បន្ទាយមានជ័យ ៖ ក្រោយចុះត្រួតពិនិត្យតំបន់ប្រវត្តិសាស្រ្តយោធាជាច្រើនកន្លែង ចុះសួរសុខទុក្ខ និងសំណេះសំណាលជាយោធិននៅតាមអង្គភាព និងតាមក្រវ៉ាត់ព្រំដែនរវាងកម្ពុជា និងថៃ ស្ថិតនៅលើទឹកដីបាត់ដំបង និងខេត្តប៉ៃលិននោះ នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥នេះ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជាបានបន្តដំណើរចុះសាកសួរសុខ និងពិនិត្យមើលទីតាំងតំបន់ប្រវត្តិសាស្រ្តយោធាតេជោភ្នំប្រាក់៥១៩ ថ្មពួក ស្ថិតនៅក្នុង ស្រុកថ្មពួកខេត្តបន្ទាយមានជ័យ។ សូមបញ្ជាក់ថា បច្ចុប្បន្នទីតាំងតំបន់ប្រវត្តិសាស្ត្រយោធាតេជោភ្នំប្រាក់ ៥១៩ ថ្មពួកបានគ្រប់គ្រង និង ថែរក្សាដោយការិយាល័យអភិវឌ្ឍយោធភូមិភាគទី៥។ នៅតំបន់ប្រវត្តិសាស្រ្តយោធាតេជោភ្នំបា្រក់...
ភ្នំពេញ៖ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម នាព្រឹកថ្ងៃទី៧ ខែមីនានេះ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ ក្រោមមូលបទ “សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្រី្ត និងក្មេងស្រីគ្រប់រូប” ដោយមានការអញ្ជើញចូលរួមពី លោកជំទាវ គ្រី ណាល់លីស រដ្ឋលេខាធិការក្រសួងកិច្ចការនារី និងថ្នាក់ដឹកនាំ មន្រ្តីរាជការរបស់ក្រសួងពាណិជ្ជកម្មជាច្រើនរូប។ ក្នុងឱកាសនោះ លោកជំទាវរដ្ឋមន្រ្តី...
ពោធិ៍សាត់៖ ដើម្បីពង្រឹងគុណភាពសំណង់សិល្បការ្យក្នុងគម្រោងផ្លូវជនបទ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការ និងជាអនុប្រធាន គ.ត.វ និងឯកឧត្តម ជាស្រ៊ុន រដ្ឋលេខាធិការ និងជាអនុប្រធាន គ.ត.វ បានអញ្ជើញដឹកនាំក្រុមការងារបច្ចេកទេសនៃក្រសួងអភិវឌ្ឍន៍ជនបទ និងដោយមានការចូលរួមពីតំណាងមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត តំណាងមន្ទីរធនធានទឹកនិងឧតុនិយមខេត្ត រួមនិងតំណាងកងវិស្វកម្ម នៃក្រសួងការពារជាតិ ដែលជាអ្នកអនុវត្តគម្រោង បានធ្វើការចុះត្រួតពិនិត្យ និងវាយតម្លៃ សំណង់សិល្បការ្យដែលសាងសង់កាត់ប្រឡាយទឹក ក្នុងគម្រោងស្ថាបនាផ្លូវកៅស៊ូ(DBST)ហៅថាផ្លូវត្បែងជ្រុំ-រ៉ាទទឹងថ្ងៃ ស្ថិតក្នុងឃុំត្នោតជុំ ស្រុកក្រគរ...
ក្រុមបុគ្គលិក និងសិស្សនារីនៃវិទ្យាស្ថានបច្ចេកទេស (TVET) បានលើកឡើថា រាជរដ្ឋាភិបាល និងក្រសួងការងារ តែងផ្ដល់ឱកាសស្មើភាពគ្នានិងបង្កលក្ខណៈងាយស្រួលឱ្យស្ត្រី ក៏ដូចជាយុវតីគ្រប់រូបក្នុងការសិក្សាជំនាញ TVET និងបំពេញការងារក្នុងវិស័យនានា។ ជាពិសេស ចំនួនស្ត្រីក្នុងតួនាទីដឹកនាំគ្រប់កម្រិត ក៏មានចំនួនកាន់តែច្រើនឡើងផងដែរ ។ លោកស្រី នេត ស្រីពេជ្រ ជាប្រធានការិយាល័យស្ដីទី នៃវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម (ITI) បានលើកឡើងថា រាជរដ្ឋាភិបាល និងក្រសួងការងារ តែងផ្ដល់ឱកាស និងលើកទឹកចិត្តចំពោះស្រ្តីនិងក្មេងស្រីគ្រប់រូបក្នុងការសិក្សាចាប់យកជំនាញបច្ចេកទេស និងវិជ្ជាជីវៈ...
