នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ នៅសួនច្បារដំរីដែក ខេត្តមណ្ឌលគីរី នាយកដ្ឋានសេដ្ឋកិច្ចបៃតងនៃអគ្គគោលនយោបាយនិងយុទ្ធសាស្ត្រ បានសហការជាមួយអង្គការ WWF ធ្វើយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ក្រោមអធិបតីភាព ឯកឧត្តម មាស សុផល អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគីរី និងមានការចូលរួមពីតំណាងបណ្តារដ្ឋបាលស្រុកនៃខេត្តមណ្ឌលគីរី សហភាពសហព័ន្ធយុវជន យុវជនកាកបាទក្រហមកម្ពុជា និងយុវជនកាយឬទ្ធិខេត្ត និងតំណាងអង្គការWWF ប្រមាណ២០០នាក់។...
ក្រសួងអប់រំ យុវជន និងកីឡា និងអង្គការ ឆាលហ្វាន កម្ពុជា បានប្រារព្ធពិធីប្រកាសដាក់ប្រើប្រាស់ជាផ្លូវការនូវសៀវភៅសិក្សាអក្ខរកម្មឌីជីថល អក្ខរកម្មហិរញ្ញវត្ថុ និងសុវត្ថិភាពតាមប្រព័ន្ធអនឡាញ របស់គម្រោងបង្កើនសមត្ថភាព ឌីជីថលក្នុង វិស័យអប់រំ, នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥នេះ។ ឯកឧត្តម អ៊ុង ជិនណា អគ្គនាយក នៃអគ្គនាយកដ្ឋានអប់រំ ក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា តាមរយៈគម្រោង អង្គការឆាលហ្វាន...
ក្រសួងកិច្ចការនារី និងសមាគមសិល្បករខ្មែរ នឹងសហការគ្នាក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រី និងក្មេងស្រី តាមរយៈវិស័យសិល្បៈវប្បធម៌ នៅក្នុងសង្គមមួយគ្មានការរំលោភសិទ្ធិ និងរស់នៅក្នុងគ្រួសារ មិនមានអំពើហិង្សាជាដើម។ លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី នៅក្នុងជំនួបពិភាក្សាការងារជាមួយ អ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ និងគណប្រតិភូ នៅរសៀលថ្ងៃទី ៣០ ខែមករា ម្សិលមិញនេះ លោកជំទាវកិត្តិបណ្ឌិតរដ្ឋមន្ត្រី បានសម្តែងនូវការអបអរសាទរ និងកោតសរសើរចំពោះការដឹកនាំសមាគម...
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានកាយរឹទ្ធិជាតិកម្ពុជា បានថ្លែងថា បេសកកម្មកាយរឹទិ្ធជាតិកម្ពុជា ពិតជាបានឆ្លើយតបយ៉ាងវិជ្ជមាន និងមានប្រសិទ្ធភាពបំផុតទៅនឹងអនុសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ស្តីពីការលើកកម្ពស់គុណភាពអប់រំ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន បានលើកឡើងបែបនេះនាឱកាសអញ្ជើញជាអធិបតីភាព ក្នុងពិធីសច្ចាប្រណិធាន និងបំពាក់កន្សែងជូននវមេដឹកនាំកាយរឹទ្ធិ នៃកងឯកភាពសាកលវិទ្យាល័យជាតិបាត់ដំបង ចំនួន ១៥៥នាក់ ស្រី...
នាយនាវី ទីបញ្ជាការជួបមុខអគ្គលេខាធិការដ្ឋាន នៃគណៈកម្មការជាតិសន្តិសុខលម្ហសមុទ្រ ប្រាប់ឲ្យដឹងថា នាវាចម្បាំងកងទ័ពជើងទឹកប្រទេសកាណាដា ១គ្រឿង គ្រោងចូលសំចតនៅកំពង់ផែស្វយ័តអន្តរជាតិក្រុងព្រះសីហនុ ក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅកម្ពុជា រយៈពេល ៤ថ្ងៃ (ថ្ងៃទី ០១-០៤ ខែកុម្ភៈ ឆ្នាំ២០២៥) ដើម្បីរឹតចំណងសាមគ្គីភាព មិត្តភាព រវាងកងទ័ពជើងទឹកប្រទេសទាំងពីរ ។ លោក បន្តថា ក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅកម្ពុជា ដើម្បីរឹតចំណងសាមគ្គីភាព មិត្តភាព រវាងកងទ័ពជើងទឹកប្រទេសទាំងពីរ ក្នុងនោះក៏មានកម្មវិធីខ្លះៗរួមមាន -ការប្រកួតកីឡាបាល់ទាត់...
តាមរយៈលោក អោក ហៃ មន្រ្តីកិច្ចសន្យា(ឆ្មាំ) ប្រចាំការនៅស្រុកកំពង់លែង បាននាំយកបំណែកព្រះពុទ្ធប្រក់នាគ ធ្វើពីថ្មភក់ មានកម្ពស់៣១.២ស.ម ទទឹង៣៦.៩ស.ម និងកម្រាស់១៧.១ស.ម សម័យអង្គរ មានប្រភពដើមមកពីវត្តមានគុណ ហៅវត្តត្របែក ស្ថិតក្នុងភូមិត្របែក ឃុំត្រងិល ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង, នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥។ វត្ថុបុរាណខាងលើនេះ ត្រូវបានព្រះចៅអធិការវត្តមានគុណ ព្រះនាម ជាន លុន ហៅវត្តត្របែក...
សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានលើកទឹកចិត្ត ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋអាស៊ែបៃហ្សង់ ប្រចាំព្រះរាជាណាចក្រកម្ពុជា ជួយទាក់ទាញអ្នកវិនិយោគអាស៊ែបៃហ្សង់ អញ្ជើញមកស្វែងរកឱកាសវិនិយោគថ្មីៗបន្ថែមទៀតនៅកម្ពុជា លើឧស្សាហកម្មកែច្នៃ ឧស្សាហកម្មថាមពល និងកម្មន្តសាល ដែលជាវិស័យដ៏មានសក្តានុពលនៅក្នុងតំបន់ និងសកលលោក។ សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា កម្ពុជាកំពុងទទួលបានការចាប់អារម្មណ៍ និងទាក់ទាញអ្នកវិនិយោគយ៉ាងច្រើន ក្នុងវិស័យឧស្សាហកម្មទំាងនោះ ដោយសារកត្តាគោលនយោបាយពន្ធនាំចេញ ភូមិសាស្រ្ត នៃកំពង់ផែប្រទេសកម្ពុជាមានលក្ខណៈអំណោយផល ផ្ដល់ភាពងាយស្រួលក្នុងការដឹកទំនិញចេញចូលតាមផ្លូវទឹក។ ជាមួយគ្នានេះសម្តេចបានបញ្ជាក់ថា ប្រទេសទាំងពីរនៅមានសក្តានុពលផ្សេងៗជាច្រើនទៀត ដើម្បីជំរុញ...
សហភាពសហព័ន្ធយុវជនកម្ពុជា នៅព្រឹកថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២៥នេះ បានរៀបចំពិធីសំពះគ្រូ តាមបែបសាសនា ដើម្បីសំពរសុំជ័យ សម្រាប់ការចាកចេញទៅចូលរួមសម្ដែងក្នុងក្បួនដង្ហែឈីងហ្គេ ដែលនឹងរៀបចំឡើងនៅសប្ដាហ៍ក្រោយ នៅប្រទេសសិង្ហបុរី។ នៅសប្ដាហ៍ក្រោយនេះ សហភាពសហព័ន្ធយុវជនកម្ពុជា នឹងដឹកនាំសិល្បករសិល្បការិនីជាង ៣០រូប របស់កម្ពុជា ដើម្បីទៅបង្ហាញទស្សនីយភាពវប្បធម៌សិល្បៈខ្មែរ ក្នុងព្រឹត្តិការណ៍ក្បួនដង្ហែឈីងហ្គេ នៅប្រទេសសិង្ហបុរី។ ទស្សនីយភាពនោះ មានឈ្មោះថា «ជីវិត» ដែលមានតួអង្គ ទេពព្រះមេ សំណាប ស្រូវ...
ស្វាយរៀង ÷ មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំយុវជននិងកីឡាឯកឧត្តមប៊ួយ ប៊ុណ្ណា អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា បានជំរុញដល់សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូនិងផ្នែកពាក់ព័ន្ធត្រូវខិតខំរិះរកវិធានការដោះស្រាយ កាត់បន្ថយឲ្យនៅកម្រិតទាបអត្រាបោះបង់ការសិក្សារបស់សិស្ស ។ ការថ្លែងនិងមានប្រសាសន៍របស់មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំបែបនេះបានធ្វើឡើង ក្នុងឱកាសឯកឧត្តមអញ្ជើញបិទសន្និបាតអប់រំឆ្នាំ២០២៣.២០២៤ និងលើកទិសដៅបន្តឆ្នាំ២០២៤.២០២៥ របស់មន្ទីរអប់រំយុវជននិងកីឡាខេត្តស្វាយរៀងថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពី លោក ញ៉ែម សារី អភិបាលរងខេត្តស្វាយរៀងផងដែរ ។ ក្នុងនាមឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា ឯកឧត្តមហង់ ជួនណារ៉ុង ឯកឧត្តមអនុរដ្ឋលេខាធិការក្រសួង...
នៅថ្ងៃទី៣០ ខែមករានេះ រដ្ឋាភិបាលប្រទេសអូស្ត្រាលី និងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (យូអិនឌីភី) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងវិភាគទានថ្មី ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្លាយជាប្រទេសគ្មានមីននៅឆ្នាំ២០៣០។ រដ្ឋាភិបាលអូស្ត្រាលីបានបន្ថែមថវិកាជំនួយ ចំនួន ២ លានដុល្លារអូស្ត្រាលី ដល់គម្រោងបោសសម្អាតមីនដើម្បីលទ្ធផល ដែលអនុវត្តដោយអាជ្ញាធរមីនកម្ពុជា (CMAA) និង យូអិនឌីភី។ ពិធីចុះហត្ថលេខានេះ ធ្វើឡើងនៅការិយាល័យអាជ្ញាធរមីនកម្ពុជា (CMAA) នៅភ្នំពេញ ដោយមានវត្តមានចូលរួមពី ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី...