ត្បូងឃ្មុំ ៖ ឯកឧត្តម ចាន់ ចេស្តា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរសៀលថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ បានចុះជួបសំនេះសំណាលជាមួយប្រជាពលរដ្ឋ និងពិនិត្យសកម្មភាពកៀរពង្រាបដីស្រែដោយប្រព័ន្ធឡាហ្ស៊ែរ ក្នុងគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាននៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅភូមិថ្មពេជ្រ ឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំខេត្តត្បូងឃ្មុំ ។ ឯកឧត្តម ចាន់ ចេស្តា បានសំដែងនូវការអបអរសាទរដល់បងប្អូន ប្រជាពលរដ្ឋដែលទទួលបានការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧...
បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និងលោកស្រី ដែលជាឧត្តមភរិយា បានអញ្ជើញក្នុង ពិធីអបអរសាទរខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ “សិទ្ធិ សមភាព និងភាពអង់អាចចំពោះស្រ្តី និងក្មេងស្រីគ្រប់រូប” នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។ ក្នុងពិធីនេះដែរក៏មានការអញ្ជើញចូលរួមពី លោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍...
និយ័តករមូលបត្រកម្ពុជា បានចងក្រងនូវទិន្នន័យស្ថិតិទីផ្សារមូលបត្រនៅកម្ពុជា សម្រាប់វិនិយោគិន សិស្ស-និស្សិត សាធារណជន ស្ថាប័នស្រាវជ្រាវ អ្នកវិភាគឯករាជ្យ និងតួអង្គពាក់ព័ន្ធផ្សេងៗទៀត យកទិន្នន័យដែលមាននៅក្នុងរបាយការណ៍ ទៅប្រើប្រាស់លើការ សិក្សារៀនសូត្រ ស្រាវជ្រាវ ឬការវិភាគប្រកបដោយវិជ្ជាជីវៈ។ ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលកកម្ពុជា ចេញសារលិខិតក្នុងទិសដៅ គ្រប់គ្រង ត្រួតពិនិត្យ និងអភិវឌ្ឍវិស័យមូលបត្រនៅកម្ពុជា និយ័តករមូលបត្រកម្ពុជា (ន.ម.ក.) អនុវត្តនូវតួនាទីគ្រប់ផ្នែករបស់ខ្លួន ដើម្បីធានាឱ្យបាននូវទីផ្សារមួយដែលមានតម្លាភាព...
កំពង់ស្ពឺ៖ នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥នេះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ អញ្ជើញជាអធិបតី ពិធីបញ្ចុះបឋម សិលាកសាងមហាប្រាសាទព្រះធម្មចេតិយទី២ នៅមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា (គីរីរម្យ) ដែលស្ថិតនៅភូមិថ្មី ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥។ បន្ទាប់ពីស្តាប់របាយការណ៍សាងសង់ដោយអ្នកឧកញ៉ា អគ្គមហាឧបាសិកាធម្មបណ្ឌិត ញ៉ឹក ប៊ុនថា ប្រធានមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា...
កំពង់ឆ្នាំង ៖ ខួបអនុស្សាវរីយ៍លើកទី១១៤ ទិវានារីអន្តរជាតិ៨មីនា ត្រូវអាជ្ញាធរស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំងបានប្រារព្វធ្វើឡើងនៅព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ «សិទ្ធិសមភាព និងភាពអង់អាចចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប » ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង, លោកជំទាវ កែ ចន្ទមុនី តំណាងរាស្ត្រខេត្តកំពង់ឆ្នាំង និងមានការចូលរួមពីអាជ្ញាធរឃុំស្រុកខេត្ត ។ ឯកឧត្តមបណ្ឌិតសភាចារ្យ...
នៅព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តមទេសរដ្ឋមន្ត្រីនាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អនុប្រធាននិងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារគ្រប់គ្រងគ្រោះមហន្តរាយ និងការងារសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ ដែលពិធីនេះប្រព្រឹត្តទៅនៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤។ ជាកិច្ចចាប់ផ្ដើមក្នុងពិធីនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានឡើងថ្លែងសុន្ទរកថាស្វាគមន៍ និងរបាយការណ៍ស្ដីពីការងារសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ប្រចាំឆ្នាំ២០២៤ និងទិសដៅ ដែលត្រូវអនុវត្តបន្តនៅឆ្នាំ២០២៥ ដោយបានគូសបញ្ជាក់អំពីរចនាសម្ព័ន្ធចាត់តាំងនៃការគ្រប់គ្រងអតីតយុទ្ធជនក្នុងខេត្តកំពង់ធំ...
ឯកឧត្តមសាស្រ្តាចារ្យ ងី ម៉េង នាយកមនី្ទរពេទ្យមិត្តភាពខ្មែរ-សូវៀត នៃក្រសួងសុខាភិបាល បានលើកឡើងថា ក្នុងឆ្នាំ២០២៤កន្លងទៅនេះ មនី្ទរពេទ្យមិត្តភាពខ្មែរ-សូវៀត មានប្រជាពលរដ្ឋប្រមាណ១៨០០នាក់ បានមកទទួលការព្យាបាលវះកាត់ប្រព័ន្ធប្រសាទ(ឆ្អឹងកង ក)។ ឯកឧត្តមសាស្រ្តាចារ្យ ងី ម៉េង ថ្លែងបញ្ជាក់បែបនេះ ក្នុងឱកាសដែលមនី្ទរពេទ្យមិត្តភាពខ្មែរ-សូវៀត នៃក្រសួងសុខាភិបាល ព្រះរាជាណាចក្រកម្ពុជា សហការជាមួយមនី្ទរពេទ្យ Nagoya Kyoritsu នៃប្រទេសជប៉ុន បានរៀបចំបើកសិក្ខាសាលាបណ្តុះបណ្តាលស្តីពី ការព្យាបាលវះកាត់ឆ្អឹងកង ក លើកទី៨,...
ភ្នំពេញ ៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ចាប់ផ្តើមតភ្ជាប់បំពង់មេនាំទឹកចេញពីស្ថានីយ៍បូមទឹកឆៅកោះនរា បន្ទាប់ពីស្ថានីយ៍មួយនេះបានសាង សង់រួចរាល់ ដែលការតភ្ជាប់នេះអនុវត្តតាមបច្ចេកវិទ្យាទំនើបរបស់ប្រទេសជប៉ុន ដោយគ្មានការផ្អាកកិច្ចដំណើរររោងចក្រ ឬផ្អាកការផ្គត់ ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋនោះឡើយ។ ឯកឧត្តម ឡុង ណារ៉ូ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុក ជាអគ្គនាយកនៃរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ លើកឡើងនៅ ក្នុងការតភ្ជាប់បំពង់មេនាំទឹកពីស្ថានីយបូមទឹកឆៅកោះនរា ទៅកាន់រោងចក្រផលិតទឹកស្អាតនិរោធ នៅល្ងាចថ្ងៃទី៦ ខែមីនា ម្សិលមិញ នេះថា ជុំវិញស្ថានីយបូមទឹកឆៅកោះនរា មកដល់ពេលនេះបានសាងសង់រួចរាល់ជាស្ថាបពរហើយ បច្ចុប្បន្នរដ្ឋាករទឹកស្វយ័តក្រុង ភ្នំពេញ...
នៅព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងលោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១១៤ ឆ្នាំ២០២៥ ក្រោមប្រធានបទ “សិទ្ធិ សមភាព និង ភាពអង់អាចចំពោះស្ត្រីនិងក្មេងស្រីគ្រប់រូប” នៅទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។ ពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំនិងមន្ត្រីរាជការជានារីនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងមន្ទីរ ប.ទ.ខេត្ត...
គណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាស៊ាន ស្នើកិច្ចសហការ និងគាំទ្រលើគំនិតផ្តួចផ្តើមពីធនាគារជាតិនៃកម្ពុជា ដើម្បីផ្តល់ជាប្រយោជន៍ ដល់បណ្តាប្រទេសជាសមាជិកអាស៊ាន។ គណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាស៊ាន នៃប្រទេសម៉ាឡេស៊ី ដឹកនាំដោយលោក Tan Sri Nazir Razak ប្រធាន ASEAN-BAC Malaysia បានស្នើឡើងបែបនេះ ក្នុងឱកាសចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥...