សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ សម្ដេចបានចេញសារស្នើឱ្យមានក្រុមការងារពិសេស ដើម្បីផ្ដល់មេដាយជូនមន្ត្រីដែលមិនធ្លាប់ទទួលបានមេដាយ។ សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ត្រី នៅថ្ងៃនេះបានផ្ញើសារសំឡេងជូនពលរដ្ឋ និងសាធារណជនទាំងអស់ជ្រាបពីការរៀបចំបង្កើតក្រុមការងារពិសេស ដើម្បីពិនិត្យ និងវិនិច្ឆយលើការផ្ដល់មេដាយជូនមន្ត្រីរាជការស្ថិតក្នុងក្របខណ្ឌ និងមន្ត្រីជាប់កិច្ចសន្យាដែលបានបំពេញការងារចាប់ពី ១០ឆ្នាំឡើងទៅ និងមិនធ្លាប់ទទួលបានមេដាយសោះ។ សម្ដេចធិបតីបញ្ជាក់បន្ថែមថា ការផ្ដល់ជូននេះ គឺចំពោះតែមន្ត្រីដែលសកម្ម មិនដែលមានបញ្ហាក្នុងការបំពេញការងារ និងមិនធ្លាប់ទទួលបានមេដាយសោះ។ តាមរយៈសារសំឡេងនេះដែរ សម្ដេចធិបតីនាយករដ្ឋមន្ត្រី ក៏បានស្នើឱ្យពិនិត្យកែសម្រួលសារាចរដែលមានហើយ...
ភ្នំពេញ៖ ក្រោយការកែទម្រង់រដ្ឋបាលសាធារណៈនៅដើមឆ្នាំ២០២៥នេះ ចំនួនមន្ត្រីរាជការស៊ីវិលសរុបទូទាំងប្រទេសមានការថយចុះ ស្របតាមអភិក្រម «ពង្រឹងជាជាងពង្រីក»។ នេះបើតាមការបញ្ជាក់របស់ ឯកឧត្តម ហាស់ ប៊ុនថ្ថន អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន ក្រសួងមុខងារសាធារណៈ ក្នុងឱកាសបើកសន្និបាតបូកសរុបលទ្ធផលក្រសួងមុខងារសាធារណៈនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ ២០២៥នេះ។ នៅក្នុងឱកាសសន្និបាតនេះ បន្ទាប់ពីពិធីបើកសន្និបាត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រួចមក ថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈ បានចែករំលែកបទពិសោធ និងលទ្ធផលការងារ ជាព័ត៌មានសម្រាប់អង្គភាពដទៃទៀត...
បន្ទាយមានជ័យ៖ នៅរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ ២០២៥ លោក លៀម សុដា អភិបាលរង នៃគណៈអភិបាលខេត្តតំណាងឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញក្នុងពិធីបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យលើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធចំនួន១១ភូមិគឺភូមិអន្លង់សា ភូមិកំព្រាម ភូមិបត់ត្រង់ ភូមិតាអំ ឃុំប្រាសាទ, ភូមិទ្រលោកជើង ភូមិទ្រលោកលិច ភូមិទ្រលោកត្បូង ភូមិកំបោរ ឃុំភ្នំលៀប និងភូមិជូនប្រែង ក្នុងឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ...
ទីក្រុង Atlanta បានស្វាគមន៍ពានរង្វាន់ Club World Cup របស់ FIFA នៅកីឡដ្ឋាន Mercedez-Benz កាលពីពេលថ្មីៗនេះ ជាផ្នែកមួយនេះដំណើរទេសចរណ៍របស់ពាន។ ពានរង្វាន់ដែលបានរចនាឡើងដោយសហការជាមួយម៉ាកគ្រឿងអលង្ការប្រណីត Tiffany & Co និងបានដាក់បង្ហាញកាលពីឆ្នាំមុន មានរាងជាថាសមាសទម្រង់ជារង្វង់មូល ដែលរួមមានរូបភាពតំណាងដែលបង្ហាញពីប្រវត្តិដ៏សម្បូរបែបរបស់កីឡា ក៏ដូចជាឈ្មោះសមាគមសមាជិកទាំងអស់របស់ FIFA ទាំង ២១១ ផងដែរ។ ពានរង្វាន់នេះក៏មានការឆ្លាក់ជា ១៣...
ក្រុមជម្រើសជាតិកម្ពុជា នឹងត្រូវធ្វើការប្រកួតមិត្តភាពអន្ដរជាតិផ្លូវការ ជាមួយក្រុមជម្រើសជាតិវៀតណាម នាវេលាម៉ោង ៧៖៣០នាទីយប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ នេះ នៅកីឡដ្ឋាន Gò Đậu នាខេត្ត Binh Duong ។ ថ្លែងក្នុងសន្និសីទសារព័ត៌មាន មុនការប្រកួតគ្រូបង្វឹកក្រុមទាំងពីរ បានបង្ហាញការគោរពគ្នាទៅវិញទៅមក និងមានការប្រុងប្រយ័ត្នរៀងខ្លួន ក្នុងការប្រកួតមិត្តភាពនេះ ។ លោក Koji Gyotoku គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា បានសម្ដែងក្ដីរីករាយក្នុងការប្រកួតទល់នឹងក្រុមខ្លាំងប្រចាំតំបន់ ហើយការប្រកួតជាមួយក្រុមជម្រើសជាតិវៀតណាមនេះ ក្រុមខ្លួនពិតជាចង់ឈ្នះ តែលោកទទួលស្គាល់ថា វាពិតជាមិនងាយស្រួលណោះទេ ដ្បិតវៀតណាម គឺជាក្រុមជើងឯកពានរង្វាន់ប្រចាំតំបន់អាស៊ាន...
ត្បូងឃ្មុំ៖ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥នេះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តត្បូងឃ្មុំ និងសំណេះសំណាលជាមួយអតីតយុទ្ធជនជាច្រើនគ្រួសារ។ ក្នុងពិធីនោះ ឯកឧត្តម ទេសរដ្ឋមន្រ្តី បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី អនុប្រធានទី១ សមាគមអតីតយុទ្ធជនកម្ពុជា...
ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នារសៀលថ្ងៃទី១៨ មីនា ឆ្នាំ២០២៥ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម អឺមេណេហ្ស៉ីលដូ គុប៉ា ឡូប៉េស (Ermenegildo Krupa Lopes) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើតប្រចាំនៅកម្ពុជា ដើម្បីពិភាក្សាការងារមួយចំនួនពាក់ព័ន្ធវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ។ បើតាម ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅក្នុងជំនួបការងារនេះ...
ភ្នំពេញ៖ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីបើកសិក្ខាសាលាស្ដពី កិច្ចសហប្រតិបត្តិការគ្រប់វិស័យពាក់ព័ន្ធស្ដីពីការអប់រំសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដែលរៀបចំដោយ JICA សហការជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងមហាផ្ទៃ ក្រសួងអប់រំយុវជន និងកីឡា តំណាងមន្ទីរសាធារណការ និងដឹកជញ្ជូននៃខេត្តពាក់ព័ន្ធ និងក្រុមហ៊ុនឯកជនមួយចំនួនផងដែរ។...
ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា បង្ហាញជំនឿជឿជាក់ថា នៅឆ្នាំ២០៣០ ខាងមុខនេះ តាមរយៈអាកាសយានដ្ឋានអន្តរជាតិតេជោ នឹងអាចទាក់ទាញភ្ញៀវអន្តរជាតិមកពីគ្រប់ទិសទី ដើម្បីអញ្ជើញទស្សនាប្រទេសកម្ពុជា ខណៈព្រលានយន្តហោះថ្មីនេះសម្រេចការសាងសង់ប្រមាណជាង ៩៥% នឹងគ្រោងដាក់ឲ្យដំណើរការនាខែកក្កដាខាងមុខ។ មានប្រសាសន៍ប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយចប់ដំណើរទស្សនកិច្ចដើម្បីពិនិត្យវឌ្ឍនភាពព្រលានយន្តហោះអន្តរជាតិតេជោ នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥នេះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានលើកឡើងថា សមិទ្ធផលដ៏អស្ចារ្យនេះ ពិតជារួមចំណែកបានជាតម្លៃបន្ថែមសំខាន់ណាស់សម្រាប់កេរ្តិ៍ឈ្មោះ សម្រាប់កិត្តិនាមព្រះរាជាណាចក្រកម្ពុជា ជាតម្លៃបន្ថែមសម្រាប់សេដ្ឋកិច្ចកម្ពុជា ជាតម្លៃបន្ថែមខ្ពស់សម្រាប់វិស័យទេសចរណ៍កម្ពុជា។...
ភ្នំពេញ ៖ ដោយទទួលការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និបាតការងារកំចាត់រោគរបេងទូទាំងប្រទេសលើកទី២៨ ប្រចាំឆ្នាំ២០២៤ និងទិសដៅឆ្នាំ២០២៥ ដែលមានរយៈពេល ២ថ្ងៃ របស់មជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន, នាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥នេះ។ លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ បានថ្លែងថា សម្រាប់ការងារកំចាត់រោគរបេងក្នុងអំឡុងឆ្នាំ ២០២៥-២០២៦...