចរណ៍ ការពង្រឹងភាពងាយស្រួលការធ្វើដំណើរ...
ភ្នំពេញ៖ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦នេះ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលជំនាញអធិការកិច្ចជំនាន់៨ វគ្គ៣ ដែលរៀបចំដោយវិទ្យាស្ថានជាតិអធិការកិច្ច សម្រាប់សិក្ខាកាមចំនួន៥០នាក់ ដែលជាមន្រ្តីរាជការនៃក្រសួងអធិការកិច្ច និងក្រសួង ស្ថាប័ន នានា ព្រមទាំងមន្ទីរអធិការកិច្ច រាជធានី ខេត្ត ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីរាជការជាច្រើនរូប នៅទីស្ដីការក្រសួងអធិការកិច្ច។ ថ្លែងក្នុងពិធីដ៏មានសារៈសំខាន់នេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការកោតសរសើរចំពោះគណៈគ្រប់គ្រងវគ្គ គ្រូឧទ្ទេស...
កម្ពុជាមានឆន្ទៈពិតប្រាដកបង្រ្កាប Online scams និងបង្ហាញទៅអន្តរជាតិឱ្យដឹងកាន់តែច្បាស់តាមរយៈសន្និសីទអន្តរជាតិស្តីពី «ការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ICCOS)» ដែលកម្ពុជារៀបចំធ្វើជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី២៣ដល់ថ្ងៃទី២៤ខែកញ្ញា ឆ្នាំ២០២៦ ស្ថិតនៅរាជធានីភ្នំពេញ។ នៅក្នុងសន្និសីទសារព័ត៌មានស្តីពីការធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំ «សន្និសីទអន្តជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» នៅរសៀលថ្ងៃទី១៨ខែកញ្ញាម្សលមិញ ស្ថិតនៅទីស្តីការក្រសួងព័ត៌មាន ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានថ្លែងថា បញ្ហាOnline scams មិនបានផ្តល់ផលប្រយោជន៍អ្វីដល់ប្រទេសកម្ពុជានោះទេ ផ្ទុយទៅវិញវាបានបំផ្លិចបំផ្លាញមុខមាត់ប្រទេសកម្ពុជាក្នុងឆាកអន្តរជាតិ និងប៉ះពាល់ផ្សេងៗទៀត អញ្ជឹងបានរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចធិបតី...
កម្មវិធី សំណេរអង្គរ លើកទី៤ ដែលគ្រោងនឹងប្រារព្ធឡើងនាដើមខែមករា ឆ្នាំ២០២៧ ខាងមុខ មិនត្រឹមតែដើរតួនាទីក្នុងការលើកកម្ពស់អក្សរសាស្រ្ដជាតិប៉ុណ្ណោះទេ តែថែមទាំងឆ្លុះបញ្ចាំងពីគុណតម្លៃ នយោបាយឈ្នះ-ឈ្នះ ការបង្រួបបង្រួម និងការអភិវឌ្ឍជាតិ។ លោក លីម ប៊ុនហុក គណៈកម្មការរៀបចំសំណេរអង្គរ កាលពីរសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពី កម្មវិធី សំណេរអង្គរ លើកទី៤ ឆ្នាំ២០២៧ បានឱ្យដឹងថា សំណេរអង្គរ...
ភ្នំពេញ ៖ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានធ្វើការបណ្ដេញជនជាតិថៃសរុបចំនួន ១១នាក់ ក្នុងនោះស្រី០៥នាក់ ចេញពីប្រទេសកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦។ នាយកដ្ឋានអន្តោប្រវេសន៍បានបញ្ជាក់ថា ការបណ្តេញចេញនេះ ធ្វើឡើងបន្ទាប់ពីសមត្ថកិច្ចរកឃើញថា ពួកគេពាក់ព័ន្ធការលួចឆ្លងដែន លួចស្នាក់នៅធ្វើការងារ កាន់កាប់ និងប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត ក្នុងព្រះរាជាណាចក្រកម្ពុជា។ ប្រតិបត្តិការបណ្ដេញចេញជនជាតិបរទេសខុសច្បាប់នេះ គឺជាការអនុវត្តតាមបទបញ្ជា និងវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន...
ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ជាថ្មីថា កម្ពុជាមិនមានការអនុញ្ញាតឱ្យនាំចូលសាច់ជ្រូកបង្កក ឬជ្រូករស់ពីប្រទេសវៀតណាម និងឡាវឡើយ ដោយវិធានការនេះត្រូវបានអនុវត្តតាំងពីមុនពេលមានរបាយការណ៍អំពីការផ្ទុះឡើងនៃជំងឺប៉េស្តជ្រូកអាហ្វ្រិក (ASF) នៅប្រទេសទាំងពីរ។ ក្រសួងអះអាងថា អាជ្ញាធរជំនាញនៅតាមព្រំដែនកំពុងបន្តរឹតបន្តឹងការត្រួតពិនិត្យ និងចរាចរណ៍សត្វ ដើម្បីទប់ស្កាត់ហានិភ័យនៃការឆ្លងជំងឺ និងការពារសុវត្ថិភាពចំណីអាហារ ព្រមទាំងផលប្រយោជន៍របស់អ្នកចិញ្ចឹមសត្វក្នុងស្រុក។ ឯកឧត្តម ឃីម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា ក្រសួងកសិកម្ម...