ស្របពេលរាជរដ្ឋាភិបាលអបអរសាទរខួបលើកទី១១៤ នៃទិវាអន្ដរជាតិនារី ៨ មីនា ឆ្នាំ២០២៥ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា នៅកម្ពុជាស្រ្តីដែលធ្វើការក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធគឺមានអត្រាលើសបុរសរហូត ៥៥ ភាគរយ ទាំងនៅក្នុងវិស័យឯកជន និងរដ្ឋ។ ក្នុងនោះ នៅក្នុងវិស័យកាត់ដេរ មានចំនួនកម្មករនិយោជិកជាស្រ្តីប្រមាណ ៧០ ម៉ឺននាក់ ស្មើនឹង៧៦ ភាគរយនៃចំនួនកម្មករនិយោជិកសរុបនៃឧស្សាហកម្មកាត់ដេរទាំងមូល។ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា នៅតែបន្តលើកកម្ពស់សមភាពយេនឌ័រ...
ត្បូងឃ្មុំ ៖ ឯកឧត្តម ចាន់ ចេស្តា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរសៀលថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ បានចុះជួបសំនេះសំណាលជាមួយប្រជាពលរដ្ឋ និងពិនិត្យសកម្មភាពកៀរពង្រាបដីស្រែដោយប្រព័ន្ធឡាហ្ស៊ែរ ក្នុងគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាននៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅភូមិថ្មពេជ្រ ឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំខេត្តត្បូងឃ្មុំ ។ ឯកឧត្តម ចាន់ ចេស្តា បានសំដែងនូវការអបអរសាទរដល់បងប្អូន ប្រជាពលរដ្ឋដែលទទួលបានការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧...
បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និងលោកស្រី ដែលជាឧត្តមភរិយា បានអញ្ជើញក្នុង ពិធីអបអរសាទរខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ “សិទ្ធិ សមភាព និងភាពអង់អាចចំពោះស្រ្តី និងក្មេងស្រីគ្រប់រូប” នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។ ក្នុងពិធីនេះដែរក៏មានការអញ្ជើញចូលរួមពី លោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍...
និយ័តករមូលបត្រកម្ពុជា បានចងក្រងនូវទិន្នន័យស្ថិតិទីផ្សារមូលបត្រនៅកម្ពុជា សម្រាប់វិនិយោគិន សិស្ស-និស្សិត សាធារណជន ស្ថាប័នស្រាវជ្រាវ អ្នកវិភាគឯករាជ្យ និងតួអង្គពាក់ព័ន្ធផ្សេងៗទៀត យកទិន្នន័យដែលមាននៅក្នុងរបាយការណ៍ ទៅប្រើប្រាស់លើការ សិក្សារៀនសូត្រ ស្រាវជ្រាវ ឬការវិភាគប្រកបដោយវិជ្ជាជីវៈ។ ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលកកម្ពុជា ចេញសារលិខិតក្នុងទិសដៅ គ្រប់គ្រង ត្រួតពិនិត្យ និងអភិវឌ្ឍវិស័យមូលបត្រនៅកម្ពុជា និយ័តករមូលបត្រកម្ពុជា (ន.ម.ក.) អនុវត្តនូវតួនាទីគ្រប់ផ្នែករបស់ខ្លួន ដើម្បីធានាឱ្យបាននូវទីផ្សារមួយដែលមានតម្លាភាព...
កំពង់ស្ពឺ៖ នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥នេះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ អញ្ជើញជាអធិបតី ពិធីបញ្ចុះបឋម សិលាកសាងមហាប្រាសាទព្រះធម្មចេតិយទី២ នៅមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា (គីរីរម្យ) ដែលស្ថិតនៅភូមិថ្មី ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥។ បន្ទាប់ពីស្តាប់របាយការណ៍សាងសង់ដោយអ្នកឧកញ៉ា អគ្គមហាឧបាសិកាធម្មបណ្ឌិត ញ៉ឹក ប៊ុនថា ប្រធានមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា...
កំពង់ឆ្នាំង ៖ ខួបអនុស្សាវរីយ៍លើកទី១១៤ ទិវានារីអន្តរជាតិ៨មីនា ត្រូវអាជ្ញាធរស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំងបានប្រារព្វធ្វើឡើងនៅព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ «សិទ្ធិសមភាព និងភាពអង់អាចចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប » ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង, លោកជំទាវ កែ ចន្ទមុនី តំណាងរាស្ត្រខេត្តកំពង់ឆ្នាំង និងមានការចូលរួមពីអាជ្ញាធរឃុំស្រុកខេត្ត ។ ឯកឧត្តមបណ្ឌិតសភាចារ្យ...