ភ្នំពេញ៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានបើកកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ ជាពិសេសបងប្អូនជនមានពិការភាពភ្នែក ដើម្បីប្រមូលធាតុចូល ឬសំណើបន្ថែមដាក់ទៅក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្នុងការបង្កើតនូវក្ដាវាយអក្សរជាសំឡេងភាសាខ្មែរលើកុំព្យូទ័រ ឬលើអេក្រងទូរស័ព្ទ ដើម្បីឲ្យជនមានពិការភាពភ្នែកងាយស្រួលសិក្សា ។ នៅក្នុងកិច្ចប្រជុំប្រមូលធាតុចូល នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម សែម សុខា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមការងារសម្របសម្រួលបច្ចេកវិទ្យាលើប្រព័ន្ធកុំព្យូទ័រ និងទូរស័ព្ទឆ្លាតវៃសំឡេងជាភាសាខ្មែរ សម្រាប់អប់រំជនមានពិការភាពភ្នែក...
កែប៖ ធនធានសមុទ្រនៅសហគមន៍នេសាទភូមិថ្មី ស្ថិតនៅខេត្តកែប សំបូរជាងមុន បន្ទាប់ពីមានការគាំទ្រពីគម្រោងជលផលសមុទ្រ និងតំបន់ឆ្នេរប្រកបដោយចីរភាព (SCMF)។ លោក ណុះ យ៉េប ប្រធានស្តីទីសហគមន៍នេសាទភូមិថ្មី ស្ថិតនៅក្រុងកែប ខេត្តកែប បានឱ្យដឹងថា តាមរយៈគម្រោងជលផលសមុទ្រ និងតំបន់ឆ្នេរប្រកបដោយចីរភាព បានគាំទ្រដល់សហគមន៍ដូចជា៖ ដាក់ពង្រាយជម្រកសិប្បនិម្មិត,ការបង្កើតកន្លែងភ្ញាស់ក្ដាម ចិញឹមក្ដាមសេះ និងការអភិវឌ្ឍអេកូទេសចរណ៍ជាដើម។ ការលើកឡើងពីប្រធានស្តីពីសហគមន៍នេសាទភូមិថ្មី បានធ្វើឡើងក្នុងពេល លោក Masato Kanda ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី...
ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់នៃក្រសួងសុខាភិបាល បានក្រើនរម្លឹកទៅដល់ទន្តពេទ្យ ត្រូវគោរពស្រឡាញ់ និងយកចិត្តទុកដាក់ចំពោះអ្នកជំងឺគ្រប់ប្រភេទដោយមិនត្រូវរើសអើង ពីព្រោះក្នុងនាមជាទន្តពេទ្យ ត្រូវមានដើរតួនាទីសំខាន់ ក្នុងការធានាឱ្យប្រជាជនទទួលបាននូវសេវាសុខភាព ដែលមានគុណភាពប្រកបដោយវិជ្ជាជីវៈ។ ក្នុងពិធីបើកសន្និសីទ និងពិព័រណ៍ទន្តសាស្រ្ត លើកទី២៣ របស់សមាគមទន្តពេទ្យកម្ពុជាប្រចាំឆ្នាំ២០២៥ ក្រោមប្រធានបទ៖ “ដំណើរឆ្ពោះទៅមុខនៃវិស័យទន្តសាស្រ្តលើវិថីឌីជីថលតិចណូឡូជី” នាព្រឹកថ្ងៃទី២០ ខែមីនានេះ ឯកឧត្តមសាស្រ្តាចារ្យ ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល បានមានប្រសាសន៍ថា ក្រសួងសុខាភិបាលចង់ឃើញប្រជាពលរដ្ឋកម្ពុជាទាំងអស់ទទួលបាននូវសេវាសុខភាពមាត់ធ្មេញប្រកបដោយគុណភាព សុវត្ថិភាព និងសមធម៌ ក្នុងតម្លៃសមរម្យ...
