បន្ទាយមានជ័យ៖នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ស្រី វុឌ្ឍី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយក្រុមការងារជំនាញថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បានចុះពិនិត្យស្ថានភាពគ្រោះរាំងស្ងួតលើដំណាំស្រូវ ស្ថិតនៅក្នុងមូលដ្ឋានឃុំសឿ ឃុំរហាត់ទឹក និងឃុំគោកបល្ល័ង្គ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។ ជាលទ្ធផលនៃការចុះពិនិត្យឃើញថា៖ទី១. ឃុំសឿ ដែលមានផ្ទៃដីដំាដុះស្រូវពូជអូអឹម-៥៤៥១ ចំនួន ៥ ៨៥០ហិកតា ផ្ទៃដីប្រមូលផលសម្រេចបាន៨០% និងផ្ទៃដីដំណំាស្រូវរងផលប៉ះពាល់ដោយគ្រោះរាំងស្ងួតមានចំនួន ២៤៤...
តាកែវ៖ នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ឆ្មក់ចុះជួបសួរសុខទុក្ខប្រជាកសិករ ដែលកំពុងបូមទឹកដាក់ស្រែ តាមប្រឡាយព្រែធំ ក្នុងភូមិសាស្ត្រស្រុកបាទី ខេត្តតាកែវ និងពិនិត្យ តាមដានការបូមទឹក តាមប្រឡាយនានា ដើម្បីសង្គ្រោះដំណាំស្រូវរបស់ប្រជាកសិករចំនួន៩ឃុំ។ សូមបញ្ជាក់ថា ស្រូវប្រាំងរបស់ប្រជាកសិករទាំង៩ឃុំនេះ មានផ្ទៃដីសរុបជាង ៤០០០ហិកតា ស្មើប្រមាណ ៣៥៨៧គ្រួសារ។ ដោយសារការស្តារប្រឡាយទឹកផ្នែកខាងលើ រដូវប្រាំងឆ្នាំនេះ អាជ្ញាធរបានជូនដំណឹងដលប្រជាពលរដ្ឋតែជាង២,០០០ហិកតា...
បន្ទាយមានជ័យ៖ ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ កម្លាំងនគរបាលទូទាំងខេត្ត ត្រូវបង្ក្រាបបទល្មើសគ្រប់ប្រភេទ ពិសេសបទល្មើសព្រហ្មទណ្ឌ និងក្មេងទំនើង សំដៅធ្វើយ៉ាងណាធានា ឲ្យបាននូវសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈសង្គម ជូនប្រជាពលរដ្ឋប្រកបដោយសុខសុវត្ថិភាព។ ជាក់ស្តែងកម្លាំងផែនជំនាញព្រហ្មទណ្ឌ បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត កម្លាំងនគរបាលប៉ុស្តិ៍ បើកប្រតិបត្តិការទ្រង់ទ្រាយធំ ត្រួតពិនិត្យ និងពង្រឹងការយាមល្បាតរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី២៦ដល់ថ្ងៃទី២៨ខែមករា ឆ្នាំ២០២៥ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនក្មេងទំនើងចំនួន២០នាក់ និងដកហូតបានម៉ូតូ កាំបិត ដាវ បានមួយចំនួនក្នុងភូមិសាស្រ្តក្រុងប៉ោយប៉ែត លើករណីបង្ករការអុកឡុកធ្វើឲ្យមានភាពវឹកវរក្នុងសង្គម។...
បាត់ដំបង៖ នាព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងគណៈប្រតិភូអមដំណើរ បានអញ្ជើញជួបសំណេះសំណាលជាមួយកសិករផលិតស្រូវផ្សព្វផ្សាយពីការចងក្រងសហគមន៍កសិកម្មទំនើប នៅស្រុកបវេល ខេត្តបាត់ដំបង។ ក្នុងដំណើរបេសកកម្មនេះ តំណាងប្រជាកសិករប្រមាណ ១០០នាក់ បានធ្វើសេចក្តីរាយការណ៍សង្ខេប ពាក់ព័ន្ធនិងការខ្វះខាតទឹកស្រោចស្រពស្រូវនៅរដូវរប្រាំង និងបានស្នើឱ្យស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងធនធានទឹក និងឧតុនិយម ជួយរកដំណោះស្រាយសង្គ្រោះស្រូវ...
ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បើកកិច្ចប្រជុំពិភាក្សារៀបចំផែនការធានាប្រភពទឹកដែលចាំបាច់ សម្រាប់ផលិតកម្មទឹកស្អាតនៅទូទាំងប្រទេស និងកាត់បន្ថយការរំខាន ដល់ការផ្គត់ផ្គង់ទឹកស្អាតនៅចុងរដូវប្រាំងខាងមុខ។ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកឡើងនៅក្នុងកិច្ចប្រជុំពិភាក្សា ដើម្បីរៀបចំផែនការធានាប្រភពទឹក ដែលចាំបាច់សម្រាប់ផលិតកម្មទឹកស្អាតនៅទូទាំងប្រទេស នៅថ្ងៃទី ២៧ ខែ មករា ឆ្នាំ ២០២៥ នេះថា ជុំវិញបញ្ហាទឹកស្អាតនេះ...
ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងនៅថ្ងៃទី២៩ ខែមករានេះថា គិតត្រឹមពេលនេះ គឺមានរយៈពេលជាង៤ខែមកហើយលើការងារការដ្ឋានប្រឡាយបឹងត្របែក ខណៈការស្ថាបនារៀបចំប្រព័ន្ធបណ្ដាញប្រឡាយ លូ សម្រេចបានជាង ៦០% នឹងគ្រោងបញ្ចប់នៅខែឧសភា ឆ្នាំ២០២៥ ខាងមុខនេះ។ ក្រសួងបញ្ជាក់ថា ស្ថានភាពប្រឡាយបឹងត្របែក មានទទឹងមធ្យម ៦ម ដែលមានសមត្ថភាពបង្ហូរទឹកត្រឹម ១២ម៉ែត្រគូបក្នុង១វិនាទីប៉ុណ្ណោះ បណ្តាលអោយក្នុងពេលទឹកភ្លៀងធ្លាក់ខ្លាំងលើសកំពស់ ៤០មមក្នុង១ម៉ោង ទឹកភ្លៀងបានលិចលង់រយៈពេលយូរនៅផ្នែកខ្លះនៃភូមិសាស្ត្រខណ្ឌបឹងកេងកង ចំការមន ៧មករា និងខណ្ឌដូនពេញ...
កម្ពុជានិងសិង្ហបុរី បន្តកិច្ចសហប្រតិបត្តិការលើកម្មសិទ្ធិឧស្សាហកម្ម ដើម្បីសម្រួលដល់ការទទួលស្គាល់កម្មសិទ្ធិបញ្ញាទៅវិញទៅមក និងជាការលើកកម្ពស់ទំនាក់ទំនងសេដ្ឋកិច្ច និងគាំទ្រប្រព័ន្ធអេកូឡូស៊ី នវានុវត្តន៍របស់កម្ពុជា តាមរយៈការកសាងសមត្ថភាព កិច្ចការពារកមុ្មសិទ្ធិបញ្ញា និងការអនុលោមតាមក្របខ័ណ្ឌអន្តរជាតិ។ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងអង្គភាពកម្មសិទ្ធិបញ្ញា សិង្ហបុរី (IPOS) នៅសប្តាហ៍កន្លងមក នេះ បានចុះហត្ថលេខា បន្តសុពលភាពនៃអនុស្សរណៈយោគយល់ ស្តីពីកិច្ចសហប្រតិបត្តិការផ្នែកកម្មសិទ្ធិឧស្សាហកម្ម, ពិធីចុះហត្ថ- លេខានេះបានធ្វើឡើងតាមប្រព័ន្ធអនឡាញ, នេះបង្ហាញពីការខិតខំប្រឹងប្រែងក្នុងការពង្រឹងការការពារកម្មសិទ្ធិបញ្ញា (IP) ក្នុងវិស័យ...
ភ្នំពេញ៖ក្រសួងបរិស្ថាននៅល្ងាចនេះ បានជូនដំណឹងបន្ថែមថា គុណភាពខ្យល់នៅកម្ពុជាចាប់ពីម៉ោង៦ព្រឹកដល់ម៉ោង៦ល្ងាចថ្ងៃនេះមានសន្ទស្សន៍ «ល្អណាស់» ខណៈកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ២១.០៦ µg/m3 ធៀបនឹងស្តង់ដា ៥០ ug/m3។ ក្រសួងបរិស្ថាន បានបញ្ជាក់ថា ភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា(Air Quality Index) សម្រាប់ថ្ងៃទី២៨ខែមករា ឆ្នាំ២០២៥ ចាប់ពីម៉ោង ៦ ព្រឹក ដល់ម៉ោង ៦ ល្ងាច ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ២១.០៦ µg/m3...
បន្ទាយមានជ័យ៖ ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បន្តអញ្ជើញចុះពិនិត្យផលប៉ះពាល់ដំណាំស្រូវរបស់កសិករដោយសារកង្វះទឹកស្រោចស្រព និងខូចខាត។ចំនួនជាង១ពាន់ហិកតា ស្ថិតក្នុងស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។ នារសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បន្តអញ្ជើញដឹកនាំក្រុមការងារ អាជ្ញាធរខេត្តបន្ទាយមានជ័យ និងមន្ទីរ-អង្គភាពពាក់ព័ន្ធ ដើម្បីពិនិត្យដំណាំស្រូវរបស់កសិករស្ថិតក្នុងឃុំចំនួន៤ នៃស្រុកមង្គលបុរី។ ក្នុងពេលចុះពិនិត្យ...
ការចំណាយលើកិច្ចពិធីចូលឆ្នាំថ្មីប្រពៃណីចិនរបស់បងប្អូនប្រជាពលរដ្ឋខ្មែរសែស្រឡាយចិននៅក្នុងឆ្នាំនេះឃើញថា កើតមានតាំងពីច្រើនថ្ងៃមុនកិច្ចពិធីចូលឆ្នាំថ្មីមកដល់ទៅទៀត តាមរយៈការកក់របស់របរសម្រាប់សែនព្រេននានាមានដូចជាជ្រូកខ្វៃជាដើម។ ករណីនេះ ត្រូវបានអ្នកស្រាវជ្រាវមើលឃើញថា ជាចំណែកសំខាន់មួយនៅក្នុងការជួយជំរុញបន្ថែមដល់កំណើនសេដ្ឋកិច្ចជាតិ។ ការចំណាយរបស់ពលរដ្ឋខ្មែរសែស្រឡាយចិននៅអំឡុងកិច្ចពិធីចូលឆ្នាំថ្មីឆ្នាំនេះឃើញថា មានទំហំ ប្រហាក់ប្រហែលនឹងឆ្នាំមុនដែរ។ នេះបើតាមបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកស្រាវជ្រាវនៅរាជបណ្ឌិត្យសភាកម្ពុជាបានមើលឃើញ។ យ៉ាងនេះក្ដីក៏លោកបណ្ឌិតបានមើលឃើញដែរថា ការចាយវាយរបស់ពលរដ្ឋ នៅក្នុងឆ្នាំថ្មីនេះ មានចំនួនច្រើនជាងឆ្នាំមុន ជាពិសេសចាប់តាំងពីការឆ្លងឆ្នាំសកលមក។ លោកបណ្ឌិតបន្ថែមថា ការចំណាយរបស់ពលរដ្ឋនៅអំឡុងចូលឆ្នាំចិននេះ គឺជាផ្នែកសំខាន់មួយនៅក្នុងការរួមចំណែកជួយដល់កំណើនសេដ្ឋកិច្ចជាតិ។ នៅរៀងរាល់ឆ្នាំយើងសង្កេតឃើញថា ពលរដ្ឋខ្មែរសែស្រឡាយចិនតែងនិយមសែនព្រេននៅអំឡុងចូលឆ្នាំថ្មីមានចំនួនច្រើនសន្ធឹកសន្ធាប់ ជាពិសេសជ្រូកខ្វៃ។ ការសែនព្រេនកាន់តែធំពីមួយឆ្នាំទៅមួយ ឆ្នាំត្រូវបានគេជឿថា...