ទីក្រុង Atlanta បានស្វាគមន៍ពានរង្វាន់ Club World Cup របស់ FIFA នៅកីឡដ្ឋាន Mercedez-Benz កាលពីពេលថ្មីៗនេះ ជាផ្នែកមួយនេះដំណើរទេសចរណ៍របស់ពាន។ ពានរង្វាន់ដែលបានរចនាឡើងដោយសហការជាមួយម៉ាកគ្រឿងអលង្ការប្រណីត Tiffany & Co និងបានដាក់បង្ហាញកាលពីឆ្នាំមុន មានរាងជាថាសមាសទម្រង់ជារង្វង់មូល ដែលរួមមានរូបភាពតំណាងដែលបង្ហាញពីប្រវត្តិដ៏សម្បូរបែបរបស់កីឡា ក៏ដូចជាឈ្មោះសមាគមសមាជិកទាំងអស់របស់ FIFA ទាំង ២១១ ផងដែរ។ ពានរង្វាន់នេះក៏មានការឆ្លាក់ជា ១៣...
ក្រុមជម្រើសជាតិកម្ពុជា នឹងត្រូវធ្វើការប្រកួតមិត្តភាពអន្ដរជាតិផ្លូវការ ជាមួយក្រុមជម្រើសជាតិវៀតណាម នាវេលាម៉ោង ៧៖៣០នាទីយប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ នេះ នៅកីឡដ្ឋាន Gò Đậu នាខេត្ត Binh Duong ។ ថ្លែងក្នុងសន្និសីទសារព័ត៌មាន មុនការប្រកួតគ្រូបង្វឹកក្រុមទាំងពីរ បានបង្ហាញការគោរពគ្នាទៅវិញទៅមក និងមានការប្រុងប្រយ័ត្នរៀងខ្លួន ក្នុងការប្រកួតមិត្តភាពនេះ ។ លោក Koji Gyotoku គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា បានសម្ដែងក្ដីរីករាយក្នុងការប្រកួតទល់នឹងក្រុមខ្លាំងប្រចាំតំបន់ ហើយការប្រកួតជាមួយក្រុមជម្រើសជាតិវៀតណាមនេះ ក្រុមខ្លួនពិតជាចង់ឈ្នះ តែលោកទទួលស្គាល់ថា វាពិតជាមិនងាយស្រួលណោះទេ ដ្បិតវៀតណាម គឺជាក្រុមជើងឯកពានរង្វាន់ប្រចាំតំបន់អាស៊ាន...
ត្បូងឃ្មុំ៖ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥នេះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តត្បូងឃ្មុំ និងសំណេះសំណាលជាមួយអតីតយុទ្ធជនជាច្រើនគ្រួសារ។ ក្នុងពិធីនោះ ឯកឧត្តម ទេសរដ្ឋមន្រ្តី បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី អនុប្រធានទី១ សមាគមអតីតយុទ្ធជនកម្ពុជា...
ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នារសៀលថ្ងៃទី១៨ មីនា ឆ្នាំ២០២៥ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម អឺមេណេហ្ស៉ីលដូ គុប៉ា ឡូប៉េស (Ermenegildo Krupa Lopes) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើតប្រចាំនៅកម្ពុជា ដើម្បីពិភាក្សាការងារមួយចំនួនពាក់ព័ន្ធវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ។ បើតាម ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅក្នុងជំនួបការងារនេះ...
ភ្នំពេញ៖ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីបើកសិក្ខាសាលាស្ដពី កិច្ចសហប្រតិបត្តិការគ្រប់វិស័យពាក់ព័ន្ធស្ដីពីការអប់រំសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដែលរៀបចំដោយ JICA សហការជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងមហាផ្ទៃ ក្រសួងអប់រំយុវជន និងកីឡា តំណាងមន្ទីរសាធារណការ និងដឹកជញ្ជូននៃខេត្តពាក់ព័ន្ធ និងក្រុមហ៊ុនឯកជនមួយចំនួនផងដែរ។...
ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា បង្ហាញជំនឿជឿជាក់ថា នៅឆ្នាំ២០៣០ ខាងមុខនេះ តាមរយៈអាកាសយានដ្ឋានអន្តរជាតិតេជោ នឹងអាចទាក់ទាញភ្ញៀវអន្តរជាតិមកពីគ្រប់ទិសទី ដើម្បីអញ្ជើញទស្សនាប្រទេសកម្ពុជា ខណៈព្រលានយន្តហោះថ្មីនេះសម្រេចការសាងសង់ប្រមាណជាង ៩៥% នឹងគ្រោងដាក់ឲ្យដំណើរការនាខែកក្កដាខាងមុខ។ មានប្រសាសន៍ប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយចប់ដំណើរទស្សនកិច្ចដើម្បីពិនិត្យវឌ្ឍនភាពព្រលានយន្តហោះអន្តរជាតិតេជោ នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥នេះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានលើកឡើងថា សមិទ្ធផលដ៏អស្ចារ្យនេះ ពិតជារួមចំណែកបានជាតម្លៃបន្ថែមសំខាន់ណាស់សម្រាប់កេរ្តិ៍ឈ្មោះ សម្រាប់កិត្តិនាមព្រះរាជាណាចក្រកម្ពុជា ជាតម្លៃបន្ថែមសម្រាប់សេដ្ឋកិច្ចកម្ពុជា ជាតម្លៃបន្ថែមខ្ពស់សម្រាប់វិស័យទេសចរណ៍កម្ពុជា។...
ភ្នំពេញ ៖ ដោយទទួលការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និបាតការងារកំចាត់រោគរបេងទូទាំងប្រទេសលើកទី២៨ ប្រចាំឆ្នាំ២០២៤ និងទិសដៅឆ្នាំ២០២៥ ដែលមានរយៈពេល ២ថ្ងៃ របស់មជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន, នាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥នេះ។ លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ បានថ្លែងថា សម្រាប់ការងារកំចាត់រោគរបេងក្នុងអំឡុងឆ្នាំ ២០២៥-២០២៦...
ភ្នំពេញ ៖ថ្លែងក្នុងឱកាសអញ្ជើញដឹកនាំ វេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានគូសបញ្ជាក់ថា ថ្ងៃនេះ ៥៥ឆ្នាំមុន (១៨ មីនា ១៩៧០) ព្រឹត្តិការណ៍មួយបានកើតឡើងក្នុងប្រវត្តិសាស្ត្រកម្ពុជា គឺការធ្វើរដ្ឋប្រហារទម្លាក់សម្ដេចព្រះនរោត្តម សីហនុ និងការចាប់ផ្ដើមនៃសង្រ្គាមស៊ីវិលនៅកម្ពុជា។ ប៉ុន្តែថ្ងៃនេះ (១៨ មីនា ២០២៥) ប្រជាពលរដ្ឋខ្មែរទាំងអស់គ្នា កំពុងរស់នៅក្នុងម្លប់នៃសន្តិភាព...
ភ្នំពេញ ៖ ក្នុងឱកាស អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងវេទិការវាងរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ លើកទី១ ស្ដីពី «កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០» នៅ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥នេះដែរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានគត់សម្គាល់ឃើញមានសមិទ្ធផលសំខាន់ៗចំនួន ៣ នៃការអនុវត្ត កំណែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការជាង ២ ទសវត្សរ៍កន្លងមកនេះ។...
ភ្នំពេញ ៖ ក្នុងឱកាស អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងវេទិការវាងរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ លើកទី១ ស្ដីពី «កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០» នៅ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥នេះដែរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសានស៍បញ្ជាក់ថា ការកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ បានធ្វើឱ្យរដ្ឋបាលឃុំសង្កាត់នីមួយៗមានសិទ្ធអំណាច មុខងារ ធនធាន ការទទួលខុសត្រូវ និងគណនេយ្យភាពច្បាស់លាស់ ចំពោះប្រជាពលរដ្ឋក្នុងការផ្ដល់សេវាសាធារណៈ...