ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) សហការជាមួយវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោ សែន ស្ថិតនៅក្រុងតាខ្មៅ ខេត្តកណ្តាល នៅថ្ងៃទី១៣ ខែមីនានេះ បានរៀបចំវេទិកា ការងារ និងឱកាសកម្ម សិក្សាការងារ សរុបចំនួនជាងពីរពាន់កន្លែង ។ លោកជំទាវ អ៊ូច ជាច័ន្ទមល្លិកា ប្រធានទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា នៅក្នុងវេទិកាការងារ និងឱកាសកម្មសិក្សាការងារ...
នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម បាវីតលុង វ៉ាន់ឡាល់វ៉ាវណា (Bawitlung Vanlalvawna) ឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព។ ក្នុងឱកាសនៃជំនួប ឯកឧត្តមឯកអគ្គរដ្ឋទូតបានសម្ដែងនូវក្ដីសោមនស្សរីករាយ ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបាននាំយកនូវការផ្ដាំផ្ញើការសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំរដ្ឋាភិបាលឥណ្ឌាជូនចំពោះសម្ដេចបវរធិបតីផងដែរ ។ ឯកឧត្តមឯកអគ្គរដ្ឋទូតបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងយូរអង្វែង រវាងឥណ្ឌា និងកម្ពុជា ដោយឯកឧត្តមបានគូសបញ្ជាក់ថា...
ប្រជាពលរដ្ឋ និងសហជីពនៅកម្ពុជា បានអំពាវនាវដល់ក្រុមប្រឆាំងជ្រុលនិយមក្រៅប្រទេសឈប់ញុះញង់ អុចអាលពីបញ្ហាព្រំដែនកម្ពុជា-ថៃបន្តទៀត ខណៈរាជរដ្ឋាភិបាលទាំងពីរកំពុងសិក្សាស្វែងរកដំណោះស្រាយដោយសន្ដិវិធី សន្ដិភាព សន្ដិសុខនៅតាមព្រំដែន និងយោគយល់គ្នាទៅវិញទៅមក។ លោក ឃុន រតនា ប្រជាពលរដ្ឋរស់នៅខេត្តកំពតបាននិយាយថា៖«ខ្ញុំមិនចង់ឃើញសង្រ្គាមរវាងកម្ពុជា និងថៃដូចកាលពីឆ្នាំ ២០០៨នៅប្រាសាទព្រះវិហារនោះទេ ព្រោះនឹងធ្វើឱ្យប៉ះពាល់វិស័យសេដ្ឋកិច្ច ទេសចរណ៍ និងបង្កការលំបាកដល់ប្រជាពលរដ្ឋទាំងសងខាង ហើយថែមបង្កឱ្យមានប្រជាពលស្លាប់ និងរបួសទៀតផង»។ លោកមិនគាំទ្រសកម្មភាពរបស់ក្រុមជ្រុលនិយមនៅក្រៅប្រទេសដែលកំពុងតែញុះញង់ប្រជាពលរដ្ឋឱ្យងើបឈរបះបោរប្រឆាំងរាជរដ្ឋាភិបាលស្របច្បាប់តាមរយៈការទាញភ្ជាប់បញ្ហាព្រំដែនកម្ពុជា និងថៃនោះទេ។ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋផ្សេងទៀតកុំចូលរួមពាក់ព័ន្ធសកម្មភាពណាដែលមិនមែនជាផលប្រយោជន៍ជាតិ។ លោក ឌិន សំអាត ប្រជាពលរដ្ឋរស់នៅខេត្តតាកែវបាននិយាយថា៖«ប្រមុខរាជរដ្ឋាភិបាលបានបញ្ជាក់ម្ដងហើយម្ដងទៀតជុំវិញការពារបូរណភាពទឹកដី...
នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៃព្ររាជាណាចក្រកម្ពុជាបានអនុញ្ញាតឱ្យឯកឧត្តម អាណាតូលី ប៉ូរ៉ូវីក (Anatoly Borovik) ឯកអគ្គរដ្ឋទូតរុស្ស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឲ្យដឹងនៅក្រោយជំនួបនេះថា នៅក្នុងជំនួបនេះ សម្ដេចប្រមុខរដ្ឋស្ដីទី បានសម្ដែងនូវការស្វាគមន៍ ចំពោះ...
ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីបើកសិក្ខាសាលាស្តីពី ការប្រកាសជាផ្លូវការ យុទ្ធនាការលើកកម្ពស់ការប្រើប្រាស់មូលនិធិសមធម៌សុខាភិបាល, នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥នេះ។ សមាសភាពចូលរួមមានចំនួន២០៦រូប អញ្ជើញមកពីក្រសួងសុខាភិបាល ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (ប.អ.ជ.គ) ធនាគារពិភពលោក (World Bank) ធនាគារអភិវឌ្ឍន៍ នៃរដ្ឋាភិបាលអាល្លឺម៉ង់ (KFW) នាយកដ្ឋានកិច្ចការបរទេស និងពាណិជ្ជកម្មប្រទេសអូស្ត្រាលី (DFAT) និងមូលនិធិហិរញ្ញប្បទានសកលសម្រាប់គ្រប់ស្ត្រី...
ភ្នំពេញ ៖ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រី្តក្រសួងសុខាភិបាល បានបញ្ជាក់ថា ការប្រើប្រាស់ឱសថដែលគ្មានគុណភាព សុវតិ្ថភាព ប្រសិទ្ធភាព អាចឲ្យបរាជ័យក្នុងការព្យាបាល ប្រឈមទៅនឹងភាពស៊ាំ ចំពោះឱសថប្រឆាំងមេរោគ ការវិវត្តន៍កាន់តែធ្ងន់ធ្ងរទទៅនឹងជំងឺ និងអាចឈានដល់ការស្លាប់បាត់បង់ជីវិត។ ការថ្លែងរបស់ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រី្តក្រសួងសុខាភិបាល យ៉ាងដូច្នេះក្នុងសិក្ខាសាលាពិគ្រោះយោបល់លើសេចកី្តព្រាងច្បាប់ ស្តីពី ផលិតផលឱសថ, នាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥នេះ។ ឯកឧត្តមសាស្រ្តាចារ្យ...
ភ្នំពេញ ៖ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានសម្តែងការហួសចិត្ត ខណៈពន្ធនាគារខ្លះមានការជួញដូរគ្រឿងញៀន ហើយករណីនេះគឺភាគច្រើនជាជនបរទេស ដូច្នេះក្រសួង នឹងធ្វើពន្ធនាគារដាច់ដោយឡែកមួយសម្រាប់ដាក់អ្នកញៀនគ្រឿងញៀនផងដែរនាពេលខាងមុខនេះ។ ថ្លែងនៅក្នុងពិធីផ្សព្វផ្សាយ «ផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១០» នៅទីស្ដីការក្រសួងមហាផ្ទៃ នារសៀល ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥នេះ ឯកឧត្តម ស សុខា បានបញ្ជាក់ថា«យើងបានណែនាំរួចហើយក្នុងសន្និបាតក្រសួង គឺធ្វើម៉េចយើងសហការជាមួយពន្ធធនាគារ ពីព្រោះឥឡូវ នេះការបញ្ជាទិញ...
ស្វាយរៀង ៖ ទំនប់សន្តរស្ទាក់ទឹកអាងគៀនតាស៊ីវ ស្ថិតនៅក្នុងឃុំស្វាយយា ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ជាគម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធប្រពន្ធ័ធារាសាស្រ្តរបស់រាជរដ្ឋាភិបាល ផ្តល់តាមរយៈក្រសួងធនធានទឹកនិងឧតុនិយម ត្រូវបានត្រៀមបិទបញ្ចប់ការងារសាងសង់នៅពេលខាងមុខនេះបន្ទាប់ពីដំណើរការស្ថាបនារយៈពេល៣ឆ្នាំជាប់ៗគ្នា។ លោកសុខ សំអន មេឃុំស្វាយយា ស្រុកស្វាយជ្រំ បានប្រាប់ទូរទស្សន៍ btv នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥នេះថា អាងស្តុបទឹកគៀនតាស៊ីវ គឺជាគម្រោងរបស់រាជរដ្ឋាភិបាល ហើយអាងនេះបន្ទាប់ពី ក្រុមការងារក្រសួងធនធានទឹកនិងឧតុនិយម បញ្ចប់ការងារសាងសង់មានវិសាលភាពអាចស្តុបទឹកប្រមាណជាង ៧លានម៉ែត្រគីបសម្រាប់ផ្ដល់ឲ្យពលរដ្ឋធ្វើការងារបង្កបង្កើតផលទាំងប្រាំង និង វស្សា...
កម្មវិធីគុនល្បុក្កតោ ជាកម្មវិធីមួយនៅក្នុងព្រឹត្តិការណ៍អង្គរសង្រាន្ត ដែលរៀបចំឡើងក្នុងគោលបំណងថែរក្សាអត្តសញ្ញាណក្បាច់គុនបុរាណខ្មែរ និងផ្សព្វផ្សាយឱ្យកាន់តែល្បីល្បាញទៅកាន់សាធារណជន ដែលបានចូលរួមទស្សនា និងអាចចូលរួមក្នុងការហ្វឹកហាត់ផ្ទាល់ជាមួយនឹងអ្នកជំនាញ ហើយថែមទាំងទទួលបាននូវអត្ថប្រយោជន៍ជាច្រើនសម្រាប់រាងកាយ ស្មារតី ភាពរហ័សរហួន ភាពបត់បែននៃរាងកាយទាំងមូល និងជាសិល្បៈតស៊ូមួយដែលអាចយកមកប្រើប្រាស់ការពារខ្លួន។ ក្រៅពីនេះ កម្មវិធីផ្តល់ជូននូវការសម្តែងក្បាច់គុន ការហាត់សមក្បាច់គុន ការនិទានរឿងអំពីគុនល្បុក្កតោ ពិព័រណ៍គ្រឿងសព្វាវុធបុរាណ និងការចូលរួមលេងល្បែងកម្សាន្តដែលទាក់ទងនឹងក្បាច់គុនល្បុក្កតោជាដើម។ គុនល្បុក្កតោជាកេរដំណែលដ៏ផូរផង់របស់ដូនតាខ្មែរបន្សល់ទុកមក និងត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបិយនៃមនុស្សជាតិរបស់អង្គការយូណេស្កូនៅឆ្នាំ២០២២។ កុំភ្លេចចូលរួមរីករាយក្នុងកម្មវិធីនេះទាំងអស់គ្នាទទួលបានការយល់ដឹងបន្ថែមពីគុនល្បុក្កតោ ក៏ដូចជាចូលរួមថែរក្សា និងលើកស្ទួយមរតកដូនតា។
កម្មវិធីការអប់រំបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (TVET) សម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ដែលជាគំនិតផ្តួចផ្តើមរបស់សម្តេចតេជោហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភាកម្ពុជា រហូតមកដល់ពេលនេះ មានសិស្សចុះឈ្មោះចូលរៀនសរុបចំនួនជាង ៩ម៉ឺន ៨ពាន់នាក់។ ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ប្រាប់ព័ត៌មាន ប៊ីធីវី នៅល្ងាចថ្ងៃទី១១ ខែមីនានេះ ឲ្យដឹងថា គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២៥...