វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥នេះ បានចុះអនុស្សរណៈយោគយល់ និងសម្ពោធជាផ្លូវការនូវមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសម៉ាស៊ីនត្រជាក់ ប៉ាណាសូនិក ដើម្បីជំរុញការអភិវឌ្ឍន៍បច្ចេកវិទ្យា និងជំនាញបច្ចេកទេសដល់យុវជននៅកម្ពុជា ដែលប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តម Atsushi UENO ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា។ នៅក្នុងកម្មវិធីនេះ បន្ទាប់ពីការរាយការណ៍របស់ ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត ប៉ូ...
ភ្នំពេញ៖ ក្រសួងយុត្តិធម៌ និងតុលាការកំពូល បានចេញសេចក្តីណែនាំរួមស្តីពីការជូនដំណឹងអំពីសាលក្រម ឬសាលដីកាព្រហ្មទណ្ឌកំបាំងមុខ ដើម្បីធានាបាននូវសង្គតិភាពក្នុងការអនុវត្តនីតិវិធីនៃការជូនដំណឹងអំពីសាលក្រម ឬសាលដីកាព្រហ្មទណ្ឌកំបាំងមុខ។ នេះបើយោងតាម សេចក្តីណែនាំរួមស្តីពី ការជូនដំណឹងអំពីសាលក្រម ឬសាលដីកាព្រហ្មទណ្ឌកំបាំងមុខ ចុះថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥នេះ។ សេចក្តីណែនាំរួម បានឱ្យដឹងថា យោងតាមសេចក្តីសម្រេចចិត្តមហាសន្និបាតបូកសរុបលទ្ធផលការងារវិស័យយុត្តិធម៌ទូទាំងប្រទេស ឆ្នាំ២០២៣ និងកំណត់ទិសដៅការងារជាអាទិភាពបន្ត ចុះថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ និងដើម្បីធានាបាននូវសង្គតិភាពនៅក្នុងការអនុវត្តនីតិវិធីនៃការជូនដំណឹងអំពីសាលក្រម ឬសាលដីកាព្រហ្មទណ្ឌកំបាំងមុខ ស្របតាមខ្លឹមសារសេចក្តីសម្រេចចិត្តមហាសន្និបាតបូកសរុបលទ្ធផលការងារវិស័យយុត្តិធម៌ ក្រសួងយុត្តិធម៌...
ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅថ្ងៃទី ១៧ ខែមីនា ឆ្នាំ២០២៥ បានដឹកនាំគណៈប្រតិភូក្រសួង ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម David Lammy រដ្ឋមន្ត្រីការបរទេស នៃចក្រភពអង់គ្លេស នៅទីស្តីការក្រសួងការបរទេសនាទីក្រុងឡុងដ៍។ កិច្ចពិភាក្សានេះ ផ្តោតសំខាន់លើក្របខ័ណ្ឌកិច្ចការពារកុមារ ដើម្បីកែលម្អការថែទាំជំនួស កាត់បន្ថយចំនួនមណ្ឌល កាត់បន្ថយចំនួនកុមាររស់នៅក្នុងមណ្ឌលថែទាំ និងលើកកម្ពស់ការថែទាំកុមារនៅតាមគ្រួសារក្នុងសហគមន៍។ ឯកឧត្តមរដ្ឋមន្ត្រី...
ក្រសួងបរិស្ថាន សហការជាមួយដៃគូពាក់ព័ន្ធ លែងក្រពើភ្នំពូជសុទ្ធចំនួន ១០ ក្បាល ជាលើកដំបូង ទៅក្នុងតំបន់ដាច់ស្រយាលឆ្ងាយពីមនុស្សក្នុងឧទ្យានជាតិវីរៈជ័យ ក្នុងភូមិសាស្រ្តខេត្តរតនគីរី បន្ទាប់ពីប្រភេទនេះបានបាត់វត្តមានពីឧទ្យានជាតិនេះក្នុងរយៈពេលជាង ២០ឆ្នាំកន្លងមក។ ក្រុមការងារជំនាញ បានប្រើប្រាស់បច្ចេកវិទ្យាថ្មីចុងក្រោយ ដោយប្រើឧបករណ៍កត់ត្រា សម្លេង ដើម្បីតាមដានការបំផ្លាស់ទី និងការរស់រានមានជីវិតរបស់សត្វក្រពើភ្នំ ដែលជាការផ្តល់នូវទិន្នន័យដ៏មានសារសំខាន់ក្នុងការងារអភិរក្ស និងស្តារវត្តមានក្រពើភ្នំប្រភេទនេះ។ រហូតមកដល់បច្ចុប្បន្ននេះ ក្រពើភ្នំពូជសុទ្ធជិត២០០ក្បាល ត្រូវបានលែងចូលទៅក្នុងទីជម្រកធម្មជាតិ ដាច់ស្រយាលពីមនុស្សរស់នៅ និងមានសុវត្ថិភាពនៅតំបន់ជួរភ្នំក្រវាញ ភាគនិរតីនៃប្រទេសកម្ពុជា និងមានសំបុកពងកូនក្រពើភ្នំចំនួន៦០ក្បាល ត្រូវបានរកឃើញនៅក្នុងតំបន់ជួរភ្នំក្រវាញនេះផងដែរ។ ដោយឡែក...
ភ្នំពេញ៖ នៅព្រឹកថ្ងៃ ទី១៨ ខែមីនា ឆ្នាំ២០២៥ នៅទីបញ្ជាការស៊ីម៉ាក់ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) និងលោក KAMIISHI Hiroto តំណាងJICA ប្រចាំទីក្រុងតូក្យូ បានធ្វើជាអធិបតីភាពក្នុងពិធីបើកសិក្ខាសាលាស្តីពីការពង្រឹងសមត្ថភាពរបស់មន្ត្រីជំនាញអង្គភាពCMAC លើជំនាញប្រើប្រាស់គ្រឿងចក្របោសសម្អាតមីន និងម៉ាស៊ីនរាវមីនALIS គាំទ្រដោយJICA។ សិក្ខាសាលានេះ មានរយៈពេល១០ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥...
ភ្នំពេញ៖ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានប្រកាសដាក់ដំណើការ នៃការស្នើសុំទូទាត់តាវកាលិកផ្នែកថែទាំសុខភាពតាមប្រព័ន្ធអនឡាញ ដែលសមាជិក ប.ស.ស. គ្រប់រូប អាចស្នើសុំទាមទារប្រាក់ឧបត្ថម្ភរបស់ខ្លួនបាន ចាប់ពីពេលនេះតទៅ តាមរយៈកម្មវិធីទូរស័ព្ទដៃ NSSF member app។ ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៅក្នុងកិច្ចប្រជុំផ្ទៃក្នុងប្រចាំខែ ដើម្បីត្រួតពិនិត្យ និងដោះស្រាយលើបញ្ហាប្រឈមរបស់នាយកដ្ឋានជំនាញ និងគ្រប់សាខា ប.ស.ស....
ភ្នំពេញ៖ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បានជំរុញលើកទឹកចិត្តបន្តការផ្សព្វផ្សាយនូវកតញ្ញូតាធម៌ និងលើកកម្ពស់ការបណ្តុះសីលធម៌ គុណធម៌ ព្រោះថា មិនត្រឹមតែលើកកម្ពស់គុណតម្លៃរបស់បុគ្គលប៉ុណ្ណោះទេ ប៉ុន្តែជាមូលដ្ឋានគ្រឹះនៃក្រមសីលធម៌គ្រួសារ ធានាបាននូវរចនាសម្ព័ន្ធសុភមង្គលក្នុងគ្រួសារ និងសង្គមមានស្ថិរភាព។ ឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា នៅក្នុងពិធីបុណ្យកតញ្ញូតាធម៌ និងសន្និសីទជំរុញអាហារបួសប្រចាំឆ្នាំលើកទី៧ ឆ្នាំ២០២៥ ក្រោមប្រធានបទ បញ្ចេញពន្លឺរស្មីនៃក្តីស្រលាញ់ កាលពីរសៀលថ្ងៃទី១៦ ខែមីនាកន្លងទៅ បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមប្រឹក្សាអីគ័នតាវ ឯកអនុត្តរធម៌ប្រចាំកម្ពុជា...
ភ្នំពេញ ៖ ខណៈស្ពានអាកាសមរតកតេជោជិតនឹងបញ្ចប់ការសាងសង់ និងដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនាពេលឆាប់ៗខាងមុខនោះ សំណង់រឹងដែលសាងសង់ពីឥដ្ឋ រៀបដែកចាក់ស៊ីម៉ង់ត៍ ក៏កំពុងសាងសង់នៅ លើចិញ្ចើមផ្លូវដើររបស់សាធារណជនជាបណ្ដើរៗផងដែរ។ ការសាងសង់សំណង់រឹងនៅលើចិញ្ចើមផ្លូវសាធារណៈរបស់រដ្ឋ តាមបណ្ដោយមហាវិថីព្រះមុនីវង្សនេះ គឺទើបឃើញកើតមាននៅប៉ុន្មានថ្ងៃកន្លងមកនេះប៉ុណ្ណោះ ដោយមិនមានការហាមឃាត់ពីអាជ្ញាធរមូលដ្ឋាននោះឡើយ។ ប្រសិនបើមិនមានវិធានការទប់ស្កាត់នៅពេលនេះទេ អាចនឹងមានការរីករាលដាលនៃការសាងសង់សំណង់រឹងបែបនេះបន្តទៀត។ ព័ត៌មានស្ដីពីការសាងសង់សំណង់រឹងនៅលើចិញ្ចើមថ្នល់ ជាប់គល់ស្ពានអាកាសមរតកតេជោនេះ ពល រដ្ឋបានជូនដំណឹងទៅលោក កែវ សាវឿន ចៅសង្កាត់ចាក់អង្រែលើ ក្នុងទឹកដីខណ្ឌមានជ័យ ជាច្រើនថ្ងៃកន្លងមកហើយ តែសំណង់នេះនៅតែបន្តការសាងសង់ជាដដែល។ បញ្ហាសំណង់អាណាធិបតេយ្យនៅតាមមូលដ្ឋានមួយចំនួនធំ ត្រូវបានគេមើលឃើញថា...
ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា បានលើកទឹកចិត្តឱ្យភាគីអៀរឡង់ ពិចារណាបង្កើនជំនួយឥតសំណង (ODA) តាមរយៈការផ្តល់ជំនួយជាកម្ចីការប្រាក់ទាប និងការប្រើប្រាស់បច្ចេកវិទ្យាទំនើបសម្រាប់សហគមន៍កសិកម្មទំនើប ដើម្បីជំរុញវិស័យកសិកម្មនៅកម្ពុជាកាន់តែល្អប្រសើរឡើងបន្ថែមទៀត។ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងជំនួបសម្តែងការគួរសមជាមួយ ឯកឧត្តម Noel Grealish រដ្ឋមន្រ្តីក្រសួងកសិកម្ម ចំណីអាហារ និងសមុទ្រនៃសាធារណរដ្ឋអៀរឡង់ នាព្រឹកថ្ងៃទី១៧ មីនា ឆ្នាំ២០២៥នេះ បានសម្តែងនូវការស្វាគមន៍ និងក្តីសោមនស្សរីករាយចំពោះកិច្ចពិភាក្សាការងារ ដើម្បីឈានទៅពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា-អៀរឡង់។...
ភ្នំពេញ៖ ផលិតផលសក្តានុពលខ្មែរសំខាន់ៗមួយចំនួន ដូចជា៖ អង្ករក្រអូបខ្មែរ គ្រាប់ស្វាយចន្ទីរ ម្រេចកំពត ដំណាប់ស្វាយ កាហ្វេមណ្ឌលគិរី ស្ករត្នោត ក្រម៉ាខ្មែរ និងវត្ថុអនុស្សាវរីយ៍ជាច្រើនទៀត ត្រូវបាននាំយកទៅដាក់តាំងបង្ហាញនៅក្នុងកម្មវិធីអបអរសាទរទិវាហ្វ្រង់កូហ្វូនី (Journée de la Francophonie) ដែលរៀបចំឡើងដោយក្រុមប្រឹក្សាលើកតម្កើងហ្វ្រង់កូហ្វូនីនៅប្រទេសជប៉ុន (Conseil pour la Promotion de la Francophonie au Japon)...