ភ្នំពេញ ៖ សមាគមខ្មែរនៅសាធារណរដ្ឋកូរ៉េ ប្រកាសគាំទ្រទាំងស្រុងចំពោះសារពិសេសរបស់សម្តេចតេជោ ហ៊ុន សែន និងប្រកាសថ្កោលទោសប្រឆាំងយ៉ាងដាច់អហង្ការនូវទង្វើក្រុមឧទ្ទាមក្រៅច្បាប់នៅក្រៅប្រទេសតាមរយៈគម្រោងបង្កើតរដ្ឋាភិបាលក្រៅច្បាប់ និងសកម្មភាពញុះញង់ ប្រឌិតព័ត៌មានភូតកុហក បោកប្រាស់គ្រប់រូបភាពដល់មតិសាធារណៈ ដើម្បីប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ សមាគមខ្មែរជួយខ្មែរនៅក្រុងហ្វាសុង សាធារណរដ្ឋកូរ៉ បានចេញញត្តិគាំទ្រទាំងស្រុងចំពោះការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើង បន្ទាប់ពីក្រុមប្រឆាំងក្រៅច្បាប់នៅតាមបណ្តាប្រទេសមួយចំនួន បានញុះញង់ឱ្យមានបាតុកម្មប្រឆាំង និងគម្រោងអភិវឌ្ឍតំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម ក្នុងគោលដៅទាញស្ថានភាពប្រទេសកម្ពុជាឱ្យដូចទៅនឹងស្ថានភាពប្រទេសបង់ក្លាដេស។ សម្ដេចតេជោ បានរំលឹកក្រុមប្រឆាំងក្នុងប្រទេសមិនឱ្យឆ្លងផុតបន្ទាត់ក្រហមទេ...
(ព្រះវិហារ) ៖ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១ អាជ្ញាធរមីន បានដឹកនាំការធ្វើយុទ្ធនាការអប់រំយល់ដឹងអំពីគ្រោះថ្នាក់ដោយសារមីន និងគ្រាប់មិនទាន់ផ្ទុះ ដែលពិធីនេះប្រារព្ធធ្វើឡើងនៅឃុំ ស្រអែម ស្រុកជាំក្សាន្ត ខេត្ត ព្រះវិហារ ដែលមានការចូលរួមពីរដ្ឋបាលខេត្តព្រះវិហារ រដ្ឋបាលស្រុកជាំក្សាន្ត ក្រុមប្រឹក្សាឃុំ ប្រតិបត្តិករសកម្មភាពមីន លោកតា លោកយាយ ប្រជា ពលរដ្ឋ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សនាថ្ងៃទី១៥ ខែសីហា...
បន្ទាយមានជ័យ៖ វេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស) បានរៀបចំវេទិកាសន្ទនាជាមួយអង្គការសង្គមស៊ីវិល ដែលកំពុងមានប្រតិបត្តិការ ក្នុងខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាព ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាភិបាល វ.ស.ស ដោយមានការចូលរួមពីឯកឧត្តម ហ៊ឹល រ៉ាយ៉ា អភិបាលរង នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ មានការចូលរួមពីតំណាងអង្គការសង្គមស៊ីវិលនៅក្នុងខេត្ត រួមទាំងសមាជិកដៃគូសហការរបស់ វ.ស.ស.។ វេទិកានេះ គឺជាវេទិកាសន្ទនាដែល វ.ស.ស. រៀបចំធ្វើជាទៀងទាត់រៀងរាល់ឆ្នាំ ដើម្បីស្វែងយល់ពីសុខទុក្ខរបស់អង្គការសង្គមស៊ីវិលនៅថ្នាក់ក្រោមជាតិ ដើម្បីពង្រឹងពង្រីកភាពជាដៃគូសហការជាមួយអង្គការស៊ីវិល។...
ភ្នំពេញ ៖ ឯកឧត្តម គឹម សន្តិភាព រដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ នៅរសៀលថ្ងៃទី១៥ ខែសីហានេះ បានបញ្ជាក់ថានសមត្ថកិច្ចមានកាតព្វកិច្ចការពាររាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត ។ ការអនុវត្តច្បាប់ទៅលើជន ដែលមានបំណងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់នោះ គឺជាកាតព្វកិច្ចចាំបាច់របស់សមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ។ នេះពុំមែនជារឿងចម្លែកសម្រាប់កម្ពុជានោះទេ ព្រោះប្រទេសប្រជាធិបតេយ្យការប្តូរអំណាចដឹកនាំត្រូវតែធ្វើតាមរយៈការបោះឆ្នោតតែមួយគត់ ។ សកម្មភាពចង់ផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់នោះ គឺជាអំពើឧបឃាត និងអំពើរួមគំនិតក្បត់ សម្រាប់ច្បាប់កម្ពុជា ។ ១.តើអ្វីទៅជាអំពើឧបឃាត? តើអំពើនេះប្រឈមនឹងការផ្តន្ទាទោសបែបណា? ឧបឃាត...
បន្ទាយមានជ័យ៖ ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីភាពបើកបើកវគ្គហ្វឹកហ្វឺន បំប៉នពង្រឹងអង្គភាពតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ ឈុន ម៉ៅ មេបញ្ជាការរង យោធភូមិភាគទី៥ មេបញ្ជាការទិសទី១ បន្ទាយមានជ័យ បានបញ្ជាក់យ៉ាងច្បាស់ថា ក្នុងនាមកងកម្លាំង ប្ដេជ្ញាការពារ ប្រឆាំងជាដាច់ខាតនូវការប៉ុនប៉ង ប្រមូលផ្ដុំ បាតុកម្មហិង្សាផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដោយសារតែមានការញុះញង់ពីជនអគតិមួយក្តាប់តូចនៅក្រៅប្រទេស ដេីម្បីតែងផលប្រយោជន៍ខ្លួនឯង លាប ពណ៌លេីរាជរដ្ឋាភិបាល បំផុសព័ត៌មានមិនពិតធ្វើឱ្យមានការភាន់ច្រឡំ លេីតំបន់អភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា...
ឯកឧត្តម ប្រាក់ សំអឿន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី១៥ខែសីហាឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីភាពប្រកាសតែងតាំងមុខតំណែងអភិបាលរងនៃគណៈ អភិបាលខេត្តពោធិ៍សាត់ ដែលបានប្រារព្ធធ្វើនៅសាលប្រជុំក្រុមប្រឹក្សាខេត្តនិងបានការអញ្ជើញចូលរួមពីប្រតិភូក្រសួងមហាផ្ទៃ ឯកឧត្តម ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ប្រធានសាលាដំបូងខេត្ត ព្រះរាជអាជ្ញា ថ្នាក់ដឹកនាំមន្ទីរ អង្គភាព កងកម្លាំងប្រដាប់អាវុធទាំង៣ រដ្ឋបាលស្រុក ក្រុង ឃុំ...
អារ៉ាប៊ីសាអូឌីត ដែលជាប្រទេសបើកជំហរក្នុងការផ្តល់នូវជំនួយផ្សេងៗដល់បណ្តាប្រទេសនានា ជាប្រយោជន៍បម្រើដល់សាសនាអ៊ិស្លាមនោះ បានកោតសរសើរដល់ប្រទេសកម្ពុជា ថាជាប្រទេសមានគោលនយោបាយសុខដុមនីយកម្មជាតិសាសន៍ និង សាសនា ដែលបណ្តាប្រទេសកាន់សាសនាអ៊ិស្លាមនានាត្រូវយកគំរូតាម ។ លោក បណ្ឌិត ពិនទើ បាលីលះ (Bandar Baleelah) ដែលជា ខទីព និងជាអ៊ីមាំ(អ្នកថ្លែងសន្ទរកថា និងដឹកនាំថ្វាយបង្គំ) នៅវិហារអ៊ិស្លាម អាល់ហារ៉មម៉ាក្កះ និងជាសមាជិកក្រុមប្រឹក្សាអ្នក ប្រាជ្ញជាន់ខ្ពស់នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអ៊ូឌីត បានកោតសសើរបែបនេះ ក្នុងឱកាសចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ...
កម្មករ-កម្មការិនី និងប្រជាពលរដ្ឋ បានលើកឡើងថា ពួកគាត់ត្រូវការការអភិវឌ្ឍ ហើយបានទទូចស្នើសុំឯកឧត្តមរដ្ឋមន្រ្តីបណ្ឌិត អ៊ាង សុផល្លែត ជួយពាំនាំនូវការគាំទ្ររបស់គាត់ លើកិច្ចសហប្រតិបត្តិការត្រីកោណអភិវឌ្ឍន៍ CLV-DTA របស់រាជរដ្ឋាភិបាលកម្ពុជា។ ការគាំទ្ររបស់បងប្អូនកម្មករកម្មការិនី ចំនួនជាង១ពាន់នាក់ បានធ្វើឡើង នៅក្នុងយុទ្ធនាការ«កម្ពុជាស្អាត ខ្មែរធ្វើបាន»រៀបចំឡើង នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ នៅខេត្តកំពង់ស្ពឺក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន។ ក្នុងឱកាសនោះឯកឧត្តមបណ្ឌិត អ៊ាង...
ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ នៅបរិវេណមុខប្រាសាទ អង្គរតូច ខេត្តសៀមរាប បានរៀបចំព្រឹត្តិការណ៍ «ស្នាមញញឹមនៃកម្ពុជា» ដោយក្នុងព្រឹត្តិការណ៍នេះបានបង្កើតសកម្មភាពនានា ដើម្បីផ្សព្វផ្សាយសិល្បៈ វប្បធម៌ និងទេសចរណ៍សម្រាប់ជាការទាក់ទាញភ្ញៀវទេសចរមកទស្សនាកម្សាន្ត។ ព្រឹត្តិការណ៍នេះ«ស្នាមញញឹមនៃកម្ពុជា” នឹងចាប់ផ្តេីមពីម៉ោង ៩:០០ព្រឹក រហូតដល់ម៉ោង ១៦:០០ល្ងាច។ សមាគមសិល្បករខ្មែរបានបង្កេីតបរិយាកាសរីករាយ បង្កើតស្នាមញញឹម តាមរយៈសកម្មភាពផ្សេងៗដូចជា : ១-ការផលិតមាតិកាខ្លីៗ ២-ការបង្កើតកម្មវិធីកម្សាន្តរបាំបុរាណប្រពៃណី ៣-ការបង្ហាញពិព័រណ៍មុខម្ហូបខ្មែរខ្នាតតូច ដោយាមាន ១៦ស្តង់...
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យលោក Masahiko Metoki អគ្គនាយកនៃសហភាពប្រៃសណីយ៍សកល (UPU) ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។ សូមជម្រាបថា UPU គឺជាទីភ្នាក់ងារឯកទេសរបស់អង្គការសហប្រជាជាតិដែលសម្របសម្រួលប្រៃសណីយ៍ជាសកល។ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៨៧៤ (UPU) គឺជាអង្គការអន្តរជាតិចំណាស់ជាងគេទីពីរទូទាំងពិភពលោក ដែលមានប្រទេសចំនួន ១៩២ ជាសមាជិក។ បេសកកម្មរបស់ UPU គឺដើម្បីលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាពនៃសេវាកម្មប្រៃសណីយ៍សកលប្រកបដោយប្រសិទ្ធភាព គុណភាព និងតម្លៃសមរម្យ...