ក្រសួងបរិស្ថាន ក្រោមកិច្ចសហការជាមួយកម្មវិធីបរិស្ថានសហប្រជាជាតិ(UNEP) និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិប្រចាំកម្ពុជា (UNDP Cambodia) បានរៀបចំសិក្ខាសាលាប្រកាសចាប់ ផ្តើមអនុវត្តគម្រោងពេញលេញ នៃកម្មវិធីកុមារសកល ស្តីពី «ការ លុបបំបាត់ការប្រើប្រាស់សារធាតុគ្រោះថ្នាក់ នៅក្នុងខ្សែចង្វាក់ផលិតកម្ម ក្នុងវិស័យវាយនភណ្ឌ និងសំណង់ » ក្រោមជំនួយហិរញ្ញវត្ថុពីមូលនិធិបរិស្ថានសកល (GEF) ក្រោមអធិបតីភាពឯកឧត្តម ដាញ់ សេរី អគ្គនាយកនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន និងមានការចូលរួមពីក្រសួង/ស្ថាប័ន ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល គ្រឹះស្ថានអប់រំស្រាវជ្រាវ សមាគម...
នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦នេះ ក្រុមហ៊ុន V-KETI បានរៀបចំពិធីបើកការរដ្ឋានសាងសង់រោងចក្រកែច្នៃជ័រកៅស៊ូ ដែលមានទីតាំងនៅភូមិគ្រញូងសែនជ័យ ឃុំគ្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងបង្កើតការងារនៅមូលដ្ឋាន។ ពិធីនេះដែរ ប្រព្រឹត្តទៅក្រោមអធិបតីភាពលោក គង់ គឹមនី អភិបាលរងខេត្ត និងមានការចូលរួមពីមន្ទីរជំនាញពាក់ព័ន្ធ និងតំណាងក្រុមហ៊ុន កម្មករនិយោជិកផងដែរ។ លោក គង់ គឹមនី អភិបាលរងខេត្ត មានប្រសាសន៍ឱ្យដឹងថា ការបង្កើតរោងចក្រកែច្នៃជ័រកៅស៊ូធម្មជាតិ...
អាជ្ញាធរជាតិអប្សរា ដែលសហការជាមួយអង្គការមរតកវប្បធម៌ខ្មែរ (KHMER HERITAGE ORGANIZATION) ហៅកាត់ថា (KHO) បានបន្តបើកវគ្គបណ្តុះបណ្តាលស្ដីពី ការអប់រំបេតិកភណ្ឌដល់សិស្សានុសិស្សថ្នាក់ទី១១ នៃវិទ្យាល័យហ៊ុន សែន ប្រាសាទបាគង ចំនួន៥០នាក់ ដែលធ្វើឡើងនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦។ ក្នុងឱកាសនោះ លោក អ៊ឺម សុខរិទ្ធី មានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលស្ដីពីការអប់រំបេតិកភណ្ឌ គឺជាកម្មវិធីពិសេសសម្រាប់យុវជនដែលរស់នៅក្នុងតំបន់អង្គរ ដើម្បីស្គាល់ខ្លួនឯងឱ្យច្បាស់ ហើយយល់ដឹងពីតម្លៃនៃកេរមរតកដូនតាដែលបានបន្សល់ទុក ព្រមទាំងរៀបចំខ្លួន សម្រាប់ធ្វើជាអ្នកបន្តវេនអភិរក្ស...
មណ្ឌលគិរី៖ បងប្អូនជនជាតិដើមភាគតិចព្នង ដែលកំពុងរស់នៅជាសហគមន៍ ស្ថិតក្នុងខេត្តមណ្ឌលគិរី បានបង្ហាញការសប្បាយរីករាយ នៅពេលទទួលបានបណ្ណកម្មសិទ្ធិដីសមូហភាពពីរាជរដ្ឋាភិបាល ដើម្បីអាស្រ័យផល និងការប្រតិបត្តិទំនៀមទម្លាប់តជំនាន់ពីដូនតាជាដើម ។ ក្នុងឱកាស អញ្ជើញប្រគល់បណ្ណកម្មសិទ្ធិដីសមូហភាព ដល់បងប្អូនជនជាតិដើមភាគតិចព្នង ស្ថិតក្នុងភូមិឡាំម៉េះ ឃុំប៊ូស្រា ស្រុកពេជ្រាដា ស្ថិតក្នុងគម្រោងបែងចែកដីសម្បទានដើម្បីសង្គម និងសេដ្ឋកិច្ច ដំណាក់កាលទី៣ (LASED III) នៅរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម សាយ សំអាល់...