សូមលោកអ្នកត្រៀមខ្លួនឱ្យរួចរាល់ដើម្បីចូលរួមទទួលយកបទពិសោធន៍ដ៏រំភើប និងស្ញប់ស្ញែងបំផុតចំពោះទេពកោសល្យស្នាដៃនៃបុព្វបុរសខ្មែរ នៅដើមសប្តាហ៍ខាងមុខ។ ព្រឹត្តិការណ៍ សមរាត្រី (Angkor Equinox) នារដូវវស្សាឆ្នាំ២០២៦ នឹងឈានចូលមកដល់នៅដើមសប្តាហ៍ក្រោយនេះ។ នេះជាបាតុភូតធម្មជាតិដ៏អស្ចារ្យដែលថ្ងៃនិងយប់មានរយៈពេលស្មើគ្នា ហើយជាពេលវេលាដែលពន្លឺព្រះអាទិត្យពណ៌មាស នឹងរះឡើងត្រង់ចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្តយ៉ាងល្អឯក។ ទិដ្ឋភាពដ៏អស្ចារ្យនេះ មិនត្រឹមតែជាសម្រស់ធម្មជាតិដ៏កម្របានឃើញប៉ុណ្ណោះទេ ប៉ុន្តែជាភស្តុតាងរស់បង្ហាញពីចំណេះដឹងផ្នែកតារាសាស្ត្រ គណិតវិទ្យា និងស្ថាបត្យកម្មដ៏កំពូលគ្មានពីររបស់ដូនតាខ្មែរក្នុងការកសាងប្រាសាទប្រវត្តិសាស្ត្រនេះឡើង។ សូមជូនព័ត៌មានសម្រាប់ការចូលរួមទស្សនា៖ – កាលបរិច្ឆេទដែលអាចទស្សនាបាន៖ ចាប់ពីថ្ងៃទី២១ ដល់ ២៣ ខែកញ្ញា ឆ្នាំ២០២៦ –...
នាយិការថ្មីនៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) បានបង្ហាញនូវការគាំទ្រចំពោះការអភិវឌ្ឍនៅកម្ពុជា ក្នុងនោះ AFD នៅតែ រក្សាកិច្ចសហប្រតិបត្តិការហិរញ្ញប្បទានលើគម្រោងអភិវឌ្ឍន៍ ក្នុងវិស័យអាទិភាពដែលមានស្រាប់ ស្របតាមគោលនយោបាយរបស់ រាជរដ្ឋាភិបាលកម្ពុជា។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦, បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកស្រី Laetitia HABCHI នាយិការថ្មី នៃទីភ្នាក់ងារបារាំង សម្រាប់អភិវឌ្ឍន៍...
ដំណើរការចរចាកំណត់ប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងកាបូប សម្រាប់ឆ្នាំ២០២៧ បានបន្តឈានដល់កិច្ចប្រជុំលើកទី៣ហើយ ដោយភាគីសហជីពតំណាងកម្មករនិយោជិត នៅតែបន្តរក្សាជំហរ និងបង្ហាញតួលេខស្នើសុំពីរផ្សេងគ្នា។ នៅក្នុងកិច្ចប្រជុំពិភាក្សាប្រាក់ឈ្នួលអប្បបរមានេះ ភាគីសហជីពភាគច្រើន បានរក្សាសំណើដំឡើងចំនួន ១៥,៣ ដុល្លារអាម៉េរិក ដែលធ្វើឱ្យប្រាក់ឈ្នួលកើនដល់ ២២៥,៣ ដុល្លារ។ ខណៈភាគីសហជីពមួយចំនួនទៀត បានបន្តទាមទារតួលេខខ្ពស់ជាងនេះ គឺដំឡើងរហូតដល់ ៤០,៦ ដុល្លារអាម៉េរិក ដែលធ្វើឱ្យតួលេខសរុបកើនដល់ ២៥០,6 ដុល្លារ។ ដោយឡែក...
ភ្នំពេញ៖ គិតត្រឹមកិច្ចប្រជុំត្រីភាគី លើកទី៣ របស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ដើម្បីពិភាក្សាកំណត់តួលេខប្រាក់ឈ្នួលកម្មករកាត់ដេរ នៅរសៀលថ្ងៃនេះ បានបញ្ចប់ទៅដោយពុំទាន់មានការប្រែប្រួលតួលេខណាមួយឡើយ ពោលគឺភាគីទាំងពីរនៅតែបន្តរក្សាគោលជំហររៀងៗខ្លួនយ៉ាងរឹងមាំ។ ជាលទ្ធផលដូចទៅនឹងកិច្ចប្រជុំលើកទី២កន្លងទៅដែរ គឺតំណាងកម្មករនិយោជិត បានស្នើនូវតួលេខកំណើនរបស់ខ្លួនពីរផ្សេងៗគ្នា ដែលសហជីពភាគច្រើនស្នើតួលេខ កំណើន ១៥,៣ដុល្លារ និងមួយចំនួនទៀតស្នើតួលេខកំណើន ៤០,៦ដុល្លារ លើតួលេខបច្ចុប្បន្ន ខណៈតំណាងភាគី និយោជកបានស្នើរក្សាតួលេខដដែល គឺចំនួន ២១០ដុល្លារ។ សូមជំរាបជូនថា ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា នឹងបើកកិច្ចប្រជុំនេះបន្តទៀត ដើម្បីពិភាក្សាកំណត់តួលេខប្រាក់ឈ្នួលកម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ...