ភ្នំពេញ ៖ ក្រសួងវប្បធម៍ និងវិចិត្រសិល្បៈ នាព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤នេះ បានរៀបចំសន្និសីទសារព័ត៌មានស្តីពី «លទ្ធផលកិច្ចប្រជុំលើកទី៤៦ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោកនៅទីក្រុងញូវដេលី សាធារណរដ្ឋឥណ្ឌា» ខណៈគណៈកម្មាធិការបេតិកភណ្ឌពិភពលោកកាន់តែមានភាពមមាញឹកនៅក្នុងកាលៈទេសៈ នៃការសម្រេចបញ្ចូលសម្បត្តិបេតិកភណ្ឌរបស់បណ្តាប្រទេសផ្សេងៗទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ នៅក្នុងសន្និសីទនេះ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានមានប្រសាសន៍បញ្ជាក់ថា កិច្ចប្រជុំនេះធ្វើឡើងជារៀងរាល់ឆ្នាំ ក្នុងគោលបំណងដើម្បីផ្តោតទៅលើការតាមដាន និងវាយតម្លៃទៅលើបេតិកភណ្ឌពិភពលោកទាំងអស់ដែលបានចុះបញ្ជីនៅក្នុងពិភពលោក ខណៈគិតមកដល់បច្ចុប្បន្ននេះ សម្បត្តិបេតិកភណ្ឌដែលបានចុះបញ្ជីមានចំនួន ១,២៣៧បេតិកភណ្ឌនៅលើពិភពលោក។ កិច្ចប្រជុំនេះ...
ភ្នំពេញ៖ នាព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញជាវាគ្មិនកិត្តិយសក្នុងកិច្ចពិភាក្សាក្រោមប្រធានបទ៖ “បរិយាកាសសេដ្ឋកិច្ច និងកាលានុវត្តភាពធុរកិច្ច នៅកម្ពុជា” (Cambodia Economic Environment and Business Opportunities) ត្រូវបានរៀបចំឡើងក្នុងវេទិកាសហគ្រិនឆ្នើម (Pinnacle Entrepreneur Forum) នៃបណ្តាញសហគ្រិនស្ត្រីអាស៊ាន (ASEAN...
ភ្នំពេញ ៖ មន្រ្តីជាន់ខ្ពស់នៃក្រសួងវប្បធម៍ និងវិចិត្រសិល្បៈ បានឲ្យដឹងថា នៅពេលអនាគតខាងមុខ កម្ពុជាគ្រោងនឹងដាក់បញ្ចូលស្ថានីយសំខាន់ៗចំនួន៧ ទៅក្នុងបេតិកភណ្ឌពិភពលោក មានដូចជា សារមន្ទីរទួលស្លែង អង្គបុរី បន្ទាយឆ្មារ ឧត្តុង្គ ភ្នំគូលែន ប្រាសាទព្រះខ័ន កំពង់ស្វាយ និងប្រាសាទបេងមាលា។ នៅក្នុងសន្និសីទសារព័ត៌មានស្តីពី «លទ្ធផលកិច្ចប្រជុំលើកទី៤៦ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៅទីក្រុងញូវដេលី សាធារណរដ្ឋឥណ្ឌា» កាលពីព្រឹកថ្ងៃទី១ ខែសីហានេះ ឯកឧត្តម ឈុំ...
កែប ៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងប្រតិភូសុខាភិបាល បានជួបសំណេះសំណាល សួរសុខទុក្ខ ព្រមទាំងផ្តល់អនុសាសន៍ ដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការបុគ្គលិកសុខាភិបាល នៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកែប, នារសៀលថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤នេះ។ ក្នុងពិធីនេះដែរ មានការអញ្ជើញចូលរួម ពីប្រតិភូអមដំណើរ ជាឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករងបច្ចេកទេស អគ្គនាយក អគ្គនាយករងរដ្ឋបាល-ហិរញ្ញវត្ថុ...
កំពង់ឆ្នាំង : តាមការបញ្ជាក់របស់លោក ហ៊ីង ភ័ព្វមីនា អភិបាលក្រុងកំពង់ឆ្នាំងនៅរសៀលថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤នេះថា ផ្លាកស្រាបៀរតាំងផ្សាយក្នុងក្រុងកំពង់ឆ្នាំងប្រមាណ៧៥ផ្លាក ត្រូវបានរុះរើចេញអស់ ហើយផ្លាកស្រាបៀរធំៗកាត់ទទឹងផ្លូវជាតិលេខ៥ រដ្ឋបាលក្រុងកំពង់ឆ្នាំងនឹងត្រូវរុះរើបន្ត។ អត្ថបទ៖ BTV NEWS
ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រី្តក្រសួងសុខាភិបាល បានធ្វើដំណើរចុះពិនិត្យការផ្តល់សេវា សុខាភិបាលសាធារណៈ និងសួរសុខទុក្ខបុគ្គលិកសុខាភិបាល រួមទាំងអ្នកជំងឺ និងក្រុមគ្រួសារ នៅមណ្ឌលសុខភាពអង្កោល មណ្ឌលសុខភាពពងទឹក និងមន្ទីរពេទ្យខេត្តកែប ក្នុងខេត្តកែប, នាព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤នេះ។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី និងក្រុមការងារជំនាញនៃក្រសួងសុខាភិបាល បានជួបបងប្អូនប្រជាពលរដ្ឋ ដែលលោកមកទទួលសេវាសុខភាពនៅមណ្ឌលភាព និងមនី្ទរពេទ្យខេត្ត ដោយបានសំណេះសំណាលសួរនាំអំពីការទទួល ការពន្យល់ ការផ្តល់ការថែទាំសុខភាពពីបុគ្គលិកសុខាភិបាលមណ្ឌលសុខភាព។ ក្រុមការងាជំនាញនៃប្រតិភូ បានត្រួតពិនិត្យតាមទីតាំងថែទាំ...
ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃម្សិលមិញ បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាលើគម្រោងបង្កើតប្រព័ន្ធព័ត៌មានសន្តិសុខស្បៀងអាស៊ាន និងការអភិវឌ្ឍធនធានមនុស្ស ដំណាក់កាលទី៣ នៅទីស្តីការក្រសួង ដើម្បីពិនិត្យ និងតាមដានស្ថានភាពពាក់ព័ន្ធវិស័យកសិកម្ម។ ប្រភពក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃទី១ ខែសីហានេះ បានឲ្យដឹងក្នុងបណ្តាញសង្គមថា ក្នុងកិច្ចប្រជុំនាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំដល់មន្ត្រីជំនាញត្រូវតាមដានវិភាគ ពីតួលេខស្ថិតិនៃប្រភេទដំណាំសំខាន់ៗឱ្យច្បាស់លាស់ រាយការណ៍នូវភាពជាក់ស្តែង និងពិតប្រាកដ...
កំពង់ឆ្នាំង៖ ប្រធានមន្ទីរ និងមន្ត្រីនៃមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកំពង់ឆ្នាំង នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤នេះ បានរួមគ្នាប្រកាសអបអរសាទរថ្ងៃបើកការដ្ឋាន «ព្រែកជីកហ្វូណនតេជោ» និងគាំទ្រពេញទំហឹងចំពោះសមិទ្ធិផលជាប្រវត្តិសាស្ត្ររបស់កម្ពុជា ។ «គម្រោងព្រែកជីកហ្វូណនតេជោ» គឺពួកគាត់មើលឃើញយ៉ាងច្បាស់ថា គម្រោងព្រែកជីកនេះនឹងផ្ដល់ផលប្រយោជន៍យ៉ាងច្រើនសន្ធឹកសន្ធាប់ដល់សង្គមជាតិ សេដ្ឋកិច្ចរបស់ប្រជាជន និងប្រទេសកម្ពុជាទាំងមូល។ ប្រធានមន្ទីរ និងមន្ត្រីនៃមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកំពង់ឆ្នាំង បានបន្តថា៖ ការអនុវត្តគម្រោងព្រែកជីកហ្វូណន-តេជោ ជាព្រែកជីកប្រវត្តិសាស្ត្រលើកទី១នៅកម្ពុជា ដែលជាគំនិតផ្តួចផ្តើមរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន...
រាជរដ្ឋាភិបាលបានប្រកាសថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ជាថ្ងៃអបអរសាទរផ្លូវការនៃការបើកការដ្ឋាន សាងសង់ព្រែកជីកហ្វូណនតេជោ ដែលជាគម្រោងផ្តល់ផលប្រយោជន៍ដ៏មហាសាលដល់សង្គម-សេដ្ឋកិច្ចកម្ពុជា តាមរយៈសារាចរលេខ១០ សរ ចុះថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤។ ដើម្បីឱ្យជនរួមជាតិខ្មែរគ្រប់រូបមានលទ្ធភាព ចូលរួមអបអរសាទរ ប្រកបដោយបរិយាកាសអធិកអធម កុះករ ក្លៀវក្លា និងជាទីមោទនៈ នាឱកាសដ៏ថ្លៃថ្លានិង ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្ររបស់ព្រះរាជាណាចក្រកម្ពុជា ក្នុងស្មារតី «គម្រោងរបស់ខ្មែរទាំងអស់គ្នា ដោយខ្មែរ និងដើម្បីខ្មែរគ្រប់រូប» រាជរដ្ឋាភិបាល សូមធ្វើការណែនាំដូចតទៅ៖ ១-...
កងទ័ពនៃកងពលតូចលេខ៧០ បានប្តេជ្ញាចិត្តការពារសមិទ្ធផលព្រែកជីកហ្វូណនតេជោ ដែលជា គម្រោងប្រវត្តិសាស្រ្តដើម្បីជាផលប្រយោជន៍ដល់យុវជនជំនាន់ក្រោយ។ ខណៈពិធីបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោនៅសល់រយៈពេល៤ថ្ងៃទៀតប៉ុណ្ណោះ ក្រសួង-ស្ថាប័ន និងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានកាន់តែបន្តនាំគ្នាគាំទ្រយ៉ាងផុសផុលលើគម្រោង ព្រែកជីកហ្វូណនតេជោ។ ក្នុងនោះ មាននាយទាហាន និងពលទាហាននៃកងពលតូចលេខ៧០ បានប្រាប់BTVឱ្យដឹងនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤ថា ពួកគាត់ពិតជាពេញចិត្ត និងគាំទ្រដល់គំនិតផ្តួតផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ក្នុងការដាក់ចេញនូវគម្រោង ព្រមទាំងបន្តជំរុញដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដែលធ្វើយ៉ាងជ្រោមជ្រែងឱ្យគម្រោងដ៏មានសារៈសំខាន់នេះចាប់ផ្តើមដំណើរការតាមរយៈពិធីបើកការដ្ឋាននាពេលដ៏ខ្លីខាងមុខ។...