ភ្នំពេញ៖ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានប្រកាសដាក់ដំណើការ នៃការស្នើសុំទូទាត់តាវកាលិកផ្នែកថែទាំសុខភាពតាមប្រព័ន្ធអនឡាញ ដែលសមាជិក ប.ស.ស. គ្រប់រូប អាចស្នើសុំទាមទារប្រាក់ឧបត្ថម្ភរបស់ខ្លួនបាន ចាប់ពីពេលនេះតទៅ តាមរយៈកម្មវិធីទូរស័ព្ទដៃ NSSF member app។ ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៅក្នុងកិច្ចប្រជុំផ្ទៃក្នុងប្រចាំខែ ដើម្បីត្រួតពិនិត្យ និងដោះស្រាយលើបញ្ហាប្រឈមរបស់នាយកដ្ឋានជំនាញ និងគ្រប់សាខា ប.ស.ស....
ភ្នំពេញ៖ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បានជំរុញលើកទឹកចិត្តបន្តការផ្សព្វផ្សាយនូវកតញ្ញូតាធម៌ និងលើកកម្ពស់ការបណ្តុះសីលធម៌ គុណធម៌ ព្រោះថា មិនត្រឹមតែលើកកម្ពស់គុណតម្លៃរបស់បុគ្គលប៉ុណ្ណោះទេ ប៉ុន្តែជាមូលដ្ឋានគ្រឹះនៃក្រមសីលធម៌គ្រួសារ ធានាបាននូវរចនាសម្ព័ន្ធសុភមង្គលក្នុងគ្រួសារ និងសង្គមមានស្ថិរភាព។ ឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា នៅក្នុងពិធីបុណ្យកតញ្ញូតាធម៌ និងសន្និសីទជំរុញអាហារបួសប្រចាំឆ្នាំលើកទី៧ ឆ្នាំ២០២៥ ក្រោមប្រធានបទ បញ្ចេញពន្លឺរស្មីនៃក្តីស្រលាញ់ កាលពីរសៀលថ្ងៃទី១៦ ខែមីនាកន្លងទៅ បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមប្រឹក្សាអីគ័នតាវ ឯកអនុត្តរធម៌ប្រចាំកម្ពុជា...
ភ្នំពេញ ៖ ខណៈស្ពានអាកាសមរតកតេជោជិតនឹងបញ្ចប់ការសាងសង់ និងដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនាពេលឆាប់ៗខាងមុខនោះ សំណង់រឹងដែលសាងសង់ពីឥដ្ឋ រៀបដែកចាក់ស៊ីម៉ង់ត៍ ក៏កំពុងសាងសង់នៅ លើចិញ្ចើមផ្លូវដើររបស់សាធារណជនជាបណ្ដើរៗផងដែរ។ ការសាងសង់សំណង់រឹងនៅលើចិញ្ចើមផ្លូវសាធារណៈរបស់រដ្ឋ តាមបណ្ដោយមហាវិថីព្រះមុនីវង្សនេះ គឺទើបឃើញកើតមាននៅប៉ុន្មានថ្ងៃកន្លងមកនេះប៉ុណ្ណោះ ដោយមិនមានការហាមឃាត់ពីអាជ្ញាធរមូលដ្ឋាននោះឡើយ។ ប្រសិនបើមិនមានវិធានការទប់ស្កាត់នៅពេលនេះទេ អាចនឹងមានការរីករាលដាលនៃការសាងសង់សំណង់រឹងបែបនេះបន្តទៀត។ ព័ត៌មានស្ដីពីការសាងសង់សំណង់រឹងនៅលើចិញ្ចើមថ្នល់ ជាប់គល់ស្ពានអាកាសមរតកតេជោនេះ ពល រដ្ឋបានជូនដំណឹងទៅលោក កែវ សាវឿន ចៅសង្កាត់ចាក់អង្រែលើ ក្នុងទឹកដីខណ្ឌមានជ័យ ជាច្រើនថ្ងៃកន្លងមកហើយ តែសំណង់នេះនៅតែបន្តការសាងសង់ជាដដែល។ បញ្ហាសំណង់អាណាធិបតេយ្យនៅតាមមូលដ្ឋានមួយចំនួនធំ ត្រូវបានគេមើលឃើញថា...
ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា បានលើកទឹកចិត្តឱ្យភាគីអៀរឡង់ ពិចារណាបង្កើនជំនួយឥតសំណង (ODA) តាមរយៈការផ្តល់ជំនួយជាកម្ចីការប្រាក់ទាប និងការប្រើប្រាស់បច្ចេកវិទ្យាទំនើបសម្រាប់សហគមន៍កសិកម្មទំនើប ដើម្បីជំរុញវិស័យកសិកម្មនៅកម្ពុជាកាន់តែល្អប្រសើរឡើងបន្ថែមទៀត។ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងជំនួបសម្តែងការគួរសមជាមួយ ឯកឧត្តម Noel Grealish រដ្ឋមន្រ្តីក្រសួងកសិកម្ម ចំណីអាហារ និងសមុទ្រនៃសាធារណរដ្ឋអៀរឡង់ នាព្រឹកថ្ងៃទី១៧ មីនា ឆ្នាំ២០២៥នេះ បានសម្តែងនូវការស្វាគមន៍ និងក្តីសោមនស្សរីករាយចំពោះកិច្ចពិភាក្សាការងារ ដើម្បីឈានទៅពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា-អៀរឡង់។...
