ភ្នំពេញ ៖ ក្នុងឱកាស អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតប្រចាំឆ្នាំ បូកសរុបលទ្ធផលការងារ ឆ្នាំ២០២៤និងលើកទិសដៅការងារ ឆ្នាំ២០២៥ របស់សមាគមឧកញ៉ាកម្ពុជា នៅរសៀល ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍បញ្ជាក់ថា សម្ដចនឹងបន្តនិយាយពីការថែរក្សាសុខសន្ដិភាពរបស់កម្ពុជា រហូតដល់ក្រុមជ្រុលនិយមមួយក្ដាប់តូចនៅក្រៅស្រុក ពេលដេកក៏យល់សប្ដិឃើញដែរ ខណៈពួកគេបានរិះគន់ថា គ្រប់វេទិកាសម្ដេច និងសម្ដេចតេជោ តែងតែលើកឡើងពីសន្ដិភាពរបស់កម្ពុជា។ ក្នុងឱកាសនោះសម្ដេចធិបតី នាយករដ្ឋមន្រ្ដី...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្តាំទៅអ្នកនៅក្រៅស្រុកមួយចំនួនតូច ដែលប្រកាសអួតខ្លួនថាជាអ្នកស្នេហាជាតិពិតប្រាកដនោះ សូមចូលមកស្រុកខ្មែរវិញ ដោយសម្តេចធានាថាគ្មានការចាប់ខ្លួននោះឡើយ ហើយថែមទាំងផ្តល់អាវុធឲ្យ និងក្របខណ្ឌកងទ័ព ដោយផ្តល់ឲ្យជាអនុកងសេនាតូច ដើម្បីទៅការពារព្រំដែន(តំបន់ប្រាសាទតាមាន់)ផងដែរ។ ក្នុងឱកាសអញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងាររបស់សមាគមឧកញ៉ាកម្ពុជា នារសៀល ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានលើកឡើងថា«បើអ្នក ស្នេហាជាតិនោះ ហើយបើចង់ចូលមក...
នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមជាមួយឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់រវាងក្រុមហ៊ុន ជី.ធី.វី.ស៊ី អិចផត ខូ អិលធីឌី (G.T.V.C) Import Export Co.,Ltd និងសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា (PATA Cambodia Chapter) ក្នុងគោលបំណងសហការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនេះ...
ភ្នំពេញ៖ អាជ្ញាធរខណ្ឌឫស្សីកែវបានយកចិត្តទុកដាក់ពីកងកម្លាំងនគរបាលការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ ដែលជួយសង្គ្រោះប្រជាពលរដ្ឋជាប់ជាប្រចាំពេលមានហេតុការណ៍គ្រោះអគ្គិភ័យ ដូច្នេះរដ្ឋបាលខណ្ឌប្ញស្សីកែវ បាននាំយកនូវសម្ភារៈជាឯកសណ្ឋានសង្រ្គោះពន្លត់អគ្គិភ័យ ជូនដល់មន្រ្តីជំនាញ។ នៅព្រឹកថ្ងៃសុក្រ ទី១៤ ខែមីនា ឆ្នាំ២០២៥នេះ លោក ជិន ប៊ុនធឿន ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌប្ញស្សីកែវ បានចុះជួបសំណេះសំណាលសួរសុខទុក្ខ កងកម្លាំងពន្លត់អគ្គិភ័យនៃ ការិយាល័យបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ ប្រចាំការគោលដៅមូលដ្ឋានខណ្ឌឫស្សីកែវ និងបាននាំយកនូវសម្ភារៈជា ឯកសណ្ឋានសង្រ្គោះ និងពន្លត់អគ្គិភ័យ ទឹកសុទ្ធ រួមជាមួយថវិការមួយចំនួនផងដែរ។...
នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានប្រារព្ធពិធីអបអរសាទរខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ២០២៥ ក្រោមប្រធានបទ“សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្រ្តី និងក្មេងស្រីគ្រប់រូប” ក្រោមវត្តមានលោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងភរិយា និងមានការអញ្ជើញចូលរួមពី លោក-លោកស្រី ស្នងការរង ភរិយាលោកស្នងការរង លោកនាយការិយាល័យ លោកអធិការនគរបាលក្រុង-ស្រុក ព្រមទាំងនារីជានគរបាលជាតិជាច្រើនរូបផងដែរ។...
សហភាពអឺរ៉ុប វិនិយោគទឹកប្រាក់ជិត ៨០ លានអឺរ៉ូ ដើម្បីជួយពង្រឹងវិស័យកសិកម្មនៅកម្ពុជា លើកកម្ពស់សន្តិសុខស្បៀង ធ្វើឱ្យ ខ្សែច្រវាក់តម្លៃផលិតផលដែលបានជ្រើសរើស កាន់តែមានភាពប្រកួតប្រជែង និងជំរុញដល់ការនាំចេញ។ សហភាពអឺរ៉ុប ចូលរួមលើកកម្ពស់ការធ្វើទំនើបកម្មវិស័យកសិកម្មនៅកម្ពុជា និងជំរុញឱ្យកសិករមានលទ្ធភាពចូលទៅកាន់ ទីផ្សារក្នុងស្រុក និងសកល តាមរយៈការក្នុងទំហំទឹកប្រាក់ជិត ៨០ លានអឺរ៉ូ ដោយក្នុងនោះកញ្ចប់វិនិយោគគ្រប់ជ្រុងជ្រោយ របស់ សហភាពអឺរ៉ុបរួមមាន៖ ឥណទានរបស់ធនាគារវិនិយោគអឺរ៉ុបសកល (EIB Global) បូករួមជាមួយជំនួយឥតសំណង និងជំនួយ បច្ចេកទេសរបស់សហភាពអឺរ៉ុបផងដែរ។...
ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈរបស់កម្ពុជា បាននិងកំពុងស្ថិតលើមាគ៌ាដ៏ត្រឹមត្រូវ និងអាចសម្រេចបានស្របតាមស្តង់ដាអន្តរជាតិ ធានានូវប្រសិទ្ធភាព និងគណនេយ្យភាពក្នុងបរិបទកម្ពុជា ហើយមានភាពបត់បែន និងភាពធន់ទៅនឹងការប្រែប្រួលនៃស្ថានភាពសង្គម-សេដ្ឋកិច្ច នៃតំបន់និងសកលលោក។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងកិច្ចប្រជុំត្រួត ពិនិត្យប្រចាំឆ្នាំ២០២៤ នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៤ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥, ឯកឧត្តមបានគូសបញ្ជាក់ថា ក្នុងបរិការណ៍ដែលសកលលោកកំពុងស្ថិតក្នុងភាពមិនប្រាកដប្រជាខ្ពស់ និងការប្រែប្រួលប្រជាចាំ, ទស្សនវិជ្ជា «កែទម្រង់-រស់, មិនកែទម្រង់-ស្លាប់»...
អ្នកលេងគុនខ្មែរមកពីខេត្តព្រៃវែង លន បញ្ញា ល្អឡើងៗប្រមាណ ១០ប្រកួតចុងក្រោយនេះផ្ដួលដៃគូឲ្យសន្លប់បោះបង់ការប្រកួតមុនបញ្ចប់ទឹករហូត ស្របពេលនេះកំពុងហ្វឹកហាត់យ៉ាងសកម្មបន្តទៀតត្រៀមប៉ះជើងខ្លាំងមកពីប្រទេសអ៊ុយក្រែន។ លន បញ្ញា បានឲ្យដឹងថា បើរាប់មកប្រហែល ១០ប្រកួតមកហើយដែលរូបគេបានផ្ដួលដៃគូឲ្យសន្លប់មុនបញ្ចប់ការប្រកួត។ មិនមានអ្វីពិសេស ឬអាថ៌កំបាំងនោះទេគឺបានមកពីការខំប្រឹងប្រែងហ្វឹកហាត់ទៀងទាត់ និងការព្យាយាមដោយមិនខ្ជិលច្រអូស។ ពាក់ព័ន្ធការប្រកួតនៅសប្ដាហ៍នេះកូនសិស្សលោក ធន់ សុភា រូបនេះថាកំពុងសម្រុកហ្វឹកហាត់ពិសេសផ្ដោតលើកម្លាំងស៊ុហ្វតែម្ដងដោយសារប៉ះកីឡាករស្បែកសរ ឬប៉ែកអ៊ឺរ៉ុបភាគច្រើនកម្លាំងខ្លាំង។ ចំពោះក្បាច់ស្នៀតវិញ លន បញ្ញា ថាមានគ្រប់គ្រាន់ហើយពង្រឹងតែស៊ុហ្វទៅអាចទប់ទល់ជាមួយដៃគូបានហើយ។ បញ្ជាក់ដែរថា លន...
ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន កាកបាទក្រហមកម្ពុជា បានអញ្ជើញជាអធិបតីក្នុង ពិធីប្រុងពាលី ដើម្បីត្រៀមស្រោចស្រពព្រះសុគន្ធវារី ថ្វាយនិងប្រគេន សម្តេចព្រះមហាសង្ឃរាជ សម្តេចព្រះសង្ឃនាយក សម្តេចព្រះសង្ឃនាយករង នៃគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ដែលពិធីនេះធ្វើឡើងនៅ វត្តបទុមវតី រាជវរារ៉ាម រាជធានីភ្នំពេញ។ បន្ទាប់ពីព្រះករុណា ព្រះបាទ...
ភ្នំពេញ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានក្រុមប្រឹក្សាភិបាល នៃមជ្ឈមណ្ឌលកម្ពុជា៤.០ បានថ្លែងថា ការចាប់យកបច្ចេវិទ្យាឌីជីថល គឺពិតជាមានភាពចាំបាច់ខ្លាំងណាស់ ក្នុងការធ្វើឲ្យសម្រេចបាននូវចក្ខុវិស័យឆ្នាំ២០៣០ និងឆ្នាំ២០៥០ ។ នាឱកាសអញ្ជើញជាអធិបតីក្នុងវេទិកាកម្ពុជា៤.០ លើកទី៤ ស្ដីពីភាពជាអ្នកដឹកនាំរបស់យុវជនក្នុងយុគសម័យឌីជីថល និងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា រវាងមជ្ឈមណ្ឌលកម្ពុជា៤.០ និងសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានចែករំលែកនូវគន្លឹៈស្តីពី ភាពជាអ្នកដឹកនាំ របស់យុវជនក្នុងយុគសម័យឌីជីថលជូនដល់សិស្សនិស្សិត នៃសាកលវិទ្យាល័យប៊ែលធីជាង...