ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម វណ្ណឡាលវ៉ូណា បយធ្លង់ (Vanlalvawna BAWITLUNG) ឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូ, នៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥នេះ នៅទីស្តីការក្រសួងសុខាភិបាល។ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា បានស្វាគមន៍ និងអបអរសាទរ ឯកឧត្តម ឯកអគ្គរដ្ឋទូត ដែលត្រូវបានទទួលការតែងតាំងជាឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌា...
នាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងកម្មវិធីសំណេះសំណាល និងពាក់កន្សែងយុវជនកាកបាទក្រហមកម្ពុជា ចំនួន ១២៥០នាក់ សាខាខេត្តកំពង់ស្ពឺ។ ពិធីនេះ ក៏មានការអញ្ជើញចូលរូមពីលោកជំទាវ ពុំ ចន្នីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត និងជាអនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ ឯកឧត្តម...
ឯកឧត្ដម ប៊ុយ សុភ័ណ្ឌ ប្រធានសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បានបង្ហាញនូវសេចក្ដីសោមនស្សរីករាយ ក្រោយកម្មវិធីប្រកួតកីឡាប្រដាល់អន្ដរក្លិប (Cambodia Inter Club) បានទទួលការគាំទ្រយ៉ាងផុសផុលពីសំណាក់ទស្សនិក ពិសេសជនបរទេស ដោយឯកឧត្តមបានចាត់ទុកនេះ គឺជាចលករថ្មីមួយទៀត ក្នុងការជំរុញការផ្សព្វផ្សាយ ក៏ដូចជាការអភិវឌ្ឍសម្រាប់កីឡាប្រដាល់សកលកម្ពុជា ។ ការគូសបញ្ជាក់នេះ បន្ទាប់ពីសហព័ន្ធបានសហការជាមួយស្ថាប័ន Cambodia Inter Club Championship រៀបចំកម្មវិធីអន្ដរក្លិប នៅរាជធានីភ្នំពេញ កាលពីចុងសប្ដាហ៍កន្លងទៅ នៅទីតាំង Factory សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ដោយមានអ្នកគាំទ្រប្រុស-ស្រី ពិសេសជនបរទេសចូលរួមទស្សនា...
ស្វាយរៀង ៖ ដំណាំផ្លែឈើហូបផ្លែជាផលិតផលថ្មីមួយមុខបន្ថែមទៀតរបស់ខេត្តស្វាយរៀង បន្ទាប់ពីដំណាំស្រូវ បន្លែ និងសត្វ ក្នុងការរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិ បច្ចុប្បន្នដំណាំទាំងនោះត្រូវបាន ធ្វើការប្រមូលផលខ្លះៗហើយ បន្ទាប់ពីម្ចាស់ចំការមានចំណាប់អារម្មណ៍ធ្វើការដាំដុះជាលក្ខណៈប្រមូលផ្ដុំ។ លោក ផិត ដាលឿ តំណាំងម្ចាស់ចំការដំណាំផ្លែឈើហូបផ្លែចម្រុះជាង៨០ហិចតាហិចតា ស្ថិតក្នុងឃុំសំបូរ ស្រុករមាសហែក ខេត្តស្វាយរៀង បានប្រាប់ទូរទស្សន៍BTV នៅថ្ងៃទី១៦ ខែមិនា ឆ្នាំ២០២៥នេះថា អនុវត្តគោលការណ៍រួមចំណែកទប់ស្កាត់ការនាំផ្លែឈើ ចូលពីប្រទេសជិតខាងសម្រាប់បំរើការហូបចុករបស់ពលរដ្ឋ តាមរយះដាំដុសក្នុងចំការរបស់លោក ពីឆ្នាំ២០១៣...
ដោយទទួលបានការរាយការណ៍ពីប្រជាពលរដ្ឋ និងបណ្តាញព័ត៌មាន ក្រុមការងារជំនាញនៃមន្ទីរបរិស្ថានខេត្តប៉ៃលិន ដោយមានការសហការជាមួយរដ្ឋបាលស្រុកសាលាក្រៅ និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ បានរកឃើញមានករណីត្រីងាប់ ក្នុងអូរនៅចំណុចក្បាលឡាន ស្ថិតនៅភូមិភ្នំស្ពង់ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ ក្រុមការងារ បានចុះត្រួតពិនិត្យ និងបានរកឃើញថា ទីតាំងក្រុមហ៊ុនកាងស៊ិនឡុងហ្វូត ដែលមានរោងចក្រកែច្នៃដំណាប់ស្វាយស្ថិត នៅភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅបានបញ្ចេញសំណល់រាវមិនត្រឹមត្រូវតាមច្បាប់ ហើយសំណល់រាវរបស់រោងចក្រត្រូវបានរកឃើញមានសភាពល្អក់ មានក្លិនជូ ផ្អូមខ្លាំង ចេញតាមលូរបស់រោងចក្រ...
ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល ថ្លែងថា ការងារកែទម្រង់មុខងារសាធារណៈ រយៈពេល១៥ ខែកន្លងមកប្រសិនបើគ្មានការមូលមតិគ្នា និងការអនុវត្តការងារដោយមានភាពទទួលខុសត្រូវខ្ពស់ វិជ្ជាជីវៈទេការកែទម្រង់មុខងារសាធារណៈក៏មិនអាចទៅមុខរួចដែរ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានថ្លែងបែបនេះ ក្នុងឱកាសពិធី វិបស្សនា បូកសរុប និងកែលម្អប្រព័ន្ធប្រឡងប្រជែងជ្រើសរើសមន្រ្ដីរាជការស៊ីវិលឱ្យចូលបម្រើការងារនៅតាមក្រសួងស្ថាប័ន កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ ២០២៥នេះ នៅខេត្តកំពង់ស្ពឺ។ ក្នុងឱកាសនោះឯកឧត្តមបានថ្លែងថា...
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធីបិទសន្និបាតប្រចាំឆ្នាំលើកទី២ បូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅផែនការឆ្នាំ២០២៥ របស់សមាគមឧកញ៉ាកម្ពុជា នារសៀលថ្ងៃសុក្រ ទី១៤ ខែមីនា ឆ្នាំ២០២៥ ថា គោរមងារឧកញ៉ាផ្តល់ជូនអ្នកមានគុណសម្បត្តិ និងដែលបានរួមចំណែកក្នុងការជួយសង្គមជាតិ និងប្រជាជន ព្រមទាំងបានខិតខំ និងទទួលផលពីការតស៊ូរបស់ខ្លួនក្រោមសុខសន្តិភាពរបស់ប្រទេស ហើយការរីកចម្រើននេះ មិនត្រឹមតែសម្រាប់ផ្ទាល់ខ្លួនទេ ប៉ុន្តែសម្រាប់ជួយដល់អ្នកពាក់ព័ន្ធ បុគ្គលិក និងការរួមចំណែកក្នុងការកសាងសមិទ្ធផលសង្គម កិច្ចការមនុស្សធម៌...
ពោធិ៍សាត់៖ រដ្ឋបាលស្រុកតាលោសែនជ័យ សហការជាមួយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ បានរៀបចំកម្មវិធីអបអរសាទរពិធីប្រកាសជាផ្លូវការ ស្រុកតាលោសែនជ័យ ជាស្រុកបញ្ចប់ការបន្ទោរបង់ពាលវាលពាសកាល (ODF) ។ ពិធីនេះត្រូវបានរៀបចំធ្វើឡើងនៅបរិវេណសាលាស្រុកតាលោសែនជ័យ ក្រោមអធិបតីភាព លោក លឹម សុខតូ អភិបាលរងខេត្ត តំណាង ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត និងដោយមានការការចូលរួមពីលោក ធីម សុធារ៉ា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត លោក សំ ណារិទ្ធិ...
ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដឹកនាំប្រតិភូក្រសួង និងវិស័យឯកជន ទស្សនាខ្សែច្រវាក់ផ្គត់ ផ្គង់នៃការធ្វើស្វ័យប្រវត្តិកម្ម និងទំនើបកម្មរបស់ក្រុមហ៊ុនអន្តរជាតិមួយ ដើម្បីជំរុញលើកកម្ពស់ដល់ក្រុមហ៊ុនក្នុងស្រុក ត្រៀមលក្ខណៈ ឈានទៅឆ្នាំ២០៣០ និងឆ្នាំ២០៥០។ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ បានដឹកនាំប្រតិភូក្រសួង...
ភ្នំពេញ ៖ ក្នុងឱកាស អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតប្រចាំឆ្នាំ បូកសរុបលទ្ធផលការងារ ឆ្នាំ២០២៤និងលើកទិសដៅការងារ ឆ្នាំ២០២៥ របស់សមាគមឧកញ៉ាកម្ពុជា នៅរសៀល ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍បញ្ជាក់ជាថ្មីថា តាំងតែពីដើមអាណត្តិ សម្ដេចតែងតែលើកឡើងនៅតាមវេទិកានានារួច គឺចង់ឱ្យវិស័យឯកជន គឺជាអ្នកជួយគិត ជួយធ្វើ និងជួយទទួលខុសត្រូវ ជាមួយរាជរដ្ឋាភិបាល។ ក្នុងឱកាសនោះ សម្ដេចធិបតី...