ភ្នំពេញ៖ ផលិតផលសក្តានុពលខ្មែរសំខាន់ៗមួយចំនួន ដូចជា៖ អង្ករក្រអូបខ្មែរ គ្រាប់ស្វាយចន្ទីរ ម្រេចកំពត ដំណាប់ស្វាយ កាហ្វេមណ្ឌលគិរី ស្ករត្នោត ក្រម៉ាខ្មែរ និងវត្ថុអនុស្សាវរីយ៍ជាច្រើនទៀត ត្រូវបាននាំយកទៅដាក់តាំងបង្ហាញនៅក្នុងកម្មវិធីអបអរសាទរទិវាហ្វ្រង់កូហ្វូនី (Journée de la Francophonie) ដែលរៀបចំឡើងដោយក្រុមប្រឹក្សាលើកតម្កើងហ្វ្រង់កូហ្វូនីនៅប្រទេសជប៉ុន (Conseil pour la Promotion de la Francophonie au Japon)...
ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម វណ្ណឡាលវ៉ូណា បយធ្លង់ (Vanlalvawna BAWITLUNG) ឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូ, នៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥នេះ នៅទីស្តីការក្រសួងសុខាភិបាល។ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា បានស្វាគមន៍ និងអបអរសាទរ ឯកឧត្តម ឯកអគ្គរដ្ឋទូត ដែលត្រូវបានទទួលការតែងតាំងជាឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌា...
នាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងកម្មវិធីសំណេះសំណាល និងពាក់កន្សែងយុវជនកាកបាទក្រហមកម្ពុជា ចំនួន ១២៥០នាក់ សាខាខេត្តកំពង់ស្ពឺ។ ពិធីនេះ ក៏មានការអញ្ជើញចូលរូមពីលោកជំទាវ ពុំ ចន្នីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត និងជាអនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ ឯកឧត្តម...
ឯកឧត្ដម ប៊ុយ សុភ័ណ្ឌ ប្រធានសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បានបង្ហាញនូវសេចក្ដីសោមនស្សរីករាយ ក្រោយកម្មវិធីប្រកួតកីឡាប្រដាល់អន្ដរក្លិប (Cambodia Inter Club) បានទទួលការគាំទ្រយ៉ាងផុសផុលពីសំណាក់ទស្សនិក ពិសេសជនបរទេស ដោយឯកឧត្តមបានចាត់ទុកនេះ គឺជាចលករថ្មីមួយទៀត ក្នុងការជំរុញការផ្សព្វផ្សាយ ក៏ដូចជាការអភិវឌ្ឍសម្រាប់កីឡាប្រដាល់សកលកម្ពុជា ។ ការគូសបញ្ជាក់នេះ បន្ទាប់ពីសហព័ន្ធបានសហការជាមួយស្ថាប័ន Cambodia Inter Club Championship រៀបចំកម្មវិធីអន្ដរក្លិប នៅរាជធានីភ្នំពេញ កាលពីចុងសប្ដាហ៍កន្លងទៅ នៅទីតាំង Factory សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ដោយមានអ្នកគាំទ្រប្រុស-ស្រី ពិសេសជនបរទេសចូលរួមទស្សនា...
ស្វាយរៀង ៖ ដំណាំផ្លែឈើហូបផ្លែជាផលិតផលថ្មីមួយមុខបន្ថែមទៀតរបស់ខេត្តស្វាយរៀង បន្ទាប់ពីដំណាំស្រូវ បន្លែ និងសត្វ ក្នុងការរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិ បច្ចុប្បន្នដំណាំទាំងនោះត្រូវបាន ធ្វើការប្រមូលផលខ្លះៗហើយ បន្ទាប់ពីម្ចាស់ចំការមានចំណាប់អារម្មណ៍ធ្វើការដាំដុះជាលក្ខណៈប្រមូលផ្ដុំ។ លោក ផិត ដាលឿ តំណាំងម្ចាស់ចំការដំណាំផ្លែឈើហូបផ្លែចម្រុះជាង៨០ហិចតាហិចតា ស្ថិតក្នុងឃុំសំបូរ ស្រុករមាសហែក ខេត្តស្វាយរៀង បានប្រាប់ទូរទស្សន៍BTV នៅថ្ងៃទី១៦ ខែមិនា ឆ្នាំ២០២៥នេះថា អនុវត្តគោលការណ៍រួមចំណែកទប់ស្កាត់ការនាំផ្លែឈើ ចូលពីប្រទេសជិតខាងសម្រាប់បំរើការហូបចុករបស់ពលរដ្ឋ តាមរយះដាំដុសក្នុងចំការរបស់លោក ពីឆ្នាំ២០១៣...
ដោយទទួលបានការរាយការណ៍ពីប្រជាពលរដ្ឋ និងបណ្តាញព័ត៌មាន ក្រុមការងារជំនាញនៃមន្ទីរបរិស្ថានខេត្តប៉ៃលិន ដោយមានការសហការជាមួយរដ្ឋបាលស្រុកសាលាក្រៅ និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ បានរកឃើញមានករណីត្រីងាប់ ក្នុងអូរនៅចំណុចក្បាលឡាន ស្ថិតនៅភូមិភ្នំស្ពង់ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ ក្រុមការងារ បានចុះត្រួតពិនិត្យ និងបានរកឃើញថា ទីតាំងក្រុមហ៊ុនកាងស៊ិនឡុងហ្វូត ដែលមានរោងចក្រកែច្នៃដំណាប់ស្វាយស្ថិត នៅភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅបានបញ្ចេញសំណល់រាវមិនត្រឹមត្រូវតាមច្បាប់ ហើយសំណល់រាវរបស់រោងចក្រត្រូវបានរកឃើញមានសភាពល្អក់ មានក្លិនជូ ផ្អូមខ្លាំង ចេញតាមលូរបស់រោងចក្រ...