បច្ចុប្បន្ននៅតាមមូលដ្ឋានសុខាភិបាលនានា គឺមានពលរដ្ឋចាស់ក្មេងនានាកាន់តែច្រើន បាននាំគ្នាប្រើប្រាស់បណ្ណ ប.ស.ស សម្រាប់ការទទួលបាននូវសេវាពិគ្រោះ ពិនិត្យ ថែទាំ ព្យាបាលជំងឺនៅតាមមន្ទីរពេទ្យ រដ្ឋ ឯកជន ហើយពលរដ្ឋនានានោះ បានថ្លែងការពេញចិត្តខ្លាំងចំពោះរាជរដ្ឋាភិបាលកម្ពុជា បានអនុវត្តកម្មវិធីនយោបាយកែទម្រង់ ផ្តល់ឱកាសឲ្យពលរដ្ឋចាស់ក្មេងនានាប្រើប្រាស់បណ្ណ ប.ស.ស ថែទាំសុខភាពនេះ។ បណ្តាពលរដ្ឋ នៅខេត្តកណ្តាល បានថ្លែងប្រាប់BTV នៅថ្ងៃទី២០ ខែមីនានេះថា បច្ចុប្បន្នពលរដ្ឋទាំងអស់គ្នា មានការពេញចិត្តខ្លាំង ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានអនុវត្តកម្មវិធីនយោបាយកែទម្រង់ និងបានផ្តល់ឱកាសឲ្យមន្ត្រីរាជការ...
ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម បង្ហាញនូវសុទិដ្ឋិនិយមខ្ពស់ នៅលើការប្រមូលឈាមក្នុងឆ្នាំ២០២៥ នេះ ដែលនិងអាច ប្រមូលឈាមបានច្រើនសម្រាប់ការចែកចាយដល់មន្ទីរពេទ្យ ខណៈនៅក្នុងរយៈពេលជិត ៣ ខែ ដើមឆ្នាំនេះ មានសប្បុរសជនជាច្រើន បានកំពុងបន្តបានចូលរួមបរិច្ចាគឈាម។ លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម ក្រសួងសុខាភិបាល លើកឡើងនៅក្នុងកម្មវិធីបរិច្ចាកឈាមប្រ ចាំឆ្នាំ២០២៥ ដោយស្ម័គ្រចិត្ត នៃថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី...
ពិធីបុណ្យទន្លេ លើកទី៩ ឆ្នាំ២០២៥ នៅខេត្តតាកែវ នឹងប្រព្រឹត្តទៅ នាថ្ងៃទី២១, ២២, និងថ្ងៃទី២៣ ខែមីនា ចុងសប្ដាហ៍នេះ ជាមួយការត្រៀមរៀបចំនូវទស្សនីយភាពជាច្រើន ក្នុងនោះក៏មានសកម្មភាពកីឡាផងដែរ ដោយអនុគណៈកម្មការរៀបចំព្រឹត្តិការណ៍កីឡាលើទឹក និងតាមដងទន្លេ នៃក្រសួងទេសចរណ៍ បានត្រៀមរៀបចំនូវសកម្មភាពកីឡាចំនួន ១០ប្រភេទ ដើម្បីអបអរសាទរព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំនេះ។ ឯកឧត្តម វ៉ាហេង ដាវុធ រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានឲ្យដឹងថា កីឡាទាំង ១០ប្រភេទ ដែលត្រូវរៀបចំដើម្បីអបអរសាទរពិធីបុណ្យទន្លេ...
រាជរដ្ឋាភិបាលកម្ពុជា បានប្រាក់រង្វាន់លើកទឹកចិត្តសរុបចំនួន ៤,៩៨៤,៩០០,០០០រៀល ឬប្រមាណ ១,២៤៦,២២៥ដុល្លារ ដល់គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡាការិនីជ័យលាភី ចំនួន ១១ប្រភេទកីឡា ដែលដណ្ដើមបានមេដាយពីព្រឹត្តិការណ៍អន្ដរជាតិចំនួន ១៦ផ្សេងគ្នា កាលពីឆ្នាំ២០២៣ និងឆ្នាំ២០២៤ កន្លងទៅ។ ពិធីប្រគល់ប្រាក់រង្វាន់លើកទឹកចិត្តរបស់រាជរដ្ឋាភិបាលនេះ ធ្វើឡើងក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា នៅល្ងាចថ្ងៃទី១៩ ខែមីនា...
កំពង់ចាម ៖ នារសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំក្រសួងសុខាភិបាល បានអញ្ជើញចុះពិនិត្យការបម្រើសេវាសុខាភិបាល និងពិនិត្យវឌ្ឍនភាព សួរសុខទុក្ខមន្រ្តីសុខាភិបាល នៅមន្ទីរពេទ្យបង្អែកបាធាយ (CPA2)។ ក្នុងដំណើរចុះពិនិត្យនេះ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ គ្រូពេទ្យ និងបុគ្គលិកសុខាភិបាលដែលកំពុងបម្រើការងារ នៅក្នុងមន្ទីរពេទ្យបង្អែកបាធាយ និងជាពិសេសបន្តពិនិត្យទៅលើផែនការរៀបចំកែលម្អរចនាសម្ព័ន្ធ ផ្នែកសង្គ្រោះបន្ទាន់ ផ្នែកប្រពោធនកម្ម និងបន្ទប់វះកាត់ នៃមន្ទីរពេទ្យ ដែលជាគម្រោងកែលម្អមន្ទីរពេទ្យទាំង៦១...
ភ្នំពេញ៖ នៅថ្ងៃទី១៩ ខែមីនានេះ ស្ថិតនៅឃុំវត្តតាមិម ខេត្តបាត់ដំបង ឯកឧត្តម Noel Grealish TD រដ្ឋមន្ត្រីក្រសួងកសិកម្ម ស្បៀងអារហារ និងដែនសមុទ្រ នៃប្រទេសអៀរឡង់ បានប្រកាសផ្តល់មូលនិធិចំនួន ៨០ម៉ឺនអឺរ៉ូ សម្រាប់កម្មវិធីអាកាសធាតុក្នុងឆ្នាំ២០២៥ ដែលដឹកនាំអនុវត្តដោយអង្គការអុកស្វាមប្រចាំនៅកម្ពុជា។ កម្មវិធីនេះ នឹងជួយដល់សហគមន៍ជនបទនៅភាគខាងជើងនៃប្រទេសកម្ពុជា ជាមួយនឹងកសិកម្មវៃឆ្លាតថាមពលកកើតឡើងវិញ ភាពធន់នឹងអាកាសធាតុ និងការអភិវឌ្ឍជនបទ។ ក្រុមការងារនៃកម្មវិធីនេះនឹងធ្វើការយ៉ាងជិតស្និតជាមួយ រាជរដ្ឋាភិបាលកម្ពុជា ដើម្បីចូលរួមរៀបចំ និងពង្រឹងគោលនយោបាយអាកាសធាតុផងដែរ។ ឯកឧត្តម...
ភ្នំពេញ ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រតិភូអង្គការ WorldFish ដែលដឹកនាំដោយលោកស្រីបណ្ឌិត Michelle Tigchelaar ប្រធានកម្មវិធីផលប៉ះពាល់ ការប្រែប្រួលអាកាសធាតុ និងនិរន្តរភាពបរិស្ថាន WorldFish ប្រចាំនៅប្រទេសម៉ាឡេស៊ី។ កិច្ចពិភាក្សាបានផ្តោតលើកិច្ចសហប្រតិបត្តិការគ្នារវាងក្រសួងបរិស្ថាន និងអង្គការ WorldFish ដើម្បីការពារ អភិរក្សធនធានជលផល និងជីវៈចម្រុះរបស់កម្ពុជា និងនៅក្នុងតំបន់ ដោយបានលើកឡើងនូវគម្រោងសំខាន់ៗ មួយចំនួនដូចជា ការអភិរក្សក្តាមធម្មជាតិ...