អ្នកជំនាញមកពីក្រសួងស្ថាប័នរដ្ឋ និងវិស័យឯកជន ចាប់ផ្តើមស្វែងរកដំណោះស្រាយ ការផ្លាស់ប្តូរបទពិសោធន៍ និងបានជជែក វែកញ៉ែកយ៉ាងផុលផុស លើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI ក្នុងបរិវត្តកម្មវិស័យអប់រំ ទំនើបកម្មអាជីវកម្ម ការអភិវឌ្ឍឧស្សាហកម្ម និង AI សម្រាប់ជំរុញពិពិធកម្មសេដ្ឋកិច្ច។ ឯកឧត្តម ឆែម គាតរិទ្ធី ទេសរដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ ម្សិល មិញនេះ...
ឯកឧត្ដម សយ ច័ន្ទវិចិត្រ អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ ហៅកាត់ថា ACU នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ បានលម្អិតប្រាប់ពីការចាប់ខ្លួនអភិបាលរងខេត្តកំពង់ស្ពឺម្នាក់ និងបក្ខពួក២ទៀតថា អង្គភាពពិតជាបានកសាងសំណុំរឿង លោក ទិត វុទ្ធី (អភិបាលរងខេត្តកំពង់ស្ពឺ) និងបក្សពួកបញ្ជូនទៅតុលាការពិតមែន ហើយករណីនេះ អយ្យការ និងចៅក្រមតុលាការខេត្តកំពង់ស្ពឺពិតជាបានចោទប្រកាន់ (១)លោកអភិបាលរងខេត្តកំពង់ស្ពឺ ទិត វុទ្ធី (២)អ្នករត់ការ ហ៊ាវ ខន...
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ការរៀបចំព្រឹត្តិការណ៍ អង្គរសង្ក្រាន្ត គឺជាការបង្កើតព្រឹត្តិការណ៍ទាក់ទាញទេសចរ និងផ្ដល់ក្ដីសប្បាយរីករាយជូនពលរដ្ឋ និងដើម្បីជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ នៅតំបន់ខេត្តសៀមរាប ។ ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត មិនត្រូវបានរៀបចំដើម្បី បម្រើឱ្យនយោបាយនោះឡើយ ។ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីចែកសញ្ញាបត្រជូននិស្សិត នៃវិទ្យាស្ថាន វ៉ាន់ដា នាព្រឹកថ្ងៃទី១១ ខែមីនា នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត...
ក្នុងឱកាស អញ្ជើញជាអធិបតីក្នុងពិធីចែកសញ្ញាបត្រជូននិស្សិត បញ្ចប់ការសិក្សា នៅវិទ្យាស្ថានវ៉ាន់ដា នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសានស៍ថា កោតសរសើរក្រសួងអប់រំ យុវជន និងកីឡា ដែលបាន ផ្គួចផ្ដើមរៀបចំ «ទិវាអំណាន»ឡើងដើម្បីជំរុញការអានដល់សិស្ស។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានសង្កេតឃើញថា បច្ចុប្បន្ននេះចលនានៃការអានសៀវភៅមានការកើនឡើងដែលនេះគឺជាសកម្មភាពល្អណាស់ ខណៈកាលពីសម័យមុនមិនសូវសម្បូរសៀវភៅ ឬឯកសារអានទេ ប៉ុន្ដែឥឡូវនៅតាមសាលារៀននីមួយៗមានសៀវភៅសច្រើនសម្រាប់ជំនួយការអាន និងរៀនបន្ថែមដល់សិស្ស។...
នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអនុញ្ញាតជូនឯកឧត្តម Derek Yip ឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ នៅទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។ ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រីបានជម្រាបជូនអំពីការងារអាទិភាព និងសមិទ្ធផលដែលក្រសួងបានសម្រេចបាន រួមមានការបណ្តុះបណ្តាលមន្ត្រីរាជការលើជំនាញឌីជីថលចំបាច់ ការអភិវឌ្ឍមូលធនមនុស្សលើមុខជំនាញឌីជីថលគ្រប់កម្រិត ការងារបរិវត្តកម្មរដ្ឋាភិបាលឌីជីថល ការដាក់ឱ្យប្រើប្រាស់ថ្នាលនិងកម្មវិធីរដ្ឋាភិបាលឌីជីថល និងវឌ្ឍនភាពនៃមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍។ ជាការឆ្លើយតប ឯកអគ្គរដ្ឋទូតបានកោតសរសើរលើសមិទ្ធផលដែលក្រសួងសម្រេចបាន និងកិច្ចសហប្រតិបត្តិការរវាងអូស្ត្រាលីនិងកម្ពុជា...
ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីចែកសញ្ញាបត្រជូននិស្សិត បញ្ចប់ការសិក្សានៅវិទ្យាស្ថានវ៉ាន់ដា នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសានស៍បញ្ជាក់ថា កម្ពុជាកំពុងរៀបចំឯកសារ ស្នើសុំចុះបញ្ជីសង្ក្រាន្តឆ្នាំថ្មី ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ ក្នុងឱកាសនោះសម្តេចធិបតី នាយករដ្ឋមន្រ្ដីមានប្រសាសន៍ថា ការរៀបចំព្រឹត្តិការណ៍ អង្គរសង្ក្រាន្តនៅសៀមរាបឆ្នាំនេះ គឺជាការបង្កើតព្រឹត្តិការណ៍ទេសចរណ៍ ដើម្បីទាក់ទាញអ្នកទេសចរ មិនមែនជាការបង្កើតព្រឹត្តិការណ៍មិនឱ្យគេចាប់អារម្មណ៍រឿងសង្គមដូចវិទ្យុបរទេសផ្សព្វផ្សាយប្រឌិតការពិតនោះឡើយ។ សម្ដេចបានបញ្ជាក់ថា បច្ចុប្បន្ននេះ កម្ពុជា កំពុងរៀបចំឯកសារស្នើសុំចុះបញ្ជីសង្ក្រាន្តឆ្នាំថ្មី ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកផងដែរ។ សូមជម្រាបថា...
ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីចែកសញ្ញាបត្រជូននិស្សិត បញ្ចប់ការសិក្សានៅវិទ្យាស្ថានវ៉ាន់ដា នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥នេះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសានស៍បញ្ជាក់ថា គ្រឹះស្ថានឧត្តមសិក្សាឯកជនដើរតួនាទីសំខាន់ចូលរួមចំណែកអភិវឌ្ឍន៍ធនធានមនុស្សកម្ពុជា។ ក្នុងឱកាសនោះសម្តេចធិបតីបានកោតសរសើរចំពោះក្រុមប្រឹក្សាភិបាល គណៈនាយក សាស្ត្រាចារ្យ បុគ្គលិក និងដៃគូសហប្រតិបត្តិការទាំងអស់របស់វិទ្យាស្ថានវ៉ាន់ដា ដែលបានចូលរួមចំណែកក្នុងការកសាងមូលធនមនុស្ស ប្រកបដោយគុណភាព សមត្ថភាព ចំណេះដឹង ចំណេះធ្វើ សីលធម៌ល្អ មនសិការវិជ្ជាជីវៈ និងមានសេចក្តីថ្លៃថ្នូរក្នុងនាមជាកោសិកាសង្គមដ៏សំខាន់ និងជាអ្នកចូលរួមចំណែក រែកពន់ជោគវាសនាអនាគតរបស់កម្ពុជា។ សម្តេច...
ភ្នំពេញ៖ រដ្ឋបាលសង្កាត់អូរឬស្សីទី២ បានរៀបចំវេទិកាសាធារណៈ ដើម្បីទទួលយកសំណូមពរ និងដោះស្រាយជូន ប្រជាពលរដ្ឋ ដែលមានផលលំបាក នៅក្នុងមូលដ្ឋានសង្កាត់ ដែលធ្វើឡើងនៅសាលាបឋមសិក្សាបាក់ទូក។ នារសៀលថ្ងៃចន្ទ ទី១០ ខែមីនា ឆ្នាំ២០២៥រដ្ឋបាលសង្កាត់អូរឬស្សីទី២ បានរៀបចំវេទិកាសាធារណៈ ក្រោមអធិបតីភាព លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌ៧មករា តំណាងលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌ៧មករា និងមានការអញ្ជើញចូលរួមពី...
សៀមរាប៖ អាជ្ញាធរជាតិអប្សរា តាមរយៈការសហការជាមួយស្ថាប័នស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា (ASI) ធ្វើកំណាយស្រាវជ្រាវក្នុងដំណាក់កាលទី២ នៅចំណុចខាងក្រៅកំពែងថ្មបាយក្រៀមនាទិសឦសាននៃរោងទងទី៣របស់ប្រាសាទតាព្រហ្ម បានរកឃើញដងខ្លួនពុទ្ធបដិមាចំនួន១ ដែលព្រះសិរត្រូវបានរកឃើញនៅប្រាសាទតាព្រហ្ម ក្នុងឆ្នាំ១៩២៧ និងរក្សាទុកនៅអភិរក្សដ្ឋានអង្គរ រហូតមកបច្ចុប្បន្ន។ លោកស្រី នេត ស៊ីមន បុរាណវិទូនៃអាជ្ញាធរជាតិអប្សរា ឱ្យដឹងថា ការណ៍ធ្វើកំណាយនៅដំណាក់កាលទី២ នៅខែកុម្ភៈ ឆ្នាំ២០២៥ បានរកឃើញដងខ្លួននៃពុទ្ធបដិមាក្នុងចំណោមបំណែកបដិមាចំនួន២៩ មានដងខ្លួនពុទ្ធបដិមាចំនួន១ សិល្បៈរចនាប័ទ្មបាយ័ន មានស្ថានភាពបាត់បង់ព្រះសិរ ប្រអប់ជើង និងព្រះហស្តស្តាំ មានកម្ពស់ប្រវែង១.១៦សង់ទីម៉ែត្រ...
ភ្នំពេញ ៖ នារសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានជួបសំណេះសំណាលសួរសុខទុក្ខមន្រ្តីរាជការគ្រប់ជាន់ថ្នាក់ នៃមន្ទីរមុខងារសាធារណៈខេត្តស្ទឹងត្រែង ដោយមានវត្តមានចូលរួមពីឯកឧត្តម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង និងលោកអភិបាលរងខេត្ត ព្រមទាំងប្រតិភូក្រសួងមុខងារសាធារណៈ។ ក្នុងជំនួបសំណេះសំណាលនារសៀលនេះ លោក ប៉ិច ជីន ប្រធានមន្ទីរមុខងារសាធារណៈខេត្តស្ទឹងត្រែង បានរាយការណ៍សង្ខេបអំពីស្ថានភាពទូទៅ និងសមិទ្ធផលការងារដែលមន្ទីរមុខងារសាធារណៈខេត្តស្ទឹងត្រែង សម្រេចបានជាច្រើននាពេលកន្លងមក...