ភ្នំពេញ៖ លោក ជា ធីរិទ្ធ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ទុកសកម្មភាពរបស់មេដឹកនាំជ្រុលនិយមរត់ចោលស្រុក ដែលបន្តធ្វើសកម្មភាពចោទប្រកាន់ បំភ្លៃព័ត៌មាននានា ចំពោះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា គឺគ្មានតម្លៃអ្វីទាំងអស់សម្រាប់ប្រជាជនខ្មែរ ខណៈមេដឹកនាំជ្រុលនិយមរូបនេះជាអ្នកនយោបាយកេញចំណេញតាមពីក្រោយព្រឹត្តិការណ៍ប្រទេសនេះ ប្រទេសនោះប៉ុណ្ណោះ។ លោក ជា ធីរិទ្ធ មើលឃើញថា ការចោទប្រកាន់របស់បុគ្គលរូបនេះ គ្មានតម្លៃអ្វីទាំងអស់សម្រាប់ប្រជាជនខ្មែរ ព្រោះប្រជាជនលោកបានដឹងហើយនូវនយោបាយប្រជាភិថុតិដដែលៗរបស់បុគ្គលរូបនេះ ដែលជាអ្នកនយោបាយគ្មានចក្ខុវិស័យនយោបាយ និងយុទ្ធសាស្រ្ត...
ភ្នំពេញ ៖ ឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានថ្លែងនូវការកោតសរសើរចំពោះអាជ្ញាធររាជធានីភ្នំពេញ និងកងកម្លាំងមានសមត្ថកិច្ចទាំងអស់ដែលបានយកអស់កម្លាំងកាយចិត្តក្នុងការអនុវត្តការងារបានយ៉ាងល្អកន្លងមកនេះ ពិសេសគឺការអនុវត្តគោលនយោបាយភូមិ សង្កាត់មានសុវត្ថិភាពបានល្អ ធ្វើឱ្យប្រជាពលរដ្ឋទទួលបានភាពកក់ក្តៅ។ ការកោតសរសើររបស់ឯកឧត្ដម ម៉ប់ សារិន បានធ្វើឡើងនាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី១០ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ឆ្នាំទី១ អាណត្តិទី៤ ដោយមានការចូលរួមពីលោក ឆាយ វីរៈ អភិបាលរងរាជធានី តំណាងឯកឧត្ដម...
កងពលតូចដឹកជញ្ជូនលេខ៩៩ បានត្រៀមរថយន្តរួចជាសម្រេចដើម្បីទុកដឹកមន្រ្តី យុវជន យុវនារី ស.ស.យ.ក និងអីវ៉ាន់សម្រាប់រៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្តនៅខេត្តសៀមរាប ខណៈរាជរដ្ឋាភិបាលប្រកាសថា នឹងរៀបចំអង្គរសង្រ្កាន្ត នៅឆ្នាំ២០២៥នេះ ឲ្យមានលក្ខណៈទ្រង់ទ្រាយធំ និងប្រព្រឹត្តិទៅក្រោមប្រធានបទ «ស្នាមញញឹមសាទរសង្ក្រាន្តឆ្នាំថ្មី»។ លោកឧត្តមសេនីយ៍ត្រី ហ៊ុល វណ្ឌី មេបញ្ជាការរង និងជានាយសេនាធិការកងពលតូចដឹកជញ្ជូន លេខ៩៩ បានថ្លែងប្រាប់ទូរទស្សន៍ប៊ីធីវី ក្រោយដឹកនាំកិច្ចប្រជុំក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា (សសយក)នាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥នេះថា កងពលតូចដឹកជញ្ជូនលេខ៩៩ បានត្រៀមរថយន្តខ្នាតធំរួចជាស្រេច ដោយក្នុងនោះមានរថយន្តប្រភេទទេសចរណ៍(៤៦កៅអី)...
ភ្នំពេញ៖ ក្នុងរយៈពេល៤៥ថ្ងៃមធ្យោបាយជិះបញ្រ្ចាសនៅលើកំណាត់ផ្លូវ២១៧ (មុន្នីរ៉េត) សរុបចំនួន១៥១គ្រឿង ត្រូវបានអាជ្ញាធរសង្កាត់ស្ទឹងមានជ័យទី១ ធ្វើការឃាត់ដើម្បីធ្វើកិច្ចសន្យា និងធ្វើការណែនាំ រួចប្រគល់ជូនម្ចាស់វិញ។ នេះបើតាមការឲ្យដឹងពី លោក ជា សារ៉េត ប្រធានគណៈបញ្ជាការឯកភាពសង្កាត់ បានឲ្យដឹងនាថ្ងៃឋតី១២ ខែមីនា ឆ្នាំ២០២៥នេះ។ លោក ជា សារ៉េត ចៅសង្កាត់ស្ទឹងមានជ័យទី១ បានបញ្ជាក់ទៀតថា រយះពេល ៤៥ថ្ងៃ ចាប់ពីថ្ងៃទី២៧ ខែមករា ដល់ថ្ងៃទី១២...
ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា បានមានប្រសាសន៍ ជំរុញឱ្យគ្រឹះស្ថានឧត្តមសិក្សា បង្កើនការចលនាសកម្មភាពយុវជនកាយរឹទ្ធិឲ្យបានច្រើន និងមានបុគ្គលិកលក្ខណៈពេញលេញដល់យុវជននិស្សិតកំពុងសិក្សា ខណៈការងារនេះកំពុងរួមចំណែកយ៉ាងសកម្មប្រែក្លាយពួកគេទៅជា ពលរដ្ឋល្អ ជាពលរដ្ឋសកល និងមានស្មារតីស្រឡាញ់ជាតិ ការពារមាតុភូមិ និងការអភិវឌ្ឍសង្គមកម្ពុជា ។ នៅក្នុងពិធីបិទវគ្តតម្រង់ទិសកាយរឹទិ្ធកម្ម សច្ចាប្រណិធាន និងបំពាក់កន្សែងជូននូវកាយរឹទិ្ធរៀមច្បង នៃកងឯកភាពសាកលវិទ្យាល័យជាតិគ្រប់គ្រង ថ្ងៃទី១២ ខែមីនានេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី...
ភ្នំពេញ ៖ រយៈពេល២ខែ ដើមឆ្នាំ២០២៤ នេះ, ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគថ្មីចំនួន ១១២ គម្រោង មានទំហំ ទុនវិនិយោគប្រមាណ ១ ប៊ីលានដុល្លារអាមេរិក ដោយបានកើនឡើង ៤៣ គម្រោង បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៤។ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចេញសេចក្តីប្រកាសព័ត៌មាន ដែលបានអនុម័តក្នុងខែកុម្ភៈ ឆ្នាំ២០២៥ ដោយក្នុងនោះក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគសរុបចំនួន ៤៤ គម្រោង...
ភ្នំពេញ៖ អាជ្ញាធរខណ្ឌឬស្សីកែវ ទុករយៈពេលដល់ ថ្ងៃទី៣០ ខែមិនា ឆ្នាំ ២០២៥ ឲ្យម្ចាស់ដាយត្រីរុះរើស និងចល័តមិនអនុញ្ញាតឱ្យធ្វើអាជីវកម្មដាយត្រីបន្តទៀតនោះឡើយ ក្នុងករណី មិនសហការ មិនអនុវត្តតាមការណែនាំរបស់រដ្ឋបាលខណ្ឌឫស្សីកែវនិងអនុវត្តវិធានការរដ្ឋបាល។ ជាក់ស្ដែងនៅ នៅថ្ងៃអង្គារ ទី១១ ខែមិនា ឆ្នាំ២០២៥ លោក ឌន ដាវុឌ នាយករងរដ្ឋបាលខណ្ឌឫស្សីកែវ ដោយទួលបានការណែនាំរបស់លោក ជិន ប៊ុនធឿន អភិបាល នៃគណៈអភិបាលខណ្ឌឫស្សីកែវ បានដឹកនាំមន្រ្តីការិយាល័យសាធារណការ...
(កំពង់ចាម) ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាធាយ ខេត្តកំពង់ចាម និងរដ្ឋបាលស្រុកបាធាយព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥បានរៀបចំពិធីសំណេះសំណាលជាមួយមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ជុំវិញស្រុកបាធាយ ខេត្តកំពង់ចាម ក្រោមអធិបតីភាពរបស់ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី1 ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធ សភាប្រចាំភូមិភាគទី២ ខេត្តកំពង់ចាម និង ខេត្តត្បូងឃ្មុំ។ ពិធីសំណេះសំណាលដែលប្រព្រឹត្តិទៅនៅសាលាស្រុកបាធាយ នេះមានការចូលរួមពីសមាជិកព្រឹទ្ធសភា តំណាងក្រសួង-ស្ថាប័ន តំណាងគណៈអភិបាលខេត្ត ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាធាយ រដ្ឋបាលស្រុកបាធាយ មន្រ្តីរាជការ...
ភ្នំពេញ ៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានធ្វើបទបាឋកថាលើភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជូនថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាល គ្រប់ឋានានុក្រមក្រោមឱវាទក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ (Zoom) ដែលមានសមាសភាពចូលរួមសរុប ប្រមាណចំនួន ៤០០០នាក់, នៅរសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកសុខាភិបាលទាំងអស់ ត្រូវបន្តបង្កើនការយកចិត្តទុកដាក់ឱ្យបានខ្លាំងថែមទៀត ក្នុងការបម្រើសេវាសុខភាពជូនប្រជាពលរដ្ឋ ជាពិសេសអ្នកប្រើប្រាស់មូលនិធិសមធម៌...
ភ្នំពេញ៖ សហជីពនៅកម្ពុជា សំដែងការគាំទ្រចំពោះរាជរដ្ឋាភិបាល ដែលយកចិត្តទុកដាក់លើយន្តការបង្កើតទារកដ្ឋាននៅតាមបណ្តារោងចក្រ សហគ្រាស។ ទន្ទឹមនឹងនេះ សហជីពវាយតម្លៃខ្ពស់លើការអនុវត្តជាក់ស្តែងពីគ្រប់ភាគីពាក់ព័ន្ធ ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមទាំងនិយោជកដែលបានធ្វើការជាមួយគ្នារហូតដាក់សម្ពោធឱ្យប្រើប្រាស់ទារកដ្ឋានសម្រាប់កម្មករជាបណ្តើរៗហើយនៅដើមឆ្នាំ២០២៥។ លោក គង់ អាទិត្យ ប្រធានសហភាពការងារកម្ពុជា បានគូសបញ្ជាក់ថា ក្នុងនាមជាមេដឹកនាំសហជីពសូមស្វាគមន៍នូវយន្តការរបស់រាជរដ្ឋាភិបាលកម្ពុជាដែលបានដាក់ចេញគោលនយោបាយដែលមានភាពច្បាស់លាស់លើការបង្កើតទារកដ្ឋាននៅតាមបណ្តារោងចក្រសហគ្រាស។ លោកវាយតម្លៃខ្ពស់ចំពោះការបានអនុវត្តជាក់ស្តែង ដោយរាជរដ្ឋាភិបាលបានដាក់ឱ្យប្រើប្រាស់ទារកដ្ឋានសម្រាប់កម្មករនិយោជិតនាពេលថ្មីៗនេះ។ ប្រធានសហភាពការងារកម្ពុជារូបនេះ បានបន្ថែមថា ក្នុងនាមសហជីពលើកទឹកចិត្តឱ្យទារកដ្ឋានទាំងអស់បន្តពង្រឹងការថែទាំកុមារ សុខភាពកុមារ និងការអប់រំឱ្យបានល្អ ដើម្បីសុវត្ថិភាពអំឡុងពេលទារកស្ថិតក្រោមការមើលថែទាំនៅក្នុងទារកដ្ឋាន។ ទន្ទឹមនឹងនេះ ភាគីពាក់ព័ន្ធគួរបន្តពិនិត្យ...