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) និងការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ កម្រិត៣ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍ជ្រោយចង្វារ។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ យុវជន និងកីឡា ចេញផ្សាយនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦។ សូមជំរាបជូនថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៨ សីហា...
(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោកស្រី Xiaoyan Qian នាយិកាអង្គការអន្តរជាតិខាងការងារ (ILO) ប្រចាំប្រទេសកម្ពុជា ឡាវ និងថៃ ដែលជាសហប្រធានក្រុមការងារបច្ចេកទេសចម្រុះ (JTWG) នៃគម្រោងកាតាលីករសកលកម្ពុជា បានធ្វើជាសហអធិបតីក្នុងកិច្ចប្រជុំ ដើម្បីជំរុញការអនុវត្តផែនទីបង្ហាញផ្លូវកម្ពុជា ស្តីពី «កាតាលីករសកលស្តីពីការងារសមរម្យ និងការគាំពារសង្គមសម្រាប់អន្តរកាលយុត្តិធម៌» រៀបចំធ្វើឡើង នាព្រឹកថ្ងៃពុធ ទី២១ ខែមករា...
នៅរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួល ជំនួបសម្តែងការគួរសមជាមួយ លោកជំទាវ ភ្លដាំងកា អាន់ឌេវ៉ា អ្នកសម្របសម្រួលប្រព័ន្ធអង្គការ សហប្រជាជាតិ (អ.ស.ប.) តែងតាំងថ្មី ប្រចាំកម្ពុជា ក្នុងឱកាសប្រគល់លិខិតសារតាំងរបស់លោកជំទាវ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្តៅ និងសម្តែងការអបអរសាទរ លោកជំទាវ ឯដាំងកា...
នៅរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជំនួបសម្ដែងការគួរសមជាមួយឯកឧត្តម Flavio Bonetti តំណាងអង្គការយូណេស្កូតែងតាំងថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសប្រគល់លិខិតសារតាំងរបស់ឯកឧត្ដម។ នៅក្នុងជំនួប ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្តៅ និងសម្តែងការអបអរសាទរចំពោះ ឯកឧត្ដម Flavio Bonetti ដែលត្រូវបានតែងតាំងជាតំណាងថ្មីនៃអង្គការយូណេស្កូ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ពីការគាំទ្ររបស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះការរួមចំណែកដ៏មានតម្លៃរបស់អង្គការយូណេស្កូ...
លោកអនុសេនីយ៍ត្រី គៀត ស៊ីម៉ាក់ នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលគោកកឋិន នៃអធិការដ្ឋាននគរបាលស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដែលរងរបួសក្នុងសមរភូមិ និងត្រូវបានទាហានថៃចាប់បាន កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ កន្លងទៅ ត្រូវបានបញ្ជូនមកមាតុភូមិវិញ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ ពេលនេះកំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យមិត្តភាព-កម្ពុជាជប៉ុន។ នៅរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ លោកឧត្ដមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានចាត់លោកឧត្តមសេនីយ៍ត្រី...
ក្រសួងបរិស្ថាន បានធ្វើការបោះបង្គោលកំណត់ព្រំប្រទល់នៅតំបន់អភិវឌ្ឍន៍គោលដៅលម្ហែបៃតងទេទឹកពុះ របស់សហគមន៍តំបន់ការពារធម្មជាតិកោដូន្តី នៃដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ ដើម្បីអនុវត្តតាមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលយកចិត្តទុកដាក់លើជីវភាពប្រជាពលរដ្ឋគ្រប់ទិសទី ក្នុងនោះការបោះបង្គោលកំណត់ព្រំ នាពេលនេះ បានជំរុញឱ្យមាន ១)ការផ្សព្វផ្សាយដល់សារធារណជនពីតំបន់គោលដៅលម្ហែបៃតងទេទឹកពុះ ប្រកបដោយសក្តានុពលធម្មជាតិ ២) ការលើកម្ពស់ការចូលរួមរបស់ប្រជាសហគមន៍មូលដ្ឋាន ក្នុងការអភិវឌ្ឍជីវភាព និងសម្រាប់ភាពជាម្ចាស់របស់សហគមន៍តទៅមុខសម្រាប់កូនចៅបន្តជំនាន់ និង៣) ការប្រើប្រាស់តំបន់នេះឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផលក្នុងការទប់ស្កាត់បទល្មើសធនធានធម្មជាតិ។ សូមបញ្ជាក់ថា ឯកឧត្តមថ្នាក់ដឹកនាំក្រសួងបរិស្ថាន អគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន នៃក្រសួងបរិស្ថាន...