ភ្នំពេញ៖ ខណៈមានការបង្ហោះព័ត៌មានមិនគ្រប់ជ្រុងជ្រោយ ធ្វើឲ្យមានការភ័ន្តច្រឡំពីសាធារណជនទូទៅ ក៏ដូចជាប្រជាកសិករអំពីតម្លៃគ្រាប់ស្វាយចន្ទីរ។ មន្រ្តីអ្នកនាំពាក្យនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់យ៉ាងច្បាស់ថា បច្ចុប្បន្ននេះ ថ្លៃគ្រាប់ស្វាយចន្ទីសើមស្ថិតក្នុងចន្លោះ ៤ ៥០០រៀល ទៅ៥ ០០០រៀល ក្នុងមួយគីឡូក្រាម។ ផេកផ្លូវការរបស់ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសសេរឲ្យដឹងថា “ខ្ញុំសូមអនុញ្ញាតថតយកប្រតិកម្មរបស់បងប្អូនកសិករយើងផ្ទាល់ ដើម្បីធ្វើជាចម្លើយបំភ្លឺតបទៅដល់ក្រុម...
ធនាគារជាតិនៃកម្ពុជា NBC និងក្រុមហ៊ុនបណ្ដាញប័ណ្ណទូទាត់អន្តរជាតិ UPI ការដាក់ឱ្យដំណើរការជាផ្លូវការ នៃការទូទាត់ ឆ្លងដែនតាមឃ្យូអរកូតដំណាក់កាលទី២ (បាគងស្កេន UnionPay) ដើម្បីផ្ដល់លទ្ធភាពឱ្យប្រជាជនកម្ពុជាអាចធ្វើការទូទាត់ឆ្លងដែន ដោយស្កេនឃ្យូអរកូតនៅក្នុងប្រទេសចិន និងបណ្ដាប្រទេសផ្សេងទៀត តាមរយៈបណ្ដាញប្រតិបត្តិការ UPI។ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីដាក់ឱ្យដំណើរការជាផ្លូវការ នៃការទូទាត់ឆ្លងដែនតាមឃ្យូអរកូតដំណាក់កាលទី២ ក្នុងក្របខ័ណ្ឌនៃកិច្ចសហការរវាងធនាគារជាតិនៃកម្ពុជា...
នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ គណៈប្រតិភូមកពីស្ថានទូតអាល្លឺម៉ង់ និងគណៈប្រតិភូស្ថានទូតកាណាដា រួមមានមកពីតំណាងហុងកុង ចិន និងប្រទេសផ្សេងៗទៀតចំនួនប្រមាណ ៤០នាក់ បានអញ្ជើញទស្សនកិច្ចដើម្បីពិនិត្យវឌ្ឍនភាពនៃដំណើរការសាងសង់ព្រលានយន្តហោះអន្តរជាតិតេជោ ខណៈគ្រោងដាក់ឲ្យដំណើរការនាខែកក្កដាខាងមុខ។ នៅក្រោយចប់ដំណើរទស្សនកិច្ចនេះ ឯកឧត្តម Stepan MESSERER ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំនៅកម្ពុជា បានមានប្រសាសន៍ប្រាប់ក្រុមអ្នកសារព័ត៌មានថា នេះគឺជាលើកទី១ ដែលបានធ្វើដំណើរទស្សនកិច្ចនៅព្រលានយន្តហោះថ្មីនេះ និងយល់ឃើញថា ទំនើប និងថ្មី ហើយពិតជាមានភាពអស្ចារ្យណាស់នៅកម្ពុជា។ ឯកឧត្តម...
មជ្ឈមណ្ឌលផ្ដល់ឈាម នៃក្រសួងសុខាភិបាលបានឲ្យដឹងថា តម្រូវការឈាមក្នុងប្រទេសកម្ពុជា គឺមានតម្រូវការក្នុងរង្វង់១ភាគរយ នៃចំនួនប្រជាជនសរុបនៅទូទាំងប្រទេស។ ជាក់ស្ដែងប្រទេសកម្ពុជាមានតម្រូវការឈាមក្នុងមួយឆ្នាំប្រមាណជាង១៨ម៉ឺនប្លោក ដើម្បីជួយសង្គ្រោះជីវិតមនុស្សពេលដែលត្រូវការឈាមបន្ទាន់។ នេះជាការលើកឡើងរបស់លោកស្រីវេជ្ជបណ្ឌិត មើក សាមាន អនុប្រធានមជ្ឈមណ្ឌលជាតិផ្ដល់ឈាម នៅក្នុងឱកាសនៃការទទួលឈាមពីអ្នកបរិច្ចាកឈាម នៃបុគ្គលិកក្រុមហ៊ុន ទ្រី ភាព គ្រុប ដែលបានស្ម័គ្រចិត្តបរិច្ចាកឈាមចំនួន ៧០នាក់ នាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥។ លោកស្រីវេជ្ជបណ្ឌិតបានបញ្ជាក់ថា កម្ពុជាបច្ចុប្បន្ន បើគិតពីចំនួនប្រជាជនធៀបជាមួយនឹងតម្រូវការឈាម គឺកម្ពុជាត្រូវការឈាមចំនួន ១៨ម៉ឺនកំប្លោក...
បច្ចុប្បន្ន ប្រជាពលរដ្ឋ ជាពិសេសយុវជន បានចាប់អារម្មណ៍ការអានសៀវភៅច្រើនជាងមុន ដែល ការអានសៀវភៅនេះ បានផ្តល់ចំណេះដឹងផ្សេងៗជាច្រើនដល់ពួកគេ ។ នេះជាការលើកឡើងរបស់មន្រ្តីជំ នាញ ក្រសួងអប់រំ យុវជន និងកីឡា ។ លោកស្រី សេង ពិសិដ្ឋនារី មន្រ្តីនៅនាយកដ្ឋានអភិវឌ្ឍកម្មវិធីសិក្សានៃក្រសួងអប់រំ យុវជន និងកីឡា នៅព្រឹកថ្ងៃទី១០ខែមីនានេះ បានប្រាប់BTVឲ្យដឹងថា ការអានសៀវភៅបានផ្តល់ចំណេះដឹងជាច្រើនពោលដូចជា ចេះគិត ពិចារណា មានប្រាជ្ញា...
ឧត្តរមានជ័យ៖ នៅព្រឹកថ្ងៃទី៩ មីនាឆ្នាំ២០២៥នេះ បងប្អូនប្រជាពលរដ្ឋជាច្រើន មកពីតាមបណ្តាលមូលដ្ឋានក្រុងស្រុកទាំងប្រាំ នៃខេត្តឧត្តរមានជ័យ នៅតែបន្តនាំគ្នា ធ្វើដំណើរទៅទស្សនាកម្សាន្តលេង និងផ្តិតយករូបភាពល្អៗនៅក្នុងតំបន់រមណីដ្ឋានប្រាសាទតាមាន់ធំ ដែលជាកេរមរតករបស់បុព្វបុរសខ្មែរបានបន្សល់ទុកតាំងពីសម័យបុរាណកាលមកនោះ ។ ប្រជាពលរដ្ឋដែលធ្វើដំណើរមកពីឃុំកោគមន បានបង្ហាញនូវចំណាប់អារម្មណ៍ថា សម្រាប់រូបគាត់ក៏ដូចជាបងប្អូនប្រជាពលរដ្ឋដទៃទៀត បានមកដល់តំបន់ប្រាសាទតាមាន់ធំនេះ ពិតជាមានក្តីរំភើប និងសប្បាយរីករាយយ៉ាងខ្លាំង ខណៈឃើញមានវត្តមានបងប្អូនកងទ័ព ដែលបានឈរជើងប្រចាំការ នៅក្នុងតំបន់នេះ មានការទទួលរាក់ទាក់រួសរាយ និងការពារបានយ៉ាងល្អប្រសើរ។ ពលរដ្ឋរូបនេះ បានឲ្យដឹងថា សម្រាប់ការមកកម្សាន្តនៅក្នុងតំបន់ប្រាសាទតាមាន់ធំ នេះគឺពុំមានអ្វីគួរឲ្យមានការបារម្មណ៍ពីសុវត្ថិភាព...
ភ្នំពេញ៖ គិតត្រឹមបំណាច់ឆ្នាំ២០២៤ ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ ចំនួន ១២៤ ៨១២នាក់ និងកូនចំនួន ១២៣ ៦៦៣នាក់ បានទទួលបើកផ្ដល់ប្រាក់ឧបត្ថម្ភសាច់ប្រាក់ ដែលស្របតាមគោលនយោបាយជាយុទ្ធសាស្រ្តរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។ យោងតាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបរាប់ឲ្យដឹងថា សមាជិក ប.ស.ស. ដែលជាកម្មការិនីមានផ្ទៃពោះ នឹងទទួលបានអត្ថប្រយោជន៍ជាច្រើន រួមមាន៖ ទទួលបានសេវាពិនិត្យ និងថែទាំមុន និងក្រោយសម្រាល, ទទួលបានសេវាសម្រាលកូនដោយឥតគិតថ្លៃនៅគ្រប់មន្ទីរពេទ្យដៃគូ ប.ស.ស....
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃសៅរ៍ ទី៨ ខែមីនា ឆ្នាំ២០២៥ ម្សិលមិញ បានឆ្លៀតឱកាសចំណាយពេលប្រមាណ ៤ម៉ោង៣០នាទី ធ្វើដំណើរថ្មើរជើងចាប់ពីជើងភ្នំរហូតដល់កំពូលភ្នំខ្នងផ្សារ។ សម្ដេចធិបតីបញ្ជាក់ថា ទោះជាហត់បន្តិច ប៉ុន្តែពិតជាមិនខុសបំណងទេ ដោយសារសម្ដេចបានឃើញផ្ទាល់នូវសម្រស់ធម្មជាតិ និងសក្តានុពលនៃតំបន់ទេសចរណ៍ខ្នងផ្សារ ខ្នងសំពៅ ដែលស្ថិតក្រោមដែនគ្រប់គ្រងរបស់ឧទ្យានជាតិភ្នំក្រវ៉ាញ ដែលល្អលើសអ្វីដែលសម្ដេចបានឃើញតាមទូរទស្សន៍ ឬបណ្ដាញផ្សព្វផ្សាយសង្គម។ ក្នុងដំណើរពេលនេះ ក៏មានការចូលរួមពីសំណាក់ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍,...
កំពង់ធំ៖ ឯកឧត្តមកិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង បានបញ្ជាក់ថា សន្តិភាពមានតម្លៃធំធេងមិនអាចកាត់ថ្លៃបាន ជាមរតកដ៏មហា សាលរបស់សម្តេចតេជោ ហ៊ុន សែន អតីតប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ដែលបានដាក់ចេញនយោ បាយឈ្នះឈ្នះ ដោយសារនយោបាយនេះហើយ ដែលធ្វើឲ្យកម្ពុជាក្លាយពីប្រទេសមួយដែលមានតំបន់ត្រួតត្រាច្រើន ទៅជាប្រទេសដែលមានតំបន់ត្រួតត្រាមួយ រដ្ឋធម្មនុញ្ញតែមួយ ព្រះមហាក្សត្រតែមួយ រាជរដ្ឋាភិបាលតែមួយ និងកងកម្លាំងប្រដាប់អាវុធតែមួយ។ ឯកឧត្តមកិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង នាយករងខុទ្ទកាល័យសម្តេចធិបតីនាយករដ្ឋ មន្ត្រីនៃកម្ពុជា...
ភ្នំពេញ៖ អ្នកជំនាញនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា សិទ្ធិស្រ្តីនៅកម្ពុជាត្រូវបានលើកកម្ពស់ និងទទួលបានកិច្ចគាំពារសង្គមពេញលេញពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា។ ទន្ទឹមនឹងនេះ ស្រ្តីបាននិងកំពុងដើរតួរនាទីយ៉ាងសំខាន់នៅក្នុងសង្គមសេដ្ឋកិច្ចកម្ពុជា និងមានភាពស្មើមុខស្មើមាត់ដូចទៅនឹងបុរសផងដែរ។ លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា បើនិយាយពីសិទ្ធិវិញ ស្រ្តីនៅកម្ពុជាត្រូវបានលើកកម្ពស់ពីគ្រប់ភាគីពាក់ព័ន្ធ ជាងនេះទៀតស្រ្តីបានចូលរួមយ៉ាងសកម្មនៅក្នុងចរន្តសេដ្ឋកិច្ច រួមទាំងនយោបាយ សង្គមនៅកម្ពុជា។ ស្រ្តីមានភាពស្មើមុខស្មើមាត់ជាមួយបុរសនៅគ្រប់វិស័យ ជាពិសេសស្រ្តីបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងគ្រួសារ។ លោកបណ្ឌិតបានសង្កត់ធ្ងន់បន្ថែមថា បើនិយាយនៅក្នុងវិស័យការងារវិញ ស្រ្តីត្រូវបានគិតគូរពេញលេញពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា។ ជាពិសេសស្រ្តីនៅក្នុងវិស័យកាត់ដេរសម្លៀកបំពាក់វិញ ទទួលបាននូវកិច្ចគាំពារសង្គមតាមរយៈការប្រើប្រាស់បណ្ណ ប.ស.